Home Blog Page 1642

នារីជនជាតិកូរ៉េឡើងឆាក The Voice Cambodia ផ្ទុះការភ្ញាក់ផ្អើលមិនធម្មតា

0

ពិតជាមិនធម្មតាមែននៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣មិនត្រឹមតែមានបេក្ខភាពជាជនជាតិខ្មែរចូលរួមប្រកួតតែប៉ុណ្ណោះទេ តែរដូវកាលនេះមានទាំងជនជាតិកូរ៉េមកប្រកួតទៀតដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនារីកូរ៉េរូបនេះអាចនិយាយភាសាខ្មែរបានយ៉ាងល្អ រីឯសំឡេងទៀតសោតកាន់តែមិនធម្មតាទាក់ទាញ Coach ទាំង៤បង្វិលកៅអីហើយថែមទាំង Coach កញ្ញាត្រូវ Coach ប៉ាយ៉ារិទ្ធ blocked ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4RV6KRsheTaZLuGTm8wIZbTg_8OgLXDuWAiKHVN-IAl8SWo8TyNxNkI8WOt1mT76ga3uCzHTzPc2K6P8zKbbHpD-KazuGGc0tRe5D7IwUpwEK2Xvimo8nM6DWqMn1IZE0aw8pSokVHURaw5TSpynpyLOD8AV009-6r4KPVqq5M5K57iHMIQXUecQ7/s1363/Screenshot%202023-06-19%20091319.jpg

សប្តាហ៍ទី៣ វគ្គ Blind Auditions បានឈានមកដល់ដោយមានបេក្ខជន បេក្ខនារី ជាច្រើនចូលរួមប្រកួតមានទាំងអ្នកជោគជ័យនិងមិនជោគជ័យ។ ក្នុងនោះបេក្ខនារី ហ៊ូអ៊ីន ហ្វាង អាយុ២៣ឆ្នាំ ជាជនជាតិកូរ៉េក៏មកប្រកួតនៅក្នុងកម្មវិធីផងដែរដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ ហ៊ូអ៊ីន បានសម្រេចចិត្តជ្រើសបទជាភាសាអង់គ្លេស «When We Were Young»មកប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeukdNag_qLeR1wAuEABwjPuDGOVxzgtWmEln6DxLohsqbbs2pXNfrlse7z5y5evT7hhJWjPUszeYPKvv1EIdpyrjpGi37UNJM8Cig6FGfWdMzTN4PMIMaUD3NuJNneRcc8-ikZ_gqvIdstjYwM6AZnQG4Bd6wN-54mGj2YbNnIPQYeqtod0tMbb-e/s849/Screenshot%202023-06-19%20090751.jpg

អ្វីដែលកាន់តែពិសេស Coach កញ្ញា ត្រូវ Coach ប៉ាយ៉ារិទ្ធ ចុច Blocked ដែលសិទ្ធនេះ Coach ទាំង៤ ប្រើបានតែម្តងប៉ុណ្ណោះក្នុងមួយរដូវកាល ខណៈ Coach ដែលទទួលបានប៊ូតុង Blocked នេះហើយមិនមែនឱកាសដណ្តើមបេក្ខភាពមកធ្វើជាកូនក្រុមឡើយ។

តាមការបញ្ជក់របស់ ហ៊ូអ៊ីន ហ្វាង បានឱ្យដឹងថាមូលមូលហេតុដែលសម្រេចចិត្តចូលរួមប្រកួត The voice Cambodia ដោយសារតែនាងស្រលាញ់វិស័យសិល្បៈចម្រៀងទើបចង់មកបញ្ចេញសមត្ថភាព។ មិនត្រឹមតែប៉ុណ្ណោះ នារីកូរ៉េរូបនេះនិងគ្រួសារបានមករស់នៅប្រទេសកម្ពុជារយៈពេល១០ឆ្នាំហើយ ខណៈរូបនាងក៏អាចនិយាយភាសាខ្មែរបានយ៉ាងល្អព្រមទាំងបង្ហាញថានាងចូលចិត្តអាម៉ុកខ្មែរទៀត និងអាហារពេលព្រឹកដូចជាបាយសាច់ជ្រូក និងគុយទាវ និងអាហារខ្មែរជាច្រើនទៀតគឺ ហ៊ូអ៊ីន ចូលចិត្តទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRcy-P4xV7L82pmsqF5oJ0WHq6CwuqX-qTlqZ4oOpO8N9H-C4hoxIzxeFsVstDHOOe6x6yYT-q9cM7UjZj1oXfSn6RyDVyEnaoqvwmo4OJkvD90_J9GBrhyHi3-uu8u48UNj-sZHy-ZNzFYbr_GnBCGVE725HqAo8PbH-h9wE7iXfIpRw5ubD4AGGC/s1355/Screenshot%202023-06-19%20091012.jpg

គួរបញ្ជាក់ផងដែរថា ដ្បិតតែ Coach ណុប ប៉ាយ៉ារិទ្ធ ប្រើសិទ្ធពិសេសរបស់ខ្លួនមានតែម្តងក្នុងមួយរដូវកាលនេះក្តីតែនៅទីបញ្ចប់ ហ៊ូអ៊ីន សម្រេចធ្វើជាកូនក្រុមរបស់ Coach ពេជ្រ សោភា៕

ពិតជាប្លែកមែន ! កូនក្រមុំពាក់គ្រឿងអលង្ការពីមាសស្រោចខ្លួនក្នុងថ្ងៃមង្គលការ

0

ប្រទេសចិន ៖ វាបានក្លាយជារឿងមួយល្បីល្បាញនៅក្នុងបណ្តាញសង្គមប្រទេសចិន ដោយសារមានកូនក្រមុំម្នាក់ពាក់ខ្សែកធ្វើពីកងដៃមាស រហូតដល់ផុតក្បាលក្នុងថ្ងៃរៀបការរបស់ខ្លួន ។ ភ្ញៀវមកចូលរួមក្នុងពិធីរៀបការរបស់នាង និយាយថា នាងពាក់ខ្សែកច្រើនពេកស្ទើរមើលមិនឃើញក្បាល ប៉ុន្តែនៅពេលដឹងការពិត វាមិនដូចការគិតទេ ។

តាមប្រពៃណីរៀបការក្នុងតំបន់ជាច្រើននៅប្រទេសចិន ក្រុមគ្រួសារខាងស្រីតែងត្រៀមគ្រឿងអលង្ការឱ្យកូនក្រមុំពាក់ក្នុងថ្ងៃរៀបការ ដើម្បីធ្វើឱ្យពិធីរៀបការមើលទៅទាក់ទាញបំផុត ។ កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមចិនបានចែកចាយរូបភាពកូនកំលោះ និងកូនក្រមុំ ១គូ នៅទីក្រុងហ្វូសាន ខេត្តក្វាងទុង ដោយសារពួកគេចាប់អារម្មណ៍នឹងកូនក្រមុំពាក់គ្រឿងអលង្ការរហូតដល់ផុតក្បាលរបស់នាង ។ តាមរូបភាពនេះ កូនក្រមុំបានគ្របដណ្តប់ទៅដោយគ្រឿងអលង្ការពេញរាងកាយទាំងអស់ ហើយផ្ទៃមុខរបស់នាង ក៏ត្រូវបិទជិតដែរ ។ អ្នកលេងបណ្តាញសង្គមជាច្រើននាក់បានសាកសួរពីប្រវត្តិរបស់កូនក្រមុំ និងសង្ស័យថា តើរូបភាពនេះពិតប្រាកដ ឬគ្រាន់តែជាការសម្តែង ?

បើតាមការចុះផ្សាយរបស់សារព័ត៌មានចិនឱ្យដឹងថា ការពិត កូនក្រមុំមានខ្សែក និងកងដៃមាសត្រឹមតែចំនួន៦០ ប៉ុណ្ណោះ រីឯគ្រឿងអលង្ការផ្សេងទៀតជាអំណោយរបស់សាច់ញាតិ ដែលពួកគេបានប្រគល់ឱ្យនាងដើម្បីចូលរួមអបអរសាទរថ្ងៃរៀបការ ។ ចំណែកកូនក្រមុំទទួលស្គាល់ថា ការពាក់គ្រឿងអលង្ការទាំងនេះធ្វើឱ្យនាងនឿយហត់ ។ ក្រោយពីការសម្ភាសន៍កូនក្រមុំត្រូវបានផ្សព្វផ្សាយ អ្នកលេងបណ្តាញសង្គមចិនបានប្រៀបធៀបការរៀបការរបស់នាង គឺដូចគ្នានឹងការរៀបការរបស់កូនស្រីអ្នកមានត្រកូលខ្ពង់ខ្ពស់ម្នាក់នៅប្រទេសចិន ហើយគេសន្និដ្ឋានថា កូនក្រមុំរូបនេះពិតជាមានឋានៈខ្ពង់ខ្ពស់មិនខាន ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ntHnwB0Q484WOCKg2SOry-UtfVzi01OQT8FAerr0VxtA_veMTZd9KzcUj634iJV9lMLIQRFNXNjUM151MDv1G4yhD7aLLB2VVOo4_dFdT4cuAflCvf7JPSCOd_solKcodG36bGAFkyqRd_M1egcsT7oepdFT1aWhAnKXhvfxCwJMU6ILC-fuggTh/s1280/photo_2023-06-19_08-26-21.jpgប្រភព ៖ khaosod

ចេញហើយ! Netflix បញ្ចេញ Trailer ខ្សែភាពយន្ត Squid Game វគ្គ២

0

ថ្មីៗនេះក្រុមហ៊ុន Netflix បានបញ្ចេញTrailer ខ្សែភាពយន្ត Squid Game វគ្គ២  ដែលមានគម្រោងចាក់បញ្ចាំងនៅដើមឆ្នាំ២០២៤ខាងមុខនេះ។

បើតាមព័ត៌មានបែកធ្លាយ សម្រាប់រដូវកាលទី២នេះ លោកអ្នកនឹងឃើញការវិលត្រឡប់វិញរបស់តួឯកប្រុសលោក Gi Hun និង Front Man។ ចំណែក​ឯបុរសដែល​ស្ថិតក្នុង​ឯកសណ្ឋាន ជាមួយនឹង​ក្រដាសបត់ (Ddakji) ក៏អាចនឹង​ត្រឡប់មកវិញដូចគ្នា។ អ្វីដែល​កាន់​តែពិសេស​អ្នក​នឹង​បាន​ស្គាល់​មុខមិត្តប្រុសរបស់ Young Hee (តុក្កតាកូនក្រមុំ) ដែល​មាន​ឈ្មោះថា Cheol Su។ Squid Game season 2 gets greenlight from Netflix, Gi-hun and Front Man to return - News | Khaleej Times

លើសពីនេះទៅទៀត អ្នកគាំទ្ររំពឹងខ្ពស់ខ្លាំងថារដូវកាលទី២នេះ នឹងមានភាពរន្ធត់ចិត្ត និងចាប់អារម្មណ៍ខ្លាំងជាមុនទៅទៀត។

នៅក្នុង Trailer នេះ យើងឃើញថាមានតួរអង្គថ្មីៗនេះ ជាច្រើន ដែលអ្នកវិភាគយល់ឃើញថាជាតួ Front Man(បុរសពាក់ឈុតខ្មៅ)។Squid Game announces cast for season 2: Im Si-wan, Kang Ha-neul to join  show | Web Series - Hindustan Times

គួរបញ្ជាក់ផងដែរថា Squid Game រដូវកាលទី១ បានចំណាយពេលរយៈពេល១២ឆ្នាំ ក្នុងការសរសេររឿងមួយនេះឡើង ដែលកាលពីពេលកន្លងទៅរឿងនេះបានផ្ទុះជាខ្លាំងទូទាំងសកលលោក ដោយទទួលបានពានរង្វាន់ធំជាច្រើន៕

ប្រភព៖ economictimes

ការដឹកជញ្ជូនទំនិញរវាងចិននិងអឺរ៉ុប តាមរយៈប្រទេសម៉ុងហ្គោលីកើនឡើង

0

ប្រទេសចិន ៖ Erenhot គឺជាទីក្រុងដឹកជញ្ជូនទំនិញដ៏សំខាន់របស់ប្រទេសម៉ុងហ្គោលី ដែលស្ថិតនៅភាគខាងជើងប្រទេសចិន ។ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣ នេះ មានរថភ្លើងដឹកជញ្ជូនទំនិញរវាងប្រទេសចិន និងតំបន់អឺរ៉ុប បានកើនឡើងជាង១៥% ។Mongolia, China and Russia At The Centre Of A New Multipolarity - Silk Road  Briefingគេចាត់ទុកថា រថភ្លើង គឺជាមធ្យោបាយដឹកជញ្ជូនទំនិញតាមផ្លូវគោកដ៏សំខាន់មួយដែលងាយស្រួលបំផុត ដោយសារវាអាចតភ្ជាប់តំបន់អឺរ៉ុប និងអាស៊ី ។ ចំណែកប្រទេសម៉ុងហ្គោលី គឺជាតំបន់សំខាន់ក្នុងការពង្រីកផ្លូវដឹកជញ្ជូនទំនិញទៅទិសខាងជើង ។ ចាប់តាំងពីរថភ្លើងដឹកទំនិញរវាងប្រទេសចិន និងអឺរ៉ុប បើកដំណើរការជាលើកដំបូងកាលពីឆ្នាំ២០១៣ មក គេបានដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងជាង១០លានតោនក្នុង១ឆ្នាំ ។China-Mongolia freight border crosses 1 million tonne mark - Port  Technology International

អនុប្រធានការិយាល័យគយប្រចាំទីក្រុង Erenhot លើកឡើងថា តំបន់នេះមានគុណសម្បត្តិផ្នែកភូមិសាស្ត្រ និងអាចភ្ជាប់គម្រោងខ្សែក្រវ៉ាត់១ ផ្លូវ១ ផងដែរ ។ ក្រុមការងារគយបានកែលម្អវិធានការនានា ដើម្បីឱ្យការដឹកជញ្ជូនទំនិញពីប្រទេសចិនទៅកាន់អឺរ៉ុបកាន់តែងាយស្រួលថែមទៀត ។West-bound China-Europe freight trains continue to grow ahead of Christmas;  Chinese exporters show confidence for 2023 - Global Times

តាំងពីឆ្នាំ២០១១ China Railway Express បានផ្តល់សេវាកម្មដឹកជញ្ជូនទំនិញតាមរថភ្លើងឆ្លងកាត់ព្រំដែនប្រទេសចិន ទៅកាន់ទីក្រុងជាង២០០ ក្នុង២៤ប្រទេសនៅតំបន់អឺរ៉ុប ។ China Railway Express ត្រូវបានគេចាត់ទុកថា បានរួមចំណែកយ៉ាងសំខាន់ក្នុងគម្រោងខ្សែក្រវ៉ាត់១ ផ្លូវ១ ៕ ប្រភព ៖ China Face

កាន់តែស្រួល! កម្ពុជា-ម៉ាល់ឌីវ អាចធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋការរយៈពេលក្រោម៣០ថ្ងៃ

0

កិច្ចព្រមព្រៀង ស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ បានចូលជាធរមានកាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តផែនការសកម្មភាពមួយចំនួនទៀត ដើម្បីបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អ័បឌុលឡា ម៉ូស៊ូម (Abdulla Mausoom) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLd7mtZReYBRwOLUA76YZswsPLOoGltoF_V6PLxo3JZ0OgwAjRkQYkfxxzv0a0sgErDG2Equd1x90ircIbRL04C9w6akISP_dkFw1YE8j47_Y07RfWKBVLj64LzT4G4dZdZGdWaZoZU-LHUKaIPnQVmeyzeEHw0eWRC4iJdZb1sIM94LIx3aTju_1Y/s1280/image_2023-06-17_16-34-12.png

ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា «កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ គឺបានចូលជាធរមានហើយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ បានន័យថា ចាប់ពីពេលនេះតទៅ ប្រជាជន/ភ្ញៀវទេសចរកម្ពុជានិងម៉ាល់ឌីវអាចធ្វើដំណើរទៅមកប្រទេសទាំងពីរបានដោយមិនចាំបាច់មានទិដ្ឋការ សម្រាប់ការស្នាក់នៅរយៈពេលក្រោម៣០ថ្ងៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7a58lzsFkmPr1Qyb3bkr2XXril47gQtqA5R8xbvGo1phEICvEdks-vIw5ipE5UtP_GO2ZrTizFxZWwhtnpJys9uKNGXuBnwOVXHOH8iVlu883csllL5gJThI_PvGV6spTfMLRl1gMtMEJWXMRor2BLt16zIgzOLbTLYZUWdKjGpQYM-ua0iSUdAKW/s1280/image_2023-06-17_16-34-12%20(3).png

ឯកឧត្តម បានបន្តទៀតថា តាមរយៈអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវនេះហើយ ទើបបានជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសទាំងពីរឯកភាពគ្នាបង្កើតក្រុមការងារចម្រុះកម្ពុជា-ម៉ាល់ឌីវ (Working Group) ដើម្បីរួមសហការគ្នាអនុវត្តផែនការសកម្មភាពនានាដែលមានបញ្ជាក់ក្នុងអនុស្សរណៈទ្វេភាគីខាងលើ សំដៅបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1lqNJ80DYcYfX0pMyllkAOpJDhqoVrp9aPdTgRO5w5_nVdSnJBA6FsGl_najoWvm9FUTp7YF6jGAKjCqWqveQR0LBiSAFD1p0xjHySSLsswsLurGI52NyVlEMVFL3pZ55TnU81Y8oHg-OKsYIwtMH2-OZD6KeMBSeDGZ_ABsm6L6mccNZ0HSnr5j9/s1284/image_2023-06-17_16-34-11.png

ដំណាំខ្នុរងា.ប់ជាបន្តបន្ទាប់ដោយសារគ្រោះរាំងស្ងួតអូសបន្លាយយូរ

0

ប្រទេសថៃ ៖ ខេត្តប្រាជួបស៊ីរីខាន់ ប្រទេសថៃ បានប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ជាហេតុធ្វើឱ្យដំណាំខ្នុររបស់កសិករខ្វះខាតទឹក និងងា.ប់ជាបន្តបន្ទាប់ ។ កសិករលើកឡើងថា ពួកគេបានរងផលប៉ះពាល់ខ្លាំង ដោយសារគ្មានភ្លៀងធ្លាក់តាំងពីខែមេសា ឆ្នាំ២០២៣ រហូតដល់ខែមិថុនានេះ ហើយទោះជាខែមិថុនា មានភ្លៀងធ្លាក់មកខ្លះៗក្តី ប៉ុន្តែមិនច្រើនទេ និងមិនគ្រប់គ្រាន់សម្រាប់ស្រោចដំណាំឡើយ ។ ប្រាជួបស៊ីរីខាន់ គឺជាខេត្តមួយដែលបានដាំខ្នុរសម្រាប់ការនាំចេញ និងជាដំណាំសេដ្ឋកិច្ចលំដាប់ទី២ បន្ទាប់ពីស្វាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJrlS6VGbQdsxVGBpG-WAejqnQ24sQJdZyagf4HpdaOStiLe_Ax2lJnf7NCHNOGobMyVo9Zp-HTp59kuGKs6guzc38gCgqwi4RNfQxtWS2lSSUDZuMjkMc0A8Gp9XUCnq7LgW40NDN2j7QURLA134EV7iMq-cNEwJo-j9s9MMCFoNl7HZKMonzvM2/s1280/photo_2023-06-17_16-05-52.jpg

លោក Samran Ketphet ជាកសិករដាំខ្នុរនិយាយថា លោកបានដាំខ្នុរចំនួន១.២០០ដើម ហើយពេលនេះ លោកលំបាកណាស់ ដោយសារខ្វះទឹកស្រោចដំណាំ ។ លោកបន្តថា ក្នុងចម្ការរបស់លោក ក៏មានអណ្តូងទឹកដែរ ប៉ុន្តែទឹកក្នុងអណ្តូងមិនគ្រប់គ្រាន់សម្រាប់ស្រោចខ្នុរទេ ។ ដូច្នេះ លោកបានស្រោចទឹកពី១ ទៅ២ដងក្នុង១អាទិត្យ ។ លោកថា ខ្នុររបស់លោកបានខូចខាតប្រមាណ៩០% ហើយបើនៅតែគ្មានភ្លៀងធ្លាក់ទៀត លោកគិតថា វានឹងងា.ប់ទាំងអស់ ហើយលោកត្រូវជំពាក់បំណុលគេទៀត ។ ចុងក្រោយ លោកបានសំណូមទៅខាងស្ថាប័ននានាឱ្យជួយផ្តល់ពូជខ្នុរដល់កសិករផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHboHx6zlEm41yKB4PYTcPGCC50LjBxmy23piOrTKr72BVuBN-pEQfxHixkh4Jg5NEh72Xj21uo3cGniqWtwjItCdHq9cWmRdairxchKkezNE6neIrMu_Yn8QOQJ84KDjaYTE00A8bgc33CvB9DfxSyJh9cqv8mXiddBgB1pYWhRwsqIT9OdGyWMFk/s1280/photo_2023-06-17_16-05-51.jpg

ចំណែកលោក Niyom Nadi ជាកសិករដាំខ្នុរដែរនោះនិយាយថា លោកបានដាំខ្នុរចំនួន៣០០ដើម ហើយក្នុងចម្ការរបស់លោកគ្មានទឹកស្រោចអស់២ខែហើយ ទើបធ្វើឱ្យដើមខ្នុរងា.ប់ជាបន្តបន្ទាប់ប្រមាណ៥០% ។ លោកបន្តថា ទឹកស្រះក្នុងចម្ការមិនគ្រប់គ្រាន់សម្រាប់ស្រោចដំណាំទេ ដោយសារមានគ្រោះរាំងស្ងួតខ្លាំងពេក ហើយលោកមិនដឹងថា យកប្រាក់ពីណាទៅបង់ធនាគារទេ ។

រីឯលោក Noppadon Benjakul ជាកសិករដាំខ្នុរ និងស្វាយ និយាយថា បច្ចុប្បន្ន មានភ្លៀងធ្លាក់តិចតួច ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំខ្នុរ និងស្វាយ ។ លោកបន្តថា ដំណាំទាំងនេះបានជ្រុះស្លឹកអស់ពីដើម ហើយលោកបានសុំការអន្តរាគមន៍ពីចៅហ្វាយស្រុករួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1xJdsQKTG3FFSXtg9XgQ_IaH1kuDto-BgVDthmAxSediCyPkEjQJD4KFUyUD4QWGhlvHks_bLtpIx24GmuwRxfGzx4Z6XZMMJyAKiLV3ZUS8A52wkObg3u3oC4oJrzpnGszzHBzD-wDZ9fkKUvoUeDwLpgCahDHqdSLm2LHgT3AfavFjl18V8wED2/s1280/photo_2023-06-17_16-05-50.jpg

មន្ត្រីកសិកម្មបានណែនាំដល់កសិករឱ្យថែទាំដំណាំក្នុងពេលគ្រោះរាំងស្ងួត គឺត្រូវស្វែងរកប្រភពទឹកណាដែលអាចទទួលទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ពេលអាកាសធាតុក្តៅ ហើយកសិករអាចជីកអណ្តូង ឬបូមទឹកពីកន្លែងផ្សេងមកបញ្ចូលក្នុងស្រះរបស់ខ្លួន ។ សម្រាប់កសិករចំនួន៥២នាក់ក្នុងតំបន់នេះ បើខូចខាតដំណាំទាំងស្រុង ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភផងដែរ ៕

ប្រភព ៖ khaosod

ឌី សូនិត្តា ស្អិតល្មួតជាមួយ ណាន វីសារ ខណៈ អេឡិច ហ្សូរ៉ា កៀកកើយជាមួយ សេង សុខឃីម

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីធ្លាយដំណឹងថាតារាស្រី ឌី សូនិត្តា និង ណាន វីសារ ភ្ជាប់ចំណងស្នេហ៍ព្រមទាំងបង្ហោះរូបភាពស្អិតរមួតជាគ្នា ខណៈងាកទៅបណ្តាញសង្គមរបស់តារាស្រី សេង សុខឃីម វិញក៏បានបង្ហោះរូបភាពកៀកកើយជាមួយ អេឡិច ហ្សូរ៉ា ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXcJ4iISWvWYmMWeXw39RwwipxPJs0g3vOjPL6K5kg0n3rv27diqxb_C6gP9qPj59y_3sHTpdCv86NMnKhACd07eOYWGdSLVzeMz0Xml8826qx-dGo2r1QglotoXWqmuwPljGYsM0klfC6MU2posTKCYtunX3ZnyK5Hz2pHMm192tCCE9nsaU9D1GO/s1280/346859871_566593015676191_1254912023180272228_n.jpg

តាមរយៈផេកគាំទ្របវរកញ្ញាមួយបានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់តារាស្រី ឌី សូនិត្តា និងតារាចម្រៀង ណាន វីសារ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ ព្រមទាំងមាន Caption បញ្ជាក់ថាជាការណាត់គ្នាលើកទី១របស់អ្នកទាំងពីរ ព្រមទាំងត្រៀមដឹកដៃគ្នាចូលរោងទោះខាងស្រីមានវ័យច្រើនជាងខាងប្រុស១០ឆ្នាំក៏ដោយ។ ការបញ្ជាក់ដូចនេះក៏មានរូបភាពអ្នកទាំងពីរស្និទ្ធស្នាលគ្នាយ៉ាងខ្លាំងទាំងមានរូបភាពថើបគ្នាទៀតដែលធ្វើឱ្យមហាជនខ្លះក៏ជឿ និងខ្លះមិនជឿព្រមទាំងលើកឡើងទៀតថា គ្រាន់តែជាការសម្តែងរបស់អ្នកទាំងពីរប៉ុណ្ណោះហើយរូបភាពនោះក៏អាចជាផ្នែកមួយនៅក្នុង MV ចម្រៀងថ្មីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiTLBpd0UuO73rnjQ4MLGuEHY4_7CDrk2-7_gWov72leUxTMdsUVVPhyGaLDTUOF57IRviMevJzEiajS2-H7faLFONiBZ-HcbOdjabjft1bMXd-9sXb0Tx1-TSSSuJCL2spP0ZYxeoKuLGM2jEdmTWEj6w8EmEz8aEOwE0Z5E3o-K7oIUCAM7lhurK/s960/354064953_793010568861472_6166721623903998228_n.jpg

មានការលើកឡើងផ្សេងៗគ្នាងាកទៅកាន់លោក ណាន វីសារ វិញ បានបង្ហោះរូបភាពភ្ជាប់ជាមួយសំណេរថា «យើងមិនអាចផ្លាស់ប្តូរអតីតកាលបានទេ តែចែអាចកសាងអនាគតថ្មីជាមួយ boy Dy Sonita សុំច្បាស់លាស់ជាមួយអូនហើយ»!។

ទន្ទឹមនឹងមានដំណឹងស្នេហាស្រពិចស្រពិលរវាង ឌី សូនិត្តា និង ណាន វីសារ ងាកទៅកាន់បណ្តាញសង្គមអ្នកនាង សេង សុខឃីម វិញក៏បានបង្ហោះរូបភាពកៀកកើយជាមួយ អេឡិចហ្សូរ៉ា ដូចគ្នា។ ជាមួយរូបភាពស្និទ្ធស្នាលនេះ សេង សុខឃីម បានភ្ជាប់ជាមួយខ្លឹមសារថា «មិនជឿកុំប្រមាថ ការជួបនឹងបែកវាជារឿងធម្មតា» ខណៈការបង្ហាញនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមកំពុងស្រពិចស្រពិលដូចគ្នាថាពួកគេផ្តើមស្នេហ៍ជាមួយគ្នាឬគ្រាន់តែបង្ហោះរូបភាពរាប់អានគ្នាធម្មតា។

យ៉ាងណាមិញ គូស្នេហ៍ទាំងពីរគូខាងលើនេះកំពុងធ្វើឱ្យមហាជនផ្តើមមើលសកម្មភាពរបស់ពួកគេតើជាការពិតឬគ្រាន់តែជាការសម្តែងមួយពេលរបស់អ្នកទាំង៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg87jaYtFbPAjKnnrDIihdknGZPCZtFUVFO86Zj1iOMwrdH_1Bl2tG1cNY4LRmxiNymSBtNokDbZUe-_AWJOX3KVEpkaMO_tbBXPdFqYdwBTf24pJdd_vKK80vhyl3nYlmNeOo9cCtr1ZQWMRIxsZXDiabvJDWg2eP79rhWBQ3QiAhf8RM6PIBCjESt/s752/%E1%9E%84%E1%9E%84%20(3).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIKvwxhK5c39JR1-Euv2WefxzcvnlIM5Etx3EMuBdscx8w9AurRrfs3MfKnRKO5j0XaBHDx9UUza8-Rw7vQEYKVVAEHXwU_7kMf7Ynv3Nm1O_zZSrUshUwTvzYvJN7YpZifquHIuVmlrUrkA5dgQpOO-NRzLrjr_QynV12x59UQfH63n6mrtKxQPxp/s744/%E1%9E%9C%E1%9E%9C.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM_tSV4_RKjNWHEo1izkVd-IpUf890Jk4_QEzjdJjR0oZELcndVEI-EH8T72FXMutBVK40RzWchGcpCB2t7le1UyqSRrOu3TnXN898fHeOrtfzx7qmw1NY0LPTIFjejqwOLFBaAjk_ZtqUOMCpDuDxhmKcBboeODhpncj8S-kuUEDFmdib-js64p-T/s2048/354562043_722403919888650_3408662778330144859_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqajlqIBrF-nlvSgMkQgxSPDB03lwi5C-qn2aDj4EbwO8eVRK133ZpUPoJhWUnEzM-UAPpi4dtHFtQv4GPX7wz3p0fF2AC9cqCPqxY62GsLaPVYOGaSkwzbCWKaJ86Tuvwbzn3MUN5kBlUflTRSBizKSEWinCqUAY2pOEp6s9Nt8mex6ywFPq9Bbv3/s2048/354469122_722403953221980_5443490815112949553_n.jpg

មកស្គាល់ពានមួយ ដែលមនុស្សភាគច្រើនប្រាថ្នាចង់បាន

0

ណូបែល គឺ​ជា​ពាន​រង្វាន់​កិត្តិយស​លំដាប់​ខ្ពស់​មួយ​របស់​ពិភពលោក ដែល​ត្រូវ​ប្រគល់​ជូន​ដល់​បុគ្គល​មាន​ស្នាដៃ​ជារៀងរាល់​ឆ្នាំ។

ពាន​រង្វាន់នេះ ត្រូវបានបែងចែកជា៦​គឺ ពាន​រង្វាន់​ណូបែល​រូបវិទ្យា ពាន​រង្វាន់​ណូបែល​គីមីវិទ្យា ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ពាន​រង្វាន់​ណូបែល​អក្សរសាស្ត្រ ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច-វិទ្យាសាស្ត្រ និង​ពាន​រង្វាន់​ណូបែល​សន្តិភាព។2022 Nobel Prizes: List of Winners - The New York Times

ពានរង្វាន់​ទាំង​អស់​នេះ បង្កើត​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​បុគ្គល​ទាំង​ឡាយ​ដែល​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំធេង ជា​ប្រយោជន៍​ដល់​ជាតិ និងពិភពលោក។ លើសពីនេះទៅទៀត ក៏ដើម្បីលើកកម្ពស់​ការ​ស្រាវជ្រាវ ការ​បង្កើត​ថ្មី ការ​​ជួយ​សង្គម អភិវឌ្ឍ​វិស័យ​អប់រំ ផ្សព្វផ្សាយ​សន្តិភាព និង​កាត់​បន្ថយ​ជម្លោះ​នៅ​លើ​ពិភពលោក​ផង​ដែរ។

ពាន​រង្វាន់​ណូបែល បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៩៥ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​លោក Alfred Nobel ដែល​ជា​អ្នក​គីមីវិទ្យា និង​វិស្វករ​ជន​ជាតិ​ស៊ុយអែត។ ពាន​រង្វាន់ ​៥​ផ្នែក ត្រូវ​បាន​ប្រគល់​ជូន​​ដំបូង​ក្នុង​ឆ្នាំ​១៩០១ លើក​លែង​តែ​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច-វិទ្យាសាស្ត្រ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​គេ​ក្នុង​ឆ្នាំ​១៩៦៨។ ពិធី​ប្រគល់​ពាន​រង្វាន់​ណូបែល​សន្តិភាព ត្រូវ​ប្រារព្ធ​ឡើង​នៅ​រាជធានី Oslo ប្រទេស​ន័រវែស ចំណែក​ឯ​ពាន​រង្វាន់ ៥​ផ្នែក​ទៀត ធ្វើ​ឡើង​នៅ​រាជធានី Stockholm ប្រទេស​ស៊ុយអែត។Alfred Nobel and the Legacy of the Nobel Prize

ដោយឡែកចំពោះការសម្រេច​ផ្ដល់​ជយលាភី​ពាន​រង្វាន់​ណូបែល​ទាំង​៦​នេះ ត្រូវបានបែងចែកជា ៤៖

  1. ជ័យលាភី​​ពាន​រង្វាន់​ណូបែល​រូបវិទ្យា ពាន​រង្វាន់​ណូបែល​គីមីវិទ្យា និង​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច-វិទ្យាសាស្ត្រ ត្រូវ​សម្រេច​ផ្ដល់​ដោយ រាជបណ្ឌិត​សភា​វិទ្យាសាស្ត្រ​ស៊ុយអែត
  2. ​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ត្រូវ​សម្រេច​ផ្ដល់​ដោយ សភា​ណូបែល​នៅ​វិទ្យាស្ថាន Karolinska នៃ​ប្រទេស​ស៊ុយអែត
  3. ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​អក្សរសាស្ត្រ ត្រូវ​សម្រេច​ផ្ដល់​ដោយ បណ្ឌិត​សភា​ស៊ុយអែត
  4. ជ័យ​លាភី​ពានរង្វាន់​ណូបែល​សន្តិភាព ត្រូវ​សម្រេច​ដោយ គណៈកម្មការ​ណូបែល​ប្រទេស​ន័រវែស

ប្រភព: Wikipedia 

ជនបរទេសនាំគ្នាផ្លាស់ទីលំនៅចេញពីសិង្ហបុរី ដោយសារតែរឿងនេះសោះ

0

ប្រទេសសិង្ហបុរី ៖ តាមទិន្នន័យរបស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Savills បង្ហាញថា តម្លៃជួលបន្ទប់ស្នាក់នៅក្នុងទីតាំងល្អៗនៅប្រទេសសិង្ហបុរីបានកើនឡើងជាង២៦% នៅឆ្នាំ២០២២ ហើយចំនួននេះខ្ពស់ជាងនៅទីក្រុងឡុងដ៍ ទីក្រុងស៊ីដនី និងទីក្រុងញូវយ៉ក រហូតដល់២ដង ។ ការចំណាយក្នុងការរស់នៅកើនឡើងបានធ្វើឱ្យជនបរទេសធ្វើការនៅសិង្ហបុរីនាំគ្នាផ្លាស់ទីលំនៅទៅប្រទេសម៉ាឡេស៊ីវិញ ដោយសារនៅទីនោះ ការចំណាយផ្សេងៗលើជីវភាពប្រចាំថ្ងៃថោកជាង ។Singapore's population shrinks as foreigners leave

កាលពីខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធទំនិញ និងសេវាកម្មផ្សេងៗ ស្មើ៨% នៅឆ្នាំ២០២៣ និង៩% នៅឆ្នាំ២០២៤ ។ ការដំឡើងពន្ធនេះបានធ្វើឱ្យលោក Benedikt Becker ជាជនបរទេសម្នាក់ធ្លាប់ធ្វើការក្នុងក្រុមហ៊ុនទីផ្សារមួយនៅប្រទេសសិង្ហបុរី បានសម្រេចចិត្តផ្លាស់ទៅរស់នៅប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដែលការចំណាយប្រាក់ក្នុងការរស់នៅតិចជាងសិង្ហបុរី ។ គេសង្កេតឃើញថា ការជួលបន្ទប់រស់នៅ និងតម្លៃទំនិញផ្សេងៗបានកើនឡើងយ៉ាងខ្លាំងនៅសិង្ហបុរី ក្រោយពីសេដ្ឋកិច្ចប្រទេសនេះងើបឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ ។

បើទោះជាគ្មានទិន្នន័យពីការផ្លាស់ប្តូរទីលំនៅរបស់ជនបរទេសចេញពីសិង្ហបុរីជាផ្លូវការ ប៉ុន្តែក្រុមហ៊ុនអន្តរជាតិផ្សេងៗក៏បានចាប់ផ្តើមស្វែងរកបុគ្គលិកពីក្រៅប្រទេសផងដែរ ដើម្បីកាត់បន្ថយការចំណាយប្រាក់របស់ក្រុមហ៊ុន ។ ជនបរទេសមួយចំនួនបានផ្លាស់ទៅរស់នៅប្រទេសម៉ាឡេស៊ី ដែលមានព្រំដែនជាប់សិង្ហបុរី ខណៈពលរដ្ឋម៉ាឡេស៊ីប្រើប្រាស់ភាសាអង់គ្លេស ហើយការចំណាយផ្សេងៗក្នុងការរស់នៅថោកជាង ។Guide to living in Singapore as an expat with kids | HoneyKids Asia

ទោះយ៉ាងណា សិង្ហបុរីនៅតែដើរតួនាទីសំខាន់ក្នុងការទាក់ទាញ CEO របស់ក្រុមហ៊ុនបានចុះបញ្ជីជាច្រើនរស់នៅប្រទេសសិង្ហបុរីបន្តទៀត ព្រោះអាចជិតស្និទ្ធជាមួយវិនិយោគិន និងក្រុមហ៊ុនភាគហ៊ុនឯកជន ។ ក្នុងអំឡុងពេលជនបរទេសបានផ្លាស់ចេញពីសិង្ហបុរី នៅមានជនបរទេសជានាយកគ្រប់គ្រងក្រុមហ៊ុនកម្រិតកំពូលបានចូលមកចាប់ឱកាសវិនិយោគក្នុងគម្រោង Overseas Networks & Expertise Pass (ONE Pass) កាន់តែច្រើន ។ វាជាគម្រោងផ្តល់ទិដ្ឋាការអនុញ្ញាតឱ្យជនបរទេសមានឋានៈខ្ពស់ៗអាចធ្វើការនៅក្រុមហ៊ុនជាច្រើនក្នុងពេលជាមួយគ្នាបាន ។ ម្យ៉ាងទៀត សិង្ហបុរីនៅតែទាក់ទាញវិនិយោគិនពីបណ្តាប្រទេសលោកខាងលិច ព្រោះសិង្ហបុរីមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ ។Singapore | Ross Garden Tours

បើទោះជាជនបរទេសបានផ្លាស់ទីលំនៅចេញពីសិង្ហបុរីក្តី ប៉ុន្តែសិង្ហបុរីនៅតែទទួលចំណាត់ថ្នាក់ទី១ ជាប្រទេសទាក់ទាញអ្នកមានសមត្ថភាពខ្ពស់ៗនៅអាស៊ីមកធ្វើការក្នុងប្រទេសរបស់ខ្លួន ។ នេះតាមការចាត់ចំណាត់ថ្នាក់របស់ INSEAD Global Competitiveness Index 2022 ។ លើសពីនេះ បើតាមលទ្ធផលការស្ទង់មតិរបស់ ECA International 2023 Location Ratings Survey បង្ហាញថា សិង្ហបុរីនៅតែទទួលតំណែងជាប្រទេសគួរឱ្យរស់នៅបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ជនបរទេសធ្វើការនៅក្រៅប្រទេស ៕ ប្រភព ៖ AEC Connect

ចិនកាត់បន្ថយប្រាក់ជំនួយក្នុងតំបន់អាស៊ីអាគ្នេយ៍

0

ប្រទេសចិន ៖ ប្រទេសចិនបានកាត់បន្ថយប្រាក់ជំនួយសម្រាប់អភិវឌ្ឍន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារចិនបានយកប្រាក់ទាំងនេះទៅចំណាយនៅតំបន់ផ្សេងទៀត ដែលធ្វើឱ្យចិនបាត់បង់តំណែងជាប្រទេស «ប្រភពប្រាក់ជំនួយ» ដ៏ធំបំផុតក្នុងតំបន់នេះ ។ គេចាត់ទុកថា ចិនជាប្រទេសផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំ២០១៥ និងឆ្នាំ២០១៩ ប៉ុន្តែត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) វ៉ាដាច់ប្រទេសចិន ក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត ។ADB Unveils Climate Change Financing Programme - Regulation Asia

តាមរបាយការណ៍របស់ Lowy Institute បង្ហាញថា ការផ្តល់ជំនួយរបស់ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះពី៧.៦០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៥ មកនៅត្រឹមតែ៣.៩០០លានដុល្លារអាមេរិកប៉ុណ្ណោះនៅឆ្នាំ២០២១ ។ ប្រទេសចិនផ្តល់ប្រាក់កម្ចីភាគច្រើនសម្រាប់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងគម្រោងរថភ្លើងល្បឿនលឿននៅប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ ផងដែរ ។Cambodia says upcoming China-ASEAN Expo important platform for trade,  investment - Khmer Times

ទោះយ៉ាងណា ប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន បានព្យាយាមបង្កើនជំនួយរបស់ខ្លួនដើម្បីទប់ស្កាត់នឹងឥទ្ធិពលចិន ស្របពេលស្ថានការណ៍កាន់តែតឹងតែងរវាងប្រទេសចិន និងប្រទេសលោកខាងលិច ។ ក្រៅពីនេះ ប្រទេសសម្ព័ន្ធមិត្តថ្មីៗ ក៏បានឈានជើងចូលក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដូចជា ធនាគារអភិវឌ្ឍន៍ឥស្លាមអារ៉ាប៊ីសាអូឌីត ដែលបានផ្តល់ប្រាក់កម្ចីចំនួន២២៥លានដុល្លារអាមេរិកក្នុង១ឆ្នាំ ហើយប្រាក់ទាំងនេះភាគច្រើនផ្តោតទៅលើប្រទេសឥណ្ឌូណេស៊ី ។ ចំណែកប្រទេសឥណ្ឌាបានបរិច្ចាកប្រាក់ចំនួន៧០លានដុល្លារអាមេរិកក្នុង១ឆ្នាំទៅឱ្យប្រទេសមីយ៉ាន់ម៉ា ។ គេសង្កេតឃើញថា មូលនិធិភាគច្រើនសម្រាប់អភិវឌ្ឍន៍ក្នុងតំបន់ ឬស្មើប្រមាណ៨០% បានមកពីធនាគារនៅប្រទេសផ្សេងៗដូចជា ជប៉ុន កូរ៉េខាងត្បូង សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី ៕ ប្រភព ៖ AEC Connect