Home Blog Page 154

Kim Seon Ho រងការចោ.ទប្រកាន់គេចពន្ធស្រដៀង Cha Eun Woo តែក្រុមហ៊ុនចេញបដិសេធភ្លាមៗ

0

ថ្មីៗនេះតារាសម្តែង Kim Seon Ho តួឯកប្រុសក្នុងរឿង «Can This Love be Translated?» បានរងនូវការចោទប្រកាន់ទាក់ទងនឹងការគេចពន្ធទាក់ទងនឹងអាជីវកម្មគ្រួសាររបស់តារាប្រុសរូបនេះដែលមានភាពស្រដៀងគ្នាដូចករណី Cha Eun Woo ។ យ៉ាងណាមិញ ក្រុមហ៊ុនរបស់ Kim Seon Ho បានចេញបដិសេធភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYQoz4rTfz9AtJ5lUZir8ZDQgmdNmVKHZjwu4LnUP7DlR3TGett4QdkS4nHgaWxRzrsXK5Tz021l-1yxs5QWozc_rTnNb97J09k2SUIfvlHrMkpPrgfHE4QXmx9nkhEbmLoMGq_rymJApayZM7lrD0aMNVPxwYIK_CkrwfRe2rH4waZs4WebNIFHZMmeoT/s1500/image_2026-02-02_11-11-38.png

នៅថ្ងៃទី ១ខែកុម្ភៈ ក្រុមហ៊ុនគ្រប់គ្រងរបស់ Kim Seon Ho គឺ Fantagio បានបញ្ជាក់ថា «បច្ចុប្បន្ន Kim Seon Ho កំពុងដំណើរការក្រោមកិច្ចសន្យាផ្តាច់មុខដែលបានចុះហត្ថលេខាក្នុងឋានៈផ្ទាល់ខ្លួនរបស់លោកជាមួយ Fantagio។ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងកិច្ចសន្យានេះ និងសកម្មភាពបច្ចុប្បន្ន យើងតែងតែអនុវត្តយ៉ាងពេញលេញ និងតឹងរ៉ឹងចំពោះនីតិវិធីផ្លូវច្បាប់ និងកាតព្វកិច្ចពន្ធទាំងអស់»។ ក្រុមហ៊ុនបានបញ្ជាក់ទាក់ទងនឹងក្រុមហ៊ុនឯកជនរបស់លោក Kim Seon Ho ថា «អង្គភាពតែមួយគត់របស់លោក Kim Seon Ho ដែលបានរៀបរាប់នៅក្នុងអត្ថបទនានា ត្រូវបានបង្កើតឡើងដើម្បីបម្រើដល់ការផលិត និងសកម្មភាពទាក់ទងនឹងការសម្តែងរឿង ហើយមិនត្រូវបានបង្កើតឡើងដោយមានបំណងចង់សន្សំពន្ធ ឬគេចវេសពន្ធដោយចេតនាឡើយ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6DsLcqcFrHucetwEgASLsHmmrX_SlrQ2tgu3AVvpG1MEs5Qv3nPrjVy0P7z1jNTWuv_gTzS1aLf_AfpzDR4hQzGFNtra3lccpcxZvnmVgvaoieMODFc1Ca_ur13jPqTomOyJ83hRBrlhgaG-wXMInMfpDhr51wfIwsYhbhArprnYuhK0wIiaFSrPfDX4u/s2048/image_2026-02-02_11-11-31%20(2).png

ចាប់តាំងពី Kim Seon Ho បានផ្ទេរទៅក្រុមហ៊ុន Fantagio មកប្រតិបត្តិការអាជីវកម្មជាក់ស្តែងរបស់នីតិបុគ្គលនេះបានបញ្ឈប់អស់រយៈពេលជាងមួយឆ្នាំហើយ ហើយបច្ចុប្បន្នវាកំពុងស្ថិតក្នុងនីតិវិធីរំលាយចោលស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
ការចេញមកបដិសេធនេះបន្ទាប់ពីកាសែត Sports Kyunghyang បានលើកឡើងពីការសង្ស័យថា Kim Seon Ho អាចនឹងគេចពន្ធដោយបង្កើតក្រុមហ៊ុនគ្រួសារស្រដៀងគ្នាទៅនឹងករណីរបស់ Cha Eun Woo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgosrbNRhxP_JQEPlrEu3pT3u0U8sAAy0uxKnjfWS9HszbcerixbjybqcuVbUvSL9jjVHQNPs0jntUkBmHTYKbVW3cmLKR0glrVhlt1oLuEi9XttvvLcHEf3cAL_I_PX5PI9bKffOUKyEflxzAb9oL7WDYAJ3A0v9AuPtt0ue-f1MH8fj-cFrNkyX_pFiNV/s640/image_2026-02-02_11-11-31.png

យោងតាមកាសែតនេះ នីតិបុគ្គលនេះត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២៤ ដោយមាន Kim Seon Ho និងសមាជិកគ្រួសារកាន់តំណែងជានាយកប្រតិបត្តិ។ ក្រុមហ៊ុននេះត្រូវបានគេនិយាយថាមានភាពមិនប្រក្រតីដូចជាអាសយដ្ឋានដែលត្រូវគ្នានឹងអាសយដ្ឋានផ្ទះរបស់ Kim Seon Ho ការបង់ប្រាក់ឈ្នួលបុគ្គលិកដោយក្លែងបន្លំ និងការប្រើប្រាស់កាតឥណទានរបស់ក្រុមហ៊ុនខុសសម្រាប់គោលបំណងផ្ទាល់ខ្លួន៕

ទស្សនិកជនមិនពេញចិត្តដែល ផន ស្រីពី, គីមឡាង និង ស្រីនេត លេងបទ Lisa នៅលើទិកតុក

0

អ្នកលេងបណ្តាញសង្គមទិកតុកបានសម្តែងការមិនពេញចិត្តនិងចង់ឱ្យផ្លាស់ប្តូរបទចម្រៀងនៅពេលឃើញបវរកញ្ញា៣រូបរួមមាន ផន ស្រីពី សារ៉ាន់ គីមឡាង និង រី ស្រីនេត ដាក់បទចម្រៀងរបស់ Lisa សមាជិក BLACKPINK ។ ការមិនពេញចិត្តនេះទំនងដោយសារតែ Lisa ជាតារាចម្រៀងកូរ៉េមានដើមកំណើតថៃ ចំពេលប្រទេសទាំងពីរមានជម្លោះព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAdBjkql0beBw2UcNbol5CP6oRVEtc9tVSwfE-UMzGjfiSl329QoJjaxDph7sIwgDtHrvEeAVAbj7RD2ElPMsXgkWncxs2KaQepOwkJSsb1OGJzkL8cnUdNdQEGsxj7lH4CcI6vAG1T85tFmnqUTZYqICZ_wdOk0Iu9_sZOHulwc6ubZCNyVh-PWnBY4cv/s960/580775150_1897807987440646_5661821977479418925_n.jpg
នៅថ្ងៃទី១ ខែកុម្ភៈ គណនីទិតតុកមួយឈ្មោះថា « selaarr Review តាមអារម្មណ៍» បានបង្ហោះវីដេអូដែលមាន ផន ស្រីពី Miss Cosmo Cambodia 2025 សារ៉ាន់ គីមឡាង Miss Earth Cambodia 2025 និង រី ស្រីនេត ដែលជាលំដាប់រងក្នុងកម្មវិធីបវរកញ្ញាមួយ បានដើរក្រសោបគ្នាទាំងព្រម ដោយបានដាក់បទចម្រៀង BORN AGAIN របស់តារាចម្រៀង Lisa សហការជាមួយនឹង Doja Cat & RAYE។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5g1EyUusN06XHjgpkPAnZBw6mwG8GR0-tp5gCL7vyvyy8WXpgquD0yHoMclDHHQPZ_Q70cjW1jz9ILVjeslt-erT5UEk1KvZ7h6bjT-KZ1r4rsdBiZxVeLo8ZuNoajZcBsSlbXsfRScEBEMqFM4y6lCgrxbmwtBknOhzzQYJSNNo1dLOyOwj2suCnFOEq/s2048/610974188_1174338078233045_2008110678677884776_n.jpg
ទោះយ៉ាងណា ការដាក់បទចម្រៀងនេះបានបណ្តាលឱ្យអ្នកលេងទិកតុកដែលជាអ្នកគាំទ្របានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះការដាក់បទចម្រៀងរបស់តារាចម្រៀង Lisa ។ នេះមិនមែនជាលើកទី១នោះទេដែលបវរកញ្ញាត្រូវរងនូវមតិប្រតិកម្មនៅលើបណ្តាញសង្គមនៅពេលលេងបទចម្រៀងរបស់ Lisa កន្លងមក ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏រងការរិះគន់ដូចគ្នានៅពេលនាងលេងបទ « WHEN I’M WITH YOU» សហការជាមួយ Tyla។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5VJQUOAGqY_vEzTcKaTyyXh4hEUaaM44U01WSWx61tFBsnppZYJT9wkrkAKVTpNejkGZQe7-6rfGWk1KnAvmod9XtwuCv54G1mLthkw_d8zHWGngDgIgJysNd1OLnoMyRnvjP8dOx1niI11vw5EuTN2ZP1q6-pwjj-Ciet87owApT5G0d8ijAATHraOSJ/s2048/619407975_889796813434525_1085495329542922678_n.jpg

ភាពមិនពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមកាន់តែច្រើនចំពោះ Lisa ដោយសារតែនាងជាជនជាតិសៀម ស្របពេលប្រជាជនខ្មែររងការឈឺចាប់ដោយសារតែយោធាថៃឈ្លានពានទឹកដីកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhohd9v43CvcQwhk-P7WQk4tNLFhHdFQQAC9bx0jTIl0MKdEjm821APEdllm7yAKFlV1KZmGSr4gZkmvpYCtPl2lZR51vBbtBafXf4Ot2zPZALxu9UU51RgnFt57u_AMWi0EGBhMKVXB-ovLtrkkxr-PZ21FT8IyM5MD4i-tWbfJJ2dCwWiZLIwXBur6Zx5/s1350/image_2026-02-02_10-23-03.png
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ សារ៉ាន់ គីមឡាង Miss Earth Cambodia 2025 ត្រូវរងនូវមតិវែកញែកយ៉ាងច្រើនចំពោះការស្លៀកពាក់ស្បៃនិងខោ។ ចំណែកឯ ផន ស្រីពី វិញថ្មីៗនេះត្រូវបានទស្សនិកជនសរសើរយ៉ាងច្រើនចំពោះវីដេអូរបស់នាងដែលចូលរួមផ្សព្វផ្សាយតំបន់ទេចរណ៍។ ជាមួយគ្នានេះ រី ស្រីនេត កំពុងមានដំណឹងល្អថារូបនាងនឹងចូលប្រកួតវិស័យបវរកញ្ញាម្តងទៀត៕

មេដឹកនាំអ៊ីរ៉ង់ថាសង្គ្រា.មនឹងរាលដាលពេញតំបន់ បើអាមេរិកបើកការវាយប្រ.ហារអ៊ីរ៉ង់

0

ប្រទេសអ៊ីរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានសង្គ្រា.មនឹងរាលដាលពេញតំបន់ ប្រសិនបើអាមេរិកបើកការវាយប្រ.ហារអ៊ីរ៉ង់ ហើយអ៊ីរ៉ង់មិនខ្លាចកងទ័ពជើងទឹកដ៏ច្រើនរបស់អាមេរិកទេ ហើយមេដឹកនាំអ៊ីរ៉ង់បានថ្កោលទោសអាមេរិកដណ្តើមធនធានធម្មជាតិជាច្រើនរបស់ខ្លួន ដូចជា ៖ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ។ ការព្រមាននេះស្របពេលស្ថានការណ៍តានតឹងរវាងប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ជាឱ្យកងទ័ពជើងទឹកបង្កើនកម្លាំងឆ្ពោះទៅមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJGBnAZgmHvHgl33WsSsSTqod9HX0IQy3IEULp-kfU76XOS0kQZGUfTwUssUriyMKuS0-ECJh27TQ7fFJRJ0fF4nHNF1wIwG_61lfmTg0S3xrGXMBgjf0nbbWngH88dRwcAwnvDSZW4djPIHx6DaRDzpmb7fvgFOdDo27MxSw-Fv9OpRWX1FlaH2oV3qpA/s976/photo_2026-02-02_15-45-47%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei ក៏បានចោទប្រកាន់អាមេរិកដណ្តើមធនធានធម្មជាតិជាច្រើន ដូចជា ៖ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ។ លោកក៏បាននិយាយពីពលរដ្ឋអ៊ីរ៉ង់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល គឺស្រដៀងនឹងរដ្ឋប្រហារ ដោយសារការវាយកំទេចអគាររដ្ឋាភិបាល ធនាគារ វិហារអ៊ីស្លាម វាយសមត្ថកិច្ច កំទេចទីតាំងកងកម្លាំងបដិវត្តអ៊ីស្លាម (IRGC) និងដុតគម្ពី ប៉ុន្តែការធ្វើបាតុកម្មនេះត្រូវបានបង្ក្រាបហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0cWNKw03LFnV8YfaWxPzfCRVj0OHgwJraJ82jCUUP4Vz30OZ06nJftgNYMwgdNt2pGdBKAtH0e7hOCbMVSvaDvmGydh5hH77esu1T1HsBWDZuee92R8XpWzOzWiG4zgTD3UqvuNpvrT9CN1qzjSuyHSrLyhdzf3qDn75t9AmSYDOgDbxcqCPw5MDQqp0P/s1280/photo_2026-02-02_15-45-47.jpg

លោកបានហៅការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល រួមទាំងហេតុការណ៍អសន្តិសុខកើតឡើងនៅប្រទេសអ៊ីរ៉ង់រហូតបណ្តាលឱ្យមនុស្សស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ថាជាការបំផ្លាញ ដែលលោកធ្លាប់និយាយពាក្យនេះថ្កោលទោសក្រុមចលនាបះបោរ Green Movement កាលពីឆ្នាំ២០០៩ និងការធ្វើបាតុកម្មកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP0A7yiPomPoCbQmTr5XFuTePc2UNBnA-XGj7euqyrA11wnoxVX-eOi3qUeQ-yE6OyNDTK_lUtQoT0Fj9Z-zvmd8xCuu8XNfiQBt2P_nWyW6PeyDsXnk3XL02y6se8LJ8LLG3Prr5bMyYfhn-sGetE-8ft-xA7E9UxZU9nivooOUk5IU6iYP8TifrAZB0a/s1200/photo_2026-02-02_15-47-22.jpg

មេដឹកនាំកំពូលអ៊ីរ៉ង់និយាយទៅកាន់អ្នកគាំទ្រជាច្រើននៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសគម្រប់ខួបការវិលត្រឡប់មកប្រទេសវិញរបស់លោក បន្ទាប់ពីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសបារាំង កាលពីឆ្នាំ១៩៧៩ ថា អ៊ីរ៉ង់មិនខ្លាចនាវាដឹកយន្តហោះចម្បាំងរបស់អាមេរិកឈ្មោះ USS Abraham Lincoln ទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU2ySoRZveJ1ghgr8gRgAWJGwABcHzjWAKMWWLquLpLkENjcxJ-z6bil9pzOqOlJNYAWVjDTgRXwHHfCGkTpcViDEhsvymx6yHeC9AatOCggdArAVC6GKJVyLf4RDrsGgxBX_7LaTE0zcMoau6l8vH2Z4QTmZyTb0Fw3CfunezUYURANHxLRq6anPNroIV/s1280/photo_2026-02-02_15-47-21%20(2).jpg

ការព្រមានរបស់មេដឹកនាំអ៊ីរ៉ង់ បន្ទាប់ពីលោកប្រធានាធិបតី Trump ពិចារណាវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ ដោយសារការពិភាក្សារវាងអាមេរិក និងអ៊ីរ៉ង់ អំពីការកំណត់កម្មវិធីនុយក្លេអ៊ែរ និងផលិតមីស៊ីលផ្លោងគ្មានលទ្ធផល ។ លោកប្រធានាធិបតី Trump សង្ឃឹមថា អ៊ីរ៉ង់នឹងយល់ព្រមធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក ប្រសិនបើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀងទេ នឹងមានសង្គ្រាមកើតឡើងដូចការលើកឡើងរបស់មេដឹកនាំអ៊ីរ៉ង់មិនខាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjobQ8YRVnq9RvkFgyWkvd8T1uV9_R09ZnKli1VWCRKE9GNKzuExgYo7J1-9Dh_wD7UKSBHzRfGwHKbsWV1ygCkxn8yviyE5dtwtRdM5_pleRpxmmhMelgTeYq5BtQkWc5HRcksxG_TrpTTzT9fdbuTxwIngXLPjMKiZt5IF05hW9o-LsmqX6-PRro7XglG/s1280/photo_2026-02-02_15-47-21.jpg
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានផ្តល់សម្ភាសន៍ពិសេសជាមួយសារព័ត៌មាន CNN ថា លោកមានទំនុកចិត្តអ៊ីរ៉ង់នឹងអាចធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ស្តីពីគម្រោងនុយក្លេអ៊ែរ ។ ការលើកឡើងបែបនេះស្របគ្នានឹងមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរង់និយាយកន្លងមកថា ការចរចាជាមួយអាមេរិកកំពុងដំណើរការទៅមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgozAAVEkSGT4QyP1Zg81k2bFPMd62shA_6WQXWedohMQ49IwB0paJi5h2Kik7YeP6ohQscDqlSoaAmX_OPYuBPkLk7-iQY22EW2KYaizGHfF2iw2mTLYmIIcv_FwJ2UkYg8I_BNZJAZONTUp2uev2c3p4j3hUGlBtS7fRX_qGzdNDuosY21cKTiSdNdPqR/s1200/photo_2026-02-02_15-47-22%20(2).jpg

គួរបញ្ជាក់ថា អាមេរិកបានបញ្ជូននាវា USS Abraham Lincoln សម្រាប់ដឹកយន្តហោះចម្បាំងចូលមកកាន់តែកៀកប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យកងទ័ពជើងទឹកអាមេរិកត្រៀមខ្លួនវាយប្រហារអ៊ីរ៉ង់ ៕

ចិនបំបែកកំណត់ត្រាថ្មី! បង្ហោះខ្លែងយក្ស ទាញថាមពលអគ្គិសនីពីខ្យល់បានដោយជោគជ័យ

0

អានហ៊ួយ៖ តើអ្នកធ្លាប់ស្រមៃទេថា ខ្យល់អាកាសដ៏ត្រជាក់ដែលបក់កាត់ពីលើយើងរាល់ថ្ងៃ អាចក្លាយជា ថាមពល ដ៏មហាសាលដែលមិនចេះរីងស្ងួត? ជាទូទៅ នៅពេលយើងនិយាយពីថាមពលខ្យល់ យើងតែងតែនឹកឃើញដល់ទួរប៊ីនខ្យល់យក្សដែលមានស្លាបចក្រធំៗ ឈរយ៉ាងស្វាហាប់នៅលើដី ឬកណ្តាលសមុទ្រ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន Energy China បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល តាមរយៈការផ្លាស់ប្តូរការគិតបែបបុរាណនេះ ដោយការបង្ហោះ ស្ថានីយថាមពលហោះទៅលើមេឃ ហើយភ្ជាប់វាចូលទៅក្នុងបណ្តាញអគ្គិសនីជាតិបានសម្រេចជាស្ថាពរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7qzw1djpuRnr7DuAKqO5huN4c8hGdkdfFQrc_aTTo7QYu5y6irBZ6bwfpfSOxgXy4SheLk45nlnl9J-uqjhDssUMW4rrTPTHxvP6P6_f0CF8oA-ip5m8E_h4HhvlF-hYbsefnNyDzyCErQQ7ozRCCrAq2Tk9jIx64hJxkxcZfspGEcj0bo31XoG2vWpVm/s1280/photo_2026-02-02_15-13-48.jpg

មូលហេតុដែលនាំឱ្យបច្ចេកវិទ្យានេះមានភាពអស្ចារ្យ គឺដោយសារវាស្ថិតនៅកម្ពស់ខ្ពស់ រហូតដល់ទៅ ២០០០ ម៉េត្រ។ នៅលើដីដែលយើងរស់នៅ ខ្យល់ជារឿយៗត្រូវបានរារាំងដោយដើមឈើ អគារ និងភ្នំ ដែលធ្វើឱ្យវាមិនសូវមានកម្លាំងខ្លាំង។ ប៉ុន្តែនៅកម្ពស់រាប់រយម៉ែត្រលើអាកាស មានចរន្តខ្យល់ ដែលបក់បោកយ៉ាងខ្លាំងក្លា និងមានស្ថិរភាពបំផុត។ ប្រព័ន្ធទួរប៊ីនហោះនេះ មានរូបរាងដូចជាយន្តហោះគ្មានមនុស្សបើក និងមានខ្សែរដូចជាខ្លែង ដែលត្រូវបានគេបង្ហោះឱ្យទៅស្ទូចយកថាមពលពីចរន្តខ្យល់កម្រិតខ្ពស់ទាំងនោះមកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjGkHjRR_d2pVo5usUU8hPKeCvEEjjPka7WgEv8d6Mh4IClcgXUksMD4qSLh4MUxGsvRVmYPCMRdcHI3Lc8v66WpBzNfhcp3CvTIQmQCeK-68WidxzwFzLTGb20qZJHzQfVFc5kTJBR7CdxH3EtrO4M99cdrFNzEj5X9GgoQkAWhvlzvZRUfly4-v8tBlr/s1280/photo_2026-02-02_15-14-41%20(2).jpg

នៅពេលខ្លែងបច្ចេកវិទ្យា នេះហោះហើរតាមគន្លងជារង្វង់ ឬរាងលេខប្រាំបី វានឹងបង្កើតកម្លាំងទាញដ៏មហាសាល។ កម្លាំងនេះនឹងអូសទាញខ្សែកាបដែលមានកម្លាំងខ្ពស់ ដែលភ្ជាប់ពីលើអាកាសចុះមកក្រោមដី ដើម្បីបង្វិលម៉ាស៊ីនបង្កើតថាមពល (Generator) យ៉ាងលឿនស្លេវ។ វាគឺមានចលនាដែលមិនចេះឈប់ឈរ ដោយហោះឡើងបង្កើតកម្លាំងទាញ និងទម្លាក់ខ្លួនបន្តិចដើម្បីប្រមូលកម្លាំងហោះបន្តទៀត បង្កើតបានជាចរន្តអគ្គិសនីបានដល់ទៅ ២.៥ មេហ្គាវ៉ាត់ ដែលផ្គត់ផ្គង់ផ្ទះពលរដ្ឋបានរាប់ពាន់ខ្នង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9DKUG_5M2EtlyYX5WLwAkmFglHCMPbF_CjmU8cp0s5H0SiQGfdoHzAaC1dDlrNMVw9SAlsSUp7migikHEx15N6OOSMYwscwUOMCE3OXZaSVciccJx-s1ToB53I0WQ8DHho8ckhWhS71Nj7rqpshyphenhyphenPvK5Xhd5ZQMSZLf_Tgmfp1ji8Cp_-1F_mn_jvJy-s/s1280/photo_2026-02-02_15-14-41.jpg

វាសាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ បើប្រៀបធៀបទៅនឹងទួរប៊ីនខ្យល់បុរាណ បច្ចេកវិទ្យាហោះហើរនេះមិនត្រូវការប្រើប្រាស់បេតុង ឬដែករាប់ម៉ឺនតោនដើម្បីសាងសង់បង្គោលខ្ពស់ៗនោះទេ។ នេះមានន័យថា វាមានតម្លៃដើមទាបជាងមុន និងមានផលប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត។ លើសពីនេះទៅទៀត វាមានភាពបត់បែនខ្ពស់បំផុត ដែលគេអាចយកទៅប្រើប្រាស់បានគ្រប់ទីកន្លែង មិនថាជាតំបន់ភ្នំដាច់ស្រយាល កោះតូចៗ ឬសូម្បីតែនៅកណ្តាលសមុទ្រជ្រៅ ដែលបច្ចេកវិទ្យាចាស់ៗមិនអាចទៅដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4WzulKLpfxoJ9CKmJiypdoXgE6kMms2hahCaXjqC0y2Z-kquIJxtaXplPPFqxMwX-wa1g9jfs_vR36C-g4PgV9_zEfGIyqp3xwDCxSbA2CiaOuyeTIViBuo5Sx0bqB-wIT0RFd1ZakKSfWItJ3i_xXOLVyKp9AzsHxruyzlvW1s6c53oSNZLNAq3O9Iis/s1200/photo_2026-02-02_15-13-47.jpg

ការជោគជ័យនៃការតភ្ជាប់ចរន្តអគ្គិសនីនៅខេត្តអានហ៊ួយ គឺជាសក្ខីភាពមួយបង្ហាញថា ចិនកំពុងតែបោះជំហានយ៉ាងលឿនក្នុងការនាំមុខលើ ” Frontier Technology” ឬបច្ចេកវិទ្យាជួរមុខ។ ការផ្លាស់ប្តូរពីការសាកល្បងនៅក្នុងមន្ទីរពិសោធន៍ មកជាការផ្តល់អគ្គិសនីប្រើប្រាស់ជាក់ស្តែងក្នុងផ្ទះសម្បែង គឺជាសមិទ្ធផលដែលនឹងផ្លាស់ប្តូរមុខមាត់នៃវិស័យថាមពលស្អាតជារៀងរហូត។ ពិភពលោកកំពុងតាមដានមើលដោយក្តីសង្ឃឹមថា នៅថ្ងៃអនាគតដ៏ខ្លី យើងនឹងឃើញ ខ្លែងអគ្គិសនីទាំងនេះ ហោះហើរពាសពេញផ្ទៃមេឃ ដើម្បីផ្ដល់ពន្លឺ និងជីវិតដល់មនុស្សជាតិដោយមិនបំផ្លាញផែនដី៕

ចិនកាត់ទោ.សប្រ.ហារជីវិតអភិបាលក្រុងម្នាក់ ជុំវិញសំណុំរឿងពុករ.លួយដ៏ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

0

ប្រទេសចិន ៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ តុលាការចិនមួយបានកាត់ទោ.សប្រហារជីវិតអតីតអភិបាលក្រុងហៃគូ បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថាគាត់មានជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងពុករ.លួយដ៏ធំមួយមិនដែលមានក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការរឹបអូសបានមាសចំនួន ១៣តោនកន្លះ និងលុយសុទ្ធដ៏ច្រើនមហាសាលនៅក្នុងឃ្លាំងស្តុកទ្រព្យរបស់គាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcMzlguqJZJCH1mIZnygcsLWjuVxK2aGscj8nLn1b1voxsdrk_UiJti_-d86tW_pahvD8_GsJJ1cM5wU6kpUb3vx_cpI2WVw39TNrqXgb_UydAyO863YRrxKGwAP-oTmcBx_66y9n76Q_bBnCoN8MxHl6wZ4qpKm9yYPTiKq8PqIpQkFeZpFbe2WdMR28J/s1280/photo_2026-02-02_15-02-37.jpg
លោក Zhang Qi អតីតមន្ត្រីជាន់ខ្ពស់ និងជាអតីតអភិបាលក្រុងហៃគូ រដ្ឋធានីនៃខេត្តហៃណាន ត្រូវបានតុលាការចិនបានកាត់ទោ.សប្រ.ហារជីវិត បន្ទាប់ពីរកឃើញថាគាត់មានទោសពីបទសូកប៉ាន់ និងរំលោ.ភអំណាច។ តុលាការបានសម្រេចថា បទឧក្រិដ្ឋរបស់លោក Zhang ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍សាធារណៈ ដែលឈានដល់កម្រិតនៃការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុតក្រោមច្បាប់ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9R0-GgJXrIwgtiwesfWTujvYrGeeveD0yMVBUT_17RAr8QwDcv6QviIA_LxVEmK-dSTFJb5EuIdffAIBfo9ySUx1hyphenhyphen4xFTJIZKPfgCf_-hH-p5F3zM7DSeWb62rVmNvCANZvTkeQEOm75ahprlkeBBiBvawPZzJLAXcjS-OxDixUZ29ns_J1TIvzP84lJ/s685/photo_2026-02-02_15-02-51.jpg

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា លោក Zhang បានប្រមូលទ្រព្យសម្បត្តិខុសច្បាប់យ៉ាងច្រើនតាមរយៈប្រាក់សំណូកដែលទាក់ទងនឹងកិច្ចព្រមព្រៀងដីធ្លី និងកិច្ចសន្យារដ្ឋាភិបាល ដោយអាជ្ញាធរបានរឹបអូសប្រាក់សុទ្ធ មាស និងទ្រព្យសម្បត្តិប្រណីតយ៉ាងច្រើនពីឃ្លាំងទ្រព្យសម្បត្តិរបស់មន្ត្រីរូបនេះ។

គួរជម្រាបថា កាលពីអំឡុងពេលកាន់តំណែងជាអភិបាលក្រុងហៃគូពីឆ្នាំ ២០០៩ ដល់ ២០១៩ លោក Zhang ជាអ្នកចេញច្បាប់សាងសង់ និង គម្រោងសំណង់ហេដ្ឋារចនាសម័ន្ធនានា ដែលធ្វើអោយលោកប្រមូលទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់រាប់ពាន់លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfkr_G9MXB_CbE-Ttvo84Szp28bWFDnJkn2Oh6HACHR71Qni42PWr-mfaTWdyapl1vPEdflEVNXhOj8vIgEpSjRz5bkw6x_1LwQF8QZ0EcQ1fI2cU310SYyK-eYhyVK_4B-w1lvMSPuIEu9EFYJ40BCLv5JTayr2ELYpM9Wl6xNN7gJjfbSK3fJEYrmAuo/s1200/photo_2026-02-02_15-02-36.jpg

ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយ បន្ទាប់ពីរបាយការណ៍មួយចំនួនបានលេចធ្លាយអំពីទ្រព្យសម្បត្តិខុសច្បាប់យ៉ាងច្រើនដែលជាប់ទាក់ទងនឹងលោក Zhang។ ការផ្តន្ទាទោសលោក Zhang គឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកំពុងបន្តរបស់ប្រទេសចិន ដែលបានកំណត់គោលដៅមន្ត្រីនៅថ្នាក់ជាន់ខ្ពស់ និងថ្នាក់មូលដ្ឋានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕

Zhao Lusi ត្រូវគេតាមប្រ.មាញ់ដល់សណ្ឋាគារ

0

ថ្មីៗនេះក្រុមហ៊ុនគ្រប់គ្រងរបស់ Zhao Lusi បានបង្ហោះសេចក្តីប្រកាសមួយនៅលើ Weibo ដោយបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើដំណើរឯកជនមួយដែលមិនបានផ្សព្វផ្សាយ តារាស្រីរូបនេះត្រូវបានរថយន្តមួយគ្រឿងបើកតាមពីក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiRnHq0lFRmpKo6krqz_th6Xp9SmzMz1_nkfUHyg4d45YhGVXMqTvWX_Xbx8ORkydR-If_iAzcJ3OknWMw1_hT6AmdcsG7HSZTN9UfXjeNZXbuAN-POLawyYWqYp39SEzFH7GFbCAnT2Y1sCNemVcwbAKh2UAjKy-KmGbx7hN1Z2E4t1p28luhWqOEtfXF/s2000/image_2026-01-31_16-30-46.png

ជនតាមប្រមាញ់រូបនោះថែមទាំងបានបើកឡានចូលទៅក្នុងយានដ្ឋានមួយទៀតពេលដើរតាមនាងទៅដល់គោលដៅ។ ដោយមិនអាចថតរូបភាពរបស់ Zhao Lusi បានទេ ជនតាមប្រមាញ់រូបនោះបានបើកឡានចូលទៅក្នុងសណ្ឋាគារដើម្បីតាមដាននិងថតរូបនាងដោយសម្ងាត់។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា «ទង្វើព្យាបាទដែលបានកើតឡើងនេះបានរំខានដល់ការងារធម្មតារបស់ Zhao Lusi បង្កឱ្យមានការរំខានចរាចរណ៍ និងបង្កហានិភ័យសុវត្ថិភាពយ៉ាងសំខាន់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYaR6ZFbCeNib7vzOyVvZBVRLed5TUzogFRh4BxxH-f8sQLRSXcUvG39Hw5b9qXaC_vrLG1c0K-NlTCd1CMadBN7q0HR-8ZHZY5D66pNGzLrzonNWWrXotlfo6D63vBwxnTy7LhaafxIK3_s4eV8FF0Ax0MBnKYKUwQMa-rX6Fwv0kDkzyEPNONlflihaP/s1920/image_2026-01-31_16-30-45.png

ក្រុមហ៊ុនបានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះខណៈឥឡូវពួកគេបានប្រមូលភស្តុតាងប្រឆាំងនឹងបុគ្គលដែលពាក់ព័ន្ធ ហើយរក្សាសិទ្ធិក្នុងការបន្តសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងពួកគេ។ ភាគីរបស់ Zhao Lusi បានព្រមានអ្នកដើរតាមថា៖ «សូមគោរពតាមព្រំដែន គោរពអ្នកដទៃ ហើយកុំបំពានច្បាប់ និងសីលធម៌ជាដាច់ខាត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd7aUGd7MasoY0c2W3rd_zfht-Pv8iqDzzuPr2kreyBB7c6A5xdfN_5e4P6wTLt4mssDcZJ3hRa8NXIN51rjuh6yX4OPmb_nZ7HNV8fzc8xxx8Z62MDpL37zU24eFr7MDuB6kG323XOm51uHzGOoLv2HA0pJtPNVo0rKBm_CvUORpQPSxUGs-ihpMU1oIO/s1440/image_2026-01-31_16-30-48.png
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ការិយាល័យរបស់ Zhao Lusi បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការបង្ហោះ និងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតជាញឹកញាប់ ដែលប្រមាថ និងបរិហារកេរ្តិ៍ចំពោះ Zhao Lusi ដែលរំលោភយ៉ាងធ្ងន់ធ្ងរលើកិត្តិយស សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់នាង។ ដើម្បីការពារ Zhao Lusi ភ្នាក់ងាររបស់នាងបានអនុញ្ញាតឱ្យក្រុមមេធាវីអាជីពមួយក្រុមបញ្ចប់ការប្រមូលភស្តុតាង និងដាក់ពាក្យបណ្តឹងជាផ្លូវការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfHzIJogew-fi9cKR6_2hV6UzFez0ELYwW7B4v4sOvWhWPvUklBBbNL8fRUBgAHSo4HWTUNsYkxy3qUczUSZXZ60Yueufqw-6Q0XdsJGI5f98IdYbW8yOjlL80lvtKsYKALZLXCCcH0ubTXLaktEQzti2tNAmPiQDZ-ehXoI1jHrLovHQqG3CKtSOfzGmK/s1549/image_2026-01-31_16-30-48%20(2).png
ចាប់តាំងពី Zhao Lusi ចាកចេញពី Galaxy Cool Entertainment ហើយបានផ្លាស់ទៅក្រុមហ៊ុនថ្មី ក្រុមគ្រប់គ្រងរបស់នាងបានសកម្មខ្លាំងណាស់ក្នុងការការពារសិទ្ធិ និងរូបភាពរបស់សិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpu6-bsaya2vXWsjeQNegYPLXM5k7Duf-sq-fLb3vsv7GwFi9RJXvg9FJMdSzTGprFhWTwDdHkO1OMHvFIGYDz1qPtdqz82VoT0r3pFiE4k6rE8yGaBwWFAU8__o4fdJKAiPdRKu9trPhIskDCNtcnbay7JzgqiISaTjxewv04TJun2F1DwkJikYtADlie/s1453/image_2026-01-31_16-30-47.png

ថ្មីៗនេះ Zhao Lusi បានបង្កឱ្យមានការភ្ញាក់ផ្អើលមួយ នៅពេលដែលនាងបានធ្វើការផ្សាយផ្ទាល់ដោយឥតគិតថ្លៃ ដើម្បីគាំទ្រដល់កសិករនៅក្នុងស្រុកកំណើតរបស់នាង គឺខេត្តស៊ីឈួន ក្នុងការលក់ផលិតផលកសិកម្មរបស់ពួកគេ។ ការផ្សាយផ្ទាល់រយៈពេលជាង ៦ ម៉ោងតារាស្រីរូបនេះបានជួយលក់ការបញ្ជាទិញចំនួន ៨៧០,០០០ ដែលបង្កើតប្រាក់ចំណូលចំនួន ៣៤ លានយ័ន។ Zhao Lusi កំពុងវិលត្រឡប់មកវិញយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ បន្ទាប់ពីសម្រាកមួយឆ្នាំ ដោយសារបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងចាស់របស់នាង៕

ម្តាយ ទេព ពិសិដ្ឋ ចេញហែ.កអតីតស្វាមីដែលបង្ហោះចោទប្រកាន់វា.យប្រហារកូនប្រុសដើម្បីធ្វើអាជីវកម្ម

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាឪពុកបង្កើតរបស់តារាចម្រៀង ទេព ពិសិដ្ឋ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីចេញមកបង្ហោះសំណេរចោទប្រកាន់ថា កូនភ្លេចកំណើត។ ស្ថិតក្នុងភាពចម្រូងចម្រាសនេះម្តាយរបស់ ទេព ពិសិដ្ឋ ចេញការពារកូនប្រុសដោយបញ្ជាក់រឿងមួយចំនួនដែលទស្សនិកជនស្ទើរតែមិនចង់ជឿថាក្រុមគ្រួសាររបស់តារាវ័យក្មេងរូបនេះមានអំពើហិង្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_d9_k1Fcof9XJn_yqqq1JIIl7iVfQLP-GRu_-ek5EIuVGAavO_knolDEeTlSPCaj5EDTU3OU8olqcSqPmoXGDMf6xN0WnIKcHOXR3NAmtfFpClEOBer90GS7jvRT3AxuzXvRCPbo1kKpTwa0DbB8R-mWP3sLgI-vrX869jZaaLA8U6CE_ytYyMGBj3e8/s733/image_2026-02-02_09-04-40%20(2).png

តាមការរៀបរាប់របស់ម្តាយ ទេព ពិសិដ្ឋ នៅលើបណ្តាញសង្គមកាលពីថ្ងៃទី៣១ ខែមករា បានឱ្យដឹងថានៅពេលកូនប្រុសឈឺសុំខ្ចីលុយអតីតស្វាមីមកព្យាបាលកូនប្រុសតែឪពុកមិនឱ្យបែរជាអ្នកដទៃមិនមែនជាសាច់ញាតិជួយទៅវិញ។ អ្នកស្រី សោភ័ណ និយាយថាខ្លាកាចមិនស៊ីកូនឯងទេតែឪល្អបំផ្លាញកូនខ្លួនឯង ហើយអ្នកស្រីមិនដែលបង្គាប់កូនមិនឱ្យស្គាល់ឪពុកនោះទេ ហើយពីរអាទិត្យមុនទើបតែបាននាំកូនៗទៅលេង ខណៈ ពិសិដ្ឋ ក៏ឧស្សាហ៍ទៅលេងដូចគ្នា។ អ្នកស្រី សង្កត់ធ្ងន់ថា ទេព ពិសិដ្ឋ មិនដែលធ្លាប់ប្រកាសថាអត់មានឪពុកនោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3LZ93Jr_NNzeqJgb39dK2crE2s3XViY2d9DS5mEfTB9tjcdxPTf7CDXOQjFtrIaETJwY1iPDfmlSbFWE50QAM4BtV7p48HntZ2KXnM_VIFW_VDN0qSOXNNrBTFxv81XlUac3M2pt31nMQRqMNloC574hVg1kh1k5OCXqiCXra_Iw_Ed3xHWHO_pbLdDA3/s2048/image_2026-01-31_15-17-18.png

ម្តាយ ទេព ពិសិដ្ឋ បានលាតត្រដាងពីអតីតស្វាមីដែលធ្លាប់ប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារកម្រិតធ្ងន់ ដែលធ្វើឱ្យកូនៗនិងអ្នកស្រីរងការឈឺចាប់យ៉ាងខ្លាំង ហើយពេលនេះមកបង្ខូចជាន់កូនខ្លួនឯង។ អ្នកស្រីក៏បានបង្ហាញថាឪពុក ទេព ពិសិដ្ឋ បានប្លុកកូនៗចោលអស់ហើយប្រាប់ខ្លួនកុំឱ្យកូនមករកតែកូននៅតែរកឪ។ អ្នកស្រី សោភ័ណ ថាខ្លួនអ្នកស្រីរងការឈឺចាប់ មិនចង់រម្លឹកអតីតកាលនោះទេ ១៨ឆ្នាំហើយដែលអ្នកស្រីរស់នៅវេទនា ជាមួយមនុស្សប្រុសតែចរិតស្រីគ្រប់គ្រងលុយកាក់បិតសិទ្ធិមិនឱ្យរវល់នឹងម៉ែឪបងប្អូន។ ម្តាយរបស់ ទេព ពិសិដ្ឋ បានសង្កត់ធ្ងន់ថា «ខ្ញុំមិនខ្វល់ពីខ្លួនខ្ញុំទេចង់អ្នកណាថាខ្ញុំយ៉ាងមិចក៏បានខ្ញុំក៏មិនតបតដែរតែកុំប៉ះកូនៗខ្ញុំបើអ្នកល្អហើយនៅតាមរបៀបអ្នកទៅកុំយកកូនមកធ្វើអាជីវកម្មអី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG3eJ3oQQ74GarCn0k1BoSgqlwa2YUD9HbW9O_oCr2xdltJcdUcB08i6zCCcvdwYXP71OlE7oySXnAWZvlP4X5QGs7lYj8w5mFq8WTGqCtvnXCPuoovnnBVKBrvLzmClludC8DMjvVF8BWai5ISLh4of_WDMuQk-sARELCMvgRGCLSXSdguDXywuGyTT6Y/s933/image_2026-02-02_09-04-39.png

ក្រោយពីអតីតភរិយាចេញមកលាតត្រដាងបែបនេះលោក ទេព កោសល្យ បានចេញមកបកស្រាយដោយភាពជឿជាក់ថាអាចចុះមកសិក្សាបានតើសាច់រឿងមួយនេះផ្តើមមកពីអ្វី៕

 

 

NPN និយាយបែបនេះក្រោយមហាជនវែ.កញែ.ករឿងទេព ពិសិដ្ឋ និងឪពុក

0

ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក ទេព កោសល្យ ដែលគេស្គាល់ថាជាឪពុករបស់តារាចម្រៀង ទេព ពិសិដ្ឋ ចេញមកបង្ហោះចោទប្រកាន់ថាកូនប្រុសភ្លេចកំណើត។ ក្រោយពីបង្ហោះរួមសំណេររបស់លោករងការវែកញែកយ៉ាងខ្លាំងនិងមានមតិរិះគន់ថាធ្វើជាឪពុកគេមិនគួរបង្ហោះរឿងបែបនេះនោះទេ ខណៈអ្នកខ្លះទៀតក៏បានវែកញែកជាហូរហែ។ ខណៈដែល ទេព ពិសិដ្ឋ រក្សាភាពស្ងៀមស្ងាត់ស្រាប់តែគេបានឃើញ NPN ដៃគូ របស់ ទេព ពិសិដ្ឋ ចេញមកបង្ហោះសំណេរមួយយ៉ាងខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg7xpUHFPv82VIhQrG5jekM9dsmffnYlGI6XNCy-9gw7iPyDRbRccED4iDhVLI9UddFw-gPm8ksxRNfmSLlFqVOAZq1_B4rDgAw2ywypwlMiQsWMyYQq6gmPPanlIycgUGMd6sF8oVn4WKOCzDVbHA1IGc1i4KoV5CxYz_lNR5Ml2ZNxPBp3H5YDCokzXB/s2048/image_2026-01-31_15-17-21.png

លោក ទេព កោសល្យ បានបង្ហោះចោទប្រកាន់កាលពីថ្ងៃទី៣០ មករា ដោយនិយាយពីកូនប្រុសបានឪពុកថ្មីភ្លេចឪពុកបង្កើត ស្តីប្រដៅកុំឱ្យកូនជក់ ផឹកស្រា ព្រោះតែក្តីបារម្ភនិងនិយាយឱ្យបានធូរចិត្តខ្លះ។ ខិតខំរកលុយឱ្យកូនរៀនសូត្រទោះបីជាជួបលំបាកយ៉ាងណាក៏ដោយបែរជាកូនប្រុសស្រែកថាគ្មានឪពុក លោក ទេព កោសល្យ ថែមទាំងមានបំណងកាត់កាលកូនចោលទៀត ដោយបញ្ជាក់ថាលោកមានមុខរបរពីរបីមានលុយចាយមិនអស់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3LZ93Jr_NNzeqJgb39dK2crE2s3XViY2d9DS5mEfTB9tjcdxPTf7CDXOQjFtrIaETJwY1iPDfmlSbFWE50QAM4BtV7p48HntZ2KXnM_VIFW_VDN0qSOXNNrBTFxv81XlUac3M2pt31nMQRqMNloC574hVg1kh1k5OCXqiCXra_Iw_Ed3xHWHO_pbLdDA3/s2048/image_2026-01-31_15-17-18.png

ស្របពេលមានការបង្ហោះចោទប្រកាន់ថាជាកូនប្រុសភ្លេចកំណើត ងាកទៅកាន់ ទេព ពិសិដ្ឋ វិញបានរក្សាភាពស្ងៀមស្ងាត់ពុំបានចេញមកតបតឬបកស្រាយអ្វីនោះទេ ប៉ុន្តែគេបានឃើញមិត្តសម្លាញ់តារាចម្រៀងរូបនេះគឺ NPN ចេញមកបង្ហោះសំណេរខ្លីមួយថា «តាមដានគាំទ្រសិល្បៈនិងការងារដែលគេធ្វើបានហើយ មិនបាច់តាមដានចេះដឹងរឿងជីវិតផ្ទាល់ខ្លួនគេទេអូនស្កូវៗទាំងអស់គ្នា ដឹងនៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizekhtHmSsdO-Epo7PMxwMTnAxKeylbMYOhSpObZi5dxDFB_eqsyXSj34ciu_ECPLFHaZgirxZTiZvyvv1jm4gWrbW2jcQUPFwiZz5WEBEeOVJsAxGqIB5aPJ4f1YDnQop6d4D5eugU6H1URs-qX676Fq9s9Eg9CMIRGzNkxkaxjOrkVLJhT84B-TicDcr/s2048/image_2026-01-31_15-17-22%20(2).png

ជុំវិញភាពចម្រូងចម្រាសរវាងលោក ទេព កោសល្យ និងតារាចម្រៀង ទេព ពិសិដ្ឋ ម៉ៃ សុគន្ធ បានចេញមកលាតត្រដាងថាដូចជាអយុត្តិធម៌សម្រាប់តារាចម្រៀងរូបនេះដែលឪពុកម្តាយបែកបាក់គ្នា មានគ្រួសារថ្មីរៀងៗខ្លួនបែរជាចុងក្រោយកំហុសត្រូវធ្លាក់មកលើកូនដែលមិនដឹងអី៕

V ជាប់លេខ៤ជាមនុស្សដែលមានការស្វែងរកច្រើនបំផុតនៅលើ Google

0

តារាចម្រៀង V សមាជិក BTS បានជាប់ចំណាត់ថ្នាក់លេខ ៤ នៅពីក្រោយប្រធានាធិបតីអាម៉េរិក Donald Trump មហាសេដ្ឋី Elon Musk និងតារាចម្រៀង Taylor Swift ក្នុងបញ្ជី «មនុស្សទាំង ១០ ដែលមានការស្វែងរកច្រើនបំផុតនៅលើ Google ក្នុងឆ្នាំ ២០២៥» ។ ចំណាត់ថ្នាក់នេះរួមបញ្ចូលទាំងឥស្សរជនមកពីវិស័យផ្សេងៗដូចជា នយោបាយ កីឡា និងវប្បធម៌ពេញនិយម។ V បានយកឈ្នះកីឡាករបាល់ទាត់ Ronaldo, Messi, តារាចម្រៀងរ៉េប Kendrick Lamar ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEireiNCc1f9baT4Gn-xxqGGJwuUr3kkgy-evKyOw4HKSbfsn3-jBzAO6nyJKv5yDbM244s1TVN577MvBBa3LV6kEIEH4xwZPdQShslkebNy3Tez0VvMBhNBrhd-W5jquJ5sUySK9Dbv8-G6qVRpmKudwOhnPmOpwnVLQyiXRyjqgj867kwyUxLj4kvTS5BT/s1200/image_2026-01-23_11-12-00.png

យោងតាមរបាយការណ៍បានបង្ហាញថា V ទទួលបានការចាប់អារម្មណ៍នៅក្នុងប្រទេសជាង ៧០ ដោយសារតែសកម្មភាពតន្ត្រីទោលរបស់ខ្លួនឥទ្ធិពលខ្លាំងនៅលើ Instagram និងស្ទីលម៉ូតសក់ប្លែកៗ។ V ក៏ជាប់ចំណាត់ថ្នាក់លេខ ៦ នៅក្នុងបញ្ជី «សិល្បករប្រុសទាំង ៧ ដែលកើតក្រោយឆ្នាំ ១៩៩០ ដែលមានការស្វែងរកច្រើនបំផុត» របស់ Jagran Josh។ បញ្ជីនេះរួមមាន៖ Justin Bieber , Ed Sheeran, Harry Styles, The Weeknd, Zayn Malik, V និង Travis Scott។ ទិន្នន័យវិភាគស្វែងរកនៅលើ Google នេះមានចាប់ពីឆ្នាំ ២០០៤ដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclycIpM7wGZW2PdFe0xouMDE3IGILL9tPM7-qM9tjvKKegtNwihQcWHkxkfuE3cPNAYXQJpiUjeW8-LNbmbuGK0acUKQdyBXVXEzbvLCqI2suW7KDuxUyf16jesXFXFhdz1RUmF_KZVvi-zXNnp7srMv4Vdeb_PIeEVbgSoqHt_CB-9O-SuaWFQ7lWnHs/s1920/image_2026-01-31_12-11-59%20(2).png

ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ BTS នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៣ រហូតដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ V បានកត់ត្រាបរិមាណស្វែងរកខ្ពស់ជាប់លាប់ ដោយរក្សាតំណែងរបស់ខ្លួនជាសិល្បករ Kpop កំពូលម្នាក់ដែលមានឥទ្ធិពលលើពិភពលោក។ បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេ BTS បានប្រកាសជាផ្លូវការអំពីការវិលត្រឡប់មកវិញរបស់ពួកគេជាមួយសមាជិកទាំង៧នាក់តាមរយៈការចេញអាល់ប៊ុមស្ទូឌីយោរបស់ពួកគេ «Arirang» នៅថ្ងៃទី ២០ ខែមីនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw9TNa_CCq3q1gg_UYqOq9q5IsNCdqlNhgDZ6UfwANGwFwvqFh7x-LPpcGduj0d7M8hMwpYKgFCzokcsOUyUDwXC2zvpeVgAxEpQeRVfiTPMj4aBKD9bYi2iwKpB0heEfy_bRAqG3VHm8zPSAk_gNG7C60W4Dl2JW8rayKKn0i6646XIAKgbTO5nkB-NrV/s1428/image_2026-01-31_12-11-57.png

ក្នុងពេលជាមួយគ្នានេះ BTS នឹងចាប់ផ្តើមដំណើរទេសចរណ៍សកលលោកទ្រង់ទ្រាយធំដែលចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៦នេះផងដែរ។ ដោយមានសកម្មភាពជាក្រុម និងទោល អាជីពរបស់ V នៅតែបន្តរីកចម្រើន ដោយមានការរំពឹងខ្ពស់ចំពោះសកម្មភាពតន្ត្រី និងការសម្តែងរបស់ខ្លួននៅឆ្នាំ ២០២៦ ដែលស្របនឹងការវិលត្រឡប់មកវិញដែលទន្ទឹងរង់ចាំយ៉ាងខ្លាំងរបស់ BTS៕

ប្រុសប្រយ័ត្ន! រោគសញ្ញាជម្ងឺ Nipah ដូចនិងជម្ងឺផ្តាសាយធំ

0

អ្នកជំនាញខាងវេជ្ជសាស្រ្តប្រទេសវៀតណាមបានព្រ.មានថា រោគសញ្ញានៃការឆ្លងមេរោគ Nipah ងាយនឹងច្រឡំជាមួយជំងឺផ្តាសាយធំ ឬផ្ដាសាយធម្មតាដែរ ដោយសារជំហានដំបូងរបស់វានឹងធ្វើឲ្យមនុស្សមានអក្ការៈក្ដៅខ្លួន ឈឺក្បាល និងអស់កម្លាំង ប៉ុន្តែធ្វេសប្រហែសមិនប្រញាប់ព្យាបាលនឹងបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ។ នេះបើតាមសារព័ត៌មាន VNExpress។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl2Mnqg8oCNAS4hHLyB__Ij5V-QOl3ILDFLIGusSvf1Yb4ml2EHvfn_wxIbYBdD2oPJbmg_89Yzj8UMeRLXcLh6ApQDJlQuOhQ81zntobXx_d2ozbUF8__LMT1dkHYE8pHKVfIiKmS7rMNljNBdqCM5QznYx3CInxx8RHFEuZAwAvfoKLd6fB_WuV-hc-r/s1280/photo_2026-01-23_16-38-30.jpg

លោក Vu Quoc Dat សាស្ត្រាចារ្យរង និងជាអនុប្រធាននាយកដ្ឋានជំងឺត្រូពិច និងអន្តរាគមន៍ដ៏គ្រោះថ្នាក់នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ បានថ្លែងថា Nipah គឺជាមេរោគដ៏កាចសាហាវមួយ ហើយបើទោះជាវាមិនកើតមានជាទូទៅក៏ដោយ ប៉ុន្តែអត្រាមរណភាពមានខ្ពស់ណាស់។ នៅក្នុងលក្ខខណ្ឌអាកាសធាតុអន្តរកាលបច្ចុប្បន្ន វាអំណោយផលដល់រីកសាយនៃមេរោគជាច្រើន ដូច្នេះការបែងចែកឲ្យដាច់រវាងរោគសញ្ញារបស់ Nipah និងជំងឺផ្លូវដង្ហើមទូទៅ គឺមានសារៈសំខាន់ណាស់ក្នុងការការពារជីវិតរបស់អ្នកជំងឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAO3A3dESjereqe84OMOrjC01Vu7_FdavNfbUEg4cRPZ-RjR8DeOfVswSWK6A3qmN-VzgKUIDdZgdA2ooYlXabyEwXV0-jHbhLuRfjsW6BgFeGqQ20Cqjvhrr78fBNRK8ItxIG3jGKaiHeUOMQUT77FyLYkO8LQy_b8C3k_bpY4qWVUmR84Riu-XdJzibA/s1280/photo_2026-01-23_17-05-17%20(2).jpg

តាមការបញ្ជាក់របស់លោក មេរោគនេះមិនត្រឹមតែបំផ្លាញផ្លូវដង្ហើមប៉ុណ្ណោះទេ តែថែមទាំងឆ្លងកាត់តាមចរន្តឈាមទៅខួរក្បាល ដើម្បីវាយប្រហារប្រព័ន្ធសរសៃប្រសាទផងដែរ។ អ្នកជំងឺប្រឈមមុខនឹងហានិភ័យទ្វេដងដូចជា៖ ការបរាជ័យផ្លូវដង្ហើមដោយសារតែជំងឺរលាកសួតធ្ងន់ធ្ងរ និងស្មារតីមិននឹងន ប្រកាច់ និងសន្លប់ដោយសារជំងឺរលាកខួរក្បាល។ ស្ថានភាពទាំងពីរនេះវិវត្តយ៉ាងឆាប់រហ័ស និងគំរាមកំហែងដល់អាយុជីវិតក្នុងរយៈពេលខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYGIi-FDAFmi37yKcfZDToSLY01oKrodd3Mf4WMdNzMzryUZImd2kTAHb1WbiH4HGvkXFZQBL1Is_kElCc-BdXwoui5AP2knds3gBST9AV1kLTyQkkY2FBF3acj6dEEK6vWL9i2NVL9x6uvjner7WpA7LUDtPk4V5EWtS-3fjTwL4Yn7wxLBEEburZjuH1/s1200/photo_2026-01-23_17-05-17%20(3).jpg

ដើម្បីការពារការឆ្លងមេរោគនេះ វេជ្ជបណ្ឌិតណែនាំមនុស្សឱ្យប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះការញ៉ាំអាហារឆ្អិន ទឹកពុះ និងជៀសវាងអាហារដែលមានស្លាកស្នាមសត្វខាំឬចឹក, មិនត្រូវប៉ះពាល់ជាមួយសត្វព្រៃ, ពាក់ម៉ាស់នៅពេលថែទាំមនុស្សឈឺ ឬនៅពេលមានរោគសញ្ញាផ្លូវដង្ហើមដែលគួរឲ្យសង្ស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi63Ee2XrcXEHYkWe4BlscYNgpTZPl1rVfE1sDDU8llnelKhtFnXKOyiLBcVu4H4oaY8keH7GTw5eTpcyHKps6hx0TL19rX2-GGtRnMIz75KRBmmO89iUGkj_XXspFij7SfiKyM9AUQUSsWx_Ka9iJ17w1yWxsJqx_VruKng_kUg7PNDnGVWGTgT5r9m-Mj/s500/photo_2026-01-28_08-44-26%20(4).jpg

គួរជម្រាបថា បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងឬថ្នាំបង្ការសម្រាប់ជំងឺនេះឡើយ ហើយអត្រាឈឺនិងស្លាប់របស់វា គឺខ្ពស់ខ្លាំងណាស់រហូតដល់៧៥%ឯណោះ។ បើទោះជាមេរោគនេះមិនទាន់ត្រូវបានរាយការណ៍ថាមាននៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែការស្វែងយល់ពីរបៀបការពារខ្លួន និងរោគសញ្ញានៃជំងឺគឺជារឿងចាំបាច់បំផុត ក្នុងការទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ និងកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិត៕