Home Blog Page 1485

ឈ្វេងយល់! រូបរាងពិត នៃរូបសំណាកក្បាលមនុស្សយក្ស ដែលល្បីខ្លាំងនៅអាមេរិកឡាទីន

0

កោះ Eastern Island ដែលមានភាពល្បីល្បាញខ្លាំង ដោយសាររូបចម្លាក់ក្បាលថ្មហៅថា Moai រាយប៉ាយពាសមិនក្រោម ៩០០ នៅលើកោះនេះ បានធ្វើឱ្យមនុស្សមានភាពងឺឆ្ងល់ជាខ្លាំង តើជាក់ស្តែងគឺជាអ្វីដែលនៅពីក្រោមរូបសំណាកទាំងអស់នេះ។Easter Island statues: One mystery solved by researchers | CNNរូបសំណាក Moai នេះ មានទីតាំងស្ថិតនៅប្រទេសឈីលី ដោយជាទូទៅរូបសំណាកនីមួយៗ មានកំពស់ចាប់ពី ២ម៉ែត្រ ដល់២០ម៉ែត្រ។ ក្រុមបុរាណវិទូ បានប្រទះឃើញថា នៅក្រោមរូបក្បាលមនុស្សយក្សគឺមានតួខ្លួន ហើយតួខ្លួនរបស់វាមានលម្អទៅដោយគំនូរខ្វាត់ខ្វែង តែពួកវាត្រូវបានកប់យ៉ាងជ្រៅនៅក្រោមដី។Chile's Iconic Easter Island | Rapa Nui | andBeyondពួកគេបានសាកល្បងរុករកទៅលើរូបក្បាលមនុស្សយក្សប្រមាណជា ១៥០រូប ស្ថិតនៅតំបន់ Rano Raraku ប្រទេសឈីលី។ ឆ្លងកាត់កំណាយជាច្រើនឆ្នាំ ទីបំផុតក្រុមបុរាណវិទូបានរកឃើញការពិតថា តួខ្លួនរបស់រូបក្បាលមនុស្សយក្សមានកម្ពស់ចាប់ពី ៧ម៉ែត្រឡើង ហើយមានទម្ងន់ជាង ៨០តោន។ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ទើបតួខ្លួនទាំងនោះត្រូវបានលិចបាត់នៅក្រោមដី បន្សល់ទុកតែក្បាល៕The Famous Easter Island Heads Have Hidden Bodies

ប្រភព៖ The Planted

ប៉ូលិសចរាចរណ៍ម្នាក់ពួនស្ទាក់ចាប់ប្រជាពលរដ្ឋនៅស្ដុបបូកគោ ត្រូវបាននាំយកទៅអប់រំ

0

ក្រោយទទួលបាននៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមជុំវិញបញ្ហាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ឈរអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ កាលពីវេលាម៉ោង៩និង១៣នាទីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវនៃគោលដៅខាងលើ ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ឱ្យនាំមន្រ្តីនគរបាលចរាចរណ៍០១នាក់នោះយកមកអប់រំនឹងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា៖” ជុំវិញបញ្ហាការពួនស្ទាក់របស់មន្រ្តីនគរបាលចរាចរណ៍នេះគឺត្រូវតែលុបបំបាត់។ ប៉ុន្តែការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅតែបន្តអនុវត្តដើម្បីពង្រឹងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍”។

ឯកឧត្តមស្នងការ ក៏សំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវនានាក្នុងរាជធានីភ្នំពេញមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពខ្លួនឯងនិងអ្នកទៃផងដែរ៕May be an image of 2 people, street, road and text

 

សហរដ្ឋអាមេរិក ដំឡើងសាច់ដុំដាក់ចិន ពីរឿងជម្លោះសមុទ្រចិនខាងត្បូង

0

រដ្ឋធានីហ្សាការតា៖ មេដឹកនាំសហរដ្ឋអាមេរិក និង ចិន បានជួបគ្នា ជាមួយនឹងបណ្ដាមេដឹកនាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ អាស៊ាន) នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ចំពេលមានភាពតានតឹងកើនឡើងយ៉ាងខ្លាំង នៅក្នុងតំបន់។China warns against 'new Cold War' at ASEAN summit | Reuters

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៨ ខែកញ្ញា ថា ប្រទេសមហាសេដ្ឋកិច្ចចំនួន២របស់ពិភពលោក គឺសហរដ្ឋអាមេរិក និង ចិន បានវាយប្រហារគ្នា ដោយសារសង្គ្រាមវោហារសាស្រ្ដ ជុំវិញបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូល ជាមួយនឹងក្រុមមេដឹកនាំអាស៊ាន កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) ស្របពេលឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ បានជំរុញឲ្យសមភាគី ត្រូវតែរក្សានូវសន្ដិភាព និង បញ្ចៀសនូវជម្លោះនានា។

នៅក្នុងអំឡុងកិច្ចប្រជុំអាស៊ីបូព៌ាប្រចាំឆ្នាំ (EAS) ដែលបានធ្វើឡើង នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ស្ថិតក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នោះ លោកស្រី កាម៉ាឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាង ថា «សេរីភាព នៃការធ្វើនាវាចរណ៍ និង ការហោះហើរ ត្រូវតែគោរព នៅលើសមុទ្រចិនខាងត្បូង ដែលមានការប្រជែងគ្នាយ៉ាងក្ដៅគគុកនោះ»។Indonesia warns against new conflicts as US, China, Russia attend summit

លោកស្រី អនុប្រធានាធិបតី ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់ ថា ជម្លោះទាំងអស់ត្រូវតែដោះស្រាយ ដោយសន្តិវិធី និង ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលត្រូវបានផ្តល់សច្ចាប័ន ដោយប្រទេសជាង ១៦០ រួមទាំងប្រទេសចិន… ផងដែរ។

លោកស្រី កាម៉ាឡា ហាររីស ក៏បានបញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៦ ដោយបានសម្រេច ថា ប្រទេសចិន មិនមានមូលដ្ឋានស្របតាមផ្លូវច្បាប់ នៅក្នុងការទាមទារយកតំបន់ជាច្រើន នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ជាមួយនឹងទំហំពាណិជ្ជកម្មឆ្លងកាត់ មានតម្លៃជាង៣ពាន់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំនោះឡើយ។ សមុទ្រចិនខាងត្បូង ជាផ្លូវសមុទ្រដ៏សំខាន់បំផុតមួយ សម្រាប់ការដឹកជញ្ជូនទំនិញ មានទំហំមួយភាគបី នៃការដឹកជញ្ជូនរបស់ពិភពលោក។From Myanmar to the China Sea, ASEAN meets but is divided

សេចក្តីថ្លែងការណ៍ពីសេតវិមាន បានសរសេរ ថា «លោកស្រី អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ អំពីសារៈសំខាន់ នៃសណ្តាប់ធ្នាប់ ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ នៅក្នុងការរក្សាសន្តិភាព និង វិបុលភាព នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ខណៈមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ សម្រាប់ដោះស្រាយរាល់ការគំរាមកំហែង ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង ដល់សណ្ដាប់ធ្នាប់នេះ»។China, ASEAN leaders discuss 'future direction' - Khmer Times

ជាមួយគ្នានេះ សេតវិមាន បានបន្ថែម ថា លោកស្រី អនុប្រធានាធិបតី ក៏បានលើកឡើង អំពីការព្រួយបារម្ភ ជុំវិញ«ការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ត្រូវបានប្រព្រឹត្ត ដោយសាធារណរដ្ឋប្រជាមានិតចិន» នៅក្នុងអំឡុងកិច្ចប្រជុំអាស៊ីបូព៌ា EAS រូមជាមួយសមាជិកអាស៊ានទាំង១០ និង ដៃគូសន្ទនាចំនួន៨ផ្សេងទៀត មានដូចជា ប្រទេសចិន និង សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក តែងតែចោទប្រកាន់ប្រទេសចិន ជារឿយៗ ថា រដ្ឋាភិបាលក្រុងប៉េកាំង មិនយកចិត្តទុកដាក់លើសិទ្ធិមនុស្ស នៅក្នុងខេត្តស៊ីនជាង (Xinjiang) ហើយជាអ្នករំលោភលើសេរីភាពសាសនា នៅក្នុងចំណោមប្រទេសផ្សេងៗទៀត៕Top U.S., China, Russia officials gather at Southeast Asia summit - The  Japan Times

Apple ចំណាយប្រាក់រាប់លានដុល្លារជារៀងរាល់ថ្ងៃលើ AI

0

បរទេស៖ ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាកំពុងអភិវឌ្ឍគំរូភាសា Ajax GPT របស់ខ្លួនដែលរីកចម្រើនខ្លាំងជាង ChatGPT ។

យោងតាមសារព័ត៌មាន The Information បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងវិនិយោគលើម៉ូដែលបញ្ញាសិប្បនិម្មិតផ្សេងៗគ្នាជាច្រើន ដោយចំណាយប្រាក់រាប់លានដុល្លារក្នុងមួយថ្ងៃ ជាមួយនឹងគោលដៅធ្វើឱ្យប្រសើរឡើងនូវ Siri ។ ក្រុមហ៊ុនក៏បានបញ្ចូល AI ផងដែរ ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការធ្វើកិច្ចការច្រើនជំហានដោយស្វ័យប្រវត្តិជាមួយ Siri ។Apple is spending millions of dollars per day to bring generative AI  capabilities to Siri, says report | Mint

បច្ចុប្បន្ន Apple កំពុងអភិវឌ្ឍ Ajax GPT ដែលត្រូវបានគេដឹងថាខ្លាំងជាង OpenAI’s GPT ។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាម Bloomberg គំរូ AI ថ្មីនេះត្រូវបានបង្កើតឡើងដំបូងសម្រាប់ការប្រើប្រាស់ផ្ទៃក្នុង ហើយមានកម្រិតតិចតួចនៅក្នុងការងាររបស់ក្រុមហ៊ុន។Apple GPT' could be a dark horse in the generative AI competition | WIRED  Middle East

Apple បានដាក់បញ្ចូល AI ទៅក្នុងផលិតផលមួយចំនួន ដូចជាមុខងាររកឃើញការធ្លាក់នៅលើ Apple Watch ជាដើម។ ដូច្នេះហើយ ក្រុមហ៊ុនប្រហែលជាមិនប្រញាប់ប្រញាល់ក្នុងការដាក់ចេញនូវ ម៉ូដែល AI ជំនាន់ថ្មីនោះទេ ដោយសារតែពួកគេត្រូវធ្វើតេស្តឱ្យបានហ្មត់ចត់សម្រាប់សុវត្ថិភាព មុនពេលពួកវាអាចដាក់ឱ្យប្រើប្រាស់ទៅកាន់អ្នកប្រើប្រាស់ចុងក្រោយ៕
ប្រភព៖vnexpress

អាណាព្យាបាលសិស្សរិះគន់សាលាឯកជនរឿងតម្រូវឱ្យបង់ប្រាក់ច្រើន

0

ប្រទេសចិន ៖ អ្នកលេងបណ្តាញសង្គមនៅប្រទេសចិនបានជជែកវែកញែកគ្នាយ៉ាងខ្លាំងក្លា ក្រោយពីសាលារៀនបឋមសិក្សាឯកជនមួយកន្លែងតម្រូវឱ្យអាណាព្យាបាលបង់ប្រាក់រហូតដល់៦៨០យាន់ សម្រាប់ថ្លៃសម្រាកពេលថ្ងៃត្រង់ក្នុងថ្នាក់រៀនរបស់សិស្ស ។ គេរាយការណ៍ថា សាលាបឋមសិក្សានេះឈ្មោះ Jiesheng មានទីតាំងនៅខេត្តក្វាងទុង ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន មានគម្រោងប្រមូលប្រាក់ពីអាណាព្យាបាលសម្រាប់បវេសនកាលថ្មី ។

សារព័ត៌មានចិនឈ្មោះ Xibu Juece ចុះផ្សាយថា មន្ត្រីការិយាល័យអប់រំស្រុកលើកឡើងថា ប្រធានបទដែលគេកំពុងជជែកគ្នាក្នុងបណ្តាញសង្គម មិនមែនជាច្បាប់ទេ ប៉ុន្តែសាលារៀនឯកជនមានសិទ្ធិធ្វើបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgik9ojLPLoXUchMpa2Uzyx0X6T2xpl4Ft1xaeK2068fXpNcRN3MRbDSxhVOreEB6KzY1ayRyfzrCj2QaK46ugsNlT7HeT7p96LZ_TxaG2N5b5QxudtflwDbcGERPYDkO-arGWMLprY0i0GtELiwQ0Qy9EcftblUWXc0ELo250nnFSND3xWklPKy4zt-RI/s1024/photo_2023-09-08_15-01-55.jpg

ភស្តុតាងរូបភាពថតតាមទូរស័ព្ទបង្ហាញថា សាលារៀនបានជូនដំណឹងតាមក្រុម WeChat របស់អាណាព្យាបាលសិស្ស និងគ្រូបង្រៀន និងបកស្រាយរឿងនេះរួចហើយ ប៉ុន្តែមិនបានបញ្ជាក់ហេតុផលពីការប្រមូលប្រាក់ទេ ។ សាលាគ្រាន់តែបញ្ជាក់ថា ការគេងនៅតុរៀនរបស់សិស្ស សាលានឹងតម្រូវឱ្យឪពុក-ម្តាយបង់ប្រាក់ចំនួន២០០យាន់ក្នុងរយៈពេល៦ខែ ចំណែកកូនសិស្សណាចង់គេងនៅលើកម្រាលក្នុងថ្នាក់រៀន សាលានឹងទាមទារឱ្យបង់ប្រាក់ចំនួន៣៦០យាន់ ។ រីឯការគេងនៅលើគ្រែនៅក្នុងបន្ទប់ផ្ទាល់ខ្លួន កូនសិស្សម្នាក់ៗត្រូវចំណាយប្រាក់រហូតដល់៦៨០យាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfgahNHGfYm4ZOd-G7fLeCzvOaZJC8-18Ge3BURn0puGO7LUUNzHChqwHvvtMW7RmGaFZLsxhOvtTGBZQZB9JHdaXC4lxyraEX9l-VZb_7fUy0sWYvDd7AUL_MnyUwqm8aQYHmZ-yAJqRudq7WOs10UNnLN7jsBgiVwbB0YsoAwZFjlP9qFoKAmcB4MV0/s1024/photo_2023-09-08_15-01-54.jpg

សាលារៀនបកស្រាយថា ការប្រមូលប្រាក់ពីអាណាព្យាបាលសម្រាប់ថ្លៃសម្រាកពេលថ្ងៃត្រង់ក្នុងថ្នាក់រៀនរបស់សិស្ស ពិតជាមានមែន ដោយខាងសាលានឹងចាត់ឱ្យគ្រូមកជួយថែទាំសិស្សក្នុងអំឡុងពេលពួកគេគេង ប៉ុន្តែសាលាមិនបានបង្ខំទេ គឺកូនសិស្សអាចជ្រើសរើសត្រឡប់ទៅផ្ទះវិញនៅពេលថ្ងៃត្រង់ក៏បាន ។ ចំណែកអ្នកនាំពាក្យការិយាល័យអភិវឌ្ឍន៍ទីក្រុង Dongguan លើកឡើងថា ការប្រមូលប្រាក់នេះសមរម្យហើយ ព្រោះសាលាបានរៀបចំឱ្យមានគ្រូនៅជួយថែទាំពេលកូនសិស្សគេង ។

ការប្រកាសដំឡើងថ្លៃនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនតវ៉ាជាខ្លាំង ក្នុងនោះជនជាតិចិនម្នាក់និយាយថា ៖ «វាជារឿងកំប្លែងមែនទេ ? សាលារៀនឆ្កួតខ្លាំងហើយ រកតែប្រាក់» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «ខ្ញុំជាមនុស្សតែម្នាក់មែនទេ ដែលយល់ថា ហេតុអ្វីកូនសិស្សត្រូវចំណាយប្រាក់ថ្លៃគេងនៅតុរៀន» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «គ្មានប្រយោជន៍ទេ នៅថ្ងៃខាងមុខ សាលារៀននឹងគិតថ្លៃចូលបន្ទប់ទឹក ឬថ្លៃដកដង្ហើមថែមទៀត» ៕ ប្រភព ៖ beartai

ក្រសួងចេញសារាចរណែនាំ៦ចំណុចដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

0

ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នាថ្ងៃ១៤-១៥រោច ខែភទ្របទ និងថ្ងៃ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ចំនួន៦ចំណុច៖

១. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល ទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់ថ្លៃ ស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូន ភ្ញៀវឱ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

២. ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើការណែនាំ ម្ចាស់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ដូរ តាមដងផ្លូវ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីសុវត្ថិភាពចំណីអាហារ និងការថែរក្សាអនាម័យ ដោយខិតខំលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្សេងៗ និងត្រូវចាត់វិធានការតាមគ្រប់ រូបភាព ដើម្បីធានាឱ្យបានអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយ បុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានឱ្យបានសមរម្យ។

៣. ត្រូវធ្វើការណែនាំម្ចាស់ទូកកាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវ ទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា។
៤. ត្រូវសហការជាមួយមន្ទីរធម្មការ និងសាសនា រៀបចំវត្តទេសចរណ៍គំរូសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចស្វែងយល់ពីប្រវត្តិ និងទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

៥. ត្រូវសហការជាមួយមន្ទីរព័ត៌មាន និងវិស័យឯកជន ផ្សព្វផ្សាយរមណីយដ្ឋានទេសចរណ៍ និង គោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទូលំទូលាយ។
៦. ត្រូវរៀបចំឱ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះ ឱ្យបាន ទូលំទូលាយ និងគ្រប់រូបភាព ទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិ ភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ ឱ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkkCOTWdSgfpngnxw-NDJbtGjHkSlxX0pfw9EE_ctuEnM_9gLnCAXsY3rUjeM-1MVzjuOLW5hocBrc7gA9jdNEJsR_vdMkcnLoSeUUYwpbqxniIK-ZfQsYHgBgpgZM-QyGSaV7ASRrDGhtbluiSPisOvhGWk6nHjpSbOwyem9vawAovl3WGqp11oXcnaQ/s1280/photo_2023-09-08_13-13-31.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS_sjDK0MxJp24n7IGA9LxWUWj2SHvOdOxt7H8lWVgwJypRp64gPZrC7HLVyMivVki3Ilp0ayKKRB4DY8wRxch1ufS3hyGo2UFI_tLOdmFK1jy0KP5TPojAcvSO0z-BaSHVGMf29EqP_-cEjtNndmY00Xmt-uGfMhDvGf9guj4fZ5ssRW7yvSHn0udkbM/s1280/photo_2023-09-08_13-13-31%20(2).jpg

 

អាមេរិកគំរាមភ្លាម កូរ៉េខាងជើង បញ្ចេញនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរតាក់ទិកភ្លែត

0

រដ្ឋធានីព្យុងយ៉ាង៖ កូរ៉េខាងជើង បានចាប់ផ្ដើមប្រតិបត្ដិការនាវាមុជទឹកវាយប្រហារដោយអាវុធនុយក្លេអ៊ែរតាក់ទិក ចំពេលមានការព្រមាន ពីសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ដរបស់ក្រុងវ៉ាស៊ីនតោន ជុំវិញសកម្មភាពរបស់ក្រុងព្យុងយ៉ាង លក់គ្រឿងសព្វាវុធ ទៅឲ្យរុស្ស៊ី។។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៨ ខែកញ្ញា ថា កូរ៉េខាងជើង បានចាប់ផ្តើមប្រតិបត្តិការ ជាលើកដំបូងនូវនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរតាក់ទិក។ នេះជាសកម្មភាពយោធាដ៏សំខាន់ នៃផែនការរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីបង្កើតកងនាវាចរណ៍ បំពាក់ដោយអាវុធនុយក្លេអ៊ែរ សម្រាប់ប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយសម្ពន្ធមិត្តអាស៊ីរបស់ក្រុងវ៉ាស៊ីនតោន។North Korea unveils first tactical, nuclear-armed submarine | The Star

បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ ថា នាវាមុជទឹក No 841 ឈ្មោះ Hero Kim Kun Ok បន្ទាប់ពីបុគ្គលប្រវត្តិសាស្ត្រកូរ៉េខាងជើងដ៏លេចធ្លោមួយរូប ដែលបានចេញប្រតិបត្ដិការ កាលពីថ្ងៃពុធ (ទី៧ ខែកញ្ញា) ដោយមានលោក គីម ជាអ្នកមើលការខុសត្រូវ នៅក្នុងព្រឹត្តិការណ៍នោះ។

នៅក្នុងព្រឹត្ដិការណ៍ត្រួតពិនិត្យដល់ប្រតិបត្ដិការនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរនោះ លោក គីម ជុងអ៊ុន បានអំពាវនាវស្នើឲ្យមានការអភិវឌ្ឍកងនាវាឲ្យបានឆាប់រហ័ស និង ការបំពាក់អាវុធនុយក្លេអ៊ែរ។North Korea launches new 'tactical nuclear attack submarine'

លោកប្រធានាធិបតី លោក យូន ស៊ុកយូល បានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) ថា រាល់ការគំរាមកំហែងណាមួយ ពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងយ៉ាងពិតប្រាកដ ដោយកំណត់គោលដៅ ទៅលើប្រទេសនានា ដែលកំពុងចូលរួមកិច្ចប្រជុំកំពូល នៅប្រទេសឥណ្ឌូណេស៊ី។ ចំណែកការទទួលខុសត្រូវដ៏ចម្បង សម្រាប់បញ្ហានេះ គឺមានតែបណ្តាប្រទេស ជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ លោកស្រី កាម៉ាឡា ហាររី (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) ថា ប្រសិនបើកូរ៉េខាងជើង គាំទ្រជំនួយយោធាណាមួយ ជួយដល់ប្រទេសរុស្ស៊ី សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន នឹងក្លាយជាកំហុសដ៏ធំ៕North Korea launches new tactical nuclear attack submarine, state media  reports | South China Morning Post

V និង Jisoo ប៉ះគ្នាម្តងទៀតហ្វេនៗផ្ទុះការសរសើរព្រាតពេញបណ្តាញសង្គម

0

ថ្មីៗនេះ វីដេអូខ្លីមួយដ៏គួរឱ្យចាប់អារម្មណ៍របស់ V សមាជិក BTS និង Jisoo សមាជិក BLACKPINK បានសន្ទនាគ្នាប្រកបដោយស្នាមញញឹមរួសរាយរាក់ទាក់ នៅឯព្រឹត្តិការណ៍ Frieze Seoul 2023 Paradise Art ដោយបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រពេញប្រព័ន្ធអនឡាញ។To all the Boys I ship with Jisoo - 3/Three: Beautiful Mistake  [JisooXTaehyung] - Wattpad

តារាចម្រៀងទាំងពីរដួងនេះគឺជាទូតសុឆន្ទៈសកលសម្រាប់ម៉ាកគ្រឿងអលង្ការលំដាប់ខ្ពស់ Cartier ។ កាលពីប៉ុន្មានខែមុន V ចូលរួមជាមួយ Cartier ហើយការរំពឹងទុកកំពុងកើនឡើងថា V និង Jisoo នឹងបង្ហាញមុខជាមួយគ្នាញឹកញាប់ជាងមុននាពេលខាងមុខមិនខាន។V-Jisoo - Best KPOP Shipped Couples

អ្នកនិយមលេងអ៊ីនធឺណេតបានបញ្ចេញមតិថា «ពួកគេទាំងពីរជាទូតសុឆន្ទៈរបស់ Cartier ដូច្នេះយើងនឹងឃើញពួកគេញឹកញាប់ជាងមុន, ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ដែលបានឃើញពួកគេជជែកគ្នាលេង, Rosé ក៏នៅទីនោះដែរ ហើយពួកគេទាំងបីហាក់ដូចជារួសរាយរាក់ទាក់ជាមួយគ្នាទៅវិញទៅមក»។ អ្នកផ្សេងទៀតបានលើកឡើងថា ពួកគេមើលទៅមានភាពល្អជាមួយគ្នាណាស់ប្រហែលដោយសារតែពួកគេមានអាយុស្របាលគ្នាហើយ។Blackpink's Jisoo Reveals Solo Debut Is Right Around the Corner – Billboard

គួរបញ្ជាក់ផងដែរថា Jisoo និង V ធ្លាប់ធ្វើជាពិធីករ ពិធីការិនីសម្រាប់កម្មវិធី SBS K-pop Super Concert កាលពីឆ្នាំ២០១៧ ហើយអ្នកគាំទ្របាននិយាយថាអ្នកទាំងពីរបានក្លាយជាមិត្តជិតស្និទ្ធនឹងគ្នាចាប់ពីពេលនោះមក៕BTS' V Gets Jazzy With Bing Crosby And Ella Fitzgerald Covers

រូបមន្តខាត់ស្បែកបែបធម្មជាតិទាំង៥ ដែលជួយឱ្យស្បែកសនិងមានសំណើម

0

មនុស្សស្រីគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានស្បែកស ទន់រលោង មានសំណើម និងមានសុខភាពល្អ។ ការខាត់ស្បែកញឹកញាប់អាចជួយឱ្យស្បែករបស់យើងស្រស់ថ្លា និងក្មេងជាងវ័យព្រោះកោសិកាចាស់ៗត្រូវបានជម្រុះចេញ។ ដូច្នេះខាងក្រោមនេះគឺជារូបមន្តខាត់ស្បែកបែបធម្មជាតិទាំង ៥ ដែលជួយឱ្យស្បែកសនិងមានសំណើម៖

១.កាហ្វេ និងទឹកឃ្មុំ៖ កាហ្វេ និងទឹកឃ្មុំត្រូវបានចាត់ទុកថាជារូបមន្តដែលងាយស្រួលធ្វើ និងមានប្រសិទ្ធភាពខ្ពស់។ រូបមន្ត កាហ្វេ៣,៤ស្លាបព្រាបាយ,ទឹកឃ្មុំ៥ស្លាបព្រា,ប្រេងអូលីវ៥ស្លាបព្រា បន្ទាប់មកលាយគ្រឿងផ្សំចូលគ្នា រួចលាបល្បាយនៅលើស្បែក ហើយម៉ាស្សាថ្នមៗរយៈពេលមួយនាទី បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយជូតឱ្យស្ងួតដោយកន្សែងទន់ជាការស្រេច។Honey Ginger Coffee Recipe - Best Coffee Recipes

២.ស្ករត្នោត និងប្រេងដូង៖ ស្ករត្នោតនិងប្រេងដូង គឺជាសារធាតុផ្សំដែលងាយរក និងមានប្រសិទ្ធភាពល្អសម្រាប់ការខាត់ស្បែក។ រូបមន្ត ស្ករត្នោត ១ ពែង និងប្រេងដូង ១/២ ពែង, ជូតល្បាយនេះនៅលើស្បែកដែលគ្រើម រួចលាងសម្អាតចេញដោយទឹកក្តៅឧណ្ណៗ បន្ទាប់ពីងូតទឹកសូមលាបក្រែមសំណើម។What Is Palm Sugar? Nutritional Information, Benefits, and Healthier  Alternatives - BetterMe

៣.តែបៃតង Matcha៖ ម្សៅតែបៃតង matcha មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំ និងមានប្រយោជន៍ខ្លាំងណាស់ក្នុងការថែរក្សាស្បែក។ រូបមន្ត ស្ករ ១ ពែង, ម្សៅតែបៃតង matcha ១ ស្លាបព្រាកាហ្វេ, និងប្រេងធម្មជាតិផ្សេងទៀតតាមជម្រើសរបស់អ្នក បន្ទាប់មកលាបល្បាយទាំងនោះនៅលើស្បែកទុករយៈពេល៥នាទី រួចលាងទឹកចេញជាការស្រេច។Matcha — Even More Powerful Than Regular Green Tea?

៤.បឺរ និងទឹកឃ្មុំ៖ ផ្លែបឺរមានផ្ទុកវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយចិញ្ចឹមស្បែក។ រូបមន្ត ផ្លែបឺរ ១/២, ទឹកឃ្មុំ ៣ ស្លាបព្រាបាយ, និងម្សៅពោត ២ ស្លាបព្រាបាយ។ កិនផ្លែបឺរ ១/២ លាយជាមួយទឹកឃ្មុំ និងម្សៅពោត រួចម៉ាស្សាថ្នមៗលើស្បែកដែលសើម បន្ទាប់មកលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ ហើយសម្ងួតដោយកន្សែងកប្បាសទន់។Avocado mask: Why you should use one on your skin | Well+Good

៥.ទឹកឃ្មុំ និងទឹកដោះគោជូរ៖ ទឹកឃ្មុំ និងទឹកដោះគោជូរ ត្រូវបានគេវាយតម្លៃថា ធ្វើឱ្យស្បែកទន់ និងរលោង។ រូបមន្ត ម្សៅស្រូវសាលី ២ ស្លាបព្រាបាយ, គ្រាប់ផ្កាឈូករ័ត្ន ២ ស្លាបព្រាបាយ, ទឹកដោះគោជូរ ៤ស្លាបព្រាបាយ, ទឹកឃ្មុំក្តៅ ២ស្លាបព្រាបាយ។ លាយល្បាយដែលបានរៀបចំរួច ម៉ាស្សាលើផ្ទៃមុខ ក និងដងខ្លួនថ្នមៗ ៣ នាទី រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច៕What are the health benefits of combining honey and yogurt? – Navmi
ប្រភព៖ phuntoday.com

ហុងកុងប្រកាសអាសន្នជាបន្ទាន់ក្រោយហេតុការណ៍ភ្លៀងធ្លាក់ខ្លាំង

0

ទីក្រុងហុងកុង ៖ ទីក្រុងហុងកុងបានប្រកាសអាសន្នជាបន្ទាន់ទៅកាន់ពលរដ្ឋ ក្រោយកើតហេតុការណ៍ភ្លៀងធ្លាក់យ៉ាងខ្លាំង ។ អាជ្ញាធរក្រុងហុងកុងបានហៅហេតុការណ៍នេះថា «ភ្លៀង១ពាន់ឆ្នាំ» ដោយសារវាបណ្តាលឱ្យមានទឹកជំនន់ពាសពេញទីក្រុង ហើយផ្លូវទាំងអស់ក្លាយជាប្រឡាយទឹក ។Record rainfall causes flooding in Hong Kong days after typhoon

កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងហុងកុង និងធ្លាក់ជាបន្តបន្ទាប់ ។ ភ្លៀងបានធ្លាក់ខ្លាំងបំផុតរយៈពេល១ម៉ោងនៅទីក្រុងនេះ បើគិតចាប់ពីមានការកត់ត្រាក្នុងស្ថិតិ កាលពីឆ្នាំ១៨៨៤ ។Intense rainfall drenches Hong Kong, causes widespread flooding | CBC News

ការិយាល័យឧតុនិយមហុងកុងរាយការណ៍ថា មូលហេតុបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលខ្យល់ព្យុះ «Hai Khui» ដែលបានបក់មកកាន់ឆ្នេរសមុទ្រខេត្ត Fujian របស់ប្រទេសចិន តាំងពីថ្ងៃទី៥ ខែកញ្ញា កន្លងមក ហើយវាបានថមថយកម្លាំងហើយ ប៉ុន្តែនៅតែមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តក្វាងទុង និងក្រុងហុងកុង រហូតបណ្តាលឱ្យកើតទឹកជំនន់ភ្លាមៗ ។Hong Kong's heaviest rain in at least 140 years floods city streets, metro  - The Hindu

គេសង្កេតឃើញថា ទឹកជំនន់បានធ្វើឱ្យផ្លូវនានាក្នុងទីក្រុងនេះក្លាយជាប្រឡាយមានទឹកហូរខ្លាំង ខណៈការធ្វើចរាចរណ៍កកស្ទះផងដែរ ។ ភ្នាក់ងារសង្គ្រោះបាននាំគ្នាជួយមនុស្សម្នាដែលជាប់ក្នុងរថយន្ត ហើយមានមនុស្សជាច្រើននាក់ទៀតមិនអាចត្រឡប់ទៅកាន់កន្លែងស្នាក់នៅរបស់ពួកគេ ព្រោះជាប់នៅកណ្តាលទឹកជំនន់ ។Record rainfall floods Hong Kong's streets and train stations; all schools  shut - CNA

ការិយាល័យឧតុនិយមហុងកុងបានដាស់តឿនពីភ្លៀងធ្លាក់ខ្លាំងបំផុតជាលើកដំបូង បើគិតចាប់ពីខែតុលា ឆ្នាំ២០២១ ។ អាជ្ញាធរហុងកុងបានជូនដំណឹងទៅកាន់ក្រុមហ៊ុន និងសាលារៀននានាឱ្យផ្អាកដំណើរការជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព ហើយប្រាប់ពលរដ្ឋឱ្យស្ថិតក្នុងលំនៅឋាន ខណៈសេវាកម្មរថយន្តក្រុងដឹកអ្នកដំណើរនៅទូទាំងក្រុងហុងកុង បានប្រកាសផ្អាកសេវាកម្មនៅថ្ងៃទី៨ ខែកញ្ញា ៕ ប្រភព ៖ TNN Earth