Home ព័ត៌មានជាតិ លោក ហ៊ុយ យ៉ាឡេង លើកឡើងថា មិនដឹងថាព្រះតេជគុណ សាន សុជា «សឹកធ្វើអ្វីនៅបម្រើព្រះធម៌ល្អជាង»

លោក ហ៊ុយ យ៉ាឡេង លើកឡើងថា មិនដឹងថាព្រះតេជគុណ សាន សុជា «សឹកធ្វើអ្វីនៅបម្រើព្រះធម៌ល្អជាង»

731
0

កាលពីម្សិលមិញនេះវេលាម៉ោង២រសៀលនៅកម្ពុជា មហាជនបានបង្ហាញក្តីសោកស្តាយយ៉ាងខ្លាំងក្រោយពីទទួលដំណឹងថាព្រះតេជគុណ សាន សុជា លាចាកសិក្ខាបទនៅប្រទេសអូស្រ្តាលី។ ដោយមិនអាចទទួលយកបាន លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា «មិនដឹងលោកគ្រូសឹកធ្វើអ្វីនៅបម្រើព្រះធម៌ល្អជាង»។

ព្រះតេជគុណ សាន សុជា ប្រសូតនៅឆ្នាំ១៩៧៦ នៅភូមិទួលតាអុក ឃុំកំពង់យោល ស្រុកត្រាំកក់ ខេត្តតាកែវ ហើយព្រះអង្គសាងផ្នួសអស់រយៈពេល ៣១ វស្សា មុនសម្រេចចិត្តលាចាកសក្ខាបទនៅប្រទេសអូស្រ្តាលីវេលាម៉ោង៥ល្ងាច ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២រសៀលម៉ោងនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPhwUlq2m0J20GfMG9PMBPhKCRwDRJxX_mWyDZ5u9I0U3G1UJbc3iApouVsa3EIxWjZ6TdeXyWHH7qPxXhLwuHOwE6WLC4BuKCXx42Um_PTqnC5N-05zFDuBB9U_aK3buWiFV3nreQbeOs3JXfCsEkIN0UDIGUGUTk04Jql5WmhvEFeLCpFveZh6-s/s2048/341834323_887439012348960_7488307892719746114_n%20(2).jpg

ការលាចាកសិក្ខាបទ(សឹក) របស់ព្រះតេជគុណ សាន សុជា មហាជនបានសម្តែងក្តីសោកស្តាយជាខ្លាំង ព្រោះត្រូវបាត់បង់បញ្ញវន្តសង្ឃមួយអង្គ។ ដ្បិតតែមានការសោកស្តាយ តែត្រូវទទួលយកការរពិត ព្រោះក្នុងដំណើរជីវិតព្រោះអ្វីៗសុទ្ធតែមិនទៀង។ ព្រះតេជគុណ សាន សុជា បានផ្តល់ឱវាទចុងក្រោយមុនលាចាកសិក្ខាបទដែរថា «ញោមអាចបោះបង់អាត្មាបាន តែកុំបោះបង់ព្រះធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2DplsiU22pK9M1lvDMGQpIj6IiP5D0p5jwOozD8_guxxrGqtpPSSy2vDnOH6Abma5gUsmfcLm1VeTKxv7PrlQuGxu2D6P5-l0cosNwMXXuCLkfzlSo3PqpJpTBIsQ1aS-fW3gaIla9fVM9p-xz8SHXq_B10uNdEcrW-ajNsqwlnOuxg7EiliEA_AP/s1649/348563929_960573255258693_8662261012354972117_n.jpg

ទាំងអារម្មណ៍សោកស្តាយ និងមិនអស់ចិត្ត លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត បានបង្ហោះសារមួយនៅលើបណ្តាញសង្គមកាលពីម្សិលមិញថា«

ចង់ដឹងមានហេតុផលអ្វីបានព្រះគ្រូសឹកទាំងដែលម្សិលមិញនៅស្តាប់ព្រះគ្រូទេសថាមិនដឹងសឹកធ្វើអីនៅបម្រើព្រះធម៌ល្អជាង»។

ការលើកឡើងរបស់លោក ហ៊ុយ យ៉ាឡេង អ្នកលេងបណ្តាញសង្គមបានចូលទៅខំមិន ជជែកវែកញែកយ៉ាងច្រើនដោយអ្នកខ្លះក៏បានបង្ហាញចង្ងល់ដូចលោក និងអ្នកខ្លះទៀតថា ព្រះអង្គបួសជាង៣០ឆ្នាំហើយ ហើយអ្វីៗក្នុងលោកគឺមិនទៀង ព្រមទាំងលើកឡើងផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp4y74QeqqDM9BGvrA1Uhba6f1V9FhLD0jlkjhhWtmVjGei3tZ2uk0T-m_v3LACdX3Rbyo3ZDhZyuVRuHd5viOb8czB_YIwYUUqz5E1HB2CnOf9-CcEDY3OeySHn70zdJhy7R0BrQKB-24PMWxAxNaVpv9dnibKBg5JTyRpkVb0VPIj9fV9_8hdNkh/s1528/348285146_1528429074350668_6740101934495966285_n.jpg

បើតាមគុណម្ចាស់ផ្ទាល់ថ្លែងក្នុងពិធីលាចាសិក្ខាបទ លោកគ្រូ សាន សុជា បានលើកឡើងថា ការសម្រេចចិត្តលាចាកសិក្ខាបទនេះ មិនមែនព្រោះអ្វីទាំងអស់ និងមិនមានសម្ពាធណាមួយឡើយតែព្រោះគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZipV9Z1KiV7oQO4WOBo99WEML8fGWbr8vkaL7Lm-z53oz9Zs1Z7R3BIZ3PvsIKkt8I5MFHtTucb_fo3xQhoHVRoZ7m46kQzMgdmghW2ivW6KzCvr51j65Bm77QOYwNSX7iU6HcWviPc7nEPDNWC_QpG2J6kdT5MhS8xJVKppY21oyw4Q2Ihhe3Z8c/s1280/photo_2023-05-22_09-28-36.jpg