ស្ងាត់ៗ ដា ដាវ ត្រូវបានអញ្ជើញឱ្យទៅដើរម៉ូតនៅប្រទេសថៃក្នុងកម្មវិធីមួយ
តារាស្រី ដា ដាវ ដែលនិយមតែងខ្លួនបែប Fashion បានបង្ហាញអារម្មណ៍មានកិត្តិយសយ៉ាងខ្លាំងបន្ទាប់ពីមានការអញ្ជើញពីក្រុមហ៊ុនសំលៀកបំពាក់មួយចូលរួមដើរម៉ូតនៅក្នុងកម្មវិធី «Siam Paragon Bangkok International Fashion Week 2023»។
នៅថ្ងៃទី៩ តុលា តារាស្រី ដា ដាវ បានឱ្យដឹងថា « ខ្ញុំពិតជាមានកិត្តិយសណាស់ដែលត្រូវបានអញ្ជើញដោយ Flynow Bangkok ឱ្យចូលរួមក្នុងកម្មវិធីដើរបង្ហាញម៉ូតដ៏ពិសេសនេះ។Bangkok International Fashion Week »។ កម្មវិធី Fashion Week ជាការបង្ហាញម៉ូដសម្លៀកបំពាក់ថៃជំរុញនិរន្តរភាពសម្រាប់អនាគតនៃពិភពម៉ូដដោយសហការជាមួយម៉ាកយីហោថៃល្បីៗចំនួន១២ ចាប់ពីថ្ងៃទី ៥-៨ ខែតុលា ឆ្នាំ២០២៣។
ដា ដាវ គឺជាតារាស្រីម្នាក់ដែលចូលចិត្តនិយមខ្លួនបែបហ្វេសសិន ជាក់ស្តែងកាលពីកន្លងមកថ្មីៗនេះនាងបានបង្អួតខ្លួនជាមួយឈុតប៊ីគីនី ជាមួយអាកាសធាតុយ៉ាងត្រជាក់នៅក្រៅប្រទេសដើម្បីផ្តិតយករូបភាពស្អាតៗ។ មានរូបរាងស្តើងស្រឡូននេះជាឱកាសអំណោចផលដែល ដា ដាវ អាចបញ្ចេញដងខ្លួនយ៉ាងស្រស់ស្អាតមិនថាបែបសម័យឬបុរាណ រួមទាំងបញ្ចេញល្វែងលើ ល្វែងក្រោមក្តីតែងតែមានភាពទាក់ទាញពីភ្នែកទស្សនិកជន។
គួរបញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះគេសង្កេតឃើញថាតារាកម្ពុជាបានបង្ហាញខ្លួនក្នុងវិស័យ Fashion ជាបន្តបន្ទាប់នៅឯក្រៅប្រទេសដូចជា សាន្ត កុសមៈ ដើរម៉ូតនៅជប៉ុន លោកអ៊ីវ៉ាគង់ និងកូនសិស្ស បានបង្ហាញខ្លួននៅប្រទេសអ៊ីតាលី និងបារាំង រួមទាំងតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក៏បានចូលរួមក្នុងវិស័យហ្វេសសិននេះផងដែរ៕











.png)















បច្ចុប្បន្នទីផ្សារកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ ខណៈដែលអ៊ីស្រាអែលបានចោទប្រកាន់ប្រទេសនេះថាបានចូលរួមក្នុងការវាយប្រហារនេះ។ មន្ត្រីអាម៉េរិកបាននិយាយនៅថ្ងៃទី ៨ ខែតុលាថា ពួកគេកំពុងស៊ើបអង្កេតតួនាទីរបស់អ៊ីរ៉ង់ ប៉ុន្តែមិនបានឃើញភស្តុតាងណាមួយទេ។













ប្រភព ៖ TNN World

