ថ្មីៗនេះក្រុមហ៊ុនគ្រប់គ្រងរបស់ Zhao Lusi បានបង្ហោះសេចក្តីប្រកាសមួយនៅលើ Weibo ដោយបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើដំណើរឯកជនមួយដែលមិនបានផ្សព្វផ្សាយ តារាស្រីរូបនេះត្រូវបានរថយន្តមួយគ្រឿងបើកតាមពីក្រោយ។
ជនតាមប្រមាញ់រូបនោះថែមទាំងបានបើកឡានចូលទៅក្នុងយានដ្ឋានមួយទៀតពេលដើរតាមនាងទៅដល់គោលដៅ។ ដោយមិនអាចថតរូបភាពរបស់ Zhao Lusi បានទេ ជនតាមប្រមាញ់រូបនោះបានបើកឡានចូលទៅក្នុងសណ្ឋាគារដើម្បីតាមដាននិងថតរូបនាងដោយសម្ងាត់។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា «ទង្វើព្យាបាទដែលបានកើតឡើងនេះបានរំខានដល់ការងារធម្មតារបស់ Zhao Lusi បង្កឱ្យមានការរំខានចរាចរណ៍ និងបង្កហានិភ័យសុវត្ថិភាពយ៉ាងសំខាន់»។ 
ក្រុមហ៊ុនបានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះខណៈឥឡូវពួកគេបានប្រមូលភស្តុតាងប្រឆាំងនឹងបុគ្គលដែលពាក់ព័ន្ធ ហើយរក្សាសិទ្ធិក្នុងការបន្តសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងពួកគេ។ ភាគីរបស់ Zhao Lusi បានព្រមានអ្នកដើរតាមថា៖ «សូមគោរពតាមព្រំដែន គោរពអ្នកដទៃ ហើយកុំបំពានច្បាប់ និងសីលធម៌ជាដាច់ខាត»។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ការិយាល័យរបស់ Zhao Lusi បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការបង្ហោះ និងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតជាញឹកញាប់ ដែលប្រមាថ និងបរិហារកេរ្តិ៍ចំពោះ Zhao Lusi ដែលរំលោភយ៉ាងធ្ងន់ធ្ងរលើកិត្តិយស សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់នាង។ ដើម្បីការពារ Zhao Lusi ភ្នាក់ងាររបស់នាងបានអនុញ្ញាតឱ្យក្រុមមេធាវីអាជីពមួយក្រុមបញ្ចប់ការប្រមូលភស្តុតាង និងដាក់ពាក្យបណ្តឹងជាផ្លូវការ។
.png)
ចាប់តាំងពី Zhao Lusi ចាកចេញពី Galaxy Cool Entertainment ហើយបានផ្លាស់ទៅក្រុមហ៊ុនថ្មី ក្រុមគ្រប់គ្រងរបស់នាងបានសកម្មខ្លាំងណាស់ក្នុងការការពារសិទ្ធិ និងរូបភាពរបស់សិល្បករ។
ថ្មីៗនេះ Zhao Lusi បានបង្កឱ្យមានការភ្ញាក់ផ្អើលមួយ នៅពេលដែលនាងបានធ្វើការផ្សាយផ្ទាល់ដោយឥតគិតថ្លៃ ដើម្បីគាំទ្រដល់កសិករនៅក្នុងស្រុកកំណើតរបស់នាង គឺខេត្តស៊ីឈួន ក្នុងការលក់ផលិតផលកសិកម្មរបស់ពួកគេ។ ការផ្សាយផ្ទាល់រយៈពេលជាង ៦ ម៉ោងតារាស្រីរូបនេះបានជួយលក់ការបញ្ជាទិញចំនួន ៨៧០,០០០ ដែលបង្កើតប្រាក់ចំណូលចំនួន ៣៤ លានយ័ន។ Zhao Lusi កំពុងវិលត្រឡប់មកវិញយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ បន្ទាប់ពីសម្រាកមួយឆ្នាំ ដោយសារបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងចាស់របស់នាង៕










