ចិនគ្រោងបញ្ជូនបេសកជនទៅសម្របសម្រួលអ៊ីស្រាអែល និងក្រុមហាម៉ាសឱ្យឈប់បា..ញ់គ្នា
បរទេស៖ យោងតាមស្ថានីយ៍ទូរទស្សន៍ CCTV របស់ចិនដែលបានរាយការណ៍នៅថ្ងៃទី ១៥ ខែតុលាថា បេសកជនពិសេសរបស់លោក Zhuo Xuan នឹងទៅកាន់មជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយដើម្បីសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់ក្នុងការជំរុញកិច្ចចរចាសន្តិភាពសម្រាប់ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏ដូចជាការពារជនស៊ីវិលធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ឡើងវិញ។
របាយការណ៍របស់ CCTV បានកើតឡើងនៅពេលដែលអ៊ីស្រាអែលបានត្រៀមខ្លួនសម្រាប់ការវាយលុកលើដីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។ មនុស្សជាង ១ លាននាក់នៅភាគខាងជើងនៃតំបន់ហ្កាហ្សាត្រូវបានបញ្ជាឱ្យភៀសខ្លួនមុនពេលការវាយប្រហារ។ ទោះជាយ៉ាងក៏ដោយ ការវាយឆ្មក់របស់ពួកហាម៉ាស លើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ បានបង្កឱ្យមានជម្លោះយ៉ាងខ្លាំង ដែលបណ្តាលឱ្យមនុស្ស ១,៣០០ នាក់ស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលនិងច្រើនជាង ២,២០០ នាក់ស្លាប់នៅក្នុងតំបន់ហ្គាហ្សា។
អ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំងលោក Wang Yi បានអំពាវនាវឱ្យសហរដ្ឋអាមេរិក “ដើរតួនាទីស្ថាបនា និងទទួលខុសត្រូវ” នៅក្នុងជម្លោះនេះ ហើយបានជំរុញឱ្យមាន “ការកោះប្រជុំសន្តិភាពអន្តរជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឈានដល់ការឯកភាពទូលំទូលាយ”។ លោក Wang ក៏បានបន្តទៀតថា ទីក្រុងប៉េកាំងនឹងដើរតួនាទីយ៉ាងសំខាន់លើបញ្ហាទាំងអស់ក្នុងតំបន់ប៉ាឡេស្ទីន។ ដូច្នេះ ទីក្រុងប៉េកាំងនឹង “ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើឱ្យដំណើរការសន្តិភាពមជ្ឈិមបូព៌ាមានដំណើរការល្អឡើងវិញ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។
គួរបញ្ជាក់ដែរថា ចិនគឺជាប្រទេសមហាអំណាចនៃមជ្ឈិមបូព៌ាដែលបានផ្តល់ការគាំទ្រជាច្រើនដល់ក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន ខណៈអាមេរិកឈរខាងអ៊ីស្រាអែល ដែលបច្ចុប្បន្នចិននិងសហរដ្ឋអាមេរិកកំពុងសហការគ្នាដើម្បីសម្របសម្រួលអ៊ីស្រាអែល និងក្រុមហាម៉ាស់ឱ្យមានស្ថានភាពស្ងប់ស្ងាត់ឡើងវិញ៕









ក្នុងនោះគេឃើញមានតែ ប្រទេសអៀរឡង់ តែមួយប៉ុណ្ណោះ ដែលស្ថិតនៅក្នុងសមាជិកសហភាពអឺរ៉ុប ប្រកាសជំហរឈរខាងប៉ាឡេស្ទីន និងគាំទ្រ ឱ្យពិនិត្យឡើងវិញនៅច្បាប់ស្តីពីការបង្កើតរដ្ឋអុីស្រាអែល នៅឆ្នាំ១៩៤៨ ដែលបានធ្វើឱ្យប៉ាឡេស្ទីនដែលជាប្រជាជនម្ចាស់ស្រុក បែរជាត្រូវបាត់បង់ទឹកដី អស់ជាង៨០ភាគរយ។
សូមបញ្ជាក់ផងដែរថា តាំងពីដើមមក ពលរដ្ឋប៉ាឡេស្ទីន យល់ឃើញថាទឹកដីអុីស្រាអែលជារបស់ខ្លួន និងគួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ខណៈដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន៕

















៤. រាជធានី ភវបុរៈ
១០. រាជធានី គុទិស្វរៈ
១៦. រាជធានី ជយេន្ទ្រគិរី
២៤. រាជធានី ស្លាកែត


តែយ៉ាងណាមិញ ការសម្រេចចិត្តនេះ ត្រូវបានម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០២៨អាមេរិក សម្រេចចិត្តរួចទៅហើយ ហេតុដូច្នេះអូឡាំពិកឆ្នាំ២០២៤នៅបារាំង និងអូឡាំពិកឆ្នាំ២០២៨អាមេរិក នឹងមិនមានវត្តមាន Muay Thai នោះទេ៕

