ភ្នំដូង គឺជាកន្លែងកម្សាន្តមួយដែលមានទាំងសមុទ្រ និងព្រៃភ្នំ មានទីតាំងស្ថិតនៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ហើយមានចម្ងាយប្រមាណជា ១១គីឡូម៉ែត្រ ពីរង្វង់មូលទុរេន។

ដើម្បីទៅដល់កន្លែងលំហែរអារម្មណ៍មួយនេះ បងប្អូនអាចធ្វើដំណើរតាមរយៈរថយន្តផ្ទាល់ខ្លួន ឬក៏អាចជិះម៉ូតូទៅដោយផ្ទាល់ក៏ល្អម្យ៉ាងដែរ ព្រោះនៅពេលដែលលោកអ្នកធ្វើដំណើរតាមផ្លូវនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងប្លែកអារម្មណ៍ជាមួយនឹងការឆ្លងកាត់ភូមិតូចៗនៅតំបន់នោះ ជាពិសេសអាចឈប់តាមផ្លូវ រីករាយជាមួយការទស្សនាការប្រមូលផលអំបិលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។
ភ្នំដូង

ពេលវេលាដ៏ល្អបំផុតក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ទីនោះគឺនៅពេលរសៀល ព្រោះមានទេសភាពស្រស់ស្អាតយ៉ាងស្រស់ត្រកាលគួរជាទីគយគន់ ហើយលោកអ្នកក៏អាចគយគន់ទេសភាពនាល្ងាចថ្ងៃរៀបលិចផងដែរ។ ជាក់ស្តែងនៅទីនោះយើងអាចធ្វើការបោះតង់ ចម្អិនអាហារ បង្កាត់ភ្នក់ភ្លើង ដើរចាប់ក្តាមសមុទ្រនៅតាមបណ្តោយមាត់សមុទ្រនាពេលយប់តាមបែបលក្ខណៈផ្សងព្រេងថែមទៀតផង។

ភ្នំដូងពិតជាកន្លែងដ៏សាកសមបំផុតសម្រាប់លំហែរអារម្មណ៍ ជាពិសេសសម្រាប់បងប្អូនដែលនិយមចូលចិត្តភាពស្ងប់ស្ងាត់តែម្តង៕

ភ្នំដូង - Visit Cambodiaភ្នំដូង