ក្រោយពីបោះសម្តីថា «មានលុយប៉ុន្មានលានដុល្លារចង់ដើរក្តី» លោក យិន ហេង ហៅចំប៉ីខ្មៅ រងនូវពាក្យរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គមហ្វេកប៊ុក ដោយពួកគេបានលើកឡើងថា សម្តីរបស់ចំប៉ីខ្មៅមិនសមជាអ្នករៀនច្បាប់សោះ ឆ្លើយភ្លាវមិនមានសីលធម៌នៅក្នុងខ្លួន។

នៅថ្ងៃទី១៩ ខែកក្កដា ចំប៉ីខ្មៅ បានបង្ហោះរូបភាពមួយសន្លឹកដែលជាសារឆ្លើយឆ្លងគ្នានៅលើហ្វេកប៊ុកដោយមានបុគ្គលម្នាក់បានឆាតសួរ ចំប៉ីខ្មៅថា «បងខ្ញុំចង់សួររឿងមួយបានអត់បង គេដើរនិយាយមិនល្អពីយើង យើងអាចមានសិទ្ធិប្ដឹងបានអត់បង?»។ ចំប៉ីខ្មៅបានតបវិញថា «ធ្វើខ្លួនឱ្យល្អគេលែងនិយាយដើមហើយ ហើយមានប៉ុន្មានលានដុល្លារក្នុងខ្លួនហ្នឹងចង់ដើរក្តី ?»។

ពាក្យសម្តីរបស់ ចំប៉ីខ្មៅ «មានប៉ុន្មានលានដុល្លារក្នុងខ្លួនហ្នឹងចង់ដើរក្តី ?» នេះបានធ្វើឱ្យមានការរិះគន់លោកយ៉ាងខ្លាំង។ អ្នកលេងបណ្តាញសង្គមបានសរសេរថា «សម្ដីដូចគ្មានសីលធម៌ គេសួរបែបស្រួលបួលឆ្លើយទៅគេមិនទំនង, The រៀនច្បាប់ but ខ្វះសីលធម៌ , ចឹងឱ្យតែបុគ្គលត្រូវគេនិយាយដើមសុទ្ធតែមិនល្អមែន? បាននិយាយឆ្លើយបែបនិងទៅគាត់?ហើយអ្នកដែលនិយាយពីគេសុទ្ធតែត្រូវទាំងអស់មែន? ,គួរតែចែករំលែកទៅបងគ្រាន់តែផ្តល់យោបល់ ឬចំណេះតិចតួចគាត់ប្រហែលទាល់ហើយ មិនចេះទើបគាត់សួរបងណាមួយគាត់ឃើញបងចេះច្បាប់ផង ពេលខ្លះអំពើល្អដែលបងធ្លាប់ធ្វើល្អដាក់គេច្បាស់ជាគេចងចាំបង»។May be an image of fire and text

អ្នកផ្សេងទៀតបានលើកឡើងទៀតថា «មិនប្រាកដថាមនុស្សដែលត្រូវគេនិយាយដើមសុទ្ធតែធ្វើខ្លួនមិនល្អនោះទេបង ចឹងអ្នកនិយាយពីគេដឹងតែត្រូវមែន សួរឡើងសុទ្ធមានលុយប៉ុន្មានចង់ដើររឿងក្តីដូចបែបមើលងាយគេម៉េសបងនឹងមែនសម្តីអ្នករៀន ?, មិច idolឆ្លើយភ្លាវម៉េស ,យូរៗទៅកាន់តែភ្លាវម៉ងចេះឆ្លើយភ្លើចឹងកើត»។May be an image of 1 person, child, smiling, tree and grass

ក្រៅពីអ្នកលេងបណ្តាញសង្គមដែលរិះគន់ ចំប៉ីខ្មៅ នោះមានអ្នកដែលយល់ដឹងផ្នែកច្បាប់ដែលមានគណនី Morno Morano បានចែករំលែកដែរថា «ខ្ញុំជាបេក្ខជនបណ្ឌិតច្បាប់ម្នាក់ និងមានបទពិសោធន៍ជំនួយការមេធាវី៤ឆ្នាំ ប៉ុន្តែខ្ញុំតែងតែមើលទៅលើឃើញ សិស្សមេធាវី សិស្សចៅក្រម សិស្សព្រះរាជអាជ្ញា ក្រឡាបញ្ជី សិស្សអាជ្ញាសាលា គេមិនដែលអំនួតលើបណ្តាញសង្គមសោះ។May be an image of 1 person បទល្មើសនេះអាចប្តឹងបាន យោងតាមមាត្រា៣១១នៃក្រមព្រហ្មទណ្ឌ“បទប្តឹងបរិហារបង្កាច់កេរ្ត៍” មាត្រា៣១២ ដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនទៅ២លានរៀល។ បណ្តឹងអាជ្ញាបទល្មើសនេះផុតអាជ្ញាយុកាលក្នុងរយៈពេល១ឆ្នាំ។ ខ្ញុំរីករាយនិងប្រឹក្សាផ្នែកច្បាប់ បើរឿងខ្លះគួរគឺគួរ រឿងខ្លះប្តឹងមិនចំណេញ កុំខាតពេល។ គ្នាមិនចេះច្បាប់ រឿងល្មមៗឱ្យតែឮថាគេប្តឹងភ័យណាស់ ទាំងបទល្មើសខ្លះមិនតម្រូវឱ្យទទួលទណ្ឌកម្មព្រហ្មទណ្ឌ។ ដូច្នេះមានតែយើងអ្នកចេះនឹងហើយជួយណែនាំផ្លូវ»៕