យោងតាមប្រព័ន្ធផ្សព្វផ្សាយ SPOTVNEWS បានឱ្យដឹងថា Soojin អតីតសមាជិកក្រុម (G)I-DLE បានចុះកុងត្រាជាមួយក្រុមហ៊ុនថ្មី ហើយកំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាតារាចម្រៀងទោល។ នេះជាការវិលមកកាន់វិស័យចម្រៀងលើកដំបូងរបស់នាងបន្ទាប់ពីផ្អាកសកម្មភាពរយៈពេល២ឆ្នាំនិង៨ខែ។
គួរបញ្ជាក់ថា កាលពីមុន Soojin បានចាកចេញពីក្រុមនៅឆ្នាំ២០២១ ដោយសារតែជម្លោះហឹង្សាក្នុងសាលា ហើយទីបំផុតនាងបានបញ្ចប់កិច្ចសន្យាជាមួយ CUBE Entertainment ។ នៅខែកញ្ញា ឆ្នាំ២០២២ អតីតសមាជិកក្រុម (G)I-DLE រូបនេះបានបញ្ចប់ការតស៊ូតាមផ្លូវច្បាប់របស់នាង ហើយត្រូវបានគណៈកម្មាធិការអំពើហឹង្សាសាលារកឃើញថាមិនមានកំហុសទេ។
ទន្ទឹមនឹងដំណឹងដែល Soojin វិលមកកាន់វិស័យសិល្បៈវិញអ្នកលេងបណ្តាញសង្គមកូរ៉េ បានបញ្ចេញមតិភាគច្រើនមិនពេញចិត្តនោះទេ។ ពួកគេបានបញ្ចេញមតិថាយ៉ាងហោចណាស់ Soojin គួរតែសុំទោសជាសាធារណៈនៅពេលនាងចាកចេញពីក្រុម គួរតែនៅស្ងប់ស្ងាត់សិនព្រោះទើបតែមានបញ្ហា។ អ្នកខ្លះទៀតបាននិយាយថាការច្រៀងរបស់នាងនៅមានភាពខ្វះខាតឬគិតថាខ្លួនល្បីជាងក្នុងចំណោមសមាជិកក្រុមឬបានចេញជាតារាចម្រៀងទោលឬក៏ចង់រកលុយឱ្យបានច្រើន រួមទាំងមតិជាច្រើនទៀត…៕










