Home ព័ត៌មានជាតិ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីលេចរូបរាងបណ្តើៗ ខណៈទីតាំងចាស់នឹងប្រគល់ឱ្យសារមន្ទីរជាតិ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីលេចរូបរាងបណ្តើៗ ខណៈទីតាំងចាស់នឹងប្រគល់ឱ្យសារមន្ទីរជាតិ

320
0

​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បានផ្លាស់ប្តូរទីតាំងទៅ​ក្បែរ​វត្ត​កៀនឃ្លាំង សង្កាត់​ជ្រោយចង្វារ នៅ​លើ​ទំហំ​ដី ៤ ហិកតា ​ស្រប​ពេល​ដែល​ទីតាំង​ចាស់​នឹង​ត្រូវ​យក​ទៅ​ខាង​សារមន្ទីរ​ជាតិ​ដើម្បី​លើក​កម្ពស់​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ខ្មែរ។No photo description available.

អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ជុំវិញ​ការ​សម្រេច​ប្តូរ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នេះ​គឺជា​ការ​គិត​ដ៏​ត្រឹមត្រូវ និង​ជា​ផ្លូវការ​។

“ទីតាំង​បច្ចុប្បន្ន នឹង​ថែរក្សា​មិន​ឱ្យ​បាត់បង់​មួយ​ចម្រៀក​ណា​ទៅ​ដៃ​ឯកជន​នោះ​ទេ​គឺ​ស្ថិត​នៅ​តែ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​សូម​ឱ្យទាំងអស់​គ្នា​ទាំង​អ្នក​សារព័ត៌មាន និង​សាធារណជន​បាន​ត្រជាក់​ចិត្ត​ចិត្ត​ចុះ”។

“យើង​ចង់​ពង្រីក​ទីតាំង​នេះ​ប្អូន​មើល​ខាង​មុខ​នោះ​គឺ​សារមន្ទីរ​ជាតិ​ដែល​ជា​ព្រះរាជាណាចក្រ​អច្ឆរិយ​មហាអំណាច​វប្បធម៌​គួរ​នៅ​ប៉ុណ្ណឹង​ទេ​គួរ​នៅ​តូច​ច្រមក់​អ៊ីចឹង​ទេ​បើសិន​យើង​អាច​ធ្វើឱ្យ​ទៅ​ជា​ធំ​បាន​ល្អ​បាន​មាន​សោភណភាព​ជាង​នេះ​បាន​វា​ស័ក្តិសម​នឹង​ទឹកដី និង​កេរ្តិ៍ឈ្មោះ​​របស់​ប្រទេស​យើង​នៅលើ​ពិភពលោក”៕

May be an image of 2 peopleMay be an image of map, road and textMay be an image of temple and text