សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លើកឡើងថា លោកមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត និងជាការព្យាយាមរបស់អាមេរិកផងដែរសម្រាប់ទប់ស្កាត់ឥទ្ធិពលចិន ដែលកំពុងកើនឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅរដ្ឋ New Mexico លោក ចូ បៃដិន លើកឡើងថា លោកនឹងធ្វើដំណើរទៅវៀតណាម ដោយសារវៀតណាមត្រូវការពង្រឹងទំនាក់ទំនងជាមួយអាមេរិក ហើយវៀតណាមចង់ឱ្យអាមេរិកធ្វើជាដៃគូសំខាន់ដូចប្រទេសចិន និងរុស្ស៊ី ។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោក ចូ បៃដិន ធ្លាប់លើកឡើងថា លោកបានទទួលទូរស័ព្ទពីមេដឹកនាំវៀតណាមដែលបង្ហាញពីចេតនាថា ត្រូវការជួបជាមួយលោក ក្នុងអំឡុងពេលមេដឹកនាំវៀតណាមទៅចូលរួមប្រជុំលើកទី២០ នៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។ ប៉ុន្តែលោក ចូ បៃដិន មិនបានបង្ហាញថា មេដឹកនាំវៀតណាមដែលបានជជែកជាមួយលោកតាមទូរស័ព្ទនោះឈ្មោះអ្វីទេ ។ អ្នកវិភាគគិតថា មេដឹកនាំវៀតណាមរូបនោះ អាចជាលោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលលោកធ្លាប់បានជជែកជាមួយលោក ចូ បៃដិន កាលពីខែមីនា កន្លងមក ។Utah Gov. Spence Cox to join Biden promoting veterans health care

ជាមួយគ្នានេះ ប្រទេសទាំងពីរបារម្ភដូចគ្នាផងដែរពាក់ព័ន្ធនឹងភាពរឹងមាំរបស់ប្រទេសចិន ដែលបានកើនឡើងជាបន្តបន្ទាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ហេតុនេះ អាមេរិកត្រូវស្វែងរកប្រទេសជាមិត្តនៅតំបន់នេះ ដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន ។

សារព័ត៌មាន South China Morning Post រាយការណ៍ថា រដ្ឋាភិបាលអាមេរិកព្យាយាមពង្រឹងទំនាក់ទំនងជាមួយវៀតណាមឱ្យក្លាយជាប្រទេសដៃគូយុទ្ធសាស្ត្រ បើទោះជារដ្ឋាភិបាលវៀតណាមប្រុងប្រយ័ត្នក្តី ព្រោះបារម្ភថា ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក នឹងធ្វើឱ្យចិន ដែលជាប្រទេសដៃគូពាណិជ្ជកម្មសំខាន់នាំចេញទំនិញទៅកាន់វៀតណាម និងរុស្ស៊ី មិនពេញចិត្ត ។Nguyễn Phú Trọng: tin tức, hình ảnh, video, bình luận

សហរដ្ឋអាមេរិកមិនបានបង្ហាញព័ត៌មានលម្អិតអំពីការធ្វើដំណើរទៅវៀតណាមរបស់លោក ចូ បៃដិន ទេ ប៉ុន្តែអ្នកជំនាញជឿថា ការធ្វើដំណើរទៅវៀតណាមលើកនេះ ប្រទេសទាំងពីរនឹងពិភាក្សាគ្នាពីការពង្រឹងកិច្ចសហការផ្នែកកងទ័ព ។ កន្លងមក ក្រុមហ៊ុនផ្នែកការពារជាតិអាមេរិក និងរដ្ឋាភិបាលអាមេរិកធ្លាប់និយាយថា ចង់ស្វែងរកអាវុធឱ្យវៀតណាមបន្ថែមទៀត ព្រោះអាវុធទាំងនេះត្រូវបានគេបញ្ជូនទៅកាន់នាវាល្បាតតាមឆ្នេរសមុទ្រ និងយន្តហោះហ្វឹកហាត់ ហើយវៀតណាមចង់បង្កើនភាពចម្រុះនៃអ្នកផ្គត់ផ្គង់អាវុធ ខណៈពេលមុន រុស្ស៊ី គឺជាប្រទេសផ្គត់ផ្គង់អាវុធចម្បងឱ្យវៀតណាម ។

ទោះយ៉ាងណា កិច្ចព្រមព្រៀងកងទ័ពជាមួយអាមេរិកអាចប្រឈមនឹងឧបសគ្គនៅខាងអាមេរិកដូចគ្នាដែរ ព្រោះអ្នកនយោបាយក្នុងសភាអាមេរិកអាចពន្យារពេលការលក់អាវុធ ដោយសំអាងលើការរំលោភសិទ្ធិមនុស្សនៅវៀតណាម ៕ ប្រភព ៖ TNN World