អ្នកជំនាញខាងវេជ្ជសាស្រ្តប្រទេសវៀតណាមបានព្រ.មានថា រោគសញ្ញានៃការឆ្លងមេរោគ Nipah ងាយនឹងច្រឡំជាមួយជំងឺផ្តាសាយធំ ឬផ្ដាសាយធម្មតាដែរ ដោយសារជំហានដំបូងរបស់វានឹងធ្វើឲ្យមនុស្សមានអក្ការៈក្ដៅខ្លួន ឈឺក្បាល និងអស់កម្លាំង ប៉ុន្តែធ្វេសប្រហែសមិនប្រញាប់ព្យាបាលនឹងបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ។ នេះបើតាមសារព័ត៌មាន VNExpress។
លោក Vu Quoc Dat សាស្ត្រាចារ្យរង និងជាអនុប្រធាននាយកដ្ឋានជំងឺត្រូពិច និងអន្តរាគមន៍ដ៏គ្រោះថ្នាក់នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ បានថ្លែងថា Nipah គឺជាមេរោគដ៏កាចសាហាវមួយ ហើយបើទោះជាវាមិនកើតមានជាទូទៅក៏ដោយ ប៉ុន្តែអត្រាមរណភាពមានខ្ពស់ណាស់។ នៅក្នុងលក្ខខណ្ឌអាកាសធាតុអន្តរកាលបច្ចុប្បន្ន វាអំណោយផលដល់រីកសាយនៃមេរោគជាច្រើន ដូច្នេះការបែងចែកឲ្យដាច់រវាងរោគសញ្ញារបស់ Nipah និងជំងឺផ្លូវដង្ហើមទូទៅ គឺមានសារៈសំខាន់ណាស់ក្នុងការការពារជីវិតរបស់អ្នកជំងឺ។.jpg)
តាមការបញ្ជាក់របស់លោក មេរោគនេះមិនត្រឹមតែបំផ្លាញផ្លូវដង្ហើមប៉ុណ្ណោះទេ តែថែមទាំងឆ្លងកាត់តាមចរន្តឈាមទៅខួរក្បាល ដើម្បីវាយប្រហារប្រព័ន្ធសរសៃប្រសាទផងដែរ។ អ្នកជំងឺប្រឈមមុខនឹងហានិភ័យទ្វេដងដូចជា៖ ការបរាជ័យផ្លូវដង្ហើមដោយសារតែជំងឺរលាកសួតធ្ងន់ធ្ងរ និងស្មារតីមិននឹងន ប្រកាច់ និងសន្លប់ដោយសារជំងឺរលាកខួរក្បាល។ ស្ថានភាពទាំងពីរនេះវិវត្តយ៉ាងឆាប់រហ័ស និងគំរាមកំហែងដល់អាយុជីវិតក្នុងរយៈពេលខ្លី។.jpg)
ដើម្បីការពារការឆ្លងមេរោគនេះ វេជ្ជបណ្ឌិតណែនាំមនុស្សឱ្យប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះការញ៉ាំអាហារឆ្អិន ទឹកពុះ និងជៀសវាងអាហារដែលមានស្លាកស្នាមសត្វខាំឬចឹក, មិនត្រូវប៉ះពាល់ជាមួយសត្វព្រៃ, ពាក់ម៉ាស់នៅពេលថែទាំមនុស្សឈឺ ឬនៅពេលមានរោគសញ្ញាផ្លូវដង្ហើមដែលគួរឲ្យសង្ស័យ។.jpg)
គួរជម្រាបថា បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងឬថ្នាំបង្ការសម្រាប់ជំងឺនេះឡើយ ហើយអត្រាឈឺនិងស្លាប់របស់វា គឺខ្ពស់ខ្លាំងណាស់រហូតដល់៧៥%ឯណោះ។ បើទោះជាមេរោគនេះមិនទាន់ត្រូវបានរាយការណ៍ថាមាននៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែការស្វែងយល់ពីរបៀបការពារខ្លួន និងរោគសញ្ញានៃជំងឺគឺជារឿងចាំបាច់បំផុត ក្នុងការទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ និងកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិត៕










