បរទេស៖ យានអវកាស Lunar Reconnaissance Orbiter របស់អង្គការ NASA បានរកឃើញកំទេចកំទីពីយានអវកាស Hakuto-R ឯកជនរបស់ជប៉ុន ដែលបានបរាជ័យក្នុងការចុះចតនៅលើឋានព្រះច័ន្ទកាលពីខែមេសា។Japan's lunar probe discovers moon cave, which may be optimal base for space  exploration | The Japan Times

នៅថ្ងៃទី ២៦ ខែមេសា កាមេរ៉ា LRO បានថតរូបចំនួន ១០ នៅជុំវិញតំបន់ចុះចតរបស់អវកាសជប៉ុន Hakuto-R ហើយអ្នកវិទ្យាសាស្ត្ររបស់អង្គការ NASA ដែលទទួលបន្ទុកគម្រោងបានសម្រេចចិត្តស្វែងរកអ្នកចុះចតរបស់ជប៉ុនដែលបានបាត់ខ្លួនកាលពីខែមេសា។ រូបថតដែលបានចែករំលែកដោយក្រុម Lunar Reconnaissance Camera (LROC) កាលពីថ្ងៃទី ២៣ ខែឧសភា បានបង្ហាញអំពីកំទេចកំទីធំៗចំនួន ៤ និងការផ្លាស់ប្តូរបន្តិចបន្តួចលើផ្ទៃព្រះច័ន្ទនៅរយៈទទឹង ៤៧,៥៨១ ដឺក្រេខាងជើង និងរយៈបណ្តោយ ៤៤,០៩៤ ដឺក្រេខាងកើត។Japanese Company Ispace Fears Moon Probe Crash-Landed

គួររំលឹកផងដែរ កាលពីថ្ងៃទី ២៥ ខែមេសា ក្រុមហ៊ុន iSpace បានបាត់បង់ទំនាក់ទំនងជាមួយស្ថានីយ៍ចុះចត Hakuto-R របស់ជប៉ុនដែលដឹកមនុស្សយន្ត ឆ្ពោះទៅកាន់រណ្ដៅភ្នំភ្លើង Atlas ។ ក្រោយមកក្រុមហ៊ុនបានបញ្ជាក់ថា ស្ថានីយ៍អវកាស Hakuto-R ត្រូវបានបរាជ័យក្នុងការចុះចតឋានព្រះច័ន្ទហើយ។

ទោះបីជាយានអវកាស Hakuto-R របស់ជប៉ុនបានបរាជ័យក្នុងការចុះចតក៏ដោយ ក៏ពួកគេកំពុងព្យាយាមត្រលប់ទៅឋានព្រះច័ន្ទវិញ។ ដែលក្រុមហ៊ុន iSpace ក៏កំពុងអភិវឌ្ឍបេសកកម្មទីពីរ និងទីបីសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ផងដែរ៕Discovery of 50km cave raises hopes for human colonisation of moon | The  moon | The Guardian ប្រភព៖vnexpress