ហេតុអ្វីគេផលិតគំរបដបភេសជ្ជៈមិនអាចបើកដោយដៃទទេ ?
វាជារឿងដែលមនុស្សភាគច្រើនធ្លាប់សង្ស័យសម្រាប់ដបភេសជ្ជៈពិបាកបើកគំរប ប៉ុន្តែមិនដឹងថា នឹងទៅរកចម្លើយនៅទីណា ។ ហេតុអ្វីគេមិនផលិតគំរបរបស់វាឱ្យងាយស្រួលបើកផឹក និងមិនចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយ ។
ជាទូទៅ ដបសម្រាប់ដាក់ភេសជ្ជៈផ្សេងៗមានគំរបបិទជិតឈឹង និងមិនអាចបើកវាដោយដៃទទេបានទេ គឺដើម្បីឱ្យប្រាកដចិត្តថា ភេសជ្ជៈនៅក្នុងដបនេះនៅថ្មីៗជានិច្ច និងគ្មានលាយឡំជាមួយមេរោគ ។ ហេតុនេះ ការបិទគំរបជិតនឹងជួយការពារមិនឱ្យខ្យល់ និងមេរោគផ្សេងៗចូលទៅក្នុងដប ។ នេះជាបញ្ហាសំខាន់យ៉ាងខ្លាំងសម្រាប់ភេសជ្ជៈដូចជា កូកាកូឡា ប៉ិបស៊ី ស្រាបៀរ និង Wine ជាដើម ។ វានឹងបាត់បង់រសជាតិដើម និងកាបូនឌីអុកស៊ីត បើវាប៉ះគ្នាជាមួយខ្យល់ខាងក្រៅ ។ ក្រៅពីនេះ ការបិទគំរបជិត ក៏ជួយការពារការលិចធ្លាយផងដែរ ដោយសារគំរបនេះមានតួនាទីការពារកុំឱ្យភេសជ្ជៈខូចគុណភាព និងរក្សាភាពស្អាត ។![]()
គំរបដបភេសជ្ជៈបានផលិតឡើងពីសន្លឹកដែក ដែលផ្នែកខាងក្នុងមានទ្រនាប់ការពារកុំឱ្យជ្រាបទឹក ។ នៅពេលបានបិទគំរបវាជិត គេនឹងអាចរក្សានូវគុណភាពភេសជ្ជៈ ឬផលិតផលនៅក្នុងដបបានល្អ ។ គំរបប្រភេទនេះត្រូវបានផលិតដំបូងកាលពីឆ្នាំ១៨៩១ នៅសហរដ្ឋអាមេរិក ហើយគេចាត់ទុកថា វាមានប្រវត្តិយូរយាបំផុត និងមានតម្លៃថោក ។ ក្រៅពីនេះ គេបានប្រើប្រាស់ឧបករណ៍បិទគំរបដបភេសជ្ជៈបានឆាប់រហ័ស និងអាចបិទគំរបរហូតដល់១សែនដបក្នុង១ម៉ោង ៕
ប្រភព ៖ sanook




កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងមក គេរាយការណ៍ថា ក្រោយពីរដ្ឋសភាបានបោះឆ្នោត និងសម្រេចថា មិនអាចដាក់ឈ្មោះលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត ក៏បានធ្វើឱ្យពលរដ្ឋថៃស្ទើរទូទាំងប្រទេសបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ។



























បទល្មើសនេះអាចប្តឹងបាន យោងតាមមាត្រា៣១១នៃក្រមព្រហ្មទណ្ឌ“បទប្តឹងបរិហារបង្កាច់កេរ្ត៍” មាត្រា៣១២ ដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនទៅ២លានរៀល។ បណ្តឹងអាជ្ញាបទល្មើសនេះផុតអាជ្ញាយុកាលក្នុងរយៈពេល១ឆ្នាំ។ ខ្ញុំរីករាយនិងប្រឹក្សាផ្នែកច្បាប់ បើរឿងខ្លះគួរគឺគួរ រឿងខ្លះប្តឹងមិនចំណេញ កុំខាតពេល។ គ្នាមិនចេះច្បាប់ រឿងល្មមៗឱ្យតែឮថាគេប្តឹងភ័យណាស់ ទាំងបទល្មើសខ្លះមិនតម្រូវឱ្យទទួលទណ្ឌកម្មព្រហ្មទណ្ឌ។ ដូច្នេះមានតែយើងអ្នកចេះនឹងហើយជួយណែនាំផ្លូវ»៕

