មិនឱ្យខកសន្យា នៅវេលាម៉ោង៧យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើការឡាយនៅលើផេករបស់លោកបកស្រាយរឿងជាច្រើន ក្នុងនោះក៏និយាយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឧកញ៉ា ខេមរៈ សិរីមន្ត បកស្រាយទាំងខ្សឹកខ្សួលព្រោះដឹងរឿងច្រើននៅពីក្រោយខ្នថ ហើយការឡាយនេះមែនទែនទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនចង់ឱ្យលោកឡាយនោះព្រោះខ្លាចប៉ះពាល់ដល់ខ្លួនឯង។May be an image of 1 person, standing and indoor

តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់យ៉ាងច្រើន ព្រមទាំងឱ្យបងប្អូនដែលកំពុងBully ដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គិតពិចារណាសាជាថ្មី។ តារាចម្រៀងរូបនេះបានទម្លាយថាហេតុដែលលោកធ្វើការឡាយនេះព្រោះមិនអាចឱបដៃឈរមើលប្អូនប្រុសដ៏ល្អម្នាក់ដែលសំដៅដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវគេធ្វើបាប លាបពណ៌សព្វបែបយ៉ាង នោះទេ ព្រោះអ្នកឧកញ៉ាជាមនុស្សមានចិត្តទូលាយណាស់ ជាក្មេងម្នាក់ដែលឆ្លងកាត់ការលំបាកតស៊ូគ្រប់បែបយ៉ាង ពេលចំណេញមិនយកលុយដាក់ហោប៉ៅខ្លួនឯងទេគឺយកលុយជួយប្រជាជនទាំងមូល។May be an image of 2 people and text

តារាចម្រៀងរូបនេះបន្តទៀតថា បងប្អូនមាននៅចាំទេ ពេលប្រជាជនជួបគ្រោះទឹកជំនន់ អ្នកឧកញ៉ា នេះហើយខ្នះខ្នែងជួយប្រជាជនជួបទុក្ខលំបាកមិនឱបដៃឈរមើលឡើយ ហើយគ្រានោះហើយដែលលោកឃើញពីទឹកចិត្តដ៏ធំធេងរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ធ្វើឱ្យលោកទាក់ចិត្តជាមួយអ្នកឧកញ៉ាពីភាពសប្បុរសរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់បទ «វ៉ៃយកTOP1» រូបនេះបានលើកឡើងទៀតថា បងប្អូននៅចាំទេពេលគ្រោះអាសន្នកូវីដ អ្នកឧកញ៉ាបានជួយឧបត្ថម្ភរាប់លានដុល្លារដើម្បីមានវ៉ាក់សាំងចាក់ប្រជាជន។

ឧកញ៉ា ខេមរៈ សិរីមន្ត បានបន្តទៀតថាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនចង់មានជម្លោះជាមួយអ្នក Bully គាត់ទេ ហើយការដែលលោកឡាយនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មិនចង់អនុញ្ញាតិដែរព្រោះខ្លាចប៉ះពាល់ដល់លោក។ ក្នុងនោះលោកក៏បញ្ជាក់រឿងដែលមានអ្នកចេញវីដេអូនោះគឺគេចង់បញ្ជាក់ថាគេកំពុងធ្វើការ ហើយប្រើបេះដូងចេញមកការពារក្រុមហ៊ុន ដែលអ្នកឧកញ៉ា កំពុងជួយកម្មកររាប់ម៉ឺននាក់។No photo description available.

តារាចម្រៀងមានងារជាឧកញ៉ារូបនេះក៏បានបកស្រាយទាំងខ្សឹកខ្សួលផងដែរព្រោះជារឿងប៉ះពាល់ដល់ចិត្តរបស់លោកដែលឃើញមានមនុស្សជាច្រើនមិនដឹងរឿងពីក្រោយខ្នង ហើយបានប្រើពាក្យពេចន៍Bully មនុស្សល្អ។ ឧកញ៉ា ក៏បាននិយាយទៀតថាការរកស៊ីរមែងអាស្រ័យលើសេដ្ឋកិច្ច បើសេដ្ឋកិច្ចល្អនោះក៏រកស៊ីក៏ទៅតាមហ្នឹង តែបើសេដ្ឋកិច្ចមិនល្អក៏ទៅតាមហ្នឹងដូចគ្នា អ្នកដែលរកស៊ីពិតប្រាកដជាដឹងរឿងនេះហើយ៕

@iyun947

🥹

♬ original sound – I yun – I yun