ប្រទេសថៃ ៖ តាមទិន្នន័យរបស់ឧស្សាហកម្មអាហារកែច្នៃប្រទេសថៃ កាលពីឆ្នាំ២០២៥ អាហារកែច្នៃថៃបានជួបវិបត្តិធ្ងន់ធ្ងរ ទាំងការនាំចេញទៅក្រៅប្រទេសធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបាត់បង់ទីផ្សារកម្ពុជា បន្ទាប់ពីកងទ័ពថៃបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាម្តងហើយម្តងទៀតធ្វើឱ្យពលរដ្ឋកម្ពុជាឈប់ទិញផលិតផលថៃ និងអាមេរិកដាក់សម្ពាធពន្ធទំនិញ ខណៈការលក់អាហារកែច្នៃក្នុងស្រុកមានកំណើនតិចតួច ។ កត្តាទាំងនេះបង្ហាញពីសេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំង បើធៀបជាមួយសេដ្ឋកិច្ចប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNeepnsEUPaB3ydPCE2BglAfXYvkrN7_gic_yL2dZdnT554N9ByRH0f6Q6p9u7H2M315lr2lgJqb1X3VJ-gmGWAHKlkmfk8RQlXHOBRXtqGL874d6Yn0bh77CpPvsmkMbBeVXvi4mv12ROJQAPBs1HaizmVkbfD7t8b9uk5jnxXe3R10_DYxecFirDiNmM/s980/photo_2026-01-28_08-50-29.jpg

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សារព័ត៌មាន Post Today រាយការណ៍ថា ការលក់អាហារកែច្នៃថៃក្នុងស្រុកបានកើនឡើងតិចតួចប៉ុណ្ណោះ គឺចាប់ពី១.៥% ទៅ២.៥% ដោយសារពលរដ្ឋថៃខ្វះខាតប្រាក់ចំណូល និងចំណាយលើការទិញអាហារតិចជាងមុន ។ រីឯការនាំចេញអាហារកែច្នៃទៅក្រៅប្រទេសធ្លាក់ចុះយ៉ាងគំហុក ដោយសារបាត់បង់ទីផ្សារកម្ពុជាដែលជាទីផ្សារសំខាន់ បន្ទាប់ពីកងទ័ពថៃបង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ចំនួន២លើក និងអាមេរិកដាក់សម្ពាធពន្ធទំនិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8mwiw8KbNOBYEOxGo2XOESx9yJjET4wXb7YEiO-b2gb7Fp_6JqOmK-2exVm7GMDQXd2UCJYOASLkvHtj1oZthpFFGqXwOa-ZcXls3YXQAV67afr4LMOQcMMeUAKh5xnZztOPtBXC9MoSArX4fRXhvEORs8UhOrI_46N2Gnb4D8zLOxxFRWIit1HK41Rg9/s1280/photo_2026-01-28_08-50-11.jpg
ក្នុងចំណោមការនាំចេញអាហារកែច្នៃទាំងអស់ទៅក្រៅប្រទេសកាលពីឆ្នាំ២០២៥ ក្នុងនោះការនាំចេញមីកញ្ចប់ និងអាហារក្លាសេ បានរងផលប៉ះពាល់ខ្លាំងជាងគេមិនធ្លាប់កើតឡើងពីមុនមក បើទោះជាអាហារប្រភេទនេះងាយស្រួលក្នុងការបរិភោគ និងតម្លៃសមរម្យក៏ដោយ ខណៈការលក់ក្នុងស្រុកមានកំណើនតិចតួច ។

ទោះយ៉ាងណា ក្រុមហ៊ុនផលិតអាហារកែច្នៃថៃសង្ឃឹមថា ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ការលក់អាហារប្រភេទនេះនៅប្រទេសថៃនឹងកើនឡើងវិញ ដោយសារការពង្រីកចំនួនហាងលក់ទំនិញតាមផ្លូវ ដើម្បីស្រោចស្រង់ប្រាក់ចំណូលក្រុមហ៊ុនធ្លាក់ចុះដោយសារបាត់បង់ទីផ្សារក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB_FGuXMCf3vT-XZvDacPvT9AtMCG3hUaw3AVXXI0qNXNQKZUPEeuB8JJ8V-BfnzAi8PGO0KwHPeLHGJRciqzJZg8d1WHmGW70vT7jykqUG7RHFcCF8XcpgBPM71jPjlJRGnig5WZL6btCeN0hYKlF5XPqDorkJyUBVX3m2Dz59L149vQL9DkgFv3peOHj/s1200/photo_2026-01-27_13-25-58.jpg

ទិន្នន័យបង្ហាញថា ការលក់អាហារកែច្នៃក្នុងស្រុកកាលពីឆ្នាំ២០២៥ បានកើនឡើងចាប់ពី១.៥% ទៅ២.៥% ប៉ុណ្ណោះ ដោយសារសេដ្ឋកិច្ចថៃធ្លាក់ចុះមកពីកត្តាជាច្រើន ដូចជា ៖ អាមេរិកដាក់សម្ពាធពន្ធទំនិញ, ភ្ញៀវទេសចរមកថៃធ្លាក់ចុះ និងនយោបាយមិនច្បាស់លាស់ ។ រីឯការនាំចេញអាហារកែច្នៃទៅក្រៅប្រទេសកាន់តែរងផលប៉ះពាល់ខ្លាំងថែមទៀតកាលពីឆ្នាំ២០២៥ ដោយសារកងទ័ពថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាដែលជាទីផ្សារសំខាន់សម្រាប់លក់មីកញ្ចប់ថៃ និងអាមេរិកដាក់សម្ពាធពន្ធទំនិញ ខណៈអាមេរិកជាទីផ្សារនាំចេញលំដាប់ទី១ របស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE4G_1gn-1tBX37nEMB9pSWPEBhCFAU66Ymf8w-EDoeXojLBqwqetNyMQ0X3_R95T2TCkpwQuoSAlPEvt0cb52vm2tu0Vxa_BLZ-Dcr9yLx6TmOP0I6ohixh-owxxO_2AfSPVaw8ok28NqyFEGUz7kytdua_y4RGb97c2n7Pft5L4-klwm70VB1sB6rCYe/s1100/photo_2026-01-27_13-25-57.jpg

គួរបញ្ជាក់ថា ការបង្កសង្គ្រាមឈ្លានពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃបានធ្វើឱ្យពលរដ្ឋកម្ពុជាកាន់តែច្រើនធ្វើពហិការឈប់ទិញផលិតផលថៃគ្រប់ប្រភេទ និងជំនួសដោយផលិតផលក្នុងស្រុក ខណៈក្រុមហ៊ុនផលិតអាហារថៃមួយចំនួនរំពឹងថា ការពហិការនេះនឹងរលត់ទៅវិញពេលស្ថានការណ៍តានតឹងនៅព្រំដែនត្រូវបានដោះស្រាយ ។ ក្រុមហ៊ុនថៃចាត់ទុកកម្ពុជា គឺជាទីផ្សារសំខាន់លំដាប់ទី១ សម្រាប់ការនាំចេញមីកញ្ចប់ ប៉ុន្តែដោយសារកងទ័ពថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាធ្វើឱ្យក្រុមហ៊ុនថៃបាត់ទីផ្សារសំខាន់មួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5jPahLKCkOV-ob4F-cbeBY9Opbi37KSL97nzkZokvBcmb-O0z5PVd-21TS4HOFBwAB9qe6AQudFlTEV4OJR0ehiUZWcociySGAFB-3H5wxQ3JQShWgDbBEqD7Q1kDfdEm7ciiFSyTTUL_onbPdHuKRktgO36p7USTeYCkio9TqZeqinhLJvWIzBvbGyWb/s1200/photo_2026-01-27_13-25-54.jpg

កន្លងមក ក្រុមហ៊ុនថៃមួយចំនួនបានសំណូមពរឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul បញ្ចប់ការធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងបើកព្រំដែនកម្ពុជា-ថៃឡើងវិញដើម្បីកុំឱ្យក្រុមហ៊ុនបាត់បង់ចំណូល និងឱ្យពលរដ្ឋថៃមានការងារធ្វើ ប៉ុន្តែនាយករដ្ឋមន្ត្រីចាំផ្ទះនៅតែបញ្ជាឱ្យកងទ័ពបង្កសង្គ្រាមដើម្បីរកសំឡេងគាំទ្រពីពលរដ្ឋក្នុងការបោះឆ្នោតនៅខែកុម្ភៈ បន្ទាប់ពីប្រជាប្រិយភាពធ្លាក់ចុះខ្លាំង ៕