ទន្ទឹមនឹងក្លាយជាមា្ចស់ពានកម្មវិធីលំដាប់ពិភពលោកទាំងក្មេងខ្ចី និងបានត្រឹមមួយកៅអីប៉ុណ្ណោះភាគច្រើនគ្មានអ្នកណានឹកស្មានថា លឹម សេរីហាន់នីកា អាចឈ្នះជើងខ្លាំងជាច្រើនរូបបានទេ។ ក្នុងនោះក៏មានពិធីករលោក សុខ រ៉ាស៊ី ដូចគ្នាធ្លាប់មើលស្រាលសមត្ថភាពម្ចាស់ពានរូបនេះរហូតសូមទោសគ្រូបង្វឹក ពេជ្រ សោភា ជាសាធារណៈតែម្តង។
នៅថ្ងៃទី៣ តុលា នេះ`ពិធីករ សុខ រ៉ាស៊ី បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «មួយកៅអី ដ៏មានន័យ សុំទោស ពេជ្រ សោភា ដែលបងមើលស្រាល សមត្ថភាព នារីវ័យក្មេងម្នាក់នេះ ពីដំបូងបងគិតថា សមត្ថភាពបេក្ខនារីវ័យក្មេងនេះខ្លាំង មិនទាន់ជាដៃគូប្រកួតជាមួយបេក្ខជនខ្លាំងៗជាច្រើនទៀត នៅក្នុងកម្មវិធី THE VOICE CAMBODIA កុំតែបានបទ៖ ក្តាមស្រែ រ៉េប ទើបបានមកដល់វគ្គនេះ! តែការបង្វឹករបស់ ពេជ្រ សោភា តែមួយមុខគត់ ដែលធ្វើឱ្យគាត់ ខ្លាំងនឹកស្មានមិនដល់យ៉ាងឆាប់រហ័ស ជាពិសេសការរ៉េបពីក្មេងស្រីម្នាក់ ដែលច្រៀងតែបទ បែបស្រគត់ស្រគំទៅជាច្រៀងបទសប្បាយ បទរ៉េប នាំគេសប្បាយ ពេញឆាកបាន! សុំទោសជាសាធារណៈ ពេជ្រ សោភា»។
ស្របពេលមានមហាជនជាច្រើនសុទ្ធតែពេញចិត្តសមត្ថភាពនិងពោលថា លឹម សេរីហាន់នីកា ស័ក្តិសមជាម្ចាស់ពាននោះក៏មានអ្នកលើកឡើងដែរថាការជាប់របស់នាងដោយសារតែក្តីអាណិត។
មិនបង្អង់យូរគ្រូបង្វឹក ពេជ្រ សោភា បានឆ្លើយតបទៅអ្នកលើកឡើងដែរថា ការលើកឡើងនេះគឺយល់ខុសហើយ នីកា ជាប់ដោយសារមានសំឡេងដែលគ្មានអ្នកណាមានដូចគេហៅថាជាសំឡេងថ្មី បើចង់ឱ្យអាណិតនោះនាងបង្ហោះផ្ទះកូនក្រុមខ្លួនបាត់ហើយ។ ពេជ្រ សោភា បន្តថា ផ្ទះមួយបន្ទប់នៅមួយជុំគ្រួសារ ម្តាយលក់បាយតាមផ្លូវ ខែភ្លៀងទឹកលិច ខ្លួនមិនផុសផងព្រោះមិនចង់ជាប់ឱ្យអាណិត។
មហាជនជាច្រើនបានកោតសរសេរដល់តារាចម្រៀង ពេជ្រ សោភា ដែលបានកែប្រែជោគវាសនា លឹម សេរីហាន់នីកា មួយកៅអីប្រកបដោយគុណភាពក្លាយជាម្ចាស់ពាន នឹងកែប្រែជីវភាពគ្រួសារក្មេងស្រីរូបនេះឱ្យកាន់តែល្អប្រសើរ៕










