Home ព័ត៌មានអន្តរជាតិ មេដឹកនាំអ៊ីរ៉ង់ថាសង្គ្រា.មនឹងរាលដាលពេញតំបន់ បើអាមេរិកបើកការវាយប្រ.ហារអ៊ីរ៉ង់

មេដឹកនាំអ៊ីរ៉ង់ថាសង្គ្រា.មនឹងរាលដាលពេញតំបន់ បើអាមេរិកបើកការវាយប្រ.ហារអ៊ីរ៉ង់

11
0

ប្រទេសអ៊ីរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានសង្គ្រា.មនឹងរាលដាលពេញតំបន់ ប្រសិនបើអាមេរិកបើកការវាយប្រ.ហារអ៊ីរ៉ង់ ហើយអ៊ីរ៉ង់មិនខ្លាចកងទ័ពជើងទឹកដ៏ច្រើនរបស់អាមេរិកទេ ហើយមេដឹកនាំអ៊ីរ៉ង់បានថ្កោលទោសអាមេរិកដណ្តើមធនធានធម្មជាតិជាច្រើនរបស់ខ្លួន ដូចជា ៖ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ។ ការព្រមាននេះស្របពេលស្ថានការណ៍តានតឹងរវាងប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ជាឱ្យកងទ័ពជើងទឹកបង្កើនកម្លាំងឆ្ពោះទៅមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJGBnAZgmHvHgl33WsSsSTqod9HX0IQy3IEULp-kfU76XOS0kQZGUfTwUssUriyMKuS0-ECJh27TQ7fFJRJ0fF4nHNF1wIwG_61lfmTg0S3xrGXMBgjf0nbbWngH88dRwcAwnvDSZW4djPIHx6DaRDzpmb7fvgFOdDo27MxSw-Fv9OpRWX1FlaH2oV3qpA/s976/photo_2026-02-02_15-45-47%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei ក៏បានចោទប្រកាន់អាមេរិកដណ្តើមធនធានធម្មជាតិជាច្រើន ដូចជា ៖ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ។ លោកក៏បាននិយាយពីពលរដ្ឋអ៊ីរ៉ង់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល គឺស្រដៀងនឹងរដ្ឋប្រហារ ដោយសារការវាយកំទេចអគាររដ្ឋាភិបាល ធនាគារ វិហារអ៊ីស្លាម វាយសមត្ថកិច្ច កំទេចទីតាំងកងកម្លាំងបដិវត្តអ៊ីស្លាម (IRGC) និងដុតគម្ពី ប៉ុន្តែការធ្វើបាតុកម្មនេះត្រូវបានបង្ក្រាបហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0cWNKw03LFnV8YfaWxPzfCRVj0OHgwJraJ82jCUUP4Vz30OZ06nJftgNYMwgdNt2pGdBKAtH0e7hOCbMVSvaDvmGydh5hH77esu1T1HsBWDZuee92R8XpWzOzWiG4zgTD3UqvuNpvrT9CN1qzjSuyHSrLyhdzf3qDn75t9AmSYDOgDbxcqCPw5MDQqp0P/s1280/photo_2026-02-02_15-45-47.jpg

លោកបានហៅការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល រួមទាំងហេតុការណ៍អសន្តិសុខកើតឡើងនៅប្រទេសអ៊ីរ៉ង់រហូតបណ្តាលឱ្យមនុស្សស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ថាជាការបំផ្លាញ ដែលលោកធ្លាប់និយាយពាក្យនេះថ្កោលទោសក្រុមចលនាបះបោរ Green Movement កាលពីឆ្នាំ២០០៩ និងការធ្វើបាតុកម្មកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP0A7yiPomPoCbQmTr5XFuTePc2UNBnA-XGj7euqyrA11wnoxVX-eOi3qUeQ-yE6OyNDTK_lUtQoT0Fj9Z-zvmd8xCuu8XNfiQBt2P_nWyW6PeyDsXnk3XL02y6se8LJ8LLG3Prr5bMyYfhn-sGetE-8ft-xA7E9UxZU9nivooOUk5IU6iYP8TifrAZB0a/s1200/photo_2026-02-02_15-47-22.jpg

មេដឹកនាំកំពូលអ៊ីរ៉ង់និយាយទៅកាន់អ្នកគាំទ្រជាច្រើននៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសគម្រប់ខួបការវិលត្រឡប់មកប្រទេសវិញរបស់លោក បន្ទាប់ពីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសបារាំង កាលពីឆ្នាំ១៩៧៩ ថា អ៊ីរ៉ង់មិនខ្លាចនាវាដឹកយន្តហោះចម្បាំងរបស់អាមេរិកឈ្មោះ USS Abraham Lincoln ទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU2ySoRZveJ1ghgr8gRgAWJGwABcHzjWAKMWWLquLpLkENjcxJ-z6bil9pzOqOlJNYAWVjDTgRXwHHfCGkTpcViDEhsvymx6yHeC9AatOCggdArAVC6GKJVyLf4RDrsGgxBX_7LaTE0zcMoau6l8vH2Z4QTmZyTb0Fw3CfunezUYURANHxLRq6anPNroIV/s1280/photo_2026-02-02_15-47-21%20(2).jpg

ការព្រមានរបស់មេដឹកនាំអ៊ីរ៉ង់ បន្ទាប់ពីលោកប្រធានាធិបតី Trump ពិចារណាវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ ដោយសារការពិភាក្សារវាងអាមេរិក និងអ៊ីរ៉ង់ អំពីការកំណត់កម្មវិធីនុយក្លេអ៊ែរ និងផលិតមីស៊ីលផ្លោងគ្មានលទ្ធផល ។ លោកប្រធានាធិបតី Trump សង្ឃឹមថា អ៊ីរ៉ង់នឹងយល់ព្រមធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក ប្រសិនបើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀងទេ នឹងមានសង្គ្រាមកើតឡើងដូចការលើកឡើងរបស់មេដឹកនាំអ៊ីរ៉ង់មិនខាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjobQ8YRVnq9RvkFgyWkvd8T1uV9_R09ZnKli1VWCRKE9GNKzuExgYo7J1-9Dh_wD7UKSBHzRfGwHKbsWV1ygCkxn8yviyE5dtwtRdM5_pleRpxmmhMelgTeYq5BtQkWc5HRcksxG_TrpTTzT9fdbuTxwIngXLPjMKiZt5IF05hW9o-LsmqX6-PRro7XglG/s1280/photo_2026-02-02_15-47-21.jpg
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានផ្តល់សម្ភាសន៍ពិសេសជាមួយសារព័ត៌មាន CNN ថា លោកមានទំនុកចិត្តអ៊ីរ៉ង់នឹងអាចធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ស្តីពីគម្រោងនុយក្លេអ៊ែរ ។ ការលើកឡើងបែបនេះស្របគ្នានឹងមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរង់និយាយកន្លងមកថា ការចរចាជាមួយអាមេរិកកំពុងដំណើរការទៅមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgozAAVEkSGT4QyP1Zg81k2bFPMd62shA_6WQXWedohMQ49IwB0paJi5h2Kik7YeP6ohQscDqlSoaAmX_OPYuBPkLk7-iQY22EW2KYaizGHfF2iw2mTLYmIIcv_FwJ2UkYg8I_BNZJAZONTUp2uev2c3p4j3hUGlBtS7fRX_qGzdNDuosY21cKTiSdNdPqR/s1200/photo_2026-02-02_15-47-22%20(2).jpg

គួរបញ្ជាក់ថា អាមេរិកបានបញ្ជូននាវា USS Abraham Lincoln សម្រាប់ដឹកយន្តហោះចម្បាំងចូលមកកាន់តែកៀកប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យកងទ័ពជើងទឹកអាមេរិកត្រៀមខ្លួនវាយប្រហារអ៊ីរ៉ង់ ៕