Home Blog Page 159

យោធាថៃព្យាយាមបំផ្លា.ញប្រាសាទតាមាន់ធំបន្ថែម ក្រោយកម្ទេចប្រាសាទតាក្របីបានសម្រេច

0

ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីបានបំផ្លិ.ចបំផ្លា.ញប្រាសាទតាក្របីស្ទើទាំងស្រុង និងធ្វើឲ្យខូចខាតប្រាង្គប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ពេលនេះយោធាថៃបានព្យាយាមតាមកម្ទេចប្រាសាទតាមាន់ធំមួយបន្ថែមទៀត។ នេះបើតាមសេចក្ដីរាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4mfTGnu5xbS1VgvTfXf2HQdW3tl0BCK5yrmknbQKB3q_8-I3Ai9BI1ee7wNcv52v_uXTKGnyhm8J4FNDAcVpwZ6bYrcv5XMStMDoHFmib444-koRviWN6FE3kotkRSU_AZF0FpNZTLFXG6zk9s_cUNrjaaE72fdHe0ehJYzSCiiw0U5f9sDmBX-BySgh9/s1255/photo_2025-12-15_09-05-16.jpg

បើទោះជាមានបទឈប់បា.ញ់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជាជាបន្តបន្ទាប់ ជាពិសេសនៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9A1Kd4FUr0Rwod6aqXM2QEh3Kf6YmKtpbFUh4b3TrNsXi1l-5IW7pe8tu9tcUvEHuYpIJnkNWHeyXMwJ08x_wVQxiWVBkZGRHyniR6P9SksHyQyGztkErKu05vLmQ-FBkuJsURKHX5O6ixeLx9uGNbQBfpcLyHIM7Ro9ofbOvWypMp5Yezc-OMTFAbXGM/s1280/photo_2025-12-15_09-05-17%20(3).jpg

តាមការបញ្ជាក់របស់ក្រសួងការពារជាតិ នៅម៉ោង១៦:០៤នាទី យោធាថៃបានបា.ញ់ប្រហារមកលើកកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC6RJj-dhuFusfC7Wnp9U9ewcteHOSkiA3NHEYaqisiWjQoZLQZHFkqv43sSq1uq9UkuaTm5cI66WjwNwo8eJ8rNI7B0oPyk0DXaMJZnPPZ0vsG6CoHvb0l8zlnVhInhKbsBAvjMfyK93pFNCc5v1tESs-Cy2kKijGrFV8CqBawge1WMJ_69xZAyiQJp3S/s1024/photo_2025-12-15_09-05-17.jpg

គួរជម្រាបថា សកម្មភាពរបស់យោធាថៃដូចខាងលើនេះ ធ្វើឡើងក្រោយពេលបទឈប់បា.ញ់ជាលើកទី២ ដែលប្រកាសដោយនាយករដ្ឋមន្រ្តីម៉ាឡេសុី លោក អាន់វ៉ា អុីប្រាហុីម បានជំរុញឲ្យកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធត្រឹមវេលាម៉ោង ២២៖០០ នាទីយប់ ថ្ងៃទី១៣ ខែធ្នូ បានចូលជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Hx9_2uU9M594uhcTD310tDJnlIOeDBMSL8xJiVfQMYwLraSTBQqYFR9fVRTdn6pSxnUSQmQ2Cuv2DZYj_8vqfqTGF6ITOVhcnT3G1MIafrdKMutaO83icf3600-AlfUuKTHowQhh3bwQlN1BZ5z-MDyGhLZvjq7FM7wMZR10zYXHYmPwuErLydjCMx50/s1000/photo_2025-12-15_09-05-17%20(2).jpg

ទោះជាយ៉ាងណាក៏ដោយ បទឈប់បា.ញ់នេះ មិនត្រូវបានទភាគីថៃព្រមទទួលយកទៅអនុវត្តនោះទេ ដោយនាយករដ្ឋមន្រ្តីថៃ បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយថា ខ្លួននឹងមិនបញ្ឈប់ការប្រយុទ្ធនេះជាដាច់ខាត ហើយក៏នឹងមិនស្ដាប់តាមសម្ដីរបស់ភាគីណាមួយឡើយ រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgpChB0mY6uGzKMcOAcJEPAWDCQ49GJDJ2-GITNCu-ugu9h0-yO7bAVb1Ba8nGTxovpbSYhpIasWBpB0pJTRb2mZ_O1OlVzShQre-mIjhxO-TGNr91F5A8-B7oJPoXPcqOLMiAnNS0iBIBQFQoVISOTBBomKTQwmMBlnmCE5FiTh1og29C57OnugqJFQq0/s721/photo_2025-12-15_09-05-17%20(4).jpg

ការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីចេតនាពិតរបស់ថៃក្នុងការធ្វើសង្រ្គាមជាមួយកម្ពុជា ដែលវាមិនមែនជាការប្រយុទ្ធដើម្បីការពារខ្លួននោះទេ ប៉ុន្តែគឺជាការប្រើប្រាស់កម្លាំងគាបសង្កត់ ឈ្លានពាន និងរំលោ.ភលើអធិបតេយ្យភាពកម្ពុជាយ៉ាងពិតប្រាកដ៕

ប៊ូសស្រ្តង ប្រកាសរកចុងភៅស្ម័គ្រចិត្តធ្វើម្ហូបជូនជនភៀសសឹក

0

ឈឺចាប់ណាស់ ពេលឃើញបងប្អូនខ្មែរនៅជាប់ព្រំដែនរត់ភៀសសឹកការពារគ្រួសារគេចគ្រាប់ផ្លោងរបស់យោធាថៃ ទៅរកទីកន្លែងសុវត្ថិភាព ឥឡូវនេះបងប្អូនភៀសសឹកកើនឡើងខ្លាំង លើស 30មុឺននាក់ហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbLd07PssqwCkheGgrQoTOOcVMJtktrG7az_y_1mJ2Ah6miATedg7tsTF66fO8i6aX0PktQCO5Oqnr0a9Lo0gqXiooZXMbOLgwUC81aOnIHZuZE-jd1BdHNYs93qUv1s3Y4Dr4qLhB-uEl9o4LZRA6ecIWQ3rb2cB0fs6t1x9iAtFvii4JiURuHMWoQym4/s2048/IMG_4220%20(2).JPG

ហេតុនេះ ប៊ូសស្រ្តង ប្រកាសស្វែងរកចុងភៅស្ម័គ្រចិត្តជាច្រើននាក់ ដើម្បីមកជួយធ្វើម្ហូបអាហារជួយបងប្អូនភៀសសឹក ការពារពួកគាត់ពីភាពអត់ឃ្លាននៅកន្លែងដែលខ្វះខាតជាច្រើនទីតាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs7S3O7l25K6EFNM3t9Jwd_r0oNZwgeiPae4EZXCxMkxlTLHQNDmMqj3UWLhnNVeLPMrbaUUDpMkdfUO-gVzCiGATvi_w3tbr4jPOO4Ns6ZcM0sKTtWQAweq6KvxskUiNHBzJU7un-EAsLSsYDwV1Dv-SYawIII5MxaK44MXbI-b5-3SiC-sOJv80z5IIG/s1250/IMG_4215%20(2).JPG

បងប្អូនខ្មែរជួយស៊ែបន្តឱ្យបងៗចុងភៅបានឃើញផង ដើម្បីចូលរួមធ្វើម្ហូបជាមួយប៊ូសស្រ្តង។ ចំពោះព័ត៌មានដើម្បីចូលរួមធ្វើម្ហូបស្ម័គ្រចិត្ត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 555 397។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ7cRFI8Zx35hZHxP_iQ1PaToxpySEuNr_04bNbGKyeoQZy3VdPHYldVeypUzbbBBdmeRo99iHM-KUONQDbZaG3TIIpdLRFssrRdZwpDHWUcCVq3xxvEDkX9wpErRnfn6MVUzlf2wTYd-fF4EEJGlXhfr4_vibtzrT88V2BnHRkIYtFIi2WxplMHX9MupE/s2048/IMG_4218%20(2).JPG

ទោះយ៉ាង ក៏សូមអរគុណក្រុមហ៊ុនប៊ូសស្រ្តង ដែលតែងតែនៅជាមួយប្រជាជនខ្មែរ និងយកចិត្តទុកដាក់ជួយទំនុកបម្រុងបងប្អូនភៀសសឹក និងបងៗវីរៈកងទ័ពគ្រប់ពេលវេលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5wzyew2t3-XPFfIZydEABGHyBOe9mf13tzsCS3emwwCQlYGy7lhlq3eDe5j5ZQ1dS5R9ZLqV1rFQy-yq6Z8sjFwZHONFwEEm2Bw2WBs6SI1CxH2Irrso_magR0AKqeq9c_Retsa_2U1r0H-JOMQY-yZrV9TgqJG1fnkbcsUBBxUPPDlZhe7IPGvZuBe69/s2048/IMG_4217.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcoy8lHVZ-wk-gJpaGcxkfIyKAfrmbglTGtTDW_5RPfGzl8OFSYeiZmEUBkm8k2a2vL0z9wcIFWGgMkxtKt6kUH7lekn8okBDqR1dxeiQiXAB6lx4cECsnrjTRoDeWmdfVO3xoPtWJEYt3CYgPzG9kBxKuJWuE3au9k1HM2IRmerhYezIZLQk5regJI-JE/s2048/IMG_4216.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPdEts9e4Kjb6YUWiaxc6_M-xfV2SyHXkmhn8CL35jaHZAnV-YBwm9YDZBa5-4q3sn8vzXMJEIaXxVx7XT_4DxwMsGQgqDcjYSgLFM87S9oS4Lqm083aWBwkjFcGF4EzKB8aB0tWc0sESPkkVrQJozohyK9msyf1afj-Wl0Xs9MXf8yq_wOkH8hzQK5NYS/s2048/IMG_4222%20(2).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi96hahNeWzDHoxq7FXHBPk6HtXfLmRNwZ0TrYtsf6AurmmsOQHCnh3jEVSpd9bPI3zr0Q4BrYRZZ5pguPROVybzIEftjBo6tJ6i7a3CXo46IK8Srya_sRb8og4b-fJmfGsCa0Mom8ZhlouldR7O-TvEYVGeYu706eUGv-RWAgyKpYch7I0MNzVn7aHirEo/s2048/IMG_4221%20(2).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwaOvt8mUmkrwb5JBgnZ0paYmUuUz1wrGWG3lHgexz5bhh90KuATmpyiaJtp0O0jWEHV0em2TrXh30TkY3YPakhL1m1SWCx3nDmDyc5z_6SKQkK1GDfMkig9cjpA3I70sZ0nJCjHfN724AJxNHwyb2lXIXJPNdz4cW5DQug8fUrWyzzdUhksaTAyWGaG1n/s960/IMG_4107%20(2).JPG

ចាប់ពីម៉ោង ១០យប់នេះតទៅ! បទឈប់បា.ញ់ថ្មីរវាងកម្ពុជា-ថៃ នឹងចូលជាធរមាន

0

រាជធានីភ្នំពេញ៖ ទីបំផុតថែត្រូវតែគោរពបទឈប់បាញ់ឲ្យទាល់តែបាន! នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសថា កម្ពុជានិងថៃ នឹងត្រូវអនុវត្តបទឈប់បា.ញ់ ចាប់ពីវេលាម៉ោង១០យប់ថ្ងៃសៅរ៍ ទី១៣ ខែធ្នូនេះតទៅ ដោយហាមមិនឲ្យមានការចល័តកងទ័ព និងប្រយុទ្ធគ្នាបន្តទៀតជាធរមាន។ នេះបើយោងតាមការបញ្ជាក់របស់លោក អាន់វ៉ា អុីប្រាហុីម។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៣ ធ្នូនេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង របស់ម៉ាឡេស៊ីចំពោះស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃនេះ ហើយបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា បញ្ឈប់រាល់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬចលនាឆ្ពោះទៅមុខ នៃអង្គភាពប្រដាប់អាវុធ ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២២:០០នាទីយប់តទៅ ។

បន្ថែមលើអ្វីដែលហៅថាបទឈប់បា.ញ់ ជាការគាំទ្រដល់ការបន្ធូរបន្ថយជម្លោះ និងលើកកម្ពស់តម្លាភាព លោក អាន់វ៉ា បានស្នើឱ្យដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដឹកនាំដោយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ដើម្បីតាមដានស្ថានការណ៍វិវត្តន៍ ជាក់ស្ដែង។ បេសកកម្មនេះនឹងត្រូវបានធ្វើឡើងដោយការតាមដានតាមរយៈផ្កាយរណបដែលផ្ដល់ដោយរដ្ឋភិបាលសហរដ្ឋអាមេរិក ក្នុងពេលជាមួយគ្នា។

ដោយឡែកចំពោះលទ្ធផលអំពីការតាមដានតាមរយៈផ្កាយរណប និងការសង្កេតការណ៍ខាងលើនេះ នឹងត្រូវបានប្រមូលទិន្នន័យដោយ AOT ហើយត្រូវធ្វើបទបង្ហាញនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី១៦ ខែធ្នូ។ របាយការណ៍នឹងពន្យល់ពីស្ថានភាពជាក់ស្ដែង ក្នុងនោះរួមមានទាំងជំហររវាងភាគីទាំង២ ឈរលើផលប្រយោជន៍នៃការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការថែរក្សាសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់។

ជាចុងក្រោយ លោក អាន់វ៉ា អុីប្រាហុីម បានបញ្ជាក់ថា លោកបញ្ជាក់ថា ម៉ាឡេស៊ីនៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថាការសន្ទនា ការអត់ធ្មត់ និងការទូតមានជោគជ័យ ៕

ត្រៀមៗ ភ័ស្តុតាងពីផ្កាយរណប និងការសង្កេតការណ៍របស់ AOT នឹងត្រូវបង្ហាញក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

0

បន្តិចទៀតនេះការពិតនឹងត្រូវលាតត្រដាង! នាយករដ្ឋមន្រ្តីម៉ាឡេសុី លោក អាន់វ៉ា អុីប្រាហុីម បានធ្វើការបញ្ជាក់នាមុននេះបន្តិចថា លទ្ធផលតាមដានផ្កាយរណប និងការសង្កេតនៅកន្លែងពីជម្លោះព្រំដែនកម្ពុជា-ថៃ នឹងត្រូវបង្ហាញកៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៦ ខែធ្នូខាងមុខ ដែលនេះនឹងបង្ហាញយ៉ាងច្បាស់ថាភាគីណាជាអ្នករំលោ.ភបទឈប់បា.ញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKZI-npx6Ptvp8nUXeCAma5hNRMr3wbFqFlXsglfdXEVSPFc-q1zGDA7zLkVLLZB2fG6WXSk55q5fMcS-ceSLeBbH05b7N-a9oG_AbAGPffSxiPASXc59Top2VDkOs53lTPB7ITJOCkrvCdNcqLb6fe4wbnZiEkB73h8FrvkQzFFA8fv2kswNSOmy1FJOo/s810/photo_2025-12-13_15-28-34.jpg
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃសៅរិ៍ទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោក អាន់វ៉ា អុីប្រាហុីម នាយករដ្ឋមន្រ្តីម៉ាឡេសុី និងជាប្រធានប្ដូរវេនអាស៊ាន បានសរសេថា បន្ទាប់ពីការពិភាក្សារបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងដោយសារតែភាពតានតឹងនៅតែបន្តនៅតាមព្រំដែនកម្ពុជា-ថៃ លោកបានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល នៃប្រទេសថៃ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvhVchlg3jchGeYHaMHraRTg13Wy-YXkNh-TR96vs05HBdf23ydpnxgvYvTWDwdqm3IKd1FtfCCcZjZXptO4hMBDk9kEuxmNW4vADYQs_FQkcIGc7iIZgNu22LcCj5kAOj01HlTd0-F_0edWf6Vr1cVBfeLkwkVC1YblKHIyWE-EFqGBRsV_aK4kGebkR/s1068/photo_2025-12-13_15-28-34%20(2).jpg

នៅក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរនោះ លោក អាន់វ៉ា បានបង្ហាញពីក្ដីព្រួយបារម្ភរបស់លោក និងជំរុញឲ្យភាគីជម្លោះទាំងសងខាង បន្តការអត់ធ្មត់អតិបរមា បញ្ឈប់គ្រប់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាណាមួយបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬចលនាទៅមុខនៃអង្គភាពប្រដាប់អាវុធ ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2025 តទៅ វេលាម៉ោង 22:00 យប់ (ម៉ោងនៅក្នុងតំបន់)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvgekPnKCGVmo1qU9_GaG825GDLCEPNftqaeA_rdozGkJnqVxOQlHr0NUyCW1PA5O5ZHLZV4tn4faFqAS__G4EqPhDzoGplo0xmas33LtcykGm8PiUOXJXU6_RemSPEduDJnDx6L5lr-4ySotO7NwCbGeEknX0AQyqs4QLNACogTxA88I9mpboxB5FiSEH/s750/photo_2025-12-13_15-28-35.jpg
ជាមួយគ្នានេះ លោកបានបញ្ជាក់អំពីបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលផ្តល់ការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈប្រព័ន្ធផ្កាយរណបថា លទ្ធផលតាមដាននេះ នឹងត្រូវបើកបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី 16 ខែធ្នូខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrhDVkFIWKxMVTNssn0ezJjmtNhaW_7pCtzIG-E-dugu9K-HCRoHlV4T1phb0lLHd59lDjK7pnQ_ZmCD_azbjfTNZSLAS565oAIs8s7qes1GzH_SZKszOdG2lwSOUE0pGgERc96S8meuhLAK3tQkUv0gkpI-aj_G82B3y1Z3ILlcP4Esoxh4HfCnepkxEm/s750/photo_2025-12-13_15-28-34%20(3).jpg

នាយករដ្ឋមន្រ្តីម៉ាឡេសុី បានគូសបញ្ជាក់ពីសារៈសំខាន់របស់វាថា របាយការណ៍នេះនឹងផ្តល់នូវការពន្យល់ដ៏ច្បាស់លាស់អំពីស្ថានភាព រួមទាំងជំហររបស់ភាគីទាំងពីរ ក្នុងផលប្រយោជន៍នៃការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO_iEOMc-sN7gfApR0BXO0SmPLtFXJG2RSl93oeLSGez6iyFKCENx1buchboKFm-rrrbMxh4mJwoKFawV4kKpDEFS8WyMwVgL3ei0vmEPpO5xaFg9z_l0js98X7CAe71Nfz61smCfjOmi2KoYf-9sCgFBrJzg-SGPPxIZXybEFX9zV4gi1CuzxYFnQSsdl/s1280/photo_2025-12-13_15-28-34%20(4).jpg

គួរជម្រាបថា តារយៈការប្រកាសរបស់នាយករដ្ឋមន្រ្តីម៉ាឡេសុីដូចខាងលើនេះ ពិភពលោកទាំងមូលនឹងបានដឹងថា តើមានអ្វីខ្លះដែលបានកើតឡើងឲ្យប្រាកដ? តើភាគីណាជាអ្នកគោរពកិច្ចព្រមព្រៀងសន្តិភាព និងភាគីណាជាអ្នកបង្ករសង្រ្គា.ម រំលោ.ភបទឈប់បា.ញ់ និងល្មើសច្បាប់អន្តរជាតិ។ អាស្រ័យហេតុនេះ សូមរង់ចាំអ៊ុតមើលលទ្ធផលនេះទាំងអស់គ្នា៕

ឡូរីន ជួបអ្នកលក់អីវ៉ាន់ឡើងថ្លៃ ខណៈនាងថា «ចង់ធ្វើអ្នកមានលើគំនរឈា.មប្រជាជនឯងឬ»

0

ទំនិញឡើងថ្លៃពីអ្នកលក់មួយចំនួនបានជំរុញឱ្យមនុស្សជាច្រើនខឹងសម្បារយ៉ាងខ្លាំងពីព្រោះពេលនេះប្រទេសជាតិកំពុងជួបទុក្ខលំបាកបែរជាឆ្លៀតឱកាសយកចំណេញជ្រុលហួសហេតុទៅវិញ។ រៀបចំស្បៀងជួយជនភៀសសឹកនិងបានប្រមូលមូលនិធិដោយផ្ទាល់ ឡូរីន គឺបានជួបអ្នកលក់ឆ្លៀតឱកាសឡើងថ្លៃទាំងដែលទំនិញនោះពុំឡើងថ្លៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Y9Eg9CQ8-zs6imw_H7IzN_7bmmNk5TDmDOmL4pcmq9xmiWL_5ZUYmb-5iwiLOxwqU0RxLczy79SFQxSeGIgZyF2K1JRqVCNw5BJYzEsvz6KjuRSKD3SP7gGt_UfnoCaiGWdOOf2Rj49zzHUO_6mlDsTgmBfMNEnjjrd0oWiioRUfkqPdi7uJTDMW5cVW/s2048/image_2025-12-13_13-59-34%20(2).png

នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឡូរីន បានចែករំលែកខ្លឹមសារមួយរបស់ សេងហួរ ដោយសុំចាកប្រធានបទនិយាយពីអ្នកលក់មួយចំនួនលក់អីវ៉ាន់ឡើងថ្លៃរបស់ប្រើប្រាស់ចាំបាច់សម្រាប់ជនភៀសសឹក។ ឡូរីន ថា «អ៊ីៗលក់អីវ៉ាន់មួយចំនួន ungrateful សាហាវ ដល់ម៉ោងនេះមានផ្ទះនៅ នៅមានជីវិតហ្នឹងចាត់ទុកថាសំណាងហើយ នៅឆ្លៀតអីវ៉ាន់ឡើងថ្លៃ… អីវ៉ាន់វាមិនឡើងទៅណាទេឡើងតែមាត់អ្នកលក់ថាចង់ឆ្លៀតឱកាសឡើងតាស ទៅនៅសៀមទៅអ៊ី ស្អីតិចឡើងៗៗៗ ជ្រេញពាក្យហ្នឹងណាស់ ចង់ធ្វើអ្នកមានលើគំនរឈាមប្រជាជនឯងហេ៎?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjhufMqjMAS-YFrvOmdD4eLH3-Ds4YSMLcLcSW1qOOwQ2M8xJVI9xMigHwmrEsZvgEYmPhOxyulQ1uvL7sSpUZgTL0M3nhRdA5BFVwtMvHgNzsoHXEqbq4HRtJ46UsjcPI6P23QJ6dgb7IGe9b5c0if1724Y7lqkEaY-UcwyTRc_H0USebM64nUi_CdVvV/s1290/image_2025-12-13_13-59-32.png

គួរឱ្យដឹងថាមិនត្រឹមតែ ឡូរីន ទេដែលលាតត្រដាងពីអ្នកលក់មួយចំនួនខិលខូចឆ្លៀតឱកាសលក់អីវ៉ាន់ស្របពេលប្រទេសជាតិកំពុងជួបសឹងសង្គ្រាម។ ជាក់ស្តែងកន្លងមកថ្មីៗនេះ អ្នកនាង អែនជី ដែលជាអតីតតារាចម្រៀងនិងជាម្ចាស់ប្រ៊េនមួយរូបក៏បានជួបប្រទះរឿងនេះដូចគ្នាដោយអំបុក ឆៃប៉ូវ ជាដើមលក់លើសពីតម្លៃធម្មតាគុណនឹង២ឬ៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkeykAS2Iwvqm-eWx-9PdTAFsxqlcxl_dZz-vxjpvpzFCYmX-ucO5uNS1IdubZN57TcOdMvjBePkmjK-0ympCWEt50HMNGxgIE64Ph3Yvj5bu9XHmSnxkgtDML9FlDcsyrCnmkQbPBEaGlVtQR2jNSRR6OF_OATaAb2F9tnksNWNBnxpoKxnmp5DBor1Fr/s1290/image_2025-12-13_13-59-33%20(2).png

នៅក្នុងកាលៈទេសៈដែលថៃឈ្លានពានទឹកដីខ្មែរម្តងទៀតតាំងពី៧ ខែធ្នូ រហូតមកដល់រសៀលថ្ងៃទី១៣ ខែធ្នូ ដោយបានប្រើទាំងកងទ័ពជើងគោក អាកាស និងជើងទឹក ខ្មែរគួរតែសាមគ្គីគ្នា ដោយសង្ឃឹមថាអាជីវករលក់ដូរកុំឆ្លៀតឱកាសចំណេញក្នុងវេលាដ៏លំបាកនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi14k-YkG_ZAVlaHlgmyl28t4DNPrnYP7F7uc-crZ-n6AnZ9CL2WQxt2GOvbSfySaWb7Mr0gI-SDadMQUMIYOQ8wfmKqSDUtXYMix3Cy5t1ek4AMe-MQ8ESi44pbYdNTs4Dmx-G680UAucGKiVoadtpGbCLn5x-LSzX5QVKv9HXuE9IUl0fCrNc4bztrgj2/s1644/image_2025-12-13_13-59-33.png

មហាជនស្នើឱ្យ នី មុន្នីនាថ គួរបញ្ឈប់សកម្មភាពដើរជើងទទេដើម្បីស្វែករកសន្តិភាព

0

តារាសម្តែង នី មុន្នីនាថ ត្រូវបានមនុស្សជាច្រើនស្នើឱ្យបញ្ឈប់សកម្មភាពការដើរជើងទទេដើម្បីស្វែករកសន្តិភាពនៅសន្តិភាពដោយគ្រោងធ្វើឡើងនៅថ្ងៃស្អែក។ មហាជនបានផ្តល់មតិថាគួរទុកកម្លាំងទាំងនោះធ្វើអ្វីផ្សេងសម្រាប់ជនភៀសសឹកនិងជៀសវាងមានបញ្ហាសុខភាពចំកាលៈទេសៈនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLXdRE5gjx6jZo0eodoC6IFyUl4fuJHoMTcr2hJhTc0gIdapxEOu-P10NNdy2o3pERqo0SEMLHb805i2hEzFSogMs3Fh4vxnCzMSLU3K_DsCHC0-1ZWdC7wRCNpHYMxgzFMhBqfpuv5B_JyfNEFZ_01wC8kqDGUz3O0H2wExFlFpXr4immDw66ljSIe2Yl/s2048/image_2025-12-13_14-34-36.png

នៅថ្ងៃទី១៣ ខែធ្នូ ប្រធានមូលនិធិឈាម នី មុន្នីនាថ បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «ដើរស្វែងរកសន្តិភាពដោយជើងទទេនៅសៀមរាប ថ្ងៃស្អែកបងប្អូន»។ ការប្រកាសនេះបានធ្វើឱ្យមហាជនជាច្រើនសម្តែងការមិនគាំទ្រគំនិតនេះឡើយ។ មានការលើកឡើងស្រដៀងៗគ្នាជាច្រើនថាគួរតែយកពេលវេលានេះរៀបចំអីវ៉ាន់សម្រាប់ជួយជនភៀសសឹកពីព្រោះស្ថានការណ៍ពេលនេះគឺជាចាំបាច់ជាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5HJFTzCgfqwUDMwRxOzWrhi2mjrpPzCxFfmKYI2D8BkYiej2ZZR3PGmq-YQ3sZwWVBANGq_qDWN6kr3VCB61mrPucDks6eEjlzcslh2wdrkI6TPABhfPkhKWQFeUohXMTi2j8myxQx7l94D9kkmslksVMStvSXCfPke6matUwThLwdhe-U1S9M7-vljnp/s2048/image_2025-12-13_14-34-32.png
អ្នកលេងបណ្តាញសង្គមផ្សេងទៀតថា ទោះបីជាដើរដោយជើងទទេ ឬដោះសំលៀកបំពាក់ទៀតក៏មិនអាចជួយអ្វីបានឡើយព្រោះតែសម្តីរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ថៃមិនស្តាប់ផង។ លើសពីនេះទៀតគឺអាចជៀសវាងកុំឱ្យមានបញ្ហាសុខភាពនៅក្នុងកាលៈទេសៈនេះ និងកុំឱ្យមានភាពកកស្ទះក្នុងការធ្វើដំណើររបស់រថយន្តដឹកស្បៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhq7AUHvegMtlKJiz0MmDrmO1bL1PUgwDubLzNgkdhe3IoDsjrYjuKHUbkUJffBxjdOIHoBi9dBLUujtMboDUOGiDtLgisgB9bE-pV3TB7mC-XBlYem1btQVsWEOHbBa7GOvUKj9PPlrZ5iI2K4o0kL8CNi4tQoz-B6Kw8iqa6pjuPNCmkmCnbFDr9batg/s836/image_2025-12-13_14-34-32%20(2).png

ជាមួយនឹងការស្នើសុំឱ្យ នី មុន្នីនាថ បញ្ឈប់សកម្មភាពដើរជើងទទេដើម្បីស្វែករកសន្តិភាព មហាជនក៏ទទួលស្គាល់ថាកន្លងមកតារាសម្តែងរូបនេះបានជួយដល់សង្គមជាច្រើនខណៈពេលនេះក៏កំពុងជួយដល់ជនភៀសសឹក ប៉ុន្តែគម្រោងដែលនាងចង់ធ្វើនៅថ្ងៃទី១៤ ធ្នូ ស្ថិតនៅទីតាំងខេត្តសៀមរាបពួកគេពុំគាំទ្រឡើយ៕

ដេត ស្រីនាឌ បើកទ្វារកម្ពុជាចូល TOP និងឈ្នះពានមួយពីកម្មវិធី Miss Charm 2025

0

សម្រេចចិត្តជម្នះការរិះគន់កន្លងមកនិងតាំងចិត្តប្រកួតឱ្យបានល្អទីបំផុត ដេត ស្រីនាឌ Miss Charm Cambodia 2025 បានបើកទ្វារកម្ពុជាចូល TOP 20 ជាលើកដំបូងក្នុងកម្មវិធីប្រកួតសម្រស់នេះ។ ជាមួយនឹងចំណាត់ថ្នាក់ TOP 20 ស្រីនាឌ បានឈ្នះពានរង្វាន់ពិសេសមួយគឺ BEST IN SOCIAL។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX3gt2jcEiVvX4KDx8mjUbTPFesCZqYPVFEHJj63XVXHVHBPwtTf10zxBqszSVTtr7JlJDpbou4ljbUlnqYPnW7QzTEynM6F-FEtY3vUA-5Pr8tVCLVsPDkybZUDG08p_MxiognKY5eqBMY3ynzu-z9MMbxfdWkt_9brodAm9K3gwj4yplkyfgRxHrtVBs/s2048/image_2025-12-13_14-53-40.png

កាលពីយប់ថ្ងៃទី១២ ខែធ្នូ កម្មវិធីប្រកួត Miss Charm 2025 ដែលប្រព្រឹត្តិទៅនៅប្រទេសវៀតណាមបានរកឃើញម្ចាស់មកុដហើយគឺបានទៅលើបវរកញ្ញាតំណាងឱ្យប្រទេស វ៉េណេស៊ុយអេឡា។ ក្នុងឆ្នាំ២០២៥ គឺជាលើកទី៣ ដែលកម្មវិធីនេះបានដំណើរការដោយមានការចូលរួមពីតំណាងប្រទេសចំនួន៣៤នាក់។ ជាមួយគ្នានេះ ដេត ស្រីនាឌ ដែលតំណាងឱ្យប្រទេសកម្ពុជាទទួលបានលទ្ធផលល្អមួយដោយបានបើកទ្វារកម្ពុជាចូល TOP ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_shQXW2oiZUNDpgevXL3Xfiyxa0TFDm2r1Uh9GA2KbKVL60y40eUq4dY-c9blitbDfilPDLBJTL_D_Yvf2slrHD-er868-FKW922-Zk9FrgHn3JruC6EoZtl8_MHYROTRtPkjC43ZXGe4nyJ9ZouFAD2LM_4faaxRDHSyhUA5W9guVjABxztqto3Xyu0v/s2048/image_2025-12-13_14-53-33.png

បញ្ចេញទាំងសមត្ថភាពនិងសម្រស់ដ៏ស្រស់ស្អាត ស្រីនាឌ ក្តោបឱកាសឈានដល់វគ្គTOP20 នៃកម្មវិធី Miss Charm 2025 និងទទួលបានសំឡេងគាំទ្រមួយទៀតគឺឈ្នះពាន BEST IN SOCIAL ។ នេះជាសមិទ្ធផលល្អមួយសម្រាប់នាងផ្ទាល់បន្ទាប់ពីខកខានការតំណាងប្រទេសកាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២៤ រងការរិះគន់ចាស់ដៃពីមហាជនដែលពហិការមិនចូលរួមប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ។ លើសពីនេះទៅទៀត ដេត ស្រីនាឌ បានបង្ហើបដំរួយហាក់ដូចជាមានអ្វីបន្ថែមទៀតក្នុងវិស័យបវរកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDo3Yi_wpYZxs5tCXYIJWCUj3julxfczMabKTPao8MBt41FpsWNySql-hl1ctXcuhlAP_3H_w9R2pFZJF3cjSpjvk3AQDJnpSHsTTb5xKe1dAkFMx8lfZvFxgr28-9LWf4JF9oxtsys6iXGXUO1yo7EVwBN8u2mPMaxird-eLRCwmfz96Br5HxSPPcNky6/s2048/image_2025-12-13_14-53-36.png

គួរបញ្ជាក់ផងដែរថា ទោះបីជាកំពុងប្រកួតនៅលើឆាកអន្តរជាតិក្តី នៅពេលប្រទេសជាតិរងការឈ្លានពាន ដេត ស្រីនាឌ បានបញ្ចេញសំឡេងរបស់ខ្លួនបញ្ជាក់ពីការឈ្លានពានរបស់ភាគីថៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2d7E8Z-RqWVCLFRJhPp4eCgBQ8Dbu7K6Q7x2GSFVKFUei70sCz-BTM_cCpOIx6r0iMatF6VCMmhTAZpIpt5ZC0M6gzc5ch-vO8W6U0fXHRkdvc1iHah9mGh6lsAx378kAr5Z6lNU3HYuO2SF-YpBNxi5iiMiDbS4fKVa6-V_hMohhFdPhxXfdWtHPAyg2/s2048/image_2025-12-13_14-53-38.png

សំឡេងយ៉ាងគ្រលួចរបស់ គី សាវីន ក្នុងពិធីបួងសួងប្រោសព្រំពរជ័យដល់វីរកងទ័ព

0

មិនថាកងទ័ពជួរមុខឬកងទ័ពជួរក្រោយកំពុងតែសស្រាក់ដៃគ្នាយ៉ាងខ្លាំងក្នុងការសាមគ្គី ពួតដៃគ្នាការពារទឹកដីពីសត្រូវឈ្លានពាន។ ជាមួយនឹងការពារពីកងទ័ពជួរមុខ ប្រជាជនខ្មែរក៏មានជំនឿដោយបានធ្វើពិធីបួងសួងសុំសេចក្តីសុខជួយការពារវីរកងទ័ព និងដាក់បណ្តាសាឱ្យសត្រូវឈ្លានពានវិនាសអន្តរាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKwOAEjP9Wyp9N8FrA1sLZTCzy3jljrFjX1tG1dXB9LumxjzyJXDQbG-K-8AxkgPaPTjIeQxtni4I2r3wslA6tA88_bmpNdvvoduZee9Asj_djpQRZ9NsNuLOryyJ4fy5xLjGE4k14_ipDd-RvVyAijbyt_IH-IQBohHBp-RlxE0G69HeaqMWbyibGAQeZ/s2048/image_2025-12-13_11-48-38.png

នៅក្នុងពិធីកាលពីល្ងាចថ្ងៃទី១២ ខែធ្នូ គេបានឃើញវត្តមានតារាចម្រៀង ណុប បាយ៉ារិទ្ធតារាចម្រៀង គី សាវីន រួមទាំងសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈចូលរួមប្រារព្ធពិធីបួងសួងរំលឹកគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកឱ្យជួយប្រោសព្រំពរជ័យដល់វីរកងទ័ពជួររបស់ខ្មែរ ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខឱ្យទទួលបានជោគជ័យជម្នះគ្រប់សមរភូមិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5BKGh-3fUgG4QDS61t1J2mcfvUuzXZUqczw8PgMfhWIQmbDrpvYUKXiLRS80W1gdtYY6yp2soRIT_ZbqeIbIry2u80-rB038qfvQ_iHDUJX9K5sj_u0Tewj_PBbUuitu9t1KnLlSVF1o5h-vRwZSNJDrbViSxcJk5HXXnnK0WMbX0UKGnHRIyclH8FtGe/s2048/image_2025-12-13_11-48-40.png

មិនត្រឹមតែចូលរួម គី សាវីន ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ ក៏បានចូលរួមពោល បួងសួងសុំសេចក្តីសុខជាមួយនឹងសំឡេងយ៉ាងគ្រលួចនៃទេពកោសល្យរបស់ខ្លួនផ្ទាល់ដែលកើតចេញពីអ្នកចម្រៀងបុរាណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhESaqI13NLcV3AmPl8CnVlaJ5Q-j313VeRpL5SRBlXtUXoF8BCvmzAf8WborrivoMvmKVzsAQ1fnlPZFP9U4XRER_oDCSorXBGX4SvI3lbTxR9hSUuulph5yuVQz0rm-u2WW095KPaNuNa15CdGY_kgKAig0Alreavcf4ZiuYu0eizmn81yB3ifAAhCE_x/s2048/image_2025-12-13_11-48-32.png
នៅក្នុងពិធីបួងសួងនេះដែរ នាដការី បានរាំបួងសួង រួមទាំងបង្ហាញពីក្បាច់របាំ និងចម្រៀង បញ្ជាក់ពីភាពអង់អាច និងការលះបងរបស់វីរកងទ័ពដែលលះបង់គ្រួសារអាយុជីវិត ដើម្បីការពារប្រជាជន និងបូរណភាពទឹកដីពីចោរឈ្លានពាន។ ជាមួយនឹងការបួងសួងសុំសេចក្តីសុខជូនដល់វីរកងទ័ព នៅក្នុងពិធីបួងសួងនេះគឺមាន ពាក្យដាក់បណ្តាសាដល់ចោរឈ្លានពានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2xHA8TSbQTNLmcSvguDIXDLmq4upT7HCvO9_4rQSeGajrjHDCjCiCJIh1gT3qXInvpYL2q8pPIyskHCuMIbtrKNqXQ15b_8JIa52OvN63kNGYjEvaxK5aBx43CAuqEFBGrYmFcv5cxgcjB9ryLXsz0mtStogxOtRnxsQlT83MJlSErskVXfHGI41-3Xtl/s1024/image_2025-12-13_11-48-41.png

គួរជម្រាបជូនថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិធីបួងសួង ដើម្បីសុំសេចក្តីជូនចំពោះកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធតតាំងនឹងសត្រូវ៕

សម្ដេចតេជោ ស្នើឲ្យរាជរដ្ឋាភិបាល«ផ្អាក»ការឆ្លងដែនទៅមករវាងប្រជាជនកម្ពុជានិងប្រជាជនថៃ

0

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ឲ្យនាយករដ្ឋមន្រ្តីនិងរាជរដ្ឋាភិបាលកម្ពុជាពិចារណាផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនទៅមក ដោយឲ្យពលរដ្ឋកម្ពុជាដែលកំពុងនៅប្រទេសថៃបន្តនៅស្នាក់នៅប្រទេសថៃ ចំណែកពលរដ្ឋថៃដែលនៅក្នុងប្រទេសកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ នេះបើតាមប្រសាសន៍របស់សម្ដេចនៅលើទំព័រហ្វេសប៊ុក។

នៅរសៀលថ្ងៃសៅរិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានជូនជាយោបល់ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលឲ្យធ្វើការពិចារណាលើការ«ផ្អាក»រាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។

សម្ដេចតេជោបានបញ្ជាក់ថា ចំពោះពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃ គឺត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃ រីឯពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា គឺត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។ វិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន ដូច្នេះសម្ដេចសង្ឃឹមថាទាំងប្រជាជនខ្មែរ និងប្រជាជនថៃនឹងមានការយោគយល់។

ក្នុងពេលជាមួយគ្នានេះផងដែរ សម្ដេចតេជោបានឆ្លៀតបន្ថែមនូវឃ្លាដ៏ចាក់ដោតមួយ ដែលសូមឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយការពារសុវត្ថិភាពប្រជាជនថៃ ដែលកំពុងរស់នៅកម្ពុជា កុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬផ្សែងពុលរបស់ថៃ។ ឃ្លានេះបើយើងគិតឲ្យដល់ គឺប្រៀបបាននឹងការចម្អន់របស់សម្ដេចទៅកាន់ប្រទេសថៃ ក៏ដូចជាការបកអាក្រា.តអំពីទង្វើដ៏អមនុស្សធម៌របស់ថៃជាសាធារណផងដែរ។

យ៉ាងណាគួរជម្រាបថា ប្រសាសន៍របស់សម្ដេចតេជោខាងលើនេះ ធ្វើឡើងក្រោយសម្ដេចបានសង្កេតឃើញថា កងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខនិងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់ សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំនិងយន្តហោះវាយបំផ្លាញចោល។ផ្សែងពុលគ្រាប់បែកចង្កោម ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។

សកម្មភាពប្រើប្រាស់អាវុ.ធធុនធ្ងន់របស់យោធាថៃវា.យប្រហា.រចូលទឹកដីកម្ពុជាទាំងដែលបានដឹងហើយថា តំបន់ខ្លះមានប្រជាជនខ្លួនរស់នៅដល់រាប់មុឺននាក់នោះ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះគឺជារដ្ឋពា.លដែលល្មោ.ភសង្រ្គា.ម ចង់បានទឹកដីរបស់អ្នកដទៃដោយមិនចេះអៀនខ្មាស និងសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីបំពេញមហិច្ចតាលោ.ភលន់របស់ខ្លួន ដោយមិនគិតពីសុខទុក្ខរបស់ជាតិសាសន៍ខ្លួនឯងដែលកំពុងរស់នៅក្នុងទឹកដីគេ៕

Nikkei Asia ផ្សាយចំៗថា អនុទីន លេងបៀរជាតិនិយមដើម្បីប្រមូលសម្លេងឆ្នោតពីពលរដ្ឋថៃ

0

សារព័ត៌មាន Nikkei Asia ដ៏ធំរបស់ជប៉ុន បានចេញផ្សាយនូវអត្ថបទមួយដែលនិយាយអំពីការផ្ដល់សិទ្ធិអំណាចពីនាយករដ្ឋមន្រ្តីទៅឲ្យយោធាក្នុងការធ្វើសង្រ្គា.មរបស់ថៃថា គឺជាល្បែងរបស់អនុទីន ក្នុងការស្ទូចយកសម្លេងឆ្នោតគាំទ្រពីពលរដ្ឋ តាមរយៈការប្រើប្រាស់ចលនាជាតិនិយមដែលផ្ដោតសំខាន់ទៅលើយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7PpNh3k4pS0lY8qzvtOznh_unSBunkcToPuyeCnz3Kmds0rb4wkDWTvzfFHNjc5NPlKpZE_sJ65k3mQNVzpdoXXFcyACDcW6BF9iv9PvmEYUjCLHIcxzecv-F0fBq0ehoOWDWXw8RY8xuGOuGo-kYAGBw_A81KARCRFeRxnd5MZTKX4Wh3fn_OdXAqa22/s1280/photo_2025-12-13_14-18-16.jpg

តាមរយៈអត្ថបទដែលបានចុះផ្សាយនៅថ្ងៃសៅរិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ Nikkei Asia បានដាក់ចំណងជើងធំៗថា «អនុទិន លេងសន្លឹកបៀរយោធាជាតិនិយម ដើម្បីជំរុញក្តីសង្ឃឹមក្នុងការបោះឆ្នោត» អមដោយខ្លឹមសារយ៉ាងដូច្នេះថា ឧបនាយករដ្ឋមន្ត្រី អនុទិន ឆាន់វីរៈគុល បានអនុម័តជំហរជាតិនិយមដ៏រឹងមាំ ដែលផ្តោតលើយោធា ដែលជាចលនាមួយដែលត្រូវបានគេមើលឃើញច្បាស់ថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីប្រមូលផ្តុំអ្នកបោះឆ្នោតអភិរក្សនិយម និងបង្កើនឱកាសសម្រាប់គណបក្សរបស់គាត់ មុនពេលការបោះឆ្នោតអាណត្តិក្រោយមកដល់។

ដោយសង្កត់ធ្ងន់លើការផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ និងសន្តិសុខជាតិ អនុទិន ហាក់ដូចជាកំពុងយកខ្លួនឯងធ្វើជានុយ ដើម្បីទាក់ទាញសម្លេងឆ្នោត ដែលឱ្យតម្លៃដល់ស្ថិរភាព អធិបតេយ្យភាព និងស្ថាប័នប្រពៃណី។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពនយោបាយ ដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងប្រទេសថៃ ដែលគណបក្សទាំងអស់កំពុងស្វែងរកការបង្រួបបង្រួមប្លុកអ្នកបោះឆ្នោតសំខាន់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsARqIXeUu2oH7_dsj8tecnyyXojixtHeSkxMHmshsC9-5q_XIOp27PFImZEpC7pPLtoeluMOBevS3PBXHdEY5fDNBo0FTEA5DvMqrN5tIKKvTWPWRjZuSR4jYjnXuUlrIyX_lnecVyuwC6OU5FuoTXTo49IWs4RSXhzKGzUvKDvgZVNO-r4KDgl5euenp/s1020/photo_2025-12-13_14-18-15%20(2).jpg
ជាមួយគ្នានោះ អ្នកវិភាគជាច្រើនបានលើកឡើងថា ការបន្លិចឡើងនូវចលនាជាតិនិយមយោធា អាចជួយអនុទិន ឲ្យសម្គាល់វេទិការបស់ខ្លួន ខណៈពេលដែលទាក់ទាញដល់ផ្នែកនៃអ្នកបោះឆ្នោតដែលមានការព្រួយបារម្ភអំពីភាពតានតឹងក្នុងតំបន់ និងសណ្តាប់ធ្នាប់ក្នុងស្រុក។ ទាំងនេះគឺជាការលើកឡើងនៅក្នុងអត្ថបទរបស់ Nikkei Asia។

ដោយឡែក បើតាមការកត់សម្គាល់នូវភាពជាក់ស្ដែងទាក់ទងនឹងស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ មុនពេលផ្ទុះការប្រយុទ្ធគ្នាជាថ្មីយើងឃើញថា កម្ពុជារក្សានិងគោរពបានយ៉ាងល្អនូវបទឈប់បា.ញ់ ព្រមទាំងការអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួ។ ការណ៍នេះផ្ទុយស្រឡះពីភាគីថៃ ដែលតែងបង្កហេតុ បង្កើតស្ថានការណ៍ ដើម្បីញុះញង់ និងចោ.ទប្រកាន់កម្ពុជាម្ដងហើយម្ដងទៀតមិនចេះចប់ ជាពិសេសនាពេលចុងក្រោយបំផុត ដែលនាយករដ្ឋមន្រ្តីថៃប្រកាសច្បាប់អាជ្ញារសឹក បើកដៃឲ្យយោធាធ្វើអ្វីបានតាមចិត្ត រួចលាលែងពីតំណែងដើម្បីគេចចេញពីការចរចា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgeoIoMWC96iqmV3gIsI88SZYj_zTaJT7f-OvFOBB_QkSbCtFk1-xZHu98_RFAMGy_6zdKmSYOe-FgLqwNLr3l5SdKIbtj6OArW9GrnOBLWM40aK-93jXeKW95utneYHitdDgjRKqtO4t5oDNLA045v0IC75dzrYRRzXlsQ5dHHlochEBtTMZSrKF_bf3A/s1280/photo_2025-12-13_14-18-15.jpg

ទាំងនេះគឺជាភ័ស្តុងតាងដែលបង្ហាញយ៉ាងច្បាស់ថា តាមការពិត អនុទីន គ្មានគំនិតបោះបង់ចោលអំណាច ឬប្រគល់អំណាចទៅឲ្យប្រជាជនអ្វីនោះទេ គេគ្រាន់តែធ្វើបែបនេះដើម្បីឲ្យកម្ពុជា ឬអ្នកដែលមានសមត្ថកិច្ចសម្របសម្រួលទំនាក់ទំនងកម្ពុជា-ថៃឈឺក្បាល និងពិបាកចរចាតែប៉ុណ្ណោះ។

អ្វីដែលគេកាន់តែចំណេញពីការធ្វើបែបនេះនោះគឺ ការទុកសិទ្ធិឲ្យយោធាជាអ្នកសម្រេច នឹងធ្វើឲ្យទំនាក់ទំនងយោធា និងរដ្ឋាភិបាលមានភាពជិតស្និតនឹងគ្នាជាងមុន ជាពិសេសវាក៏ទទួលបានការពេញចិត្តពីសំណាក់ប្រជាជនថៃភាគច្រើនផងដែរ ដែលនេះនឹងហុចផលវិជ្ជមានដល់ការបោះឆ្នោតសម្រាប់គណបក្សរបស់អនុទីននាពេលឆាប់ៗខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Tnr3BL5Lqm65PAkm-3rL-4WRh4HSUv_Bi2R6CZDj2V6N8J7ll_U6dZBRZZw5ULHbOzMGXPfe7lijmhQQLXJ6sIxVYniZLE53Y_mMWx3nYtN0mmCziAl0HE54ZR8DJG8izURTTE8ainhjuI2u-aeF7kFf7KT147NHg9Wd5ziPDB1yR1kM6ltdIwwJyQt3/s1280/photo_2025-12-13_14-18-16%20(2).jpg