សំលៀកបំពាក់ថ្ងៃទី២ លើកម្រាលព្រំក្រហម នៅមហោស្រពភាពយន្តលើកទី ៧៦ នៅប្រទេសបារាំង ស៊ីន យូប៊ីន ទទួលការសរសើរយ៉ាងខ្លាំងព្រោះបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរដូចជា រូបនាគរាជ, ផ្ការំដួល ,និង ទង់ជាតិខ្មែរ ជាដើម។ យ៉ាងណាមិញតារាស្រីរូបនេះក៏ទទួលបានការរិះគន់មកវិញពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន ក្រោយពីដឹងថា នៅពីក្រោយឈុតស្រស់ស្អាតនេះជាងជាជនជាតិថៃអ្នកកាត់ដេរ រហូតអ្នកសិល្បៈច្រើនរូបលើកទឹកចិត្តដល់នាង រួមទាំងគូស្នេហ៍ ស៊ីន យូប៊ីន គឺលោក ខាត់ វៃហាំង ក៏ចេញមុខនិយាយលើបណ្តាញសង្គមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Y3FXZtd_JR5ayFvASCr14IwNbsMK3aA6limZNgnktgs9S6OQVFczY9wq99Doy11cA3ix0pprKl4unWcIZCh15IUjjTP7TM3WKZ_Z9ezCAqb9nSbOyJwfNYjD6zUAiCFRP0QT596WYVGphsCXNJbz6rQgFQ9f-ardiaWagRsYkgrfjFtr-ADlefQG/s2048/348570902_197184396554958_4301769332685213832_n.jpg

លោក ខាត់ វៃហាំង បានលើកឡើងនៅលើបណ្តាញសង្គមលើកទឹកចិត្តគូស្នេហ៍កញ្ញា ស៊ីន យូប៊ីន ដោយបានរៀបរាប់យ៉ាងដូច្នេះថា «ពួកខ្ញុំបានកើតមកដើម្បីសិល្បៈ ហើយក៏បានខិតខំណាស់ដើម្បីសិល្បៈ! ពួកយើងបានព្យាយាមបង្ហាញខ្លួនក្នុងនាមជាខ្មែរស្ទើរគ្រប់វិធី ឱ្យបរទេសកាន់តែស្ងើចសរសើពីខ្មែរលើឆាកអន្តរជាតិ។ តារាស្រីដ៏ស្រស់ស្អាត បែរជាត្រូវប្រើឈើច្រត់ចូលរួមកម្មវិធីកម្រាលព្រំក្រហមលំដាប់អន្តរជាតិ ដែលអ្នកសិល្បៈភាគច្រើនចង់បង្ហាញខ្លួនតែមិនមានឱកាស តើអ្នកមិនយល់ថាគាត់ត្រូវការកម្លាំងចិត្តពីអ្នកទាំងអស់គ្នាប៉ុណ្ណាទេ?»
លោកបន្តទៀតថា «គាត់អត់ទ្រាំនឹងរបួសជើង ត្រូវប្រើរទេះរុញ ក្រោកដើរប្រើឈើច្រត់ ជំនះការឱ្យសម្រាករបស់ដុកទ័រជំនាញ ប្រថុយប្រឈមនឹងបញ្ហាដែលអាចកើតជាយថាហេតុ គិតគូរគ្រប់បែបយ៉ាង ដើម្បីបង្ហាញពីការទទួលខុសត្រូវក្នុងនាមជាតំណាងសិល្បៈការនីខ្មែរ តែព្រោះតែការរិះគន់គ្មានមូលដ្ឋាន ការចុះផ្សាយព័ត៌មានដើម្បីទាញយកប្រយោជន៍បុគ្គល វាក្លាយជាពិសពុលបំផ្លាញទឹកចិត្តរបស់គាត់។ គ្មានអ្វីដែលត្រូវបកស្រាយ ព្រោះយ៉ាងណា យូប៊ីន បានប្រឹងប្រែងអស់ពីចិត្តហើយ ពួកយើងមិនអាចជួយអ្វីបាន មានតែចាំសាទរ បង្ហាញពីទឹកចិត្តទាំងរូបគាត់ និងបរទេសឃើញថា ខ្មែរស្រលាញ់ខ្មែរ បេះដូងលោតក្នុងចង្វាក់តែមួយ។ សូមអានសំណេរគាត់ ឱ្យចប់អ្នកនឹងបានយល់គ្រប់យ៉ាង! ចុងក្រោយមានតែពាក្យថា Congratulation, គ្រប់យ៉ាងគឺល្អបំផុតហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhesSyGagGU2LreUw_P19MqUf-7SoWWMegWGWJBQa5iOgbWaPIppgzEBWHLytV2PUqR9S6tkxTIPcHNLUGDHOgEfIuNG_a6b-x_DMw6M22rusrSWWSRo0lAMYo-QQZuaoTymZgSbjmVn1cyH4ZlzLyyCKvDo7A08SSIQJp87r-znZz_K0WF4cp9tnvA/s2048/345035968_556727373300520_5385544706384441038_n.jpg

មិនត្រឹមតែលោក ខាត់ វៃហាំង ជាគូស្នេហ៍ផ្តល់កម្លាំងចិត្តឱ្យ ស៊ីន យូប៊ីន តែប៉ុណ្ណោះទេ តែអ្នកសិល្បៈច្រើនរូបក៏ចូលរួមផ្តល់កម្លាំងឱ្យនាងផងដែរ។

តារាចម្រៀង ឱក សុគន្ធកញ្ញា បានលើកទឹកចិត្តថា «អ្វីដែលប្អូនធ្វើគឺល្អបំផុតហើយសម្រាប់កម្ពុជា ពួកយើងគាំទ្រប្អូន គ្រប់យ៉ាងមិនមែនជារឿងចៃដន្យ មិនងាយស្រួលដូចគេគិតទេសុទ្ធតែបានប្រឹងប្រែងគិត តស៊ូ ហត់នឿយ សម្រេចចិត្ត ចំពោះបងពេលនេះអូនគឺល្អឥតខ្ចោះ ឆាប់ជាណាអូនសម្លាញ់ Love you »។ អ្នកនាង សុគន្ធ និសា បាននិយាយថា «ប្អូនធ្វើបានល្អហើយ very amazing សែនស្អាត » អ្នកនាង គង់ ចាន់ស្រីមុំ ក៏ចូលរួមផ្តល់កម្លាំងចិត្តថា «សម្រាប់បងគឺប្អូនធ្វើបានល្អឥតខ្ចោះហើយ កុំដោយសារពាក្យសម្តីបន្តិចបន្តួចធ្វើឱ្យការខំប្រឹងរបស់ប្អូនបាត់បង់ អ្វីក៏ដោយវាមិនមែនមកដោយងាយដូចគេនោះទេ ចំពោះបងនៅក្រោយរូបភាពស្អាតៗគឺប្អូនបាន តស៊ូធ្វើវាបានល្អបំផុតហេហើយ ឆាប់ជាណាអូន»។ លោក Doctor Sem Ratana បានលើកឡើងថា «តស៊ូបន្តប្អូនស្រី កុំចុះចាញ់អី! អ្នកខំធ្វើចាំតែខុស អ្នកថាព្យាយាមរិះគិតរកពាក្យសរសេរយ៉ាងម៉េច ទើបធ្វើឲ្យគេឈឺចាប់ បំផ្លាញទឹកចិត្តគេ មិនស្វែងយល់ឲ្យច្បាស់មុនសរសេរទេ ក្នុងប្រូហ្វាលរបស់ខ្លួន ផុសតែរឿងអត់ប្រយោជន៍ ទាមទារឲ្យគេការពារនេះ ការពារនោះ តែខ្លួនមិនធ្វើផង សួរថាបានប្រយោជន៍អី?» រួមទាំងតារាជាច្រើនរូបផ្សេងទៀត និងមហាជនផង ចូលរួមលើកទឹកចិត្ត យូប៊ីន យ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjZOs_ONlS4GiJeN_Ua3iyoEcrSVFurggWSS1Ory1mGMKDftH_ClM4iFR06zOODMxXwlQWt7Ikd7Vjt6g8AVY84ogRZOAIfTUVvb8F41KYzVeZ6ISV-gyMU4wvHX8EzE9dveyP4ER2CNxN1_tUReNiLlaBEdlXDwDIoGNSCaBelmpMRW669KZ3wBJ1/s2048/345030348_1213219692699344_1106183225208769633_n.jpg

គួរបញ្ជាក់ផងដែរថា បើតាមការបញ្ជាក់ពី ស៊ីន យូប៊ីន ការដេរសំលៀកបំពាក់ដោយជនជាតិថៃ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរបង្ហាញលើកម្រាលព្រំក្រហម ដោយសារជាងក្នុងស្រុកខ្មែរពុំមានពេលវេលាគ្រប់គ្រាប់ព្រោះជាប់បំពេញភារៈកិច្ចស៊ីហ្គេមដូច្នេះទើបនាងសម្រេចចិត្តឱ្យជនជាតិថៃដំឡើងឈុតតែប៉ុណ្ណោះចំណែកការច្នៃម៉ូដគឺជានាងជាអ្នកច្នៃដោយខ្លួនឯង ដោយមានការស្កេនពីរចនាបថខ្មែរសុទ្ធសាធទៅលើគ្រឿងអលង្ការ មិនត្រឹមតែប៉ុណ្ណោះឈុតនេះជាកម្មសិទ្ធរបស់នាងផ្តាច់មុខ ដូច្នេះពុំអនុញ្ញាតិឱ្យអ្នកណាចង់ទាញផលប្រយោជន៍ពីឈុតនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitg65PrT4A_DZhQ9-PL6zs420IV50mCyJ3lDWbSVysOX1pfoKcfIcZ9Tm5OFLe8-AB5_m3Elm9ATIg8LSCvAbgnmHM2IIZJz-C8cj1ddyztVSrTsgx_GMMQGg57g24G7xIgzY3NkZ3bK-EuZQjDn9idDREn-sE1K3pDmN8yWvo_-FvRfQgy6dk28FD/s1280/photo_2023-05-22_10-38-40.jpg

បន្ថែមពីនេះ តួឯកស្រីរូបនេះ ក៏បានបញ្ជាក់ថា ឈុតដែលនាងបង្ហាញ នៅមហោស្រពប្រទេសបារាំងចំណាយរហូតដល់១៦០០០ដុល្លារដោយមិនមានការជ្រោមជ្រែងពីជនជាតិថៃណាម្នាក់ឡើយ គឺនាងជួលពេញថ្លៃ ខណៈសាច់ក្រណាត់ជាម៉ាកល្បីនាំចូលពីប្រទេសអ៊ីតាលី។ មិនត្រឹមតែ ស៊ីន យូប៊ីន ផ្ទាល់ទេដែលចេញមកបញ្ជាក់អង្គហេតុនៃឈុតដេរដោយជនជាតិថៃ ម្ចាស់ហាងដែលទទួលការតំឡើងឈុតនាងក៏ចេញមុខមកបញ្ជាក់ដែរដូចអ្វីដេលតារាស្រីខាងលើបានលើកឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1FvJvT0VFKcXhjAQSBCWK7JPHVRGfiTC3fFQgv94VoUxArqdh225oM-jUT9mp7qkSiTpp8mT-OH2PXlpxjp456Pt1ia61Skectkx1u-ZwcleK6JEzVsNSwNzbT7XVBWHTFBGKNxmotKObCuSFRDpCdeTJAc8C6Xgm62Z7uuO01Fz0VoHvKGZwFms0/s1280/photo_2023-05-22_10-38-40%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdSWNA6Ghf5-xlktCm_aRw-R-6KCcSUcunZc4I-rsdJVTe8C0IYVJ6MH2s99fIdRcWiEgIuVCsZxIJEGzmcWFoAmfi35Xv5ZunGyS14dPeayZxCguerzTMKIeAazooHQcaWstSdh-T_mnAwSQQtA922VP-Ndfh6ezs7Mkr3wao2miVatXaRMZ8dLg4/s1280/photo_2023-05-22_10-38-40%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGh9HWPulfr-4JRFnTxR4FYiME-cYbeT75lj3JmqiCuDtr-ClfBL_YvfRnw0-C2YabkqFbmA5zZSa-i0vL0FLulwFPYAdskAukysRACnPjk-kolibOUiDRo8Gu1Wvr-mwdR6Fr3dHPP6QbU8RbBcFIyyuTy9a293pFBmpJx7hp_I9WeBMKs4_wn-9J/s1280/photo_2023-05-22_10-38-40%20(2).jpg