តារា K-pop BLACKPINK បានទទួលការតែងតាំងសម្រាប់ពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី ‘2023 MTV Video Music Awards’ (VMAs) ដែលឆ្លុះបញ្ចាំងមិនត្រឹមតែឥទ្ធិពលជាសកលរបស់ក្រុមប៉ុណ្ណោះទេ ប៉ុន្តែការជួយជំរុញវត្តមានរបស់ k-pop នៅក្នុងពានរង្វាន់អាម៉េរិកទាំងនេះ។ យោងតាមបញ្ជីឈ្មោះបេក្ខភាពដែលបានបង្ហោះនៅលើគេហទំព័រ VMA កាលពីថ្ងៃទី១ ខែកញ្ញា BLACKPINK ទទួលបានការតែងតាំងច្រើនជាងគេនៅឆ្នាំនេះ ដោយត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ចំនួនប្រាំមួយផ្សេងគ្នា។
ការជ្រើសរើសសម្រាប់ពានរង្វាន់សំខាន់ៗរួមមាន “Group of the Year”, “Show of the Summer”, “Best K-Pop”, “Best Choreography”, “Best Art Direction”, “Best Editing”។ ជាមួយនឹងការតែងតាំងនេះ ក្រុមចម្រៀង BLACKPINK បានបង្កើតខ្លួនជាតារា Kpop ដែលត្រូវបានគេតែងតាំងច្រើន ជាងគេក្នុងចំណោមក្រុម ចម្រៀង និងតារាចម្រៀងផ្សេងទៀតនៅឆ្នាំនេះ។ លើសពីនេះតាមការរាយការណ៍បានបញ្ជាក់ថាBLACKPINK និង Anitta គឺជាសិល្បការិនី មានសន្ទុះគាំទ្រឈានមុនគេ។:max_bytes(150000):strip_icc():focal(764x229:766x231)/Blackpink-2023-members-01-9d67ffe25a474456b4be77adedb057b0.jpg)
ក្រៅពី BLACKPINK បេក្ខភាពសម្រាប់ដណ្តើមពានរង្វាន់អាម៉េរិកផ្សេងទៀតមានដូចជា Jungkook, TXT, និង FIFTY FIFTY ,NewJeans, SEVENTEEN ,aespa និង Stray Kids ទៅតាមពានរង្វាន់ផ្សេងគ្នា។ កម្មវិធី MTV Video Music Awards ឆ្នាំ 2023 នឹងផ្សាយផ្ទាល់នៅថ្ងៃទី ១២ ខែកញ្ញា វេលាម៉ោង៨ យប់(ម៉ោងក្នុងតំបន់) ហើយក្រុម TXT និង Stray Kids នឹងសម្តែងនៅឯកម្មវិធីពានរង្វាន់ឆ្នាំនេះ។ ក្នុងពេលជាមួយគ្នានេះ ការបោះឆ្នោតសម្រាប់ពានរង្វាន់ Show of the Summer នឹងបើកនៅថ្ងៃទី៣ ខែកញ្ញា Group of the Year បើកបោះឆ្នោតនៅថ្ងៃទី ៤ខែកញ្ញា និងពានរង្វាន់សម្រាប់ Song of Summer នៅថ្ងៃទី ៧ ខែកញ្ញា ដែលការបោះឆ្នោតនោះធ្វើឡើងនៅលើគេហទំព័រផ្លូវការរបស់ MTV ។
គួរបញ្ជាក់ថា ការសម្តែងរបស់ BLACKPINK នៅ VMAs ឆ្នាំ២០២២ មានអ្នកទស្សនាឈានដល់ ៤៨.៣ លានដង លើសសិល្បករល្បីៗដូចជា Nicki Minaj, Anitta និង Bad Bunny ដែលជាការសម្តែងដែលមានអ្នកមើលច្រើនជាងគេក្នុងឆ្នាំនោះ៕










