ប្រទេសថៃ ៖ ជាច្រើនថ្ងៃមកនេះ មានការចែកចាយព័ត៌មានជាច្រើនក្នុងបណ្តាញសង្គមប្រទេសថៃថា កងទ័ពថៃនឹងបើកការវាយប្រ.ហារធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជា ជាលើកទី៣ បន្ទាប់ពីរកលេសចោទប្រកាន់កម្ពុជា ហើយធ្វើឱ្យពលរដ្ឋថៃនៅតាមព្រំដែនបារម្ភពីសង្គ្រា.មកម្ពុជា-ថៃអាចនឹងកើតឡើងឆាប់ៗ ។ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul បដិសេធព័ត៌មាននេះថា ស្ថានការណ៍ព្រំដែនប្រក្រតី គ្មានការប៉ះទង្គិចលើកទី៣ ទេ បន្ទាប់ពីលោកបានចុះត្រួតពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តស្រះកែវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgidwKB3f4AA-7AW-TwQLU8kmhIpZ7v2QW60cYTh5KW0-HlO2UsbS5-_ncj22qi0Nwgct2pOmtaUNMXQgMbHIBMc0GR5ppsjj-I-MBBQX_7nG05xAovYieHXgmw7ES2LC11BpUuHTG4gWdq84oItbdxjiIOh1vb9bIqExLbzOGhFvGC3eKJN4XLybKw6cTF/s800/photo_2026-01-27_16-25-50%20(3).jpg

លោក Anutin បាននិយាយបន្ទាប់ពីចុះពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តស្រះកែវ ថា ភាគីថៃនឹងគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងមិនចង់បង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីទេ ពីព្រោះពេលនេះ ប្រទេសថៃជិតរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ហើយគណបក្សនយោបាយនីមួយៗត្រូវឃោសនារកសំឡេងឆ្នោត ។ ប៉ុន្តែលោកមិនបានលើកឡើងពីទឹកដីកម្ពុជានៅតាមព្រំដែន ដែលកងទ័ពថៃបានដណ្តើមកាន់កាប់ដោយខុសច្បាប់នោះទេ ។

ក្រោយពីត្រួតពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តស្រះកែវ លោក Anutin ថា សង្គ្រាមរវាងកម្ពុជា-ថៃ លើកទី៣ នឹងមិនកើតឡើងឡើយ រីឯសារព័ត៌មាននានារបស់ថៃផ្សាយថា កងទ័ពកម្ពុជាកំពុងជីកដីយ៉ាងវែងនៅក្បែរព្រំដែនថៃ គឺលោកចាត់ទុកជាយុទ្ធសាស្ត្រការពារជាតិរបស់កម្ពុជា ។ កងទ័ពថៃតាមដានព្រំដែនយ៉ាងដិតដល់តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហេតុនេះ ពលរដ្ឋថៃអាចរស់នៅប្រកបរបរតាមធម្មតា ហើយនឹងគ្មានការកោះប្រជុំការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ ដើម្បីវាយតម្លៃស្ថានការណ៍ព្រំដែនមុនការបោះឆ្នោតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOggHr_8r7hMiabYrQVAfpQAxmjf9HbxOZ_4TXsDedybreWOjE5ezm5TfyABZpoylPbsFXgiMnCSSItnqez2YQeS2k2lopOspsOHCX9GSHECFU2o1D2PoO0XDsWvvgCagOdyik9a20BapKVMJxNk1D-uIemjjJgPaC1nzRXbRha7ABc7zVK309gXE2SqVd/s1200/photo_2026-01-27_16-25-50.jpg

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅវិមានរដ្ឋាភិបាល លោក Anutin បាននិយាយពីការចុះពិនិត្យមើលស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ខេត្តស្រះកែវ កាលពីថ្ងៃទី២៦ ខែមករា ថា ស្ថានការណ៍គ្មានអ្វីខុសប្លែក កងទ័ពប្រទេសទាំងពីរបានជជែកគ្នា ក្រោយព័ត៌មានចុះផ្សាយពីកងទ័ពកម្ពុជាជីកដីឆ្ងាយពីព្រំដែនថៃត្រឹមតែ៥០០ម៉ែត្រ ដោយកងទ័ពថៃសុំឱ្យកងទ័ពកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

កងទ័ពកម្ពុជាអាចជីកដីការពារប្រទេសរបស់ខ្លួន ខណៈកងទ័ពថៃក៏ជីកដីការពារប្រទេសខ្លួនដែរ ប៉ុន្តែថៃមិនព្រមឱ្យបាត់បង់ដី ឬល្មើសពីប្រទេសជិតខាងដាច់ខាត ។ បើតាមការរាយការណ៍ពីកងទ័ពថៃនៅខេត្តស្រះកែវ គឺបច្ចុប្បន្ន គ្មានស្ថានការណ៍អ្វីខុសប្លែកគួរឱ្យកត់សម្គាល់ឈានទៅការប៉ះទង្គិចលើកទី៣ទេ នេះជាសញ្ញាល្អ ហើយនឹងគ្មានកិច្ចប្រជុំការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ ដើម្បីវាយតម្លៃស្ថានការណ៍ព្រំដែនមុនការបោះឆ្នោត ពីព្រោះគ្មានបញ្ហាអ្វីត្រូវពិភាក្សា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMRCr1IEGaOV7Ty-ln3PGsue2K2ZE0jfgf8-PjIGZ0uBj-Q5hXOExDh6ejj5JLx7fV8U4u427wAEgZRIUNOwH17hQhqVtePSQN83LJRQz9awkCcrwKnpVdj5X9tzvKj63BWvlUIPn1scdZT0qflqwkndT7veaYgFc8W2U4H98taxjFJRKXmTmXfpi1-aS7/s1080/photo_2026-01-27_16-25-50%20(2).jpg

តាំងពីកម្ពុជា-ថៃបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ពុំទាន់មានហេតុការណ៍ខុសប្រក្រតីធ្វើឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរទេ ។ ហេតុនេះ ពលរដ្ឋថៃអាចរស់នៅប្រកបរបរធម្មតា រីឯបញ្ហាព្រំដែនជាមួយកម្ពុជា គឺជាតួនាទីរបស់រដ្ឋាភិបាល និងកងទ័ព ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin ។

គួរបញ្ជាក់ថា មានសារព័ត៌មានជាច្រើនត្រូវបានចែកចាយក្នុងបណ្តាញសង្គមប្រទេសថៃថា កងទ័ពថៃមានគម្រោងធ្វើសង្គ្រាមឈ្លានពានកម្ពុជា ជាលើកទី៣ នៅចុងខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានពង្រាយកម្លាំងនៅតាមបណ្តោយព្រំដែនជាប់កម្ពុជា និងបញ្ជូនររថក្រោះជាច្រើនគ្រឿង ព្រមទាំងសព្វាវុធមកកាន់ព្រំដែនជាបន្តបន្ទាប់ ។ ព័ត៌មានខ្លះទៀតថា កងទ័ពថៃអាចនឹងវាយដណ្តើមខេត្តមួយចំនួនរបស់កម្ពុជា ដូចជា ៖ កោះកុង បាត់ដំបង និងសៀមរាប ឬវាយរហូតដល់រាជធានីភ្នំពេញ ប្រសិនបើកម្ពុជាមិនទទួលស្គាល់ទឹកដីដែលកងទ័ពថៃដណ្តើមកាន់កាប់ខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibNKNWtxOQMnT2L0MlKjTdB260HjdY1SZW06-AdUbgvP7kaIn1_dbfeOWbG8Pmj0tySWZeUDub2y_fFZkvfhVGM6iY9mp5yinTknFBI4etJZJafEOu4zlU4UcnG-xKOLBqhlRukXd2tH26MpGXlbkU-n6tRPqGWjQPgmrMBArXA8RRI0McuoyPdNXcHl74/s640/photo_2026-01-27_16-25-49.jpg

ទោះជាពលរដ្ឋថៃមួយចំនួនគាំទ្រការវាយប្រហារឈ្លានពានកម្ពុជា ជាលើកទី៣ ដើម្បីបំពេញមហិច្ឆតាវាតទីទឹកដីប្រទេសជិតខាង ប៉ុន្តែក៏មានពលរដ្ឋថៃជាច្រើនទៀតមិនគាំទ្រ និងចង់ឱ្យប្រទេសថៃមានមេដឹកនាំថ្មីស្រឡាញ់សន្តិភាព បញ្ចប់ជម្លោះព្រំដែន ។ ពួកគេមិនចង់បានមេដឹកនាំដែលបង្កបញ្ហា រករឿងប្រទេសជិតខាងមិនឈប់ឈរនោះទេ ពីព្រោះសង្គ្រាមនាំមកនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ ជាពិសេស សេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំង និងបាត់បង់ភ្ញៀវទេសចរ ដោយសារការបិទព្រំដែនជាមួយកម្ពុជា ។

កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយភាគីទាំងពីរក៏បានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ ។ តាំងពីពេលនោះមក ស្ថានការណ៍នៅព្រំដែនប្រទេសទាំងពីរគ្មានអ្វីខុសប្រក្រតីទេ ខណៈកម្ពុជាគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ និងមិនទទួលស្គាល់កងទ័ពថៃដណ្តើមកាន់កាប់ទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ ៕