Home ព័ត៌មានជាតិ តើកម្ពុជាទទួលបានមេដាយប៉ុន្មានក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមកន្លងមក?

តើកម្ពុជាទទួលបានមេដាយប៉ុន្មានក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមកន្លងមក?

120
0

អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games) គឺជាព្រឹត្តិការណ៍ពហុកីឡាដែលធ្វើឡើងបន្ទាប់ពីរាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលមានអត្តពលិកពិការ មកពីប្រទេសជាសមាជិកអាស៊ាន។ អត្តពលិកដែលចូលរួមមានពិការភាពច្រើនប្រភេទ រាប់ចាប់ពីស្ពឹក ពិការខួរក្បាល ពិការភាពចល័ត ពិការភ្នែក រហូត ដល់ពិការបញ្ញា។ ASEAN Para Games ស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាអាស៊ានប៉ារ៉ា (APSF) ដោយមានការត្រួតពិនិត្យដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី។11th ASEAN Para Games: Cambodia Grabs Second Gold Medal In Long Jump  Athletics – MTV Today

កីឡានេះ បានបង្កើតឡើងក្នុងឆ្នាំ២០០១ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយជាកីឡាធ្វើឡើងបន្ទាប់ពីកីឡាស៊ីហ្គេម។ កន្លងមកនេះកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមប្រកួតចំនួន១០ ដោយមានម្តងការប្រកួតត្រូវបានលុបចោលដោយសារតែបញ្ហាកូវីដ។ ក្នុងនោះការដណ្តើមមេដាយរបស់អត្តពលិកពិការភាពរបស់កម្ពុជាក្នុងប្រវត្តិសាស្រ្តតិចបំផុតមានមេដាយចំនួន១គ្រឿង និងច្រើនបំផុត២៨គ្រឿង។

ខាងក្រោមនេះជាលទ្ធផលមេដាយដែលកម្ពុជាទទួលបានពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍
– លើកទី១ឆ្នាំ២០០១ បាន៣គ្រឿង
– លើកទី២ ឆ្នាំ២០០៣ បាន៩គ្រឿង
– លើកទី៣ ឆ្នាំ២០០៥ បាន៥គ្រឿង
– លើកទី៤ ឆ្នាំ២០០៧ បាន១គ្រឿង
– លើកទី៥ ឆ្នាំ២០០៩ បាន៧គ្រឿង
– លើកទី៦ ឆ្នាំ២០១១ បាន៧គ្រឿង
– លើកទី៧ ឆ្នាំ២០១៣ បាន៩គ្រឿង
– លើកទី៨ ឆ្នាំ២០១៥ បាន ៩គ្រឿង
– លើកទី៩ ឆ្នាំ២០១៧ បាន១០គ្រឿង
– លើកទី១០ ឆ្នាំ២០២០ ហ្វីលីពីនជាម្ចាស់ផ្ទះ ប៉ុន្តែត្រូវបានលុបចោលដោយសារវិបត្តិកូវីដ១៩
– លើកទី១១ ឆ្នាំ២០២២ កម្ពុជាទទួលបានមេដាយសរុបចំនួន២៨គ្រឿង ដែលជាប្រវត្តិសាស្រ្តខ្ពស់បំផុតរបស់កម្ពុជាក្នុងការដណើមកន្លងមកចំនួន១០លើកមកនេះ។

គួរបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំឡើងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ដោយមានប្រភេទកីឡាទាំង១៣ បូកកីឡាសម្ដែង ១ប្រភេទ រួមមាន៖ ១. អត្តពលកម្ម ២. វាយសី ៣. ប៊ូស្យា ៤.អុក ៥.បាល់បោះពិការភ្នែក ៦.បាល់ទាត់ (ម្ខាង៧នាក់) ៧.បាល់ទាត់ (ម្ខាង៥នាក់) ៨.យូដូ ៩.លើកទម្ងន់ ១០.ហែលទឹក ១១. វាយកូនឃ្លីលើតុ ១២.បាល់ទះអង្គុយ ១៣.បាល់បោះជិះរទេះ និង១៤. ការប្រកួតសម្តែង។ សម្រាប់អត្តពលិកដែលបណ្តាប្រទេសអាស៊ានបញ្ជូនមកប្រកួតមានជាងប្រមាណ២០០០នាក់ ក្នុងនោះកម្ពុជាមានអត្តពលិកចំនួន២៣៦នាក់ចូលរួមប្រកួត៕Cambodia earns first gold medal at ASEAN Para Games | Phnom Penh Post