គណៈកម្មាធិការអូឡាំពិកអន្តរជាតិ សម្រេចមិនដាក់បញ្ចូល Muay Thai និង Kickboxing ទៅក្នុងវិញ្ញាប្រកួតអូឡាំពិកឆ្នាំ២០២៨ ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ។
ជាធម្មតាម្ចាស់ផ្ទះអូឡាំពិកត្រូវបានផ្តល់ឱកាសឱ្យបន្ថែមប្រភេទកីឡា ដែលខ្លួនមានលទ្ធភាពខ្ពស់ក្នុងការឈ្នះ ទៅក្នុងប្រភេទកីឡាស្នូលចំនួន២៨ ដែលមានស្រាប់។
ជុំវិញករណី Muay Thai និង Kickboxing នេះ ម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០២៨អាមេរិក និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានលើកឡើងថា៖” ជាធម្មតាប្រភេទកីឡាណាមួយដែលអាចដាក់ចូលទៅវិញ្ញាប្រកួតអូឡាំពិក លុះត្រាតែធ្លាប់ប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន (Youth Olympics) ឬក៏ម្ចាស់ផ្ទះនោះអាចមានសិទ្ធបន្ថែមបានដោយខ្លួនឯង”។![]()
ក្រោយពីឮដំណឹងនេះ ប្រជាជនថៃបាននាំគ្នាបង្ហោះសារតាមបណ្តាញសង្គម ដោយអ្នកខ្លះសរសេរថា៖”ហេតុអ្វីមិនមាន Muay Thai?” និងអ្នកខ្លះទៀតថា៖” គួរឱ្យសំណើចណាស់ ដែល Muay Thai មិនមានវត្តមាននៅក្នុងវិញ្ញាប្រកួតអូឡាំពិកឆ្នាំ២០២៨”។
តែយ៉ាងណាមិញ ការសម្រេចចិត្តនេះ ត្រូវបានម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០២៨អាមេរិក សម្រេចចិត្តរួចទៅហើយ ហេតុដូច្នេះអូឡាំពិកឆ្នាំ២០២៤នៅបារាំង និងអូឡាំពិកឆ្នាំ២០២៨អាមេរិក នឹងមិនមានវត្តមាន Muay Thai នោះទេ៕
ប្រភព៖ Essentially Sport










