ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាឪពុកបង្កើតរបស់តារាចម្រៀង ទេព ពិសិដ្ឋ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីចេញមកបង្ហោះសំណេរចោទប្រកាន់ថា កូនភ្លេចកំណើត។ ស្ថិតក្នុងភាពចម្រូងចម្រាសនេះម្តាយរបស់ ទេព ពិសិដ្ឋ ចេញការពារកូនប្រុសដោយបញ្ជាក់រឿងមួយចំនួនដែលទស្សនិកជនស្ទើរតែមិនចង់ជឿថាក្រុមគ្រួសាររបស់តារាវ័យក្មេងរូបនេះមានអំពើហិង្សា។.png)
តាមការរៀបរាប់របស់ម្តាយ ទេព ពិសិដ្ឋ នៅលើបណ្តាញសង្គមកាលពីថ្ងៃទី៣១ ខែមករា បានឱ្យដឹងថានៅពេលកូនប្រុសឈឺសុំខ្ចីលុយអតីតស្វាមីមកព្យាបាលកូនប្រុសតែឪពុកមិនឱ្យបែរជាអ្នកដទៃមិនមែនជាសាច់ញាតិជួយទៅវិញ។ អ្នកស្រី សោភ័ណ និយាយថាខ្លាកាចមិនស៊ីកូនឯងទេតែឪល្អបំផ្លាញកូនខ្លួនឯង ហើយអ្នកស្រីមិនដែលបង្គាប់កូនមិនឱ្យស្គាល់ឪពុកនោះទេ ហើយពីរអាទិត្យមុនទើបតែបាននាំកូនៗទៅលេង ខណៈ ពិសិដ្ឋ ក៏ឧស្សាហ៍ទៅលេងដូចគ្នា។ អ្នកស្រី សង្កត់ធ្ងន់ថា ទេព ពិសិដ្ឋ មិនដែលធ្លាប់ប្រកាសថាអត់មានឪពុកនោះទេ ។
ម្តាយ ទេព ពិសិដ្ឋ បានលាតត្រដាងពីអតីតស្វាមីដែលធ្លាប់ប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារកម្រិតធ្ងន់ ដែលធ្វើឱ្យកូនៗនិងអ្នកស្រីរងការឈឺចាប់យ៉ាងខ្លាំង ហើយពេលនេះមកបង្ខូចជាន់កូនខ្លួនឯង។ អ្នកស្រីក៏បានបង្ហាញថាឪពុក ទេព ពិសិដ្ឋ បានប្លុកកូនៗចោលអស់ហើយប្រាប់ខ្លួនកុំឱ្យកូនមករកតែកូននៅតែរកឪ។ អ្នកស្រី សោភ័ណ ថាខ្លួនអ្នកស្រីរងការឈឺចាប់ មិនចង់រម្លឹកអតីតកាលនោះទេ ១៨ឆ្នាំហើយដែលអ្នកស្រីរស់នៅវេទនា ជាមួយមនុស្សប្រុសតែចរិតស្រីគ្រប់គ្រងលុយកាក់បិតសិទ្ធិមិនឱ្យរវល់នឹងម៉ែឪបងប្អូន។ ម្តាយរបស់ ទេព ពិសិដ្ឋ បានសង្កត់ធ្ងន់ថា «ខ្ញុំមិនខ្វល់ពីខ្លួនខ្ញុំទេចង់អ្នកណាថាខ្ញុំយ៉ាងមិចក៏បានខ្ញុំក៏មិនតបតដែរតែកុំប៉ះកូនៗខ្ញុំបើអ្នកល្អហើយនៅតាមរបៀបអ្នកទៅកុំយកកូនមកធ្វើអាជីវកម្មអី»។
ក្រោយពីអតីតភរិយាចេញមកលាតត្រដាងបែបនេះលោក ទេព កោសល្យ បានចេញមកបកស្រាយដោយភាពជឿជាក់ថាអាចចុះមកសិក្សាបានតើសាច់រឿងមួយនេះផ្តើមមកពីអ្វី៕










