Home Blog Page 1637

អាហារដែលមានផូស្វ័រខ្ពស់ចំនួន ៥ ដែលអ្នកជំងឺតម្រងនោមគួរចៀសវាង

0

តម្រងនោមមានតួនាទីសំខាន់ណាស់ ក្នុងការជួយផលិតអ័រម៉ូន ច្រោះនូវជាតិពុល និងកាកសំណល់តាមរយៈទឹកនោម និងធានាលំនឹងសារជាតិទឹកនៅក្នុងរាងកាយ។ ហេតុនេះហើយយើងត្រូវថែរក្សាសុខភាពតម្រងនោមឱ្យបានល្អ ប៉ុន្តែការទទួលទានអាហារមួយចំនួនអាចមានផលប៉ះពាល់ដល់តម្រងនោមរបស់អ្នកបាន។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារ ៥ មុខដែលជំងឺតម្រងនោមគួរចៀសវាង៖

១.ទឹកដោះគោ៖ ទឹកដោះគោគឺជាប្រភពដ៏សំខាន់នៃជាតិកាល់ស្យូម និងផូស្វ័រខ្ពស់ ទឹកដោះគោមួយពែងអាចមានផូស្វ័រហូតដល់ទៅ ៣៥% ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកជំងឺតម្រង់នោម និងធ្វើឱ្យតម្រងនោមរបស់អ្នកដំណើរការមិនល្អ។How to Make Almond Milk | Downshiftology

២.គ្រាប់ធញ្ញជាតិ៖ ការទទួលទានគ្រាប់ធញ្ញជាតិគឺល្អសម្រាប់ សុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗ។ ប៉ុន្តែការញ៉ាំគ្រាប់ធញ្ញជាតិច្រើន ប្រហែលជាមិនល្អសម្រាប់អ្នកជំងឺតម្រងនោមនោះទេ ព្រោះវាអាចធ្វើឱ្យឆ្អឹងអ្នកជំងឺមានសភាពខ្សោយងាយនឹងបាក់ផងដែរ។9 Evidence-Based Health Benefits of Almonds

៣.សរីរាង្គសត្វ៖ សរីរាង្គដូចជា ពោះវៀន ថ្លើម ឬខួរក្បាល គឺសុទ្ធតែមានផូស្វ័រខ្ពស់ណាស់ ដែលអ្នកជំងឺតម្រងនោមគួរជៀសវាង ព្រោះអាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។Cooking Lungs: Nose to Tail Eating

៤.អាហារសមុទ្រ៖ អាហារសមុទ្រភាគច្រើនគឺជាប្រភពដ៏សំខាន់នៃផូស្វ័រ រួមទាំងត្រីសាម៉ុង ត្រីសាឌីន មឹក អយស្ទ័រ និងក្តាមជាដើម។ វាអាចមានរហូតដល់ ៧០% នៃបរិមាណផូស្វ័រ ដូច្នេះហើយអ្នកដែលមានជំងឺតម្រងនោមមិនគួរបរិភោគឡើយ ព្រោះអាចប៉ះពាល់ដល់តម្រងនោមរបស់អ្នកកាន់តែខ្លាំង។Seafood, Food and wine, Victoria, Australia

៥.ផ្លែប៊ឺរ៖ ការញ៉ាំផ្លែប៊ឺរច្រើនអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់តម្រងនោម ដែលបណ្តាលឱ្យមានអាការៈរមួលក្រពើ និងចង្វាក់បេះដូងមិនប្រក្រតីជាដើម៕11 Reasons Why Berries Are Among the Healthiest Foods on Earth ប្រភព៖sanook

ថៃសរសើរម្រេចកំពតថាល្បីល្បាញ និងមានក្លិនឈ្ងុយជាងម្រេចទូទៅ

0

ប្រទេសកម្ពុជា ៖ សារព័ត៌មានរបស់ថៃឈ្មោះ World Pulse បានផ្សព្វផ្សាយថា ម្រេចកំពត គឺជាម្រេចពិសេសបំផុតក្នុងចំណោមម្រេចទាំងអស់ ដែលវាមានរសជាតិហឹរ និងមានក្លិនឈ្ងុយជាងម្រេចទូទៅ ។ ម្រេចខ្មៅពីខេត្តកំពត ដែលដាក់លក់នៅតាមអនឡាញមានតម្លៃខ្ពស់ គឺ៧០ដុល្លារអាមេរិកក្នុង១គីឡូក្រាម ចំណែកម្រេចសខេត្តកំពតវិញ មានតម្លៃខ្ពស់ជាងនេះទៀត ។ ហេតុនេះ គុណសម្បត្តិល្បីល្បាញរបស់វាបានធ្វើឱ្យម្រេចកំពតក្លាយជាទំនិញនាំចេញសំខាន់មួយរបស់កម្ពុជា ដែលមានទីផ្សារលក់ចេញនៅសហភាពអឺរ៉ុប និងបង្កើតប្រាក់ចំណូលដល់កសិករខ្មែរជាច្រើននាក់ ។ម្រេចកំពតចាប់ផ្ដើមប្រមូលផលបាន១០% ខណៈទីផ្សារឆ្នាំហាក់ប្រសើរជាងឆ្នាំមុន —  Cambonomist

សារព័ត៌មាន World Pulse លើកឡើងថា កាលពីឆ្នាំ២០១៦ សហភាពអឺរ៉ុបបានប្រកាសថា ម្រេចនៅខេត្តកំពត និងកែប គឺជាទំនិញក្នុងតំបន់សម្រាប់សម្គាល់ភូមិសាស្ត្រ ដោយសារផ្ទៃដីដាំដុះអំណោយផលបានធ្វើឱ្យទិន្នផលម្រេចកំពតល្បីល្បាញ ។ នៅទូទាំងប្រទេសកម្ពុជាមានតែខេត្តភាគខាងត្បូងប្រទេសប៉ុណ្ណោះ ដែលបានដាំម្រេចនាំចេញទៅក្រៅប្រទេស នៅក្រោមឈ្មោះថា ម្រេចកំពតរបស់កម្ពុជា ។ កសិករនៅតំបន់នេះដាំទាំងម្រេចស ម្រេចក្រហម និងម្រេចខ្មៅ ហើយភាពខុសប្លែកគ្នានៃពណ៌ម្រេច គឺអាស្រ័យលើពេលវេលា និងវិធីប្រមូលផល ។ បើគេទុកវារយៈពេលយូរ ម្រេចទុំនៅលើដើមនឹងកាន់តែផ្តល់រសជាតិហឹរ និងមានក្លិនឈ្ងុយខ្លាំង ។ ម្រេចកំពតបាននាំចេញទៅលក់នៅអឺរ៉ុបតាំងពីចុងសតវត្សរ៍ទី១៩ មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក ម្រេចកំពតមានតម្រូវការច្រើននៅលើទីផ្សារ ។ម្រេចកំពតនៅតែមានទីផ្សារល្អបើទោះបីស្ថិតនៅក្នុងបរិបទកូវីដ-១៩ - ក្រសួងព័ត៌មាន

លោក វួន ធី ជាម្ចាស់ចម្ការម្រេចមួយកន្លែងនៅខេត្តកំពត និងជាអ្នកនាំចេញម្រេចរៀបរាប់ថា លោកទទួលបានប្រាក់ចំណូលច្រើនពីម្រេចក្នុង១ឆ្នាំៗ ប៉ុន្តែការដាំម្រេចសម្រាប់នាំចេញ មិនមែនជាការងាយស្រួលទេ ពីព្រោះលោកត្រូវប្រឈមនឹងអាកាសធាតុប្រែប្រួល និងសត្វល្អិតផងដែរ ។ លោកបន្តថា នៅឆ្នាំ២០២៣ ទិន្នផលផលិតនឹងធ្លាក់ចុះជាងពាក់កណ្តាល បើធៀបនឹងឆ្នាំ២០២២ ពីព្រោះមានភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុក្តៅ ដែលធ្វើឱ្យម្រេចជ្រុះផ្កា និងមានសត្វល្អិត ។ ប៉ុន្តែលោកមិនអាចប្រើប្រាស់ថ្នាំគីមី ឬថ្នាំកម្ចា.ត់សត្វល្អិតទេ ដោយសារលក្ខខណ្ឌនាំចេញទៅកាន់ទីផ្សារអឺរ៉ុបកំណត់មិនឱ្យប្រើថ្នាំគីមី ។ ដូច្នេះ ម្ចាស់ចម្ការម្រេចទាំងអស់ត្រូវតែយល់ព្រមធ្វើតាមស្តង់ដារនេះ ដើម្បីរក្សាគុណភាព និងកេរ្តិ៍ឈ្មោះម្រេចកំពត ។ការនាំចេញ​ម្រេច​កំពត​នៅតែមាន​ស្ថិរភាព​ – ខ្មែរប៉ុស្ដិ៍

លោក វួន ធី បន្ថែមថា វាសនាអ្នកដាំម្រេចមិនទៀងទេ ពីព្រោះលោកមិនអាចប៉ាន់ស្មានពីតម្រូវការម្រេចនៅទីផ្សារក្រៅប្រទេសបានទេ ។ បើគ្មានកូតាពីក្រៅប្រទេស ម្ចាស់ចម្ការម្រេចតូចៗដូចជារូបលោក ត្រូវតែលក់ម្រេចទៅឱ្យឈ្មួញកណ្តាល ឬលក់ឱ្យក្រុមហ៊ុនអន្តរជាតិ ដែលធ្វើអាជីវកម្មដាំដុះ ផលិត និងនាំចេញ ។ ចុងក្រោយ លោកប្រាប់ថា លោកពេញចិត្តនឹងមុខរបរនេះ ៕ម្រេច ''ខ្មៅ' កំពត - Buyloy.com: Online Shopping for Books, Electronics,  Clothes... in Cambodia

ប្រភព ៖ World Puls

សាយ ថាយុវជនសម័យថ្មីខ្វល់រឿងគ្រួសារគេនិងជម្លោះបុគ្គលច្រើនជាងរឿងប្រទេសជាតិ

0

តារាចម្រៀង សាយ ដែលពេញដោយបេះដូងសប្បុសធម៌តែងតែបង្កើតយុទ្ធនាការជួយសង្រ្គោះកុមារកម្ពុជាបានបង្ហោះសារដោយក្តីអន់ចិត្តពេលឃើញយុវជនសម័យថ្មីខ្វល់តែរឿងគ្រួសារគេនិងជម្លោះបុគ្គលច្រើនជាងរឿងប្រទេសជាតិ។May be an image of 1 personមហាជនមួយចំនួនធំស្គាល់មកហើយថាតារាចម្រៀង សាយ គឺជាសិល្បករគម្រូម្នាក់ដែលបានបង្កើតយុទ្ធការរត់ជាច្រើនកម្មវិធី និងឆ្លងខេត្តជាច្រើនដើម្បីរៃអង្គាសប្រាក់ឧបត្ថម្ភទៅដល់មន្ទីរពេទ្យកុមារ ដែលធ្វើឱ្យមហាជនកោតសរសើរពីទឹកចិត្តរបស់តារាប្រុសរូបនេះយ៉ាងខ្លាំងទោះបីកន្លងមានរបួសឈឺដល់ខ្លួនដោយសារតែរត់ច្រើនគីឡូម៉ែត្រក្តីតែលោកមិនបោះបង់ចោលឡើយ។

អ្វីដែលធ្វើឱ្យ សាយ បង្ហាញអារម្មណ៍ដោយក្តីអន់ចិត្តនោះនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងអស់ពីរឿងមួយចូលរឿងមួយពីជម្លោះអ្នកសិល្បៈដែលនាំឱ្យមានការវែកញែកគ្នាយ៉ាងខ្លាំងពីបញ្ហាឈ្លោះគ្នានេះ ប៉ុន្តែទាក់ទងកម្មវិធីប្រទេសជាតិហាក់ពុំឃើញមានការគាំទ្រឡើយ។May be an image of 1 person, road and fog

បង្ហោះសារទាំងម៉ោង១ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ សាយ បានរៀបរាប់ថា «ខ្ញុំមិនអន់ចិត្តទេ នៅពេលមិនសូវមានអ្នកខ្វល់ពីកម្មវិធីរបស់ពួកខ្ញុំ តែខ្ញុំអន់ចិត្តនៅពេលយុវជនសម័យ ថ្មី ខ្វល់តែពីរឿងគ្រួសារគេ និងជម្លោះបុគ្គល ច្រើនជាងរឿងជាតិ Good night កម្ពុជា»។

ការបង្ហាញអារម្មណ៍អន់ចិត្តរបស់ សាយ អ្នកសិល្បៈជាច្រើនរូបបានចូលទៅខំមិនលើកទឹកចិត្តបង្ហាញការគាំទ្រដល់តារាចម្រៀងរូបនេះក្នុងការធ្វើទង្វើសប្បុរសធម៌ដើម្បីជាតិមាតុភូមិ។

សូមបញ្ជាក់ផងដែរថា សាយ បានបង្កើតកម្មវិធី «Preah Vihear Temple Run »ដើម្បីអបអរសាទរខួប ១៥ ឆ្នាំនៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ រហូតដល់ពេលបច្ចុប្បន្ន។ កម្មវិធីនេះជាព្រឹត្ដិការណ៍ រត់៧គីឡូម៉ែត្រ និងការប្រគំតន្រ្ដី ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នាឯបរិវេណប្រាសាទព្រះវិហារ ជាមួយនឹង ២វិញ្ញាសារចូលរួម “រត់៧គ.ម.” និង “ដើរ៧០០ម៉ែត្រ” ដូច្នេះបងប្អូនជនរួមជាតិកុំភ្លេចចូលរួមចុះឈ្មោះឱ្យបានច្រើនក្នុងកម្មវិធីនេះ៕

អឺរ៉ុបគ្រោងផលិតយន្តហោះដោយប្រើថាមពលអ៊ីដ្រូសែន

0

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប Destinus បានបង្ហាញគំរូយន្តហោះអ៊ីដ្រូសែន Destinus3 ដំបូងរបស់ខ្លួននៅក្នុងកម្មវិធី Paris Air Show កាលពីថ្ងៃទី ២០ ខែមិថុនា។
យោងតាម Interesting Engineering ដែលបានរាយការណ៍នៅថ្ងៃទី ២១ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុន Destinus មានគោលបំណងផលិតយន្តហោះដែលដើរដោយថាមពលអ៊ីដ្រូសែន ដែលមានសមត្ថភាពដឹកអ្នកដំណើររវាងទីក្រុង Frankfurt និង Shanghai ក្នុងរយៈពេលតិចជាង ៣ ម៉ោង ដោយសន្សំបាន ៨ ម៉ោងបើធៀបនឹងយន្តហោះទូទៅ។Startup is building a hydrogen-powered hypersonic plane | Daily Mail Online

ថាមពលអ៊ីដ្រូសែនត្រូវបានជ្រើសរើសធ្វើជាឥន្ធនៈ ដោយសារសមត្ថភាពនៃថាមពលរបស់វាខ្ពស់ជាង ៣ ដងនៃប្រេងកាតដែលប្រើជាទូទៅក្នុងយន្តហោះសព្វថ្ងៃនេះ។ លើសពីនេះក្រុមហ៊ុន Destinus ក៏បានរចនាឧបករណ៍ដុតក្រោយ ដែលមានសមត្ថភាពខ្ពស់ផ្តល់នូវកម្លាំងរុញច្រានបន្ថែមទៀតនៅពេលចាំបាច់។

Destinus គ្រោងនឹងបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មអ៊ីដ្រូសែនដំបូងជាផ្លូវការនៅចន្លោះឆ្នាំ ២០៣០ និង ២០៣២។ មកទល់នឹងពេលនេះ Destinus បានសាកល្បងការហោះហើរដោយជោគជ័យជាមួយនឹងយន្តហោះគំរូដំបូងរបស់ខ្លួនគឺ Destinus3 ដែលជាយន្តហោះប្រវែង ៤ ម៉ែត្រ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ ៤០០ នាក់។Swiss Hypersonic Startup Destinus Appears Destined For Same Path As U.S.  Counterparts
បន្ថែមពីលើឥន្ធនៈអ៊ីដ្រូសែនក្រុមហ៊ុន Destinus ក៏នឹងណែនាំប្រព័ន្ធស្វ័យប្រវត្តិថ្មីជាមួយនឹងយន្តហោះគំរូ Destinus3។ ការហោះហើរដោយប្រើអ៊ីដ្រូសែនរាវជាឥន្ធនៈត្រូវបានគេរំពឹងថានឹងចាប់ផ្តើមអនុវត្តបណ្តើរៗនៅដើមឆ្នាំក្រោយ នៅក្នុងដំណាក់កាលដំបូងក្រុមហ៊ុន Destinus នឹងព្យាយាមហោះហើរនៅពាក់កណ្តាលទីពីរនៃ ២០២៤ ៕ ប្រភព៖vnexpress

លោក ប្រាយុទ្ធ ចាន់អូចា ត្រៀមប្រគល់ការិយាល័យធ្វើការឱ្យនាយករដ្ឋមន្ត្រីថ្មី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមិថុនា កន្លងមក គណៈកម្មាធិការរៀបចំការបោះឆ្នោតប្រទេសថៃ បានប្រកាសទទួលសមាជិកសភាតំណាងរាស្ត្រចំនួន៥០០នាក់ ហើយគេសង្កេតឃើញថា ក្នុងថ្ងៃដដែលនេះ លោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើដំណើរមកបំពេញការងាររបស់លោកនៅវិមានរដ្ឋាភិបាល ប្រកបដោយបរិយាកាសស្ងៀមស្ងាត់ ។Thailand's strongman Prayuth Chan-ocha 'failed to swear loyalty to  constitution'

តាមសេចក្តីរាយការណ៍ព័ត៌មានពីវិមានរដ្ឋាភិបាលឱ្យដឹងថា នៅអគារទីបញ្ជាការធំដែលមានការិយាល័យរបស់លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីប្រចាំការិយាល័យនាយករដ្ឋមន្ត្រី នៅពេលមុននេះ ក៏មានការប្រមូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនចេញផងដែរ ។ ប៉ុន្តែនៅការិយាល័យធ្វើការរបស់លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី ដែលបានយកត្រីនាគមកចិញ្ចឹមនោះ គេរាយការណ៍ថា មិនទាន់បានរើចេញទេ ។How the drama surrounding Thailand's prime minister may unfold | The Japan  Times

ក្នុងវិមានរដ្ឋាភិបាល គ្មានសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនច្រើនទេ ចំណែកព្រះពុទ្ធរូបដែលលោក ប្រាយុទ្ធ ចាន់អូចា តម្កល់សម្រាប់គោរពបូជាក្នុងការិយាល័យធ្វើការរបស់លោកនោះ គេបានដឹកជញ្ជូនទៅកាន់លំនៅឋានរបស់លោករួចរាល់ហើយ ។ រីឯឯកសារសំខាន់ផ្សេងៗដែលមិនប្រើប្រាស់ត្រូវបានគេកម្ទេចចោល ខណៈគេប្រមូលទុកឯកសារខ្លះទៀត ដើម្បីត្រៀមប្រគល់ការិយាល័យធ្វើការទៅឱ្យនាយករដ្ឋមន្ត្រីថ្មី ។Prayuth Chan-ocha: Military coup leader elected as Thailand's prime  minister | The Independent | The Independent

គេរាយការណ៍ទៀតថា លោក ប្រាយុទ្ធ ចាន់អូចា នៅតែធ្វើការងារបន្តទៀតរហូតដល់គណៈរដ្ឋមន្ត្រីថ្មីចូលមកបំពេញតួនាទីជាផ្លូវការ ។ ការប្រមូលសម្ភារៈចេញក្រៅការិយាល័យនេះ ក្រោយពីមានសេចក្តីរាយការណ៍ថា លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រីបានប្រកាសកំណត់ពេលវេលាឱ្យកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជ្រាបថា នឹងមានការជ្រើសរើសប្រធានសភានៅថ្ងៃទី១៣ ខែកក្កដា ព្រមទាំងតែងតាំងគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕ ប្រភព ៖ sanook

ក្រុមអ្នកសង្គ្រោះចម្រុះជាតិសាសន៍ មិនទាន់អស់សង្ឃឹម លើការស្វែងរកនាវាមុជទឹកដឹកមហាសេដ្ឋី

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការបាត់ទំនាក់ទំនងជាមួយនឹងនាវាមុជទឹក Titan ដឹកក្រុមអ្នកទេសចរ ជាមហាសេដ្ឋី ទៅទស្សនាកប៉ាល់ទីតានិក (Titanic) ដែលបានលិច នៅក្នុងអំឡុងឆ្នាំ១៩១២ នៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិកនោះមក សហរដ្ឋអាមេរិក និង កាណាដា បានដឹកនាំការរុករកនេះ ដោយរួមទាំងបារាំង និង ចក្រភពអង់គ្លេស ផងដែរ ហើយក្រុមអ្នកជួយសង្គ្រោះ នៅតែមានក្ដីសង្ឃឹម ក្រោយការរកឃើញសំឡេងមួយ នៅក្រោមទឹកសមុទ្រ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ថា មន្រ្ដីឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ក្រុមអ្នកជួយសង្គ្រោះ កំពុងតែស្វែងរកនាវាមុជទឹក Titan ដែលបានបាត់ នៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិក។ ការរុករកនេះ កំពុងតែផ្តោតទៅលើតំបន់ដែលរកឃើញសំឡេង នៅខាងក្រោមទឹកសមុទ្រ។Submarine carrying tourists to see Titanic wreckage goes missing - Submarine carrying tourists to see Titanic wreckage goes missing -

លោក ជេមី ហ្វ្រែដេរីក (Jamie Frederick) កាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃពុធ ថា អាជ្ញាធរសហរដ្ឋអាមេរិក និង កាណាដា នៅតែមិនទាន់ដឹង ថា សំឡេងនៅក្រោមទឹកសមុទ្រដ៏ជ្រៅនោះ ជាអ្វីនៅឡើយ។ ប៉ុន្ដែក្រុមអ្នកជួយសង្គ្រោះ នៅតែមានក្តីសង្ឃឹម នៅក្នុងការជួយសង្គ្រោះដល់មនុស្ស ចំនួន៥នាក់ នៅក្នុងនាវាមុជទឹក Titan ដែនបានធ្វើដំណើរទៅកាន់ទីដែលកប៉ាល់ទីតានិក បានលិច ហើយនៅមុនពេលបាត់ទំនាក់ទំនង ជាមួយនាវាមុជទឹកនោះ កាលពីថ្ងៃអាទិត្យ។

លោកកាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា នៅពេលអ្នកស្ថិតក្នុងដំណាក់កាលស្វែងរក ហើយជួយសង្គ្រោះដល់មនុស្ស អ្នកតែងតែមានក្តីសង្ឃឹម នៅក្នុងចិត្តជានិច្ច។ នេះជាមូលហេតុរបស់យើងត្រូវតែធ្វើអ្វីៗ ដែលយើងអាចធ្វើបាន។ យន្តហោះរបស់កាណាដា ដំបូងគេ បានរកឃើញសំឡេង កាលពីថ្ងៃអង្គារ ហើយសំឡេងនោះ នៅតែបន្ដឮ រហូតមកដល់ថ្ងៃពុធ។What we know about the missing Titanic-exploring submersible | CNN

លោក ជេមី ហ្វ្រែដេរីក កាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបន្ថែម ថា ប្រតិបត្តិការយានរុករកពីចម្ងាយ (ROV) ត្រូវបានផ្លាស់ប្តូរទីតាំង សម្រាប់ការព្យាយាមស្វែងរកប្រភពដើម នៃសំឡេងនោះ។ ចំណែកក្រុមនាវិក កំពុងតែស្វែងរក នៅក្នុងតំបន់រកឃើញសំឡេង ហើយសកម្មភាពរុករកនេះ កំពុងតែបន្ត។

លោក កាល់ ហាតស្វ៊ៀល (Carl Hartsfield) ជាអ្នកជំនាញ នៃគ្រឹះស្ថាន Woods Hole Oceanographic (វូដ ហូល អូសៀណូហ្ក្រាហ្វីក) ដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះដែរ បានបញ្ជាក់ ថា សំឡេងនៅក្រោមទឹកសមុទ្រនោះ ជាសំឡេងដ៏សង័្សយមួយ។ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ត្រ កំពុងតែស្វែងរក ថាតើវាជាសំឡេងអ្វីឲ្យប្រាកដ?Boston-based Coast Guard officials involved in search for missing sub

គេហទំព័ររបស់ក្រុមហ៊ុន OceanGate (អូសៀនហ្គេត) បានផ្សព្វផ្សាយ ថា បេសកកម្ម ទៅកាន់កប៉ាល់ទីតានិក គឺមនុស្សម្នាក់ៗ ត្រូវចំណាយលុយ រហូតដល់ចំនួន ២៥០ ០០០ដុល្លារអាមេរិក។ ចំណែកការចាប់ផ្ដើមដំណើរ នឹងចាកចេញពី St. John (សេនស៍ ចន) ស្ថិតក្នុងខេត្តកោះញូវហ្វោនឡែនដ៍ (Newfoundland ) ប្រទេសកាណាដា ហើយការធ្វើដំណើរនេះ នឹងមានចម្ងាយប្រហែល៦៤០គីឡូម៉ែត្រ ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់ទីកន្លែង ដែលកប៉ាល់ទីតានិក បានលិច។

នៅពេលនាវា ស្ថិតនៅលើផ្ទៃទឹក ដែលធ្វើដំណើរទៅដល់កន្លែងរបស់កប៉ាល់ទីតានិក បានលិចនោះ គឺអាចអាស្រ័យទៅលើអាកាសធាតុផងដែរ។ ជាតាមធម្មតា នាវាមុជទឹក អាចនឹងចំណាយពេល១០ម៉ោង ទើបមុជទឹកទៅដល់កន្លែងកប៉ាល់ទីតានិក ដែលបានលិចនោះ។titanic: Titanic tourist submarine used to take people to view the shipwreck goes missing in Atlantic Ocean - The Economic Times

ក្រុមអ្នកទេសចរជាមហាសេដ្ឋី ធ្វើដំណើរតាមនាវាមុជទឹក Titan ដែលបានបាត់ទំនាក់ទំនងនោះ មានចំនួន៥នាក់ រួមមាន ទី១-លោក សាហ្សាដា ដាវូដ (Shahzada Dawood) ជាមហាសេដ្ឋីអង់គ្លេស ដើមកំណើតប៉ាគីស្ថាន, ទី២-កូនប្រុសរបស់គាត់ គឺលោក ស៊ូឡេម៉ាន់ អាយុ១៩ឆ្នាំ, ទី៣-លោក ហាមីស ហាឌីង (Hamish Harding) ជាមហាសេដ្ឋីជនជាតិអង់គ្លេស, ទី៤-លោក ផលហេនរី ហ្កាហ្សេឡេត (Paul-Henri Gargeolet) អាយុ៧៧ឆ្នាំ ជាអ្នកស្រាវជ្រាវជនជាតិបារាំង និង ទី៥-លោក ស្ដុកថុន រូស (Stockton Rush) ជាស្ថាបនិក និង ជានាយកប្រតិបត្ដិ OceanGate (អូសៀនហ្គេត) ជាក្រុមហ៊ុន មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។5 Reportedly Missing After Titanic Wreck Tourism Vessel Disappears In Atlantic

លោក ជេមី ហ្វ្រែដេរីក ប្រធានកងទ័នាវាឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីវេលាម៉ោង១៧ ថ្ងៃអង្គារ វេលាក្នុងតំបន់ ថា នាវាមុជទឹក Titan ដែលបានបាត់នោះ មានអុកស៊ីសែន ប្រហែល៤០ម៉ោង។ ប៉ុន្ដែរហូតមកដល់ថ្ងៃពុធ វេលាដដែលនេះ គឺនាវាមុជទឹកនោះ នឹងនៅសល់អុកស៊ីសែន ប្រហែលត្រឹមតែ១៦ម៉ោង។ ចំណែកចំណីអាហារ និង ទឹក នៅក្នុងនាវាមុជទឹកនោះ ត្រូវបានគេជឿ ថា វាស្ថិតក្នុងកម្រិតមួយប៉ុណ្ណោះ។Titanic sub missing updates: Race against time for rescuers | kgw.com

ជាមួយគ្នានេះ លោកកាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ អំពីការលំបាក សម្រាប់ការស្វែងរកនាវាមុជទឹក Titan ដែលបានបាត់ នៅក្នុងផ្ទៃទឹកដ៏ធំល្វឹងល្វើយ នៃមហាសមុទ្រអាត្លង់ទិក។ រីឯទីបញ្ជាការបង្រួបបង្រួម ត្រួតពិនិត្យប្រតិបត្តិការនេះ កំពុងតែនាំយកនូវទ្រព្យសម្បត្តិ កាន់តែច្រើន រួមទាំងនាវា យន្តហោះជាច្រើនគ្រឿង និង ប្រតិបត្តិការយានរុករកពីចម្ងាយ (ROV)។Search Underway for Missing Titanic Submarine — Best Life

លោក ជេមី ហ្វ្រែដេរីក កាពីតែន នៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបន្ដ ថា «យើងក៏ត្រូវការកត្តាលក្ខខណ្ឌអាកាសធាតុ ដែលផ្លាស់ប្តូរជានិច្ច ចរន្ត និង ការពង្រីកតំបន់ស្វែងរក ជារៀងរាល់ម៉ោង។ ករណីនេះមានការស្មុគស្មាញខ្លាំងបំផុត ទាក់ទងនឹងបញ្ហានេះ ព្រោះវាមានទីតាំងស្ថិតនៅឆ្ងាយបំផុត ហើយត្រូវតែសុំសម្របសម្រួលជាច្រើន ជាមួយនឹងបណ្ដាទីភ្នាក់ងារ និង ប្រទេសផ្សេងៗទៀត ស្របពេលសហរដ្ឋអាមេរិក និង កាណាដា កំពុងតែដឹកនាំការស្វែងរក រួមទាំង ចក្រភពអង់គ្លេស និង បារាំង ផងដែរ៕Search for missing Titanic sub like 'going into space'

អាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យពលរដ្ឋឥណ្ឌាស្លា.ប់ជាបន្តបន្ទាប់

0

ប្រទេសឥណ្ឌា ៖ រដ្ឋាភិបាលឥណ្ឌាបានលើកឡើងថា រដ្ឋយ៉ាងតិចចំនួន២ ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា មានពលរដ្ឋស្លា.ប់ដោយសារអាកាសធាតុក្តៅខ្លាំង ។ ពលរដ្ឋឥណ្ឌាបានស្លា.ប់ចំនួន១៦៦នាក់ហើយ ហើយពលរដ្ឋជាង៦០០នាក់បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ។ លើសពីនេះ អាកាសធាតុក្តៅបានធ្វើឱ្យដាច់ចរន្តអគ្គិសនីផងដែរ ខណៈបច្ចុប្បន្ននេះ អគ្គិសនីនៅប្រទេសឥណ្ឌាប្រើប្រាស់មិនគ្រប់គ្រាន់ស្រាប់ទៅហើយ ។How One of India's Hottest Cities Survives Extreme Heat

សារព័ត៌មាន BBC បានរាយការណ៍ថា សីតុណ្ហភាពក្នុងរដ្ឋ Uttar Pradesh បានកើនឡើងរហូតដល់៤៧អង្សារសេ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ ។ ចំណែកសីតុណ្ហភាពនៅតំបន់ផ្សេងទៀតក្នុងរដ្ឋ Uttar Pradesh ស្មើនឹង៤២អង្សារសេ ។ អាជ្ញាធរឥណ្ឌាបានដាស់តឿនឱ្យមនុស្សចាស់ស្ថិតនៅក្នុងលំនៅឋានរបស់ខ្លួន ។India Isn't Ready for a Deadly Combination of Heat and Humidity | WIRED

ចំណែកមន្ទីរពេទ្យធំជាងគេនៅរដ្ឋ Uttar Pradesh ពោរពេញទៅដោយអ្នកជំងឺដោយសារអាកាសធាតុក្តៅ រហូតដល់មិនអាចទទួលព្យាបាលអ្នកជំងឺបន្ថែមទៀត ។ រីឯមន្ទីរពេទ្យនៅតំបន់ផ្សេងវិញ ក៏បានព្យាបាលអ្នកជំងឺជាច្រើននាក់ផងដែរ គឺសុទ្ធតែឈឺដោយសារអាកាសធាតុក្តៅទាំងអស់ ។ ជាធម្មតា នៅតំបន់ភាគខាងជើងប្រទេសឥណ្ឌានឹងប្រឈមអាកាសធាតុក្តៅខ្លាំង ចាប់ពីខែឧសភា ដល់ខែមិថុនា ។ អ្នកជំនាញលើកឡើងថា ប្រទេសឥណ្ឌាកាន់តែមានអាកាសធាតុក្តៅខ្លាំង ហើយមានរយៈពេលយូរជាងមុន ។Heatwave in U.P. and Bihar kill nearly 100 - The Hindu

ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ប្រទេសឥណ្ឌាបានចាប់ផ្តើមទទួលរងអាកាសធាតុក្តៅ គឺវាលឿនជាងពេលធម្មតាទៅទៀត ។ អាកាសធាតុក្តៅខ្លាំងបានបណ្តាលឱ្យពលរដ្ឋជាង១០នាក់ស្លា.ប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ។ លើសពីនេះ មានពលរដ្ឋជាច្រើននាក់ទៀតបានធ្លាក់ខ្លួនឈឺ និងចូលព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋ Maharashtra ៕ ប្រភព ៖ TNN World

លោកជំទាវ ហ៊ុន ស៊ីណាតនិងកូនស្រី ប្រកាសឧបត្ថម្ភព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងលោកតា គង់ ណៃ រយៈពេល៥ឆ្នាំ

0

លោកជំទាវ ហ៊ុន ស៊ីណាត និងកូនស្រី លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប បានប្រកាសឧបត្ថម្ភព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងលោកតា គង់ ណៃ ជារៀងរាល់ខែរយៈពេល៥ឆ្នាំ។ នេះបើតាមការឱ្យដឹងពីផេកសិល្បករកម្ពុជា និង សង្គម នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbGGmBG6BIvZTupqTujmOXUKUJ6X9JMEntadnCyTlIYqN7AXmJL4T6A3iQsmJlFwDFHGgmGeTfr6Y_6PbfRpvapMUpXOP_7WXJjnZDsfA7NtKS-N8CNVbZfuOwJMACjbD-9tMMqN2m3xVzV3xt8ImoYSD4eU7PQYiKF3yyH9bZeUh9sWGGV-jcrbSrkR8/s960/355326550_590101266582464_3245341334775443021_n.jpg

ការឧបត្ថម្ភនេះរួមមាន៖ ទឹកប្រាក់ចំនួន ៥០០,០០០៛ក្នុង១ខែ, អង្ករ៥០គីឡូក្រាម ក្នុង១ខែ , ត្រីខ១យួ និងទឹកស៊ីអ៊ីវ២យួរ ដោយបានបញ្ជាក់ថា ៣ខែម្តងគឺលោកតា គង់ណៃ មកទទួលពីលោកជំទាវឧកញ៉ា នឹម វណ្ណៈ តាមរយ:មេធាវីរបស់លោកជំទាវ។
ក្នុងនោះដែរ ការប្រកាសឧបត្ថម្ភទៅដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងលោកតា លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានឱ្យដឹងថា ដោយសារតែមើលឃើញពីវិរៈភាពតស៊ូស្រលាញ់បំរើវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ការអភិរក្សខិតខំថែរក្សាវប្បធម៌ខ្មែររបស់លោកតា គង់ ណៃ ជាមរតកមនុស្សរស់ និងដើម្បីចូលរួមចំណែកសម្រួលដល់ជីវភាពលោកតាគង់ ណៃ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Ib8e2etuKAULhJ9tuDhw_ZeYIhgMg3LFzsaBMDTVHwO8gdfyFlHyBDHGqGc4w5iLlD9WRq3XsQ0CUjcDNDp3MwCGhHWdeqXC47E9froYpL-yFH_PYDXk0R9Q5caoNoJc03oq6ymyLzI_PcbC6ODAXjLavExTuzCLOIXvbQpxe1hA-ygb1Vs5eTKh47o/s960/355695470_590101206582470_4208174897199304021_n.jpg

សូមបញ្ជាក់ថាលោកតា គង់ ណៃ បច្ចុប្បន្នមានអាយុ៧៩ឆ្នាំមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។ បន្ថែមពីលើនេះ ចាប៉ីដងវែងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយកូនខ្មែរជំនាន់ក្រោយកុំភ្លេចចូលរួមថែរក្សាការពារវប្បធម៌ខ្មែរកុំឱ្យបាត់បង់ទើបស្តាយក្រោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvvTl1OuYdUMB1px82JrlyaZk5UrAsTM4FPQGh7c3tl2BZ1h6S0L6y8od0cY_abA1EHNuuugYW2_2LDSXJXHfcP9fCHzakxt2O4LkNXhvciogtrFrFGrEL31dUkYWRDbiFLBHRqslfanF6tGpxtZOytmxPyGUK-HeFex6sI_qbQ5QZd4M-De2woevCUiM/s960/355891582_590101296582461_8214943000566677513_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix0JwNoodF6jI07dLg2wtIH3PaQUfQtPnMWgfAwtOgsQZa3NNkjSRZh3sqrGtT0e2tj7NVi2dqYcwhj7yqM8folMo4-zYt_0tMTMg6Id9QIFqfALewQFnUZrs6J8GPKAi_jPWpHmRimLb-K16VQ2kfCYulREiBu1jbtl7BICIH0eAW9qlMFsSaw5xxbDE/s960/355511592_590101186582472_6101478966936058989_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Sgz9au3LXwRkBj0qJd9K1z7pBjaQo8q4MD_tsIVF1c5qpUX46_3v0pYSjIovTHRqlNfoxUuRDg_qEt2qYCfL11YXF68iwvwm0fsCaOSIrqdqbFtyEGUKakoPkNV_GWwDvgZH_dRFyQFAxolHKKhts6I60sIJ2YetZNJPSI4PyXMiIbSrS2R6e9kIeB4/s879/355333014_590101376582453_8948572990011830727_n.jpg

ក្រសួងអប់រំ លែងមានសិទ្ធគ្រប់គ្រងលើការអប់រំចាប់ពីកម្រិតមត្តេយ្យដល់បឋមសិក្សា

0

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចារឯកភាពថារាជរដ្ឋាភិបាលយល់ព្រមឱ្យគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)ពង្រីកការប្រគល់មុខងារអប់រំតាមបែបវិមជ្ឈការដូចដែលបានអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ទៅអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ  លើកកម្ពស់ការយល់ដឹងអំពីការអប់រំឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហ  ...

មុខងារអប់រំដែលត្រូវផ្ទេរឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសនោះ គឺសំដៅលើការគ្រប់គ្រងទាំងស្រុង ការអប់រំកុមារតូច ចាប់ពីមត្តេយ្យដល់បឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ។ រដ្ឋបាលក្រុង ស្រុកទាំង១៤ បានអនុវត្តសាកល្បងមុនគេចាប់ពីឆ្នាំ២០២០មក។ តាមរយៈការផ្ទេរនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នកទទួលខុសត្រូវដោយផ្ទាល់លើសិទ្ធិអំណាចគ្រប់គ្រងធនធានមនុស្ស រាប់ចាប់ពីការតែងតាំ​ង ផ្លាស់ប្ដូរ ប្រធានការិយាល័យអប់រំ បុគ្គលិកអប់រំ គ្រូបង្រៀន គ្រូកិច្ចសន្យា និងថវិកាក្នុងដែនរដ្ឋបាល ការបើកប្រាក់ខែ និងការចំណាយផ្សេងៗ ខណៈកន្លងមក កិច្ចការទាំងនេះអនុវត្តតាមបែបវិសហមជ្ឈការ ពោលគឺថ្នាក់ក្រោមទទួលគ្រប់គ្រងចាត់ចែងតាមការបញ្ជាពីថ្នាក់លើ។ សម្រាប់ក្រសួង អប់រំ យុវជន និងកីឡា នឹងទទួលខុសត្រូវលើគោលនយោបាយអប់រំ រួមមានការជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូ និងការរៀបចំកម្មវិធីសិក្សាជាដើម។ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា | Open Development Cambodia (ODC)

សូមបញ្ជាក់ថាកំណែទម្រង់នេះត្រូបានចាត់ទុកជាប្រវត្តិសាស្រ្តថ្មីមួយទៀតក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ កាលពីចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលតាមរយៈយន្តការ គ.ជ.អ.ប ក៏បានផ្ទេរការគ្រប់គ្រងវិស័យសុខាភិបាលឱ្យរដ្ឋបាលរាជធានី ខេត្តដែរ។ ទីបំផុត រដ្ឋបាលថ្នាក់ក្រោមជាតិលំដាប់ខ្ពស់មួយនេះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាលក៏ទទួលស្គាល់អំពីលទ្ធផលគាប់ប្រសើរនៃការអនុវត្តវិជ្ឈការវិស័យសុខាភិបាលនេះដែរ។ រាជរដ្ឋាភិបាលក៏បានវិមជ្ឈការអំណាចអនុម័តសិទ្ធិវិនិយោគតម្លៃក្រោម៥លានដុល្លារឱ្យរដ្ឋបាលរាជធានី ខេត្ត ផងដែរ។ រាជរដ្ឋាភិបាលក៏បានស្នើវិសោធនកម្មច្បាប់ដើម្បីបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាផ្នែកមួយនៃការគាំទ្រនយោបាយវិមជ្ឈការនេះ៕No photo description available.

ចិនមិនពេញចិត្តប្រធានាធិបតីអាមេរិកនិយាយថា មេដឹកនាំចិនផ្តាច់ការ

0

ប្រទេសចិន ៖ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានចេញសេចក្តីប្រកាសមួយពាក់ព័ន្ធនឹងករណីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា មេដឹកនាំប្រទេសចិន លោក ស៊ី ជិនពីង ជាមេដឹកនាំផ្តាច់ការ ។ លោកប្រធានាធិបតីអាមេរិកបាននិយាយបែបនេះក្នុងពិធីជប់លៀងបរិច្ចាគប្រាក់សម្រាប់គណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី២០ ខែមិថុនា កន្លងមក ។Foreign Ministry Spokesperson Mao Ning's Regular Press Conference on  September 16, 2022

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងថា ហេតុផលដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង មិនពេញចិត្តយ៉ាងខ្លាំងនៅពេលលោក ចូ បៃដិន បញ្ជាឱ្យគេបាញ់បាឡុងស៊ើបការណ៍របស់ចិន ដែលក្នុងបាឡុងនោះបំពាក់ឧបករណ៍ស៊ើបការណ៍ ហើយលោក ស៊ី ជិនពីង មិនដឹងថា បាឡុងហោះទៅដល់ណាទេ ។ ដូច្នេះ វាគួរឱ្យខ្មាសអៀនណាស់សម្រាប់មេដឹកនាំផ្តាច់ការដែលមិនដឹងថា មានរឿងអ្វីកើតឡើង ។

ចំណែកលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា ការលើកឡើងរបស់លោក ចូ បៃដិន បែបនេះ គឺជារឿងគ្មានប្រយោជន៍ និងខ្វះភាពទទួលខុសត្រូវយ៉ាងខ្លាំង ។ ដូច្នេះ ពាក្យសម្តីនេះចាត់ទុកថា ជាការញុះញង់នយោបាយដោយបើកចំហ និងរំលោភលើសីលធម៌ការទូត ។

ករណីបាឡុងចិនហោះចូលដែនអាកាសរបស់សហរដ្ឋអាមេរិកនោះ បានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយគេសង្ស័យថា វាជាបាឡុងស៊ើបការណ៍ ។ ប៉ុន្តែប្រទេសចិនបញ្ជាក់ថា វាជាបាឡុងសម្រាប់ពិនិត្យមើលអាកាសធាតុប៉ុណ្ណោះ ដែលបានហោះចេញក្រៅប្រទេសចិន ។ ហេតុការណ៍កើតឡើងនាពេលនោះបានធ្វើឱ្យលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ត្រូវពន្យារពេលការធ្វើដំណើរទៅប្រទេសចិន ។I'm not looking for conflict': Biden discusses three-hour meeting with Xi |  CNN Politics

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានភាពរង្គោះរង្គើជាមួយគ្នាជាបន្តបន្ទាប់ ដូចជា រឿងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្នុងជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយចិនអះអាងថា តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ប្រទេសចិន ។ ចំណែកអាមេរិកបានបាញ់បាឡុងចិន ព្រោះសង្ស័យថា វាជាបាឡុងស៊ើបការណ៍សម្ងាត់ ហើយកន្លងមក ប្រទេសទាំងពីរបានបង្ហាញឥរិយាបថចង់ចរចាជាមួយគ្នា ប៉ុន្តែរហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនទាន់ល្អប្រសើរឡើយ ៕ ប្រភព ៖ Mono News