Home Blog Page 160

Bai Lu ចាត់ទុក «Unveil: Jadewind» អាចជាខ្សែភាពយន្តសកម្មភាពបែបប្រយុទ្ធចុងក្រោយរបស់នាង

0

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន Bai Lu បានសារភាពថា «ភាពជោគជ័យរបស់ខ្ញុំគឺរឿង «Unveil: Jadewind» ដែលជាខ្សែភាពយន្តចុងក្រោយដែលខ្ញុំបានចំណាយថាមពលទាំងអស់របស់ខ្ញុំទៅលើការសម្តែងឈុតឆាកប្រយុទ្ធជាច្រើន។ ប្រហែលជាសុខភាពរបស់ខ្ញុំនឹងមិនល្អដូចពីមុនទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4tb3J9lCjGPnzagVE8HmOpB6QhkIOcxqtI43ytrVeEOd8e6kzzfl0WqANHfTWf76h5EWTflBQ6e8JsbYIkmZOTvbBb8tZR_CB73wnUvUhwWVaINDG2q8QmECmJe5tTc1PChjHEIfV5K1tYxFQn7zfmqpQ8JR2IQiLHYLoYJLTobJ_oxodSwktP4CdbiTS/s736/image_2026-01-28_11-38-32%20(2).png

សារដ៏ស្មោះស្ម័គ្រនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗពីព្រោះ Bai Lu គឺជាមុខមាត់លេចធ្លោមួយរូបនៃទូរទស្សន៍ចិន ដែលត្រូវបានគេស្រឡាញ់ដោយសារតែរូបរាងដ៏ភ្លឺស្វាងរបស់នាង ជំនាញសម្ដែងកាន់តែប្រសើរឡើង និងជាពិសេសការលះបង់របស់នាងចំពោះឈុតឆាកលំបាកៗជាច្រើន។ តារាសម្ដែងរូបនេះក៏បានរំលឹកពីពេលវេលាដែលនាងថតរឿង «Arsenal Military Academy » និង «The Legends» ដែលជាស្នាដៃដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែងដល់ទស្សនិកជន ដោយសារធាតុផ្សំនៃសកម្មភាពនិងក្បាច់គុនដ៏ខុសគ្នារបស់ពួកគេ។ នាងបាននិយាយថា «កាលខ្ញុំកំពុងថតរឿងទាំងពីរនេះរាងកាយរបស់ខ្ញុំពិតជាអាចបត់បែនបាន។ ឥឡូវនេះ មានពេលខ្លះដែលខ្ញុំមិនអាចជួយអ្វីបានក្រៅពីទទួលស្គាល់ថាខ្ញុំចាស់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4kkC7900O7Xh4-DuPV0mQFvEAm2vk9tw_7gBdPU1YXr6QhYhYBT7D8Tmz9WvOWJgKNsCqCeFyWXq-4vmKiJhmNvZqbwTiPUfS2WNfLZjlFF7XDR3zCzFHDLzyHDemGt6hR_vpalnxqMz4tP3x2Mpm-3A_FCOQhppPjVrJce6_7P_A2GSiiwLkPk0oZ5DP/s823/image_2026-01-28_11-38-32.png

យោងតាមសម្តីរបស់ Bai Lu ការប្រែប្រួលស្ថានភាពរាងកាយតាមពេលវេលាគឺមិនអាចជៀសវាងបានទេ ជាពិសេសនៅពេលដែលនាងមានកាលវិភាគការងារមមាញឹក ដែលតម្រូវឱ្យមានការធ្វើដំណើរច្រើន និងថតយូរ។ អ្វីដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនកាន់តែច្រើនគឺទស្សនៈរបស់ Bai Lu លើគុណភាពរូបភាព។ នាងបានទទួលស្គាល់ថា ប្រសិនបើនាងបន្តដើរតួដែលតម្រូវឱ្យមានសកម្មភាពរាងកាយខ្លាំងក្លានោះភាពល្អឥតខ្ចោះនៃឈុតឆាកអាចនឹងរងផលប៉ះពាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRj94uHuET-5hIQIHQWRtpw39ZVre0lKS642SIJI-FyoWazA96FRUQupfErE-zX1ULRMVuLeJR9Wj4AhpMe4kYDeFge6XT4YBsxXHkKvhtT0fBnYz6d3NSos9SQ28qK3TK5rLz0amCzycaGGpdrfct-U18n66RLTs0fGhmzZqekX16WYsce0EoOoJwWGhL/s2000/image_2026-01-28_11-38-31.png

Bai Lu បានចែករំលែកថា «ខ្ញុំគិតថានៅពេលអនាគត ទាក់ទងនឹងគុណភាពនៃឈុតឆាកនានា ខ្ញុំមានអារម្មណ៍ថាអាចមានចំណុចខ្វះខាតមួយចំនួន ដូច្នេះខ្ញុំចង់កាត់បន្ថយចំនួនតួនាទីបែបនេះ»។តារាស្រីរូបនេះបានបញ្ជាក់ថា នាងមិនចង់ឱ្យការរឹតបន្តឹងសុខភាពធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃឈុតឆាកប្រយុទ្ធនោះទេ ដោយហេតុនេះប៉ះពាល់ដល់បទពិសោធន៍ទស្សនារបស់ទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMZSswWEENwv3QFsio_5Qv6TEkIXZGyYud_RtycY2Dacu3fK93Mu8wKUizniNupXqpQjjkcWZ4_g-co88N-vDqolcmblUO2Z4aT8uT154y-NHaBlGeGeHsw9ttUx9j0VLWSidDIsI9ezY5akoCbLQPrTf68HlEO01lRx38HWpL7RVwM60P5wyTY12prD9h/s813/image_2026-01-28_11-38-33%20(2).png
ដូច្នេះហើយ Bai Lu ចាត់ទុករឿង «Unveil: Jadewind» ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីការបញ្ចប់អាជីពសម្តែងបែបប្រយុទ្ធដ៏ខ្លាំងក្លារបស់នាង។ នាងបានសង្កត់ធ្ងន់ថា «ខ្ញុំមើលឃើញថាខ្សែភាពយន្តនេះជាខ្សែភាពយន្តចុងក្រោយដែលខ្ញុំនឹងចាក់ថាមពលទាំងអស់របស់ខ្ញុំទៅក្នុងឈុតឆាកប្រយុទ្ធជាច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7fTmOV1TxcfcEcuyCByEjJzz0cHzmBFOdZevpet4uAUlBceqS8YWdepgMOYraWkkmJNpedO8nLTjgprj5UL6u9KelJMGcXJfDuILP7TqawanYMyCuaY3ZcTUXXEdpKr1XRSVFBFC2Ibj5B3x-BmWrdr478fgGBdtElKCqvhpgc1u8IGzUcbkaW7UOjqV4/s790/image_2026-01-28_11-38-33.png

ទោះជាយ៉ាងណាក៏ដោយ ការនិយាយបែបនេះមិនមានន័យថា Bai Lu នឹងចាកចេញពីអេក្រង់ ឬបដិសេធទាំងស្រុងនូវតួនាទីដែលពាក់ព័ន្ធនឹងក្បាច់គុននោះទេ វាទំនងជាការកែតម្រូវដើម្បីឱ្យសមស្របទៅនឹងស្ថានភាពរាងកាយ និងគោលដៅអាជីពរយៈពេលវែងរបស់នាង។ យោងតាមព័ត៌មានដែលបានចែករំលែក អ្នកទស្សនាអាចរំពឹងថាតួអង្គរបស់ Bai Lu គឺ Li Peiyi ក្នុងរឿង «Unveil: Jadewind» នឹងចាក់ផ្សាយនៅដើមខែកុម្ភៈនៅលើ Youku៕

មិនធម្មតា! ហាងឆេង«ប្រាក់»ហក់ឡើងលឿនជាង«មាស»៣ដងកក្រើកទីផ្សារសកល

0

ការកើនឡើងដ៏កម្រ! តម្លៃប្រាក់បានកើនឡើងខ្លាំងមិននឹកស្មានដល់ ពោលគឺមានការកើនឡើងដល់ 250% លឿនជាងមាសទៅទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាការវិវឌ្ឍមិនធម្មតាមួយក្នុងប្រវត្តិសាស្រ្ត និងបានទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិននៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes នៅដើមសប្ដាហ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifojeVVB0xfzKfHueyQycIsB02PVetnFlc-FSA9xWiVJW0_lzp5OuJbaSccxPiwGE_C0mESSmr9Sb_PBU2wEhryAPdXgI_fzCcbKafofp8FHk0ZTLKA-f09HX2U3QYtl29Ni7Dwlwr61lv8AiDRT27ajawe_8e0GzIgmVExkbACZIAwlJpLFVsLVIxPpcu/s1280/photo_2026-01-29_09-44-58.jpg
ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងកើនឡើងម្តងទៀត បានធ្វើឲ្យទំនុកចិត្តលើប្រាក់ដុល្លារមានការចុះខ្សោយ ខណៈដែលបំណុលរបស់សហរដ្ឋអាមេរិកកើនឡើង ហើយអតិផរណានៅតែខ្ពស់ជាង 2%។ ទន្ទឹមនឹងនេះ មេដឹកនាំនយោបាយរបស់ប្រទេសធំៗមួយចំនួនបានព្រមានថា ស្ថានភាពនេះបានឆ្លុះបញ្ចាំងពីប្រព័ន្ធសកលលោកក្រោយសង្គ្រាមដែលកំពុងរង្គោះរង្គើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEKLPrJ9jszEWOX7Ww2P361OBB1W1hBi7eNVMqOD3PozJd2CfN96h7sm3AvS_2erjnhhxerTxGEqgdlrpJKWk5m-3U4xi0lF8XR9BkXs_-y_RXPJccWu74ScclUmDhK-w7ygGEI2EZRLPVjXMnsh8KfQQc3e2RWWgSucMeDDTRFY-iiizg5sE-H8p2_-hG/s800/photo_2026-01-29_09-44-59.jpg
តាមរបាយការណ៍ខាងលើ តម្លៃប្រាក់នៅពេលនេះស្ថិតក្នុងល្បឿនលឿនបំផុតបើធៀបនឹងការឡើងថ្លៃរបស់មាស ដែលវាបានកើនឡើង 250% ដល់តម្លៃ 110 ដុល្លារក្នុងមួយអោន និយាយឲ្យខ្លីការកើនឡើងតម្លៃរបស់ប្រាក់នៅពេលនេះ គឺខ្ពស់ជាងពេលណាណាទាំងអស់ក្នុងរយៈពេលជិត 14 ឆ្នាំចុងក្រោយមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4nu0QhD-WqUOg392BFKixkwR5ILXO7tEPffzS0KT7tIS3uJ2ARARUiGAJvMT7g_AMqNF4AX4TRIF9Nj4WKKm57X5fYgF6sz6rbw5PWywRTq_c4n5GYQioWBMQERsFS0RjgKSvd9UvTJCaZGy9fiWOrlbtApjQ76F9KS8tZeMaSJtefJXNxbXLgQbn3uf-/s1280/photo_2026-01-29_09-45-00.jpg

អ្នកវិភាគកត់សម្គាល់ថា តួនាទីដ៏មានតម្លៃរបស់ប្រាក់នៅពេលនេះ គឺដោយសារតម្រូវការខ្លាំងពីឧស្សាហកម្មដូចជាស្រូបទាញថាមពលព្រះអាទិត្យ, ការផលិតគ្រឿងអេឡិចត្រូនិច និងយានយន្តអគ្គិសនី រួមផ្សំជាមួយនឹងការផ្គត់ផ្គង់ជាសកលដ៏តឹងតែង បានជំរុញឱ្យតម្លៃប្រាក់ឡើងថ្លៃក្នុងល្បឿនលឿនជាងមាស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6EDmgz7Ifn13cQLwIujqFzIyhVQGefq9o_aiN6uI6nL6NMNJ5w6u5SE9fhyphenhyphenu4UM5cO_b8uqZ0betsCs55PBOIRBYFX2eAx3kYlYyngCbuUctnyYC0o3B1c5sZGPMk6V0VuJNsxfiqA-G1iATlWIaK8CUdwhh6JPveFvqBJ8OQqFq5odx59OGlgOial37O/s1280/photo_2026-01-29_09-45-01.jpg

ខណៈពេលដែលអ្នកវិភាគមួយចំនួនមើលឃើញពីកន្លែងសម្រាប់ការកើនឡើងបន្ថែមទៀតរបស់ប្រាក់ ពួកគេក៏បានព្រមានដែរថាការកើនឡើងយ៉ាងឆាប់រហ័សនេះ នឹងផ្ដល់ហានិភ័យខ្ពស់ជាងបើប្រៀបធៀបទៅនឹងការកើនឡើងជាមធ្យមរបស់មាស។ នេះមានន័យថា ប្រសិនបើមាសមិនផ្លាស់ប្តូរតម្លៃលើសពី 5,100 ដុល្លារក្នុងមួយអោនទេ នោះប្រាក់នឹងត្រូវធ្លាក់ចុះមកត្រឹមប្រហែល 72 ដុល្លារ តែប្រសិនបើប្រាក់នៅតែស្ថិតនៅ 110 ដុល្លារដូចពេលនេះ នោះមាសនឹងត្រូវកើនឡើងរហូតដល់ 7,700 ដុល្លារក្នុងមួយអោនមិនខាន៕

គ្រប់ទឹកហើយ! ពេជ្រ សោភា ទិញមាសទុកតាំងពីឆ្នាំ២០២២

0

បច្ចុប្បន្ននេះហាងឆេងមាសហក់ខ្ពស់ឡើងយ៉ាងខ្លាំងរហូតដល់ជាង៦០០ដុល្លារក្នុងមួយជី ដែលធ្វើឱ្យអ្នកដែលមានមាសប្រាកដជាញញឹមបិទមាត់មិនជិតមិនខាន។ មិនខុសគ្នាប៉ុន្មានពីសាធារណជននោះទេតារាចម្រៀង ពេជ្រ សោភា ក៏ត្រូវប៉ាន់ដូចគ្នាស្របពេលមាសឡើងថ្លៃតារាចម្រៀងរូបនេះបង្ហាញថាបានទិញមាសទុកតាំងពីឆ្នាំ២០២២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx8nNdVWQ1iUWG2I0WADYFZ2HCGrLLB2ABm8WRqLPTxvsPM0fjAUC25B-r1H9XSlX7gazHgjlZwzJMli-zkSwMXrABjG8E78Nr5zhAU8ovuCFjRawrfvhrnGK_EpKMM3d7j2MlApgO-dq4ZwplwKCR9nDtNE62P8unKpxksR6a4TWqIrmYC2NDKNP9z7Ez/s1440/image_2026-01-28_09-17-18%20(2).png
មាស ពេជ្រ សុទ្ធតែគ្រឿងអលង្ការសម្រាប់លម្អខ្លួនប្រាណឱ្យកាន់តែស្រស់ស្អាត និងអាចជួយដោះទុក្ខធុរៈនៅពេលមានការចាំបាច់ជាពិសេសគឺមាសតែម្តងមិនថាអ្នកទិញនៅកន្លែងណានោះទេ គឺអាចទិញលក់បានយ៉ាងទូលំទូលាយ។ ដោយសារវិបត្តិសេដ្ឋកិច្ច ស្ថានភាពនយោបាយ នឹងការប្រឈមមុខនៃសម្ពាធពន្ធរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះហាងឆេងមាសបានហក់ខ្ពស់យ៉ាងខ្លាំងរហូតដល់ ៦២៣០ដុល្លារក្នុងមួយតម្លឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9JhwjH9XqxWBZHrHFthcXYQscoVegumuGIqR5wJFeSXLxSca4wOIu9YSyMKEhC8ydITTMcw2vviGEz5RlWnehNWmuEBDgdBA9J6Q8GoGN2sUBT4iE6TZSKBTuJkQpCork-RcdC8ierpGE56W8YPs9EqirQvzin9YZClvWok74ce34Jt9GIXZM48to2h4o/s1157/image_2026-01-28_09-17-15%20(2).png

នៅយប់ថ្ងៃទី២៧ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូប៥សន្លឹកជាមួយនឹងគ្រឿងអលង្ការជាមាស ដោយភ្ជាប់មកជាមួយនឹងសំណេរថា «សរសើរខ្លួនឯង ចេះទិញមាសទុកតាំងពីឆ្នាំ២០២២»។ ការបង្ហោះនេះបានទាក់ទាញតារាចម្រៀង ឆន សុវណ្ណារាជ ចូលខម្មិនថា «គ្រប់ទឹកហើយចឹង ម៉ែវា»។ ចំណែក ឆឹម សក្កដា វិញក៏បានបញ្ចេញមតិឱ្យ ពេជ្រ សោភា ប្រមូលលក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8y5g6P_mXRcVIgmAWxWmSOjAnEAqItgyuZ_GnD0IZ-Eh450QBxOu1TLRZy-oatbws4pIADafnXhUEQhnvNBj2bcPmy2b-ltd65U07lR_qG6p4OIWynLqkzOLJol6EgmznZ2YcecZq-LfbkToyiRJWDhLnHbREbXsSqKaZifiiZCr8arEMv753dyFaMsbU/s1142/image_2026-01-28_09-17-16%20(2).png
ងាកមកកាន់អ្នកគាំទ្រវិញ ក៏បានជំរុញឱ្យតារាចម្រៀង ពេជ្រ សោភា លក់មាសដូចគ្នា ដោយអ្នកខ្លះថែមទាំងនិយាយថាប្រសិនបើជានាងលក់មិនដឹងចំណេញយ៉ាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0pvKq5C6XpWoQgz0HschaYteCIsDmroR2oKcVwS2b3RqypC1eH714A-X3CinrZziR75gapS8LGA_Ji_T9GRrajGiOWZFX3MJft9VyHW5rYNy8L3RZ8TbakMQWBAf_Q6K3hndUApAKRDMAeeK8Ir0zfZneqIlE3-A_NFRB-8DwMHDsoUrc9zbBMND0i2Nf/s926/image_2026-01-28_09-17-16.png

តារាចម្រៀង ពេជ្រ សោភា ត្រូវបានទស្សនិកជនសរសើរយ៉ាងខ្លាំងចំពោះរូបរាងរបស់នាងទោះបីជាវ័យជ្រេហើយក្តីប៉ុន្តែរាងរបស់នាងនៅតែស្រស់ស្អាត។ ពេជ្រ សោភា បានប្រាប់ទស្សនិកជនដែរថាការដែលរូបរាងស្អាតបែបនេះគឺនាងកំណត់របបអាហារ និងញុំាអាហារបែបសុខភាព៕

ឃើញធ្វើវីដេអូកំប្លែងឱ្យគេសើចតាមពិត Nick Nok ជាមនុស្សដែលខ្វះភាពកក់ក្តៅតាំងពីតូច

0

ប្រិយមិត្តមួយចំនួនអាចស្គាល់ Nick Nok ឬ Nick Mark តាមរយៈវីដេអូបែបកំប្លែងៗនៅលើបណ្តាញសង្គមឬស្គាល់ថាជាថៅកែហាងនៅខេត្តសៀមរាប ឬអាចស្គាល់តាមរយៈបទចម្រៀង «គ្មានអូនបងគ្មានក្ដីសុខ»។ ទោះជាយ៉ាងណា រឿងមួយដែលអ្នកគាំទ្រទើបតែបានដឹងនោះគឺ Nick Nok អាចធ្វើឱ្យគេសើចសប្បាយតែធាតុពិតរូបលោកគឺជាមនុស្សដែលខ្វះភាពកក់ក្តៅបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWQgtn4t-37-0zAVneNup_75snw2LHzMKvUTexC6h_dWBL9j0pBC7WL64vvhYmLUwcI0DvX80ATpyKlsslX-d7hsuc-pvV9yoEOteaVXS7bAt-hDRBmW9idxbSPyO8TEyB8lu92fIS0eWqBDME6HflL74jzKumt45V3UsUCypKPhW2rxeQaYCTIQ9o_kqL/s1114/image_2026-01-28_14-47-15%20(2).png
នៅព្រឹកថ្ងៃទី២៨ ខែមករា Nick Nok បងប្រុស លីហ្វុង ស្រាប់តែចេញមកបង្ហោះសំណេរនៅលើបណ្តាញសង្គមរម្លឹកពីភាពឈឺចាប់របស់ខ្លួនថាលោកស្អប់អតីតកាល រាល់ពេលរម្លឹកម្តងៗប្រៀបដូចជាយកកាំបិតមកចាក់ដើមទ្រូងលោក។ អន់ចិត្ត ឈឺចិត្ត ជាដំបៅមិនងាយនឹងជា ជីវិតខ្វះភាពកក់ក្តៅតាំងពីតូចគឺរងារខ្លាំងណាស់។ Nick Nok បន្តថា «កូនចង់ប្រាប់ឱ្យ ដឹងខ្ញុំច្រណែនកូនគេដែលមានម៉ាក់ប៉ានៅជុំគ្នា នាំកូនគេដើរលេង ខ្ញុំច្រណែនកូនគេ ខ្ញុំគ្រាន់តែចង់ឱ្យគ្រួសារយើងនៅជុំគ្នាហេតុអ្វីវាពិបាកម្ល៉េះ? ពេលយប់ខ្ញុំឯកោ ខ្ញុំដេកយំរាល់យប់មិនឱ្យអ្នកណាដឹងទេ ខ្ញុំសង្ឃឹមថាថ្ងៃដែលខ្ញុំផុសនេះជាថ្ងៃដែលខ្ញុំយំលើកចុងក្រោយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFWbaAY1cwea23doR-QmkTx2YGzOoNebuDNEJ-G4zdjuwZJds1Iz4tbi14JywojY2LBajhC-kCUdSWYKhX4332QJyBncMAPfm231_Sy8OOwnG5_fQ2hEiM2gdufOSLjqonJciI-Sm_hg_4PncfYbarLxYlVm9MqYBUoB_TYxPgB_nh3aXvIdiNFuPrGzYT/s1614/image_2026-01-28_14-47-15.png
ដោយសារតែខ្វះភាពកក់ក្តៅពីឪពុកម្តាយតាំងពីតូច Nick Nok បានសន្យាថាពេលនេះលោកមានកូនហើយ ទោះបីជាមានភាពលំបាកយ៉ាងណាលោកនឹងព្យាយាមភាពកក់ក្តៅដល់កូនៗ មិនចង់ឱ្យកូនលោកទទួលអារម្មណ៍ដូចលោកពីមុននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_GCcyJKuhkKYY3OK-VmCeWWN7LBAHVctkDuesLMmiG5SjvRVLgYtZEs_Neho3t0HIG-LvQvXkGX308aDH7epPxlK4V-CiwnVpZhmJNvMpqUlaeYpdc-53NbDf6s_39rrHOWNaJ5k4lxk3KODs1BGdJzd3mrU4RqVJP65SAjPsazrY74pF-Kt6RdUi2sej/s1800/image_2026-01-28_14-47-17%20(2).png
សំណេរសោកសៅដែលបង្ហាញពីការឈឺចាប់ក្នុងរង្វង់គ្រួសារនេះ Nick Nok ទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រខ្លួន។ កាលពីកន្លងមកនេះ Nick Nok ក៏បានចេញមកនិយាយពីប្អូនស្រី និង Oppa Tony ជាជនជាតិថៃផងដែរដោយសារតែអ្នកមួយចំនួនបានដាក់សម្ពាធមកកាន់ពួកគេខ្លាំងពេក៕

អូជី ហ្គូលឌិន រងមតិចម្រុះក្រោយប្រកាសដើរចេញពីវិស័យចម្រៀងដោយសារតែការរើ.សអើ.ង

0

អូជី ហ្គូលឌិន បានរងនូវមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីម្ចាស់ពានរូបនេះប្រកាសថាដើរចេញពីវិស័យចម្រៀងដោយសារតែទទួលបានការរើសអើងនិងការមើលងាយពីអ្នកល្បីឈ្មោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd1s1Td9fk62Rkw4Y43h7a2NPQFqzcxCgrVqN0_mLbWQGcNc4aHLsIbeiWdo_K-D_nisWeldf5Wp1hRPex_1kPJrPfvyO5h5Bt22pUaLJ1rdBfmWn-c9ur7h-zruMHqTvXNAWHlClPZ7HPoFdtHVSuwfAkVW15eCxSLXyzhjLriKNUw9WVyK3DWiFkR7sh/s1440/image_2026-01-28_13-58-39.png
មិនដឹងថានេះជាការបង្ហោះបែបលេងសើចឬជាការពិតនោះទេប៉ុន្តែវាបានក្លាយជាប្រធានបទជជែកវែកញែកក្នុងចំណោមអ្នកលេងអ៊ីនធឺណិតនៅពេល អូជី ហ្គូលឌិន ម្ចាស់ពានវ័យក្មេងបានបង្ហោះសំណេរនៅថ្ងៃទី២៧ ខែមករា ថា «ខ្ញុំលាពីចម្រៀងហើយអ្នកទាំងអស់គ្នា.!! សំណាងល្អ»។ នៅថ្ងៃទី២៨ ខែមករា អូជី ក៏បានទម្លាយពីហេតុការចាកចេញនេះដោយសារតែការរើសអើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiglr4trSFZimohHRs3hnuABXQS-nlrpxzs5nd1FSm06BaC1c-s7RKGjqz5l918l703uo8qDxt9XwVRdSVKscx-egJwm1UOXY_6g__w0mdteg5hFNHT0gp4loR7vllejqPvSE8RmcL5IwRVSgZXe9ttLXIZHQ8U9qD2krY6uG78Z0lODJUvw6DpjB9EiypE/s2048/image_2026-01-28_13-58-34.png
អ្នកចម្រៀងរ៉េបរូបនេះបានសរសេរថា «វិស័យនេះរើសអើងគ្នាសាហាវណាស់ ភាគច្រើនអ្នកល្បីៗនិយាយមើលងាយអ្នកដែលទើបមកច្រើនណាស់ ដើរផ្លូវដូចគ្នាឱ្យតម្លៃគ្នាទៅវាយ៉ាងមិច»។ នៅក្នុងផ្នែកបញ្ចេញមតិយោបល់ អ្នកមួយចំនួនបានបង្ហាញការសោកសៅអ្នកខ្លះទៀតគិតថា អូជី Prank តែប៉ុណ្ណោះ និងមតិផ្សេងទៀតថា អាចចេញពីចម្រៀងចូលទៅកាន់វិស័យរ៉េបពេញទំហឹង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpm5dWkrF1hIZhsYO7pjsAH8KRs5X8z7mm2nWbrmSf_o8BLwODLEQJJAsrX_nCMuC4oEF_p3djxbLYphMRUGlzo4kianR_4jBNuKR5xYhbzfSNjNDdr2sb9jMF6K_P1lA08eHD6hiBTzPIVTttgHoY7dLBreIgJSQEekMAXPnyPvzhkKNQJ4HUR4Ey444B/s1800/image_2026-01-28_13-58-37.png

យ៉ាងណាមិញ ការប្រកាសដើរចេញពីវិស័យចម្រៀងរបស់ អូជី អ្នកលេងបណ្តាញសង្គមខ្លះបង្ហាញចេតនាគាំទ្រឱ្យម្ចាស់ពានរូបនេះដើរចេញឱ្យងាកទៅរកស៊ីវិញ ខណៈអ្នកខ្លះទៀតថា ដក អូជី ចេញក៏មិនខាតដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi27z8sYJ1qmBcaGPrss9P6YmU6ck0xkEdjcRJChyphenhyphenKFknuWDG8uo0ov3ttj1M5sfnkU-vK2DKHP7ZvIXOeouzhitSIF51mK3ccaELfTcXboiziMNWxFX6E_0Wz_zynk7jUS5yhTOTcsN27E_ibqnArEDBg1l7tN8mechZaDA_BMf1DRUMSpsc4GvF0ozGjp/s1430/Screenshot_20260128_111155_Facebook.jpg
គួរបញ្ជាក់ថា OG Golden កូនក្រុមរបស់ Ruthko បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Rapper Fighter កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៥។ ចាប់តាំងក្លាយជាម្ចាស់ពាន ម្ចាស់ពានវ័យក្មេងរូបនេះហាក់រងនូវរឿងចម្រូងចម្រាសជាច្រើន៕

ដំណឹងល្អ! ចិនបង្ហាញពីថ្នាំមួយប្រភេទដែលមានសមត្ថភាពអាចប្រឆាំងនឹងមេរោគ Nipah

0

ក្នុងអំឡុងពេលដែលពិភពលោកកំពុងជ្រួលច្របល់និងភ័យខ្លាចចំពោះការរីករាលដាលសារជាថ្មីនៃមេរោក Nipahនៅក្នុងប្រទេសឥណ្ឌា អ្នកស្រាវជ្រាវចិនបានបង្ហាញពីថ្នាំប្រឆាំងមេរោគលេបតាមមាត់មួយប្រភេទដែលមានឥទ្ធិពលប្រឆាំងនឹងមេរោគ Nipah បន្ទាប់ពីថ្នាំនេះធ្លាប់ត្រូវបានគេពិសោធដើម្បីយកទៅប្រើប្រាស់ព្យាបាលជំងឺ Covid-19 កាលពីមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizmM7RFRx06ruxTbOIYgkXvaAc_55ZNT6R8gPJd1Yz5MsnEtuVjdm-6bzBJbmmz4AVLcR4pHNn0wDcKoxRwomz1j9ort6cgquXkaY3MgPb3v5oKhqLRG0K7HG8ryhjOf-jSn9uWTjMrw-o4g-n_gO-ktnDCijf4DfxzCbSE107l68Qy5u-XVmiTbd0Qmyg/s1000/photo_2026-01-28_15-21-58%20(2).jpg
តាមការចេញផ្សាយរបស់ South China Morning Post នៅថ្ងៃទី២៨ ខែមករានេះបានបង្ហាញថា VV116 ដែលជាថ្នាំប្រភេទ nucleoside និងធ្លាប់ត្រូវបានអនុម័តរួចហើយសម្រាប់ការព្យាបាលជំងឺ COVID-19 នៅក្នុងប្រទេសចិន និងអ៊ូសបេគីស្ថាន បានបង្ហាញពីសក្ដានុពលរបស់វានៅក្នុងការរារាំងពូជមេរោគ Nipah យ៉ាងសំខាន់នៅក្នុងការកំណត់មន្ទីរពិសោធន៍ និងបង្កើនអត្រារស់រានមានជីវិតនៅក្នុងការសាកល្បងលើសត្វ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ySskhUiK5tGczkZKPSHZiemFRYSR2z_4J4iN7XpFuquvvH3MEIFTuHFrTmXZm8YJ52edxgPsTn2LNwfXQN5EsxRqUsC3KEMW_h3nfwy7ofr-YsHVQC8A-MaGGKRY0FKHPOsQuYlo_KCLwtu2L5-cEfWXTKNRJ8tzkG8-Dtr7PFs2H_nk2RLuuvYBvHb3/s1200/photo_2026-01-28_15-21-58.jpg
តាមប្រភពខាងលើ VV116 គឺជាលទ្ធផលដ៏ជោគជ័យសម្រាប់ការព្យាបាល ហើយការស្រាវជ្រាវនេះតំណាងឱ្យការបញ្ជាក់ខាងវិទ្យាសាស្ត្រអំពីលទ្ធភាពព្យាបាលរបស់ VV116 ក្នុងការប្រឆាំងនឹងមេរោគឆ្លងតាមសត្វប្រចៀវ Nipah ដែលអង្គការសុខភាពពិភពលោកបានកំណត់ថាជាការគំរាមកំហែងក្នុងតំបន់អាទិភាពកំពូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHKCmBADvE32Gjx-hsMppId8waKwb860Ym0g3o3porHQPpAZGmx3NVK-hxN1DO3ksxynon9xu_gJ17Qx7GuZjwowE7aUYbz3pTQEe-jKX3Cp1Z1Fzq218EXpj3_SKoq3P70XA6Zx_Yp6TnKXKSE7PaD9Da6S-V8DAoIbK3ZYEl8AbijcEIyPyEXCH8r0e6/s1024/photo_2026-01-28_15-22-09%20(2).jpg

ការរកឃើញនេះទៀតសោតបានបង្ហាញថា ទាំង VV116 និងទម្រង់សកម្មខាងមេតាបូលីសរបស់វាបានបង្ហាញពីឥទ្ធិពលរារាំងយ៉ាងខ្លាំងប្រឆាំងនឹងពូជមេរោគ Nipah សំខាន់ៗទាំងពីររួមមាន៖ NiV-M និងNiV-B។ នៅក្នុងការពិសោធដោយប្រើសត្វ hamsters ការគ្រប់គ្រងតាមមាត់នៃ VV116 សម្រេចបានអត្រារស់រានមានជីវិត 66.7 ភាគរយ ខណៈសត្វដែលទទួលបានការព្យាបាល ក៏បានបង្ហាញពីការថយចុះយ៉ាងខ្លាំងនៃបន្ទុកវីរុសនៅក្នុងសរីរាង្គសំខាន់ៗ រួមទាំងសួត លំពែង និងខួរក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqrJWVkaRPfL7H4IocGY-ScC4kBvL5MmxTWCFYxx6eFt8b20lmcfoIzvFl7fLEU4ANcBqCpJ6G2bH9chyJ2JdxGuto-wUEMkxDKvSKf0_wI7iD0QdTdJB85-6fOpRYGe5un7QdUskE6zlOoQKmCc2HbeY1eY9s7eUgT_jlx0Tk2LfqW4YVX2ATmrFDgtuL/s1280/photo_2026-01-28_15-22-09.jpg

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រកត់សម្គាល់ថា ការអនុម័តបទប្បញ្ញត្តិដែលមានស្រាប់របស់ថ្នាំមួយប្រភេទនេះ អាចបង្កើនល្បឿនការដាក់ពង្រាយសក្តានុពលរបស់វាប្រឆាំងនឹងការផ្ទុះឡើងនៃ Nipah នៅក្នុងពេលឆាប់ៗខាងមុខ។ ក្រៅពីការអនុវត្តលើការព្យាបាល អ្នកស្រាវជ្រាវបានណែនាំថា VV116 ក៏អាចបម្រើជាថ្នាំបង្ការសម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ រួមទាំងបុគ្គលិកថែទាំសុខភាព បុគ្គលិកមន្ទីរពិសោធន៍ និងសហគមន៍នៅក្នុងតំបន់ដែលមាន Nipah ផ្ទុះឡើងផងដែរ៕

រុស្ស៊ីសន្យាផ្ដល់សញ្ជាតិដល់ជនបរទេស និងផ្ដល់សេរីភាពដល់អ្នកទោ.សណាដែលស្ម័គ្រចិត្តចូល​ជាទាហានជួរមុខ

0

ក្រោយលង់ខ្លួនចូលក្នុងសង្រ្គាមរ៉ាំរ៉ៃជាមួយអ៊ុយក្រែនអស់រយៈពេលជិត៤ឆ្នាំ ឥឡូវនេះប្រទេសរុស្ស៊ីបានប្រកាសស្វែងកម្លាំងបំពេញបន្ថែមឡើងវិញដោយសន្យាថានឹងផ្ដល់ប្រាក់រង្វាន់យ៉ាងច្រើនដល់អ្នកស្ម័គ្រចិត្ត។ មិនតែប៉ុណ្ណោះសម្រាប់អ្នកទោស, ពួកគេនឹងទទួលបានសេរីភាព រីឯជនបរទេសនឹងទទួលបានសញ្ជាតិរុស្ស៊ីភ្លាមៗ ដោយគ្រាន់តែចុះឈ្មោះចូលជាទាហានជួរមុខរបស់រុស្ស៊ីក្នុងពេលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlHZlH5lcMLF3NW_KJEJuS95nr2RjiEDJlycPUorKKDduIXzEq6Jyb059xkCElUKjV9dNdc1SPNSriPY7ULYPV_ED3sFTTnCUq8NH3KWZiviWfh9rSqAIyGakodNGz4KBYinvOBQAGIDaQSu6yj_agsDbJ1t5FxWqEByubhm75NBc7Yl9xRgFW1kNQBKtA/s1280/photo_2026-01-28_14-35-54.jpg
យោងតាមការចេញផ្សាយដោយសារព័ត៌មាន ABC News កាលពីថ្ងៃអង្គារម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីបានចេញវិធានការលើកទឹកចិត្តជាច្រើនដើម្បីទាក់ទាញកងទ័ពថ្មី ខណៈពេលដែលប្រទេសកំពុងត្រូវការកម្លាំងបន្ថែមជាចាំបាច់។ វិធានការទាំងនេះរួមមានប្រាក់រង្វាន់ច្រើនសន្ធឹកសន្ធាប់ ប្រាក់ខែខ្ពស់ ការលួសបំណុល ការបន្ធូរបន្ថយពន្ធ និងការទទួលបានសញ្ជាតិឆាប់រហ័សចំពោះជនអន្តោរប្រវេសន៍ដែលមកធ្វើការនៅប្រទេសរុស្ស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhawQNA-KtqSCFmddKyVKe5AV4HnpOcrVYj_FRNyX3lCfD1m_qBhOTrseuSRKUWenpaFs3tQBbiaTWau85GVpYuCIizbJv9D4OVuTaDBRIj_MKis8sURvknm_d8eOZei5wac8F7-k1Lt0pNeBgArWhgDnMTb2u_e2hkDeN5D1EtcQfZo8iHuMxWEx1lXrG4/s992/photo_2026-01-28_14-35-55%20(2).jpg
ដោយឡែក សម្រាប់ជនជាតិរុស្ស៊ីជាច្រើន ការចុះឈ្មោះចូលបម្រើកងទ័ពនឹងផ្តល់ឲ្យពួកគេនូវប្រាក់ចំណូលខ្ពស់ជាងប្រាក់ឈ្នួលជាមធ្យម ខណៈពេលដែលសម្រាប់អ្នកទោសវាគឺជាឱកាសដើម្បីគេចផុតពីលក្ខខណ្ឌដ៏លំបាកនៅក្នុងពន្ធនាគារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCLpukgyyTZn461WqWCAnZj_a892lXQ-3nmDB81zu3z1wFquIUQij75Uzk6Zsd6vktbOOilnynV58GuPPTgAHV78Vv-uF2b0pqT2n_u7qORVG7VDk_pJgHAOawabZr_cN_XY8DywdOTo-dZV9-JjxNG0lzsl3lpYTH71thfngvCLr9ttqvzl-6tvwyXweF/s1280/photo_2026-01-28_14-35-55%20(3).jpg
បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ ការជ្រើសរើសនេះរុស្ស៊ីបានកំណត់គោលដៅកាន់តែខ្លាំងឡើងទៅលើជនបរទេស ទាំងនៅក្នុងប្រទេសរុស្ស៊ី និងនៅបរទេស។ រដ្ឋាភិបាលជាច្រើន រួមទាំងរដ្ឋាភិបាលនេប៉ាល់ ឥណ្ឌា និងអ៊ីរ៉ាក់ បាននិយាយថា ពលរដ្ឋរបស់ពួកគេជាច្រើនត្រូវបានគេបោកបញ្ឆោត ឬជួញដូរឱ្យចូលរួមជាមួយកងទ័ពរុស្ស៊ី ដែលបង្កឱ្យមានការតវ៉ាផ្នែកការទូតយ៉ាងទូលំទូលាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFY_h5vSjtQuQRofo-L8ZjXXQP0xp0afFusbNW61PokJLGe7Ph07k1d3-RR7Bn-vy2mZUZKbrmx4ozv2KH3_XH6oC8QHpxASb36C5oasTlk6IFIhTOsJIZ5B15HYlxTJag3-DvOHbixALqG-CyfOYypzAVWMqUDAFDmzKul0t-vVVAFeyXwmCWS7vp8AQj/s1280/photo_2026-01-28_14-35-55%20(4).jpg
កាលឆ្នាំ២០២៤ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់ឥណ្ឌាបាននិយាយថា ខ្លួនបានបំបែកបណ្តាញមួយដែលបានទាក់ទាញពលរដ្ឋរបស់ខ្លួនយ៉ាងហោចណាស់៣៥ នាក់ទៅកាន់ប្រទេសរុស្ស៊ីក្រោមលេសនៃការងារ។ បុរសទាំងនោះត្រូវបានបណ្តុះបណ្តាលសម្រាប់ការប្រយុទ្ធ និងដាក់ពង្រាយទៅកាន់អ៊ុយក្រែនប្រឆាំងនឹងឆន្ទៈរបស់ពួកគេដោយមានអ្នកខ្លះ រងរបួសយ៉ាងធ្ងន់ធ្ងរ។ ចំណែកមន្ត្រីអ៊ីរ៉ាក់និយាយថា ពលរដ្ឋរបស់ខ្លួនប្រហែល ៥,០០០ នាក់បានចូលរួមជាមួយយោធារុស្ស៊ី រួមជាមួយនឹងចំនួនមិនបានបញ្ជាក់ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMPsmg4PlhBkWcFvdAYqgVau-oXep_CHyYj4RM2DXzbHBukmPjolnzqROGRx56djnZidPLkyJgmCQvJ3uOtik9zH_LyYabUTXPxRznPRYbqoHbQR0fZ7EGDuYKptrI9QfaMLgU6ja2XVNnM0bBeA97VkUe_EawFDNGxh3dEGAXvVnASdykbrlYsiRBtD_C/s1280/photo_2026-01-28_14-35-55.jpg

ជនជាតិអ៊ីរ៉ាក់មួយចំនួនដែលមិនស្គាល់អត្តសញ្ញាណត្រូវបានសម្លាប់ ឬបាត់ខ្លួន ខណៈពេលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។ គ្រួសារមួយចំនួនបានរាយការណ៍ថា សាច់ញាតិត្រូវបានល្បួងឱ្យទៅប្រទេសរុស្ស៊ីក្រោមលេសបោកប្រាស់ ហើយត្រូវបានបង្ខំឱ្យចុះឈ្មោះ។ ក្នុងករណីផ្សេងទៀត ជនជាតិអ៊ីរ៉ាក់បានចូលរួមដោយស្ម័គ្រចិត្តដើម្បីទទួលបានប្រាក់ខែ និងសញ្ជាតិរុស្ស៊ី៕

វៀតណាមរកឃើញខ្យងស្រែត្រាំសារធាតុគីមីជាង ៣០០០ តោន

0

ចប់ហើយមិនដឹងថាបានចែកចាយដល់ណាខ្លះទេ! ប៉ូលីសវៀតណាមទើបបានរកឃើញសាច់ខ្យងឆ្កឹះហើយស្រាប់ចំនួន 3,000តោន ត្រាំនៅក្នុងទឹកដាក់សារធាតុគីមីបម្រុងយកទៅលក់បន្តនៅក្នុងទីផ្សារ ដោយម្ចាស់ទីតាំងសារភាពថាបានធ្វើបែបនេះ 5ឆ្នាំមកហើយ។ នេះបើតាមការចុះផ្សាយរបស់ VNExpress។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeh1gopg8XtCDb0itFxZdTTuPHc6Jq81rqt21ILKB-1REq9Q5iiMLSq-Cg-2mDC5lhyphenhyphen1wMUmCu3drce6HfBFJ8qTTcmm_bdOAuGhV8MJPnXiuXNXJphvEF53Z4ZDALGvdXjWgr9A76PkM6r_p9UNTkUOFQnDrUyiSsOC6Zpl4xdyG8udscQgtpkcJDvR-X/s660/photo_2026-01-28_12-08-19%20(2).jpg

ប៉ូលីសផ្នែកស៊ើបអង្កេតវៀតណាមកាលពីថ្ងៃអង្គារបានប្រកាសពីការចាប់ និងឃុំខ្លួនលោក Huynh Van Truong អាយុ 47 ឆ្នាំ មកពីទីក្រុង Can Tho ភាគខាងត្បូងប្រទេសវៀតណាម ម្ចាស់រោងចក្រកែច្នែសាច់ខ្យងមួយកន្លែង ដែលកំពុងត្រូវបានចោទប្រកាន់ពីបទរំលោ.ភលើបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ។

នៅពេលត្រួតពិនិត្យនៅរោងចក្រកែច្នៃចំណីអាហារដែលគ្មានផ្លាកសញ្ញាមួយកន្លែងក្នុងសង្កាត់ Binh Dong មន្ត្រីជំនាញបានរកឃើញសាច់ខ្យងស្រែកែច្នៃជាងបីតោន ដែលត្រាំនៅក្នុងល្បាយទឹកសូដ្យូមស៊ីលីត ឬគេស្គាល់ជាទូទៅថាជា”កញ្ចក់រាវ” ដែលមិនមានសុវត្ថិភាពក្នុងប្រើប្រាស់លើម្ហូបអាហារទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6-Cki0tov_8y5vw4D3qsTngiUjhFajIjXIoKu2sdzCp0CjGkFpTH1dGfNjlJZLKYJ9nU7cnygSMaeNFuPWugXlzznu60_63ZBkRipx85YeyEhV5AyA3I-gcuCtBNVfe1Wf4qJaF0e7lWAmhLntIywWNu0VIiSM8t6uK3SXeNOdculiotMb9qcn01ioI1X/s640/photo_2026-01-28_12-08-19%20(3).jpg

ក្នុងអំឡុងពេលសួរចម្លើយត្រូវបានក្រោយចាប់ខ្លួន លោក Truong បានសារភាពថា ខ្លួនពិតជាធ្វើការលាយផ្សុំសារធាតុគីមីនៅក្នុងទឹកដើម្បីដាក់ត្រាំសាច់ខ្យងពិតមែន ហើយបានធ្វើបែបនេះចាប់តាំងពីឆ្នាំ 2021 មកម្ល៉េះក្នុងបំណងធ្វើឱ្យសាច់ខ្យងមានពណ៌ភ្លឺរលោង ផ្តល់ឱ្យវានូវរូបរាងទាក់ទាញ និងមើលឃើញថានៅស្រស់ល្អ ព្រមទាំងជួយឲ្យសាច់មានសភាពស្រួយច្រប់បើទោះជាទុកយូរថ្ងៃហើយក៏ដោយ។

គួរជម្រាបថា ល្បាយសូដ្យូមស៊ីលីត គឺជាសារធាតុគីមីដែលភាគច្រើនត្រូវបានប្រើប្រាស់ក្នុងវិស័យសំណង់ ដូចជាការលាយចូលជាមួយស៊ីម៉ង់ត៍ឬកំបោរដើម្បីឲ្យវាតោងស្អិតជាប់ជញ្ជាំង និងបើពីលើថ្នាំកូតលើផ្ទៃដើម្បីបង្កើតភាពស ភ្លឺរលោង និងបង្កើនការការពារផ្ទៃ។ អ្វីដែលសំខាន់សារធាតុនេះ ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ក្នុងម្ហូបអាហារឡើយ ដោយការល្មើសហើយនៅតែប្រើប្រាស់វាក្នុងរបៀបនេះ គឺជាការរំលោ.ភលើបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6uVel86_cy3fuVe0NMGQDscudE0aamFyQtQwKXLJ-wf-k7QCQ0ksV1_G-KnMN6XYTg_dgMFzcpjWRUfs2ZwihKZXh3o4hU7b_l6AwDylhKtM_RID2EiZi_H7SHDHLXYZKy9iIGTFuTOaVvFDQelKJbmF76AfZIQiFX2bI3wJEJbeRSkaxL4Q0cXvyK_oS/s1020/photo_2026-01-28_12-08-19.jpg

បច្ចុប្បន្នអាជ្ញាធរវៀតណាមកំពុងបើកការស៊ើបអង្កេតលើអ្នកដែលពាក់ព័ន្ធនឹងការចែកចាយខ្យងត្រាំគីមី និងផ្គត់ផ្គង់សារធាតុគីមីខុសច្បាប់មកឲ្យម្ចាស់ទីតាំងរោងចក្រខាងលើនេះ ដើម្បីផ្តន្ទានទោស។ អាស្រ័យហេតុនេះសូមបងប្អូនមានការប្រុងប្រយ័ត្ន ព្រោះសាច់ខ្យងប្រភេទនេះក៏ឃើញមានដាក់លក់នៅតាមទីផ្សារក្នុងប្រទេសកម្ពុជាយើងដែរ៕

Bright ប្រែខ្លាំងពេករងការចោ.ទប្រកាន់ថាប្រើសារធាតុញៀ.នរហូតដល់ក្រុមហ៊ុនប្រកាសចាត់វិធានការ

0

តារាសម្តែងថៃ Bright Vachirawit បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាបន្ទាប់ពីតារាប្រុសរូបនេះប្រែប្រួលរូបរាងខ្លាំងខុសស្រឡះដាច់ពីមុនរហូតរងការចោទប្រកាន់ថា Bright ប្រើសារធាតុហាមឃាត់រួមទាំងពាក្យសម្តីវាយប្រហារជាច្រើនទៀត។ ឃើញការបញ្ចេញមតិចោទប្រកាន់និងមិនសមរម្យក្រុមហ៊ុនរបស់តារាប្រុសរូបនេះប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT9z9KFRSr9OthBaFXuwlcEp2sqo-IDz3b_iLa6c8QV2QRv3dDhlfyugU2ntBDuWWodBe9FiToGnrqeWrIU5ujnxYZClw8hsxAE4XB6sOkro2EZtKAwPlbzwUZVkVphJDLGBp57PduhRODoXOsu9tgjxVZrA19v91uJOhOAyFJ0QV7JMwzIlvPmWM4pIgt/s1440/image_2026-01-28_10-37-52.png
កាលពីពេលថ្មីៗនេះ តារាសម្តែង Bright Vachirawit បានបង្ហាញខ្លួននៅក្នុងកម្មវិធីម៉ូតមួយនៅក្នុងទីក្រុងប៉ារីស។ យ៉ាងណាមិញ រូបរាងរបស់ Bright បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ ពីព្រោះមនុស្សជាច្រើនបានកត់សម្គាល់ឃើញថារូបរាងរបស់ Bright មានការផ្លាស់ប្តូរ។ តារាប្រុសរូបនេះមើលទៅស្គមស្គាំងលែងស្រស់សង្ហាដូចមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV5M0AtH4QKbiwOD6RSBArg-eL2h3iUZQeORS-xlB0Q7WD0d-CU1v5jugr058m_HXUHc_1Klz2I9_MEz_8umx0W8Jfcz_tuXnNzZFHRk0VJ8owvBeMlhBvfeJcQHwSywd8JljkdIys20ibDd4T3V8gHm45S687LpX0HwyGylVTM0z18OXK5fTNcaHfYZVS/s800/image_2026-01-28_10-37-49.png
រូបរាងថ្មីរបស់ Bright ទាក់ទាញមតិប្រតិកម្មយ៉ាងច្រើនអ្នកគាំទ្រខ្លះក៏បង្ហាញការព្រួយបារម្ភចំពោះលោក ចំណែកអ្នកខ្លះទៀតបានរិះគន់និងចោទប្រកាន់តារាប្រុសរូបនេះប្រហែលជាប្រើសារធាតុហាមឃាត់ និងមានមតិយោបល់មិនសមរម្យជាច្រើនទៀត។ ឃើញមានការបញ្ចេញមតិច្រើនពេកតារាសម្តែង Bright បានឆ្លើយតបថាឥឡូវនេះលោកកំពុងផ្តោតលើសុខភាពរបស់ខ្លួន ជ្រើសរើសអាហារដែលមានសុខភាពល្អ និងហាត់ប្រាណ ដោយបញ្ជាក់ថាសុខភាពរបស់លោកបានប្រសើរឡើងគួរឱ្យកត់សម្គាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoli1PsOvYgs5VBV2prtIry8n-MDNwtoX_XkzCYJ94-hE-DyvJ2FX4Ypb1ZlsCJjNsnPH-BStcCoFx0RyJ5yl0iWTmjZcPCIgWynojgzJFUpoAcotnyhAvP33_Bilz6dlaZL29Rh5T2yTpF50MKf8oAmGJeN8qarx9FXVDJBmO0uSw8jtkTr6NNjA3Eycy/s800/image_2026-01-28_10-37-50%20(3).png

ដោយសារតែសន្ទុះការលើកឡើងពីអ្នកលេងអ៊ីនធឺណិតខ្លាំងក្លានិងមិនពិតក្រុមហ៊ុន Cloud9 Entertainment Company Limited បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី២៦ ខែមករា ដោយនឹងចាត់វិធានការតាមផ្លូវច្បាប់ ទៅលើបុគ្គលដែលចែកចាយសារ និងមតិយោបល់នៅលើបណ្តាញសង្គមដែលរួមមានការចំអក និងការរិះគន់មិនសមរម្យ ក៏ដូចជាការចោទប្រកាន់មិនពិតដែលបង្កឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ សិទ្ធិ និងរូបភាពសាធារណៈរបស់តារាប្រុសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlLvjlJmvmJkP1rwHeMGxk-tpjriMOnSi9Ais7dvx1f3W2NtnuspFVDnCptfn4vM8mjm-0WOT2IYcfR9qj4mtNQFQrS1PD4IUoVTVN8rfdjevQBw5nPMDWnE8uGC_vLfbrdBYFAG51AkqI2mt-A9usNOb2gPzIMuJkO7zsFlTNXYHm1OdPbjy0Dogigoe0/s1350/image_2026-01-28_10-37-50%20(5).png

គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ២០២៥ តារាសម្តែង Bright មានពាក្យចចាមអារ៉ាមថាបែកគ្នាជាមួយនឹងតារាចម្រៀង Nene បន្ទាប់ពីពួកគេឈប់តាមដានគ្នាលើបណ្តាញសង្គមរួមទាំងលែងបង្ហោះរូបគូជាមួយគ្នា។ ចាប់តាំងពីបើកចំហរចំណងស្នេហ៍ជាសាធារណៈកាលពីខែមេសា ឆ្នាំ២០២៤ អាជីពសិល្បៈរបស់អ្នកទាំងពីរមានផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ជាពិសេសគឺ Nene តែម្តងដោយសារតែអាកប្បកិរិយាមិនចេះគិតគូរបស់ Bright កាលពីអតីតទើបធ្វើឱ្យនាងរងទុក្ខជាមួយ៕

ជ.នជាតិកេនយ៉ាបំបែកកំណត់ត្រាពិភពលោក ក្រោយឈរឱបដើមឈើរយៈពេល៧២ម៉ោងបង្ហាញពីការស្រឡាញ់បរិស្ថាន

0

ប្រទេសកេនយ៉ា ៖ សកម្មជនបរិស្ថានម្នាក់នៅប្រទេសកេនយ៉ា បានបំបែកកំណត់ត្រាពិភពលោក (Guinness World Records) បន្ទាប់ពីឈរឱបដើមឈើដោយមិនឈប់សម្រាកសោះរយៈពេល៧២ម៉ោង ដើម្បីបង្ហាញទៅកាន់មនុស្សទូទាំងពិភពលោក ឱ្យចេះស្រឡាញ់ និងថែទាំបរិស្ថានលើផែនដីប្រកបដោយនិរន្តរភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9rKOkgM6C90UawW9vMf-34ffMkqg278Kpny2XcQzv0PHwseunP1JY_i0OxfAVyOZGK_WniX7bW56Y_Lf6XBtcmVY0SP40WcdRsWjAh0hTCP3sVjSj4faeg-Ed0VEMuhlhv5F9jeOxniyYcoqSRDEKYKNGM7wiWhU7oDG4IfVkmH6ROkxcyuuv6CYoGOS/s684/photo_2026-01-28_11-38-04.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីខែធ្នូ ឆ្នាំ២០២៥ សកម្មជនបរិស្ថានម្នាក់នៅប្រទេសកេនយ៉ា (Kenya) បានបំបែកកំណត់ត្រាពិភពលោក (Guinness World Records) បន្ទាប់ពីឈរឱបដើមឈើដោយមិនឈប់សម្រាកសោះរយៈពេល៧២ម៉ោង ដើម្បីអំពាវនាវទៅកាន់មនុស្សលើពិភពលោកឱ្យយល់ដឹងពីសារៈសំខាន់នៃការអភិរក្សធម្មជាតិ និងបរិស្ថានជុំវិញខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtn-pTNAmR7ebxy4rFKCbovaXocTFzVLPNnsnqafXSguneWuQBiJoaFSePPddArpfCNsSeKI5SwHsUaSzYhWCXZIkAyEZC2i6q1n0LjyNnqOvYc5ZZJ40RBhRs8J1fCH5wvq67UzsgfClvM11oxrDZKLv8Ct7nUUZW3KGEVJWfXm1__2hVKzc3ZNG8xqTR/s1065/photo_2026-01-28_11-38-05%20(2).jpg

សកម្មជនបរិស្ថានកេនយ៉ាដែលបំបែកកំណត់ត្រាពិភពលោក គឺអ្នកនាង Truphena Muthoni អាយុ២២ឆ្នាំ ត្រូវបាន Guinness World Records កត់ត្រាជាបុគ្គលឈរឱបដើមឈើរយៈពេលយូរបំផុត ។ នាងយកឈ្នះអ្នកបំបែកកំណត់ត្រាពិភពលោកចាស់ឈ្មោះ Frederick Boakye នៅប្រទេសហ្គាណា ដែលបានឈរឱបដើមឈើត្រឹមតែរយៈពេល៥០ម៉ោង ២នាទី និង២៨វិនាទី ។

ភាពជោគជ័យនេះ មិនមែនជាលើកដំបូងរបស់អ្នកនាង Muthoni ទេ ពីព្រោះកាលពីខែកុម្ភៈ ឆ្នាំ២០២៥ នាងធ្លាប់បានបំបែកកំណត់ត្រាពិភពលោកម្តងហើយ ដោយឈរឱបដើមឈើមិនឈប់សម្រាកសោះរយៈពេល៤៨ម៉ោង ដែលនេះជាការបំបែកកំណត់ត្រាពិភពលោក រហូតដល់២លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglTHti-DMwMG0f4CnblEFXn7NxYCB_VWwyic8RimZcF32_wbkuGxxcC28Gt3i4f5JHXDSlUphq89KaJJ0XwRjiGPzzHA2-OtfNu_6h8wgbQ5ao9P31ta1lk_pC0tokLhQNHbd4mmSXLI9pE9CugYDcyo_emdU_-vn9L2SwcJp4adBLqHXUGqd97hKzyx7w/s1280/photo_2026-01-28_11-38-05%20(3).jpg

អ្នកនាង Muthoni ថា ការឈរឱបដើមឈើ លើកទី១ ហាក់ងាយស្រួល ប៉ុន្តែមានអត្ថន័យបំផុត ដើម្បីបង្ហាញទៅកាន់មនុស្សទាំងអស់ឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយបរិស្ថាន និងអភិរក្សបរិស្ថាន ។ រីឯការឈរឱបដើមឈើ លើកទី២ កាន់តែមានអត្ថន័យជ្រាលជ្រៅជាងមុនបង្ហាញពីការយកចិត្តទុកដាក់ចំពោះផែនដី មិនមែនគ្រាន់តែបណ្តោះអាសន្នទេ ប៉ុន្តែទាមទារការអត់ធ្មត់ និងអនុវត្តជាក់ស្តែង ។ ពិភពលោកត្រូវការលើសពីនេះ លើសការឈរឱបដើមឈើរយៈពេល៧២ម៉ោង គឺត្រូវការឱ្យមនុស្សយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះបរិស្ថានឱ្យបានយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2f5oj1-irtDjtt_3KckgKW26EUWPFtOF275mtc96Q6VwkmjI1AeRO1S4tPmsKvdZT8JCwoXu-V-nNtZm9UftoWLbcKe4Z8vdt96Xsr1YGBb6izSt7NYrZ5JjmGI3LOEEgkALyS4eevCKvNV2xR4bit5ZOvRZSpWlzQWkRcckG0ukH8Gh_zpfpH5a8VmW/s700/photo_2026-01-28_11-38-05.jpg

ការឈរឱបដើមឈើរបស់សកម្មជនបរិស្ថានកេនយ៉ា មិនត្រឹមតែជាការបំបែកកំណត់ត្រាពិភពលោកថ្មីនោះទេ ប៉ុន្តែវាជាការបំផុសគំនិតឱ្យមនុស្សលើពិភពលោក ងាកមកយកចិត្តទុកដាក់លើបញ្ហាអាកាសធាតុ និងបន្តការពារធម្មជាតិ ៕