ការប្រើប្រាស់ទឹកត្រជាក់ដើម្បីលុបបំបាត់ភាពតានតឹង គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជាពិសេស វាផ្តល់ប្រយោជន៍ដល់សុខភាពចិត្ត ។ កាលពីឆ្នាំ២០២០ អ្នកស្រាវជ្រាវមកពីតំបន់អឺរ៉ុបបានស្រាវជ្រាវផលប៉ះពាល់ផ្លូវចិត្តដោយសារទឹកត្រជាក់ ដោយឱ្យអ្នកចូលរួមទាំងអស់ហែលទឹកក្នុងទឹកសមុទ្រត្រជាក់ខ្លាំង អស់រយៈពេល១០សប្តាហ៍ ។
បន្ទាប់មក គេរកឃើញថា វាប៉ះពាល់ដល់អារម្មណ៍ក្នុងការរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង ។ វាមិនត្រឹមតែធ្វើឱ្យអ្នកចូលរួមទាំងនេះមានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែតាមការស្ទង់មតិជាមួយមនុស្សនៅក្បែរៗ ដូចជា មិត្តភក្តិ និងសមាជិកគ្រួសារ ពួកគេបានឆ្លើយតបដូចគ្នាថា បន្ទាប់ពីពួកគេបានងូតទឹកត្រជាក់រួចហើយ គឺមានអារម្មណ៍ល្អជាមួយមនុស្សជិតស្និទ្ធ ។
អ្នកវិទ្យាសាស្ត្រមកពី Harvard Medall School បង្ហាញថា ចំណុចល្អនៃការងូតទឹកត្រជាក់ គឺវាបានជួយជំរុញដល់ប្រព័ន្ធប្រសាទដែលគ្រប់គ្រងអាកប្បកិរិយាឱ្យធ្លាក់ក្នុងភាពគ្រោះថ្នាក់ ឬភាពតានតឹង ។ ទឹកត្រជាក់នឹងជំរុញការទទួលដឹងនៅលើស្បែក និងបញ្ជូនចរន្តទៅកាន់ខួរក្បាល ដូច្នេះ វានឹងអាចជួយកាត់បន្ថយការបារម្ភ ។ ជាក់ស្តែង មនុស្សភាគច្រើនបានងូតទឹកត្រជាក់ជាបន្តបន្ទាប់ឃើញថា ពួកគេអាចធ្វើការកាន់តែមានប្រសិទ្ធភាព និងអាចឆ្លើយតបចំពោះរឿងផ្សេងៗបានល្អទៀតផង ។.jpg&w=3840&q=75)
ការស្រាវជ្រាវអំពីវិធីព្យាបាលអ្នកជំងឺតានតឹងផ្លូវចិត្តតាមរយៈទឹកត្រជាក់មានជាយូរមកហើយ គ្រាន់តែវិធីព្យាបាលដែលទទួលបានប្រសិទ្ធភាពបានធ្វើឱ្យអ្នកស្រាវជ្រាវ និងគ្រូពេទ្យត្រូវធ្វើការងារធ្ងន់ជាងមុន ដើម្បីឱ្យទទួលបានលទ្ធផលល្អបំផុត ។ មូលហេតុមួយដែលគេគិតថា ទឹកត្រជាក់មានប្រយោជន៍ដល់សុខភាព គឺប្រតិកម្មគីមីនៅក្នុងខួរក្បាលមានលក្ខណៈវិជ្ជមាន នៅពេលរាងកាយប៉ះពាល់ជាមួយទឹកត្រជាក់ ។ ហេតុនេះ អ្នកស្រាវជ្រាវនឹងខិតខំស្រាវជ្រាវបន្ថែមទៀតដើម្បីរកវិធីព្យាបាលដោយទឹកត្រជាក់ទៅលើអ្នកជំងឺសុខភាពផ្លូវចិត្ត ៕ ប្រភព ៖ TNN Health










