អ្នកឧកញ្ញ៉ា និងឧកញ្ញ៉ាទាំងអស់ នឹងមានឯកសណ្ឋានផ្លូវការផ្ទាល់ខ្លួន
សមាគមឧកញ៉ា នៅកម្ពុជា ដែលមានអ្នកឧកញ្ញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដាក់សំណើសុំផ្ដល់សិទ្ធិដល់សមាគមឧកញ៉ាកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកទទួល បានគោរមងារឧកញ៉ា និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់អ្នកទទួលបានគោរមងារឧកញ៉ ទាំងអស់នៅកម្ពុជា។
យោងតាមលិខិតលេខ៩២២-៦២ សឧក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ របស់អ្នកឧកញ៉ាប្រធានសមាគម ឧកញ៉ាកម្ពុជា -លិខិតលេខ៤៣៨ ខន/០២៣ សជណ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនអ្នកឧកញ៉ា ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖
- ផ្តល់សិទ្ធិឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពនូវបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋាន ផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា នឹងឧកញ៉ាទាំងអស់នៅកម្ពុជា ដូចមានក្នុងសៀវភៅភ្ជាប់មក ជាមួយ
- ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធនានាត្រូវផ្ដល់នូវរាល់សេចក្តីចម្លងលើលិខិតឯកសារ ពាក់ព័ន្ធនឹងគោរមងារឧកញ៉ា ជាពិសេសនូវរាល់សេចក្តីចម្លងព្រះរាជក្រឹត្យផ្ដល់គោរមងារឧកញ៉ាឱ្យទៅ សមាគមឧកញ៉ាកម្ពុជា
- ឯកសណ្ឋានដូចមានក្នុងសៀវភៅភ្ជាប់មកជាមួយនេះ ត្រូវបញ្ចូលក្នុងព្រះរាជក្រឹត្យដែលបាននិងកំពុង តាក់តែង។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម អ្នកឧកញ៉ាជ្រាបនិងចាត់ចែងអនុវត្ត៕






ប្រភព៖vnexpress









ថ្មីៗនេះលេចដំណឹងថា វណ្ណដា បានវិលមកកម្ពុជាវិញហើយបន្ទាប់ពីចំណាយពេលជាច្រើនថ្ងៃនៅជប៉ុនពោរពេញដោយអារម្មណ៍ស្រស់ស្រាយលើទឹកដីដ៏ស្រស់ស្អាតនេះជាមួយអនុស្សាវរីយជាច្រើនដក់ជាប់ក្នុងចិត្តរបស់ហ្វេនៗដែលរស់នៅទីនោះដែលបានមកជួយគាំទ្រយ៉ាងច្រើនកុះករអំឡុងពេលការសម្តែងរបស់ វណ្ណដា។ យ៉ាងណាមិញ ការបង្ហាញវត្តមានរបស់តារាចម្រៀងដ៏មានឥទ្ធិពលរូបនេះកាន់តែធ្វើឱ្យជនជាតិដទៃមើលមកសិល្បៈកម្ពុជាកាន់តែរីកចម្រើនជាងមុនតាមរយៈស្នាដៃដ៏មានទេពកោសល្យរបស់តារាចម្រៀងរូបនេះ។



ដ្បិតតែ នរៈ ត្រូវចេញពីកម្មវិធីប៉ុន្តែគេឃើញថាបេក្ខជនរូបនេះបានចូលទៅខំមិនសម្តែងក្តីសាទរចំពោះ ណារ៉េ ផងដែរនិងជូនពរឱ្យរូបនាងសំណាងល្អនៅវគ្គក្រោយជាបន្តទៀត។ទោះយ៉ាងណាការប្រកួតប៉ះគ្នារវាងស្រីស្រស់ប្រុសសង្ហាមួយគូនេះក៏បានក្លាយជាចំណីចក្ខុរបស់អ្នកលេងបណ្តាញសង្គមថែមពីការប្រកួតប្រជែងនោះគឺបានសមផ្គុំឱ្យពួកគេបង្កើតសម្ព័ន្ធភាពស្នេហ៍ទៀតផង។







ប្រភព ៖ Maeban

