យន្តហោះ គឺជាយានជំនិះដែលអាចដឹកមនុស្សធ្វើដំណើរផ្លូវឆ្ងាយឆ្លងទ្វីប ឆ្លងប្រទេសបាន។ ដូចនេះ ហើយតើលោកអ្នកដឹងទេថា យន្តហោះកើតឡើងដោយរបៀបណា? ហើយនរណាជាអ្នកមានគំនិតបង្កើតយន្តហោះដំបូងគេបង្អស់?Orville Wright Biography - Childhood, Life Achievements & Timeline

អ្នកដែលបានបង្កើតយន្តហោះដំបូងគេបង្អស់គឺលោក វីលបឺរ រ៉ាយត៍ (Wilbur Wright) និង អូរវីល រ៉ាយត៍ (Orville Wright)។
វីលបឺរ កើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៨៦៧ នៅរដ្ឋអ៊ីនឌីយ៉ាណា នៃសហរដ្ឋអាមេរិក។ ចំណែក អូរវីល កើតនៅក្នុងឆ្នាំ១៨៧១ ដែលជាប្អូនប្រុសបង្កើតរបស់ វីលបឺរ ។ ជារឿយៗឪពុកអ្នកទាំងពីរ តែងតែត្រឡប់មកផ្ទះវិញ ដោយបាននាំយករបស់លេងមួយដែលមើលទៅដូចជា «ឧទ្ធម្ភាគចក្របច្ចុប្បន្ន» ធ្វើឡើងអំពីឈើ ឫស្សី និងក្រដាស ហើយស្លាបរបស់វាវិលដោយប្រើកៅស៊ូ។ ចាប់ពីពេលនោះមក បងប្អូនទាំងពីរនាក់នោះក៏ចាប់ផ្តើមមានចិត្តស្រលាញ់ និងចូលចិត្តការហោះហើរ។Biography of Wilbur Wright, Aviation Pioneer

ពេលធំដឹងក្តីឡើង វីលបឺរ និង អូរវីល តែងតែធ្វើការងារពាក់ព័ន្ធនឹងគម្រោងមេកានិចជាច្រើន ហើយតាមដានជាប់និច្ចចំពោះការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត។ បងប្អូនត្រកូលរ៉ាយត៍ទាំងពីរនាក់នេះបានផ្តោតការចាប់អារម្មណ៍ ជាពិសេសទៅលើការងារស្រាវជ្រាវផ្នែកហោះហើរ ។ អ្នកទាំងពីរបានធ្វើដំណើរទៅក្រុង Kitty Hawk ក្នុងរដ្ឋខារ៉ូលីណាខាងជើង ដោយសារតែនៅទីនោះមានខ្សល់បក់ខ្លាំង អំណោយផលសម្រាប់ការអភិវឌ្ឍគ្រឿងហោះហើររបស់ពួកគេ។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៣ វីលបឺរ និង អូរវីល បានទទួលជោគជ័យក្នុងការហោះហើរយន្តហោះ ដែលមានការបញ្ជាគ្រប់គ្រងដំណើរការដោយម៉ាស៊ីន និងមានទម្ងន់ធ្ងន់ជាងខ្យល់។ ពីរឆ្នាំក្រោយមក ពួកគេក៏សម្រេចបាននូវយន្តហោះផ្លូវការ ដែលអាចប្រើសម្រាប់ការធ្វើដំណើរលើអាកាស។ នៅឆ្នាំ១៩០៩ បងប្អូនត្រកូលរ៉ាយត៍ក៏បានចាប់ផ្តើមលក់យន្តហោះនៅអឺរ៉ុប អ្នកទាំងពីរបានក្លាយជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ខណៈយន្តហោះរបស់ពួកគេលក់ដាច់ជាខ្លាំង ទាំងនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក ។Taking Flight With the Wright Brothers

រហូតមកដល់ពេលបច្ចុប្បន្នយន្តហោះមានការអភិវឌ្ឍក្នុងទម្រង់ផ្សេងៗគ្នា ទោះជាយ៉ាងណាក៏ដោយ បងប្អូនត្រកូលរ៉ាយ៍គឺជានិមិត្តរូបនៃអ្នកបង្កើតយន្តហោះដំបូងគេបង្អស់នៅលើពិភពលោក៕Orville Wright Comes Down to Earth | The New Yorker