អាមេរិកជឿថា សម្ព័ន្ធភាពរវាងអាមេរិកជាមួយចិននឹងល្អប្រសើរ
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជឿជាក់ថា សម្ព័ន្ធភាពរវាងអាមេរិកជាមួយចិននឹងល្អប្រសើរឡើងនាពេលឆាប់ៗនេះ ។ លោកបញ្ជាក់ថា ក្រុមប្រទេស G7 ត្រូវតែរួមគ្នាកាត់បន្ថយហានិភ័យចំពោះការគំរាមកំហែងសេដ្ឋកិច្ចពីប្រទេសចិន ប៉ុន្តែមិនមែនឈប់សេពគប់ជាមួយប្រទេសចិនទេ ។
សារព័ត៌មានបរទេសរាយការណ៍ថា លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់កាលពីថ្ងៃទី២១ ខែឧសភា ថា ក្រុមប្រទេស G7 បានឯកភាពគ្នាអនុវត្តវិធីសាស្ត្រថ្មីមួយសម្រាប់ប្រទេសចិន ហៅថា ខ្សែសង្វាក់ផ្គត់ផ្គង់ចម្រុះ (diversifying supply chains) ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ ហើយលោកប្រាប់ថា លោកនឹងជជែកជាមួយមេដឹកនាំចិននាពេលឆាប់ៗនេះ ។
លោក ចូ បៃដិន បានថ្លែងក្រោយកិច្ចប្រជុំមេដឹកនាំប្រទេស G7 ថា ៖ «យើងមិនមែនកំពុងស្វែងរកផ្លូវបំបែកខ្លួនពីចិនទេ តែយើងកំពុងរកផ្លូវកាត់បន្ថយហានិភ័យ និងបង្កើនទំនាក់ទំនងជាមួយចិន ។ ក្រុមប្រទេស G7 ត្រូវបង្កើនការសាមគ្គីគ្នាជាងមុន ដើម្បីរួមគ្នាប្រឆាំងនឹងការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងទប់ស្កាត់ហានិភ័យនានាដែលអាចបំផ្លាញការងាររបស់យើង» ។
កាលពីថ្ងៃទី២០ ខែឧសភា កន្លងមក ក្រុមប្រទេស G7 បានបង្ហាញវិធីចូលរួមសេដ្ឋកិច្ចជាមួយចិន គឺកាត់បន្ថយហានិភ័យ ប៉ុន្តែមិនមែនឈប់សេពគប់ជាមួយចិនទេ (de-risk, not decouple) ។ ទោះយ៉ាងណា ការលើកឡើងថា ប្រទេសចិនគំរាមកំហែងសេដ្ឋកិច្ចនេះ បានធ្វើឱ្យស្ថានទូតចិននៅប្រទេសជប៉ុន ចេញមកអំពាវនាវឱ្យក្រុមប្រទេស G7 បញ្ឈប់ការប្រឈមមុខដាក់គ្នា និងការបែងចែក ។
បើទោះជាចិនបង្ហាញអាកប្បកិរិយាមិនពេញចិត្តក្តី ប៉ុន្តែ លោក ចូ បៃដិន លើកឡើងថា សម្ព័ន្ធភាពរវាងអាមេរិកជាមួយចិនបានធ្លាក់ចុះតាំងពីមានហេតុការណ៍បាញ់បាឡុងស៊ើបការណ៍របស់ចិនធ្លាក់កាលពីដើមឆ្នាំ២០២៣ ប៉ុន្តែវានឹងល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះ ។
លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ ថា នឹងបង្កើនទំនាក់ទំនងជាមួយចិន ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរក្រោយពីមានហេតុការណ៍បាញ់បាឡុងស៊ើបការណ៍របស់ចិន ។ លោកបញ្ជាក់ថា អាមេរិក និងក្រុមប្រទេស G7 នឹងមិនលក់វត្ថុធាតុដើមដែលធ្វើឱ្យចិនអាចផលិតអាវុធបំផ្លាញគេទេ ហើយការធ្វើបែបនេះមិនមែនជាសត្រូវជាមួយចិនទេ ៕ ប្រភព ៖ Thairath








ប្រភព ៖ Mono News








:max_bytes(150000):strip_icc()/wilbur-wright-in-his-airplane-517212422-5a99b1edc064710037d2a50c.jpg)




យល់ស្របនឹងការអត្ថាធិប្បាយរបស់ឯកឧត្តមរដ្ឋមន្ត្រី Pham Minh Chinh នាពេលខាងមុខក្រុមហ៊ុន AEON នឹងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មប្រហែល ២០ ទៀតនៅវៀតណាម ដោយផ្តោតលើអាជីវកម្មផ្សារទំនើប និងការកម្សាន្ត។ ក្រៅពីនេះ ក្រុមហ៊ុន AEON ក៏បានពង្រីកការនាំចូលទំនិញវៀតណាមសម្រាប់ការចែកចាយនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជាង២ម៉ឺនកន្លែងក្នុងប្រទេសជប៉ុនផងដែរ។ អ៊ីអន ក៏នឹងផ្តល់អាហារូបករណ៍ជួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើថា អង្គភាពអាជីវកម្មនៅតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសជប៉ុន បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានទូតវៀតណាមប្រចាំនៅជប៉ុន ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តឱ្យបានឆាប់នូវគំនិតនៃកិច្ចសហប្រតិបត្តិការ និងវិនិយោគ រួមចំណែក។ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព៕ ប្រភព៖cafef.com







