ក្រោយពីមានទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងៗរវាងអ្នកបង្កើតមាតិកា Xing និង Jasmine ស្រាប់តែ MPJ ឬ Monny បានហៅ Xing ថាជាប្អូនថ្លៃពេញៗមាត់។ នេះនាំឱ្យទស្សនិកជនកាន់តែរំពឹងខ្ពស់ថា Jasmine និង Xing កំពុងមានទំនាក់ទំនងជាមួយគ្នាពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXpdN9bKb9HT6BlRBwVzq3UXV9RDUXhRbi7fTsl0-ZyzHGmuuj9nFlpyCuqrQXS7SvIJCczhvWLf0svIehqgi9KgjR_nS7pkT9wFb9SWSdt-7Hc5ktjShSlOyUVGYBPDXyhll3cq7556vfaw6Exa2kAZ8yESo_mPlbYxjO3vko3oVhqDWkIyN9pJOMzZXF/s2048/518349250_1303964911091616_8088883161452652613_n.jpg

ប្រិយមិត្តអ្នកតាមដានវីដេអូរបស់ Jasmine និង Xing ប្រាកដជាជ្រាបមកហើយថាអ្នកទាំងពីរតែងតែថតវីដេអូជាមួយគ្នាជាញឹកញាប់រហូតមានការសង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងលើសពីមិត្តរួមអាជីព។ លើសពីការថតវីដេអូ ថ្មីៗនេះ Jasmine និង Xing ស្រាប់តែមានបង្ហោះរូបស្និទ្ធស្នាលគូជាមួយគ្នាទៀតផងទោះបីជារូបភាពនោះជាការថតផលិតផលក្តីប៉ុន្តែអ្នកគាំទ្រមើលឃើញវារូបថតនៃក្តីស្រលាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2k6_vHrUwZY0mMhc09Hb9jijoSiPORPwi_z4cjW0J3ydeS8CZ_bhBlB6fi75Ws27avYAWM_b_VuTBXmn9RByj7qvpIM_pPfCZnE5KYz5vmjvATl5rsljMh4qLWSmHe90kdIo8JMjyqkSUgUo1Wp8_24VJD2tVyVxNJ-MfLzUWl6jncGyxxncB4AxJe7xM/s2048/image_2026-01-27_09-53-02%20(2).png
មិនទាន់ចប់នោះទេ ការផ្គូផ្គរអ្នកទាំងពីរកាន់តែខ្លាំងឡើងទ្វេដងនៅពេល MPJ ដែលជាបងស្រី Jasmine បានហៅអ្នកបង្កើតមាតិកា Xing ថាជាប្អូនថ្លៃទៀតផង។ MPJ ថែមទាំងពេញចិត្តចំពោះទំនាក់ទំនង Jasmine និង Xing ដោយចាប់ផ្សំផ្គុំមិនខុសពីហ្វេនៗប៉ុន្មានឡើយ។ ចំណែកឯ Xing វិញបានបង្ហោះរូប Jasmine ភ្ជាប់មកជាមួយនឹងពាក្យថា «ជាអ្វី?» ដែលធ្វើឱ្យហ្វេនៗរបស់ពួកគេចូលខម្មិនគាំទ្រជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRVntEOG3YyU4bJZmA-vElY3uiF0FuB6oOaf8Vxdu_dv-vJALHAMzH0gnC03CZKu2DFRXQAUeuJFGPj352b30cOev-VLHElbLSYtGDxpxCadaK7DMXyd9aLHhThyphenhyphenDmPVMuAudMz4e-3noEBl4UcML13ZMd_f5-kLPTskTcHy5KoYXUKA05zDrkUKvmHuX/s1818/image_2026-01-27_10-09-35.png
គួរបញ្ជាក់ផងដែរថាកន្លងមក អ្នកគាំទ្របានសមតាមបំណងជាច្រើនគូមកហើយសម្រាប់ការ Ship របស់ពួកគេក្នុងទំនាក់ទំនងស្នេហា ដូចជា ហេង វិសាល និង ជា ស្រីនា លីន និង រ៉ូ ជាដើមដែលសព្វថ្ងៃពីរគូនេះក៏ក្លាយជាប្តីប្រពន្ធគ្នាស្របច្បាប់ផងដែរ។ ចំពោះទំនាក់ទំនង Jasmine និងXing បច្ចុប្បន្នអ្នកគាំទ្រក៏សង្ឃឹមថាពួកគេនឹងជោគជ័យមួយគូទៀតប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរត្រឹមតែជាមិត្តរួមការងារឬលើសពីនេះមានតែរង់ចាំតាមដានបន្តទៀត៕