សហរដ្ឋអាមេរិក ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា រន្ទះបាញ់អាចឆ្លងកាត់តាមរយៈបំពង់ទឹកបាន ។ មជ្ឈមណ្ឌលនេះបានប្រកាសថា ពលរដ្ឋអាមេរិកគួរតែចៀសវាងការប្រើប្រាស់ទឹកទាំងអស់ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ និងផ្គររន្ទះ ដូចជា ហាមងូតទឹក, លាងចាន ឬសូម្បីតែលាងដៃ ក៏ពុំគួរធ្វើដែរ ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកលើកឡើងថា សំឡេងរបស់រន្ទះបាញ់ខ្លាំងឬតិច ដែលវាឆ្លងកាត់តាមរយៈបំពង់ទឹក គឺអាស្រ័យលើសម្ភារៈរបស់បំពង់ទឹកដែលយើងបានប្រើប្រាស់ ។ មជ្ឈមណ្ឌលនេះបន្តថា បំពង់ផ្លាស្ទិកមានគ្រោះថ្នាក់តិចជាងបំពង់ដែក ។
ទោះយ៉ាងណា វិធីល្អបំផុត យើងគួរតែចៀសវាងការប្រើប្រាស់ទឹកក្នុងអំឡុងពេលមេឃកំពុងភ្លៀង ឬមានផ្គររន្ទះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នានាដោយអាចកើតឡើងដោយសាររន្ទះ ។ ការប្រើប្រាស់ទឹកនៅពេលមានផ្គរលាន់ ឬរន្ទះបាញ់ មិនមែនជាគ្រោះថ្នាក់តែម្យ៉ាងទេ ប៉ុន្តែចំណុចមួយទៀតដែលយើងគួរប្រុងប្រយ័ត្នផងដែរ គឺគួរនៅឱ្យឆ្ងាយពីរានហាលនៅខាងក្រៅផ្ទះ ឬមិនគួរឈរនៅលើរានហាលទេ ។ លើសពីនេះ យើងមិនត្រូវដើរទៅជិតបង្អួច និងទ្វារ ហើយកុំសម្រាកនៅលើឥដ្ឋផ្ទាល់ ៕
ប្រភព ៖ The Better New










