ប្រទេសថៃ ៖ សហព័ន្ធកីឡាស៊ីហ្គេមប្រទេសថៃបានបោះឆ្នោតកែប្រែលក្ខន្តិកៈជាទ្រង់ទ្រាយធំក្នុងរយៈពេល៦២ឆ្នាំ អំពីការដាក់បញ្ចូលប្រភេទកីឡាសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ហើយការដាក់បញ្ចូលនេះ គឺផ្តោតតែលើកីឡាសកលប៉ុណ្ណោះ ។ សហព័ន្ធនេះបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមដែលប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះ ខ្លួននឹងមិនដាក់គុនខ្មែរចូលក្នុងការប្រកួតទេ ។Thailand announced that it will “take measures” against massively  naturalized athletes at the 33rd SEA Games

អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ លោក Chaiyaphak Siriwat ក្នុងឋានៈជាប្រធានសហព័ន្ធកីឡាស៊ីហ្គេមលើកឡើងថា ប្រភេទកីឡាដែលត្រូវដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសថៃ គឺថៃនឹងធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ថា តើនឹងត្រូវដាក់បញ្ចូលកីឡាណាខ្លះដើម្បីឱ្យស្របនឹងស្តង់ដារសកល រីឯកីឡាក្នុងស្រុកនឹងមានការជជែកគ្នាម្តងទៀតថា តើថៃនឹងដាក់បញ្ចូលកីឡាអ្វីខ្លះសម្រាប់ការប្រកួតស៊ីហ្គេមលើកក្រោយ ។

ចំណែករឿងការដាក់បញ្ចូលកីឡាគុនខ្មែរក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសថៃ លោក Chaiyaphak Siriwat និយាយថា ស៊ីហ្គេមលើកទី៣៣ ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះនោះ ច្បាស់ណាស់ ថៃនឹងមិនដាក់បញ្ចូលគុនខ្មែរទេ ហើយថៃនឹងយក Muay Thai មកដាក់ជំនួសវិញ ។Daniel earns Muay Thai win number two | Shepparton News

ក្រោយពីថៃប្រកាសថា មិនដាក់គុនខ្មែរក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥ បានធ្វើឱ្យអ្នកគាំទ្រ Muay Thai អបអរសាទរយ៉ាងខ្លាំង ហើយពួកគេនិយាយថា គុនខ្មែរនឹងបាត់បង់ឱកាសប្រកួតរហូត ដោយពួកគេបាននាំគ្នាបញ្ចេញមតិដូចៗគ្នាថា វាជារឿងល្អដែលប្រទេសថៃសម្រេចចិត្តបែបនេះ ហើយពួកគេជឿថា គុនខ្មែរអាចមានឱកាសប្រកួតស៊ីហ្គេមតែ១លើកប៉ុណ្ណោះនៅប្រទេសកម្ពុជា ។ ចំណែកអ្នកលេងបណ្តាញសង្គមថៃខ្លះទៀតសំណូមពរថា ហាមដាក់បញ្ចូលអុកខ្មែរ និងល្បុកាតោ ក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសថៃ ព្រោះកីឡាទាំងពីរនេះគ្មានស្តង់ដារជាកីឡាសកលទេ ។

អ្នកលេងបណ្តាញសង្គមថៃនិយាយថា ហាមប្រទេសថៃយកអុកខ្មែរមកប្រកួតក្នុងស៊ីហ្គេមនៅថៃ ព្រោះវាជាការលេងអុកធម្មតា ហើយហៅថាជាកីឡាយ៉ាងម៉េចទៅ ។ ដូចគ្នានេះ ម្នាក់ទៀតថា ថៃត្រូវជ្រើសយកតែប្រភេទកីឡាសកលប៉ុណ្ណោះ ហើយយកកីឡាល្បុកាតោរបស់ខ្មែរចេញផង ។Ranking The 5 Fastest Muay Thai Fighters In History | Evolve Daily

ចំណែកពលរដ្ឋថៃម្នាក់ទៀតលើកឡើងថា សូមឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមតែម្តងនេះគ្រប់គ្រាន់ហើយ ហើយកម្ពុជាកុំធ្វើជាម្ចាស់ផ្ទះទៀត ព្រោះកម្ពុជារៀបចំការប្រកួតស៊ីហ្គេមគ្មានប្រយោជន៍តាំងពីបើកឆាកមកម៉្លេះ ។ បើកម្ពុជាទៅមិនរួចទេ កុំបំពានអី ហើយកម្ពុជាកុំយកកីឡាក្នុងស្រុករបស់ខ្លួនមកប្រកួតឱ្យសោះ នាំតែខាតពេលហ្វឹកហាត់កីឡាករ ។

គេសង្កេតឃើញថា អ្នកលេងបណ្តាញសង្គមថៃចូលចិត្តនិយាយអ្វីឱ្យហួសពីការពិត ហើយមិនមែនមានតែរឿងកីឡាមួយទេដែលពួកគេរិះគន់ ប៉ុន្តែពួកគេបានបង្កបញ្ហាជាច្រើនទៀតដើម្បីឱ្យប្រទេសផ្សេងគិតមិនល្អដែរ ។ ផ្ទុយទៅវិញ កម្ពុជាបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ហើយមានប្រទេសជាច្រើននៅលើពិភពលោក កោតសរសើរកម្ពុជាពីការរៀបចំបានល្អ ដូចជា ផ្ទះស្នាក់នៅកីឡាករ និងម្ហូបអាហារ ហើយកម្ពុជាបានយកចិត្តទុកដាក់ចំពោះកីឡាករទាំងអស់ដោយមិនប្រកាន់ជាតិសាសន៍ដូចថៃទេ ៕

ប្រភព ៖ Thairath