ធ្មេចបើកៗតារាចម្រៀង រ៉េត ស៊ូហ្សាណា បានប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេល១០ឆ្នាំមកហើយតាំងពីចូលរួមប្រកួតកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២។ ឆ្លងកាត់បទពិសោធន៍១ទសវត្សរ៍ ហ្សាណា បានបង្ហាញអារម្មណ៍របស់ខ្លួនឡើងមក។.png)
កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហាញថា ឆ្នាំ២០១៦-២០២៦ ពេលវេលាពិតជាដើរលឿនណាស់។ តារាចម្រៀងរូបនេះបានថ្លែងអំណរគុណដល់អ្នកគាំទ្រសម្រាប់ដំណើរមួយនេះហើយនាងនឹងមានអ្វី Surprise ជាច្រើនដល់ទស្សនិកជន។ ហ្សាណា ថាឆ្នាំ២០១៦ នាងជាក្មេងស្រីដែលមិនខ្លាចញញើតហើយបានធំឡើង មានការវិវត្ត ហើយនាងនៅទីនេះ។ ១០ឆ្នាំនៃអាជីពសិល្បៈ និងផ្តល់ជាកាដូសម្រាប់ថ្ងៃកំណើតខ្លួនឯងផងថ្មីៗនេះ រ៉េត ស៊ូហ្សាណា បានចេញទៅកម្សាន្តនៅទីក្រុងហុងកុង។.png)
រ៉េត ស៊ូហ្សាណា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍តាំងពីចាប់ផ្តើមចូលរួមប្រកួតក្នុងកម្មវិធី « The Voice Cambodia» រដូវកាលទី២ តាមរយៈបទចម្រៀង «The Power of Love»ពីតារាចម្រៀង Céline Dion ។ 
មកទល់នឹងពេលនេះវីដេអូការប្រកួតរបស់ ហ្សាណា ស្ថិតនៅលំដាប់កំពូលដែលមិនទាន់មានអ្នកណាបំបែកកំណត់ត្រាបានឡើយគឺតួលេខ២០លាន views ដែលមានអ្នកទស្សនាច្រើនបំផុតគ្រប់រដូវកាលនៃ The Voice Cambodia។ ទន្ទឹមនឹងភាពជោគជ័យមានការគាំទ្រខ្លាំងនាគ្រានោះ ក្មេងស្រីម្នាក់នេះក៏ត្រូវរងនូវការរិះគន់ដូចគ្នាដោយសារតែជ្រើសរើសចម្រៀងប្រកួតភាគច្រើនជាភាសាអង់គ្លេស។
.png)
យ៉ាងណាមិញមកទល់ពេលនេះ រ៉េត ស៊ូហ្សាណា បានអភិវឌ្ឍន៍ខ្លាំងក្នុងអាជីពរបស់ខ្លួនពីក្មេងស្រីម្នាក់បានប្រែក្លាយជាតារាចម្រៀងមួយរូបដែលមានការទទួលស្គាល់ច្រើន ហ៊ានបោះជំហានទៅមុខជាមួយនឹងការផ្លាស់ប្តូរ ស្វែងរកបទពិសោធន៍ថ្មី។ ចូលរួមជាមួយនឹងផលិតកម្មបារមី កាលពីខែសីហា ឆ្នាំ២០២៤ ហ្សាណា មានឱកាសចេញទៅសម្តែងនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិកកាលពីខែកក្កដា ឆ្នាំ២០២៥។ នៅចុងឆ្នាំ២០២៥ ហ្សាណា មានឱកាសម្តងទៀតបានសម្តែងនៅទីក្រុងប៉ារីស ប្រទេសបារាំង៕










