វាជារឿងដែលមនុស្សភាគច្រើនធ្លាប់សង្ស័យសម្រាប់ដបភេសជ្ជៈពិបាកបើកគំរប ប៉ុន្តែមិនដឹងថា នឹងទៅរកចម្លើយនៅទីណា ។ ហេតុអ្វីគេមិនផលិតគំរបរបស់វាឱ្យងាយស្រួលបើកផឹក និងមិនចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយ ។

ជាទូទៅ ដបសម្រាប់ដាក់ភេសជ្ជៈផ្សេងៗមានគំរបបិទជិតឈឹង និងមិនអាចបើកវាដោយដៃទទេបានទេ គឺដើម្បីឱ្យប្រាកដចិត្តថា ភេសជ្ជៈនៅក្នុងដបនេះនៅថ្មីៗជានិច្ច និងគ្មានលាយឡំជាមួយមេរោគ ។ ហេតុនេះ ការបិទគំរបជិតនឹងជួយការពារមិនឱ្យខ្យល់ និងមេរោគផ្សេងៗចូលទៅក្នុងដប ។ នេះជាបញ្ហាសំខាន់យ៉ាងខ្លាំងសម្រាប់ភេសជ្ជៈដូចជា កូកាកូឡា ប៉ិបស៊ី ស្រាបៀរ និង Wine ជាដើម ។ វានឹងបាត់បង់រសជាតិដើម និងកាបូនឌីអុកស៊ីត បើវាប៉ះគ្នាជាមួយខ្យល់ខាងក្រៅ ។ ក្រៅពីនេះ ការបិទគំរបជិត ក៏ជួយការពារការលិចធ្លាយផងដែរ ដោយសារគំរបនេះមានតួនាទីការពារកុំឱ្យភេសជ្ជៈខូចគុណភាព និងរក្សាភាពស្អាត ។387 Man Opening Bottle Cap Stock Video Footage - 4K and HD Video Clips |  Shutterstock

គំរបដបភេសជ្ជៈបានផលិតឡើងពីសន្លឹកដែក ដែលផ្នែកខាងក្នុងមានទ្រនាប់ការពារកុំឱ្យជ្រាបទឹក ។ នៅពេលបានបិទគំរបវាជិត គេនឹងអាចរក្សានូវគុណភាពភេសជ្ជៈ ឬផលិតផលនៅក្នុងដបបានល្អ ។ គំរបប្រភេទនេះត្រូវបានផលិតដំបូងកាលពីឆ្នាំ១៨៩១ នៅសហរដ្ឋអាមេរិក ហើយគេចាត់ទុកថា វាមានប្រវត្តិយូរយាបំផុត និងមានតម្លៃថោក ។ ក្រៅពីនេះ គេបានប្រើប្រាស់ឧបករណ៍បិទគំរបដបភេសជ្ជៈបានឆាប់រហ័ស និងអាចបិទគំរបរហូតដល់១សែនដបក្នុង១ម៉ោង ៕ 2,083 Beer Bottle Cap Stock Video Footage - 4K and HD Video Clips |  Shutterstockប្រភព ៖ sanook