Home Blog Page 1482

ប្លែកៗ! ជប៉ុនអនុញ្ញាតឱ្យកូនសិស្សប្រើប្រាស់មនុស្សយន្តចូលសាលាជំនួស

0

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុននឹងអនុញ្ញាតឱ្យកូនសិស្សប្រើប្រាស់មនុស្សយន្តចូលសាលារៀនជំនួស ហើយពួកគេអាចបញ្ជាវាពីផ្ទះបានដើម្បីកាត់បន្ថយភាពតានតឹង និងត្រូវគេធ្វើបាប ក្រោយពីអត្រាកូនសិស្សមិនចូលសាលានៅប្រទេសជប៉ុនកើនឡើងខ្ពស់ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoGDLjefx9yXOHl0MDiU67Yhth4edjEyZBI936Zi5gfn4y-shagwCkQPia1SED1onFIhFkj1raUFbcFASjsQ1UjQjJIMUY8qyaYYxd5bG3lufP6XQATwqv7xYYY35Uhnok8ccq9vUySCyd2ilU3d0P3XfILaqR-IR9VVPU63sPSS_m5tOYPBvDaNxHhwnA/s600/2023-09-11%2018.48.13.jpgសារព័ត៌មានក្រៅប្រទេសចុះផ្សាយថា គណៈកម្មការអប់រំនៃទីក្រុង Kumamoto ប្រទេសជប៉ុនបារម្ភថា កូនសិស្សកម្រិតបឋមសិក្សា និងមធ្យមសិក្សា ចាប់ផ្តើមចូលសាលារៀនតិចជាងមុន ។ គេបានយកទិន្នន័យរបស់កុមារក្នុងក្រុមអាយុនេះ មកប្រៀបធៀបគ្នារវាងឆ្នាំ២០១៨ និងឆ្នាំ២០២២ បង្ហាញថា មានកូនសិស្សមិនចូលសាលានៅឆ្នាំ២០២២ ចំនួន២.៧៦០នាក់ ។ ដូច្នេះ ចំនួននេះបានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០១៨ ។

គណៈកម្មការអប់រំនៃទីក្រុង Kumamoto គិតថា នឹងយកមនុស្សយន្តមកដោះស្រាយបញ្ហាកូនសិស្សចូលរៀនតិចជាងមុន ព្រោះមនុស្សយន្តនឹងអាចដោះស្រាយបញ្ហានេះបាន ។ មនុស្សយន្តទាំងនេះមិនមែនមានតួនាទីត្រួតពិនិត្យកូនសិស្សទេ ប៉ុន្តែមនុស្សយន្តនឹងចូលរៀនជំនួសកូនសិស្ស ហើយឱ្យកូនសិស្សដែលមិនបានចូលសាលាអាចគ្រប់គ្រងមនុស្សយន្តពីចម្ងាយបាន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9-7ubpUapDaKMXxPX9R-BaTp1q8RAGo4n44JnvktrBALXaZ3jggXHNkwJFgJnRSVSCq0O1pyQ-8caYDqQHW0j6eTT1k28ypuq-1EmiHl1mnBV1Ev5ZG7EXuQNycT7i8wiI3VMSQIBS1SU2TEQqXQirkc4z6GApqNLScA8enAjAyMSDwJiJ_Bloui8jpqT/s600/2023-09-11%2018.48.19.jpgមនុស្សយន្តនេះមានកម្ពស់១ម៉ែត្រ ដែលបំពាក់ដោយមីក្រូហ្វូន និងកាមេរ៉ា ហើយវាអាចចូលរៀនក្នុងថ្នាក់ជាមួយមិត្តភក្តិផ្សេងទៀតបាន ដោយកូនសិស្សអាចតភ្ជាប់មនុស្សយន្តតាមរយៈកុំព្យូទ័រយួរដៃនៅផ្ទះ ។ ម្យ៉ាងទៀត មនុស្សយន្តមិនចាំបាច់នៅតែក្នុងថ្នាក់រៀនទេ គឺវាអាចដើរទៅមកពេញសាលាបាន ហើយវាអាចចូលរួមក្នុងកម្មវិធីផ្សេងៗ និងអាចទំនាក់ទំនងជាមួយអ្នកដទៃបានតាមតម្រូវការរបស់កូនសិស្សរៀនពីចម្ងាយ ។ គេរំពឹងថា ការបង្កើនចំនួនមនុស្សយន្តនឹងជួយឱ្យកូនសិស្សដែលអវត្តមានញឹកញាប់អាចយកឈ្នះភាពតានតឹង និងមានទំនុកចិត្តលើខ្លួនឯង រហូតពួកគេអាចត្រឡប់មកចូលរៀននៅសាលាតាមធម្មតាវិញ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNOzzpj2gvyix_Lx7S6VdJsFOQpicGftBkm6GftHCg6yXVog0jhZSxnQRfEzLmp4ZgP4bMj1avC96rI97HlEHga1Tsfm9TMafCcJ8y9_lawIXmLpYGpAnuAQSiZGDHcfAVS_hJhGmFuX3P_ghDYAg7fKvJeO2Yg5z95vaCUhdY4fCkiGBNIdeO0eqzqANC/s600/2023-09-11%2018.48.27.jpgគណៈកម្មការអប់រំនឹងមិនបង្ខំឱ្យកូនសិស្សប្រើប្រាស់មនុស្សយន្តទេ បើពួកគេមិនត្រូវការ ។ វាគ្រាន់តែជាគម្រោងតូចដែលទើបចាប់ផ្តើមនៅទីក្រុងតូចៗ ដូចជា ទីក្រុង Kumamoto ដែលមានពលរដ្ឋរស់នៅត្រឹមតែ៧៣ម៉ឺននាក់ប៉ុណ្ណោះ ។ គម្រោងនេះនឹងប្រើប្រាស់មនុស្សយន្តចំនួន២ និងបញ្ជូនទៅកាន់សាលារៀនណាដែលស្នើសុំ ហើយនឹងចាប់ផ្តើមអនុវត្តនៅខែវិច្ឆិកា ឆ្នាំ២០២៣ ។ គេនឹងវាយតម្លៃក្រោយបញ្ចប់ឆ្នាំសិក្សានៅខែមីនា ឆ្នាំ២០២៤ ថា តើគួរពង្រីកគម្រោងនេះដែរឬទេ ៕ ប្រភព ៖ khaosod

ទំលាប់៤យ៉ាងប្រចាំថ្ងៃដែលធ្វើឱ្យលោកអ្នកខូចថ្លើមដោយមិនដឹងខ្លួន។

0

ថ្លើមគឺជាសរីរាង្គផ្នែកខាងក្នុងមួយប្រភេទ ដែលមានតួនាទីសំខាន់ណាស់ នៅក្នុងរាងកាយរបស់យើង។ ប៉ុន្តែមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់ ថែរក្សាថ្លើមរបស់ខ្លួនឱ្យមានសុខភាពល្អនោះទេ គឺមានតែបំផ្លាញវាថែមទៀត។ តើអ្នកដឹងទេថាសកម្មភាពមួយចំនួនដែលអ្នកកំពុងធ្វើជាប្រចាំថ្ងៃនេះ ៦0% គឺបានបំផ្លាញថ្លើមដោយមិនដឹងខ្លួន ហើយឥរិយាបថទាំង ៤ នោះមានដូចខាងក្រោម៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR8hSFTie3z-RkdyFPrpyOdXYD6fXLta_vrKymGjW9AXzea0nm-dQcSt2SystSBN4IGvlOlWLMA34senehBPepTFJzzDFG3oQpiZRxeyEq0Rg0EsTHzTBV9vkQp9Qzj3pL9qWhxrXU-9186PNJt05gf2gAIhAYz_ui-bZ-IEr9pKBMnjuxuzFNXB8Fqwih/s728/helth.jpg.webp១.ចូលគេងយប់ជ្រៅ៖ ក្នុងអំឡុងពេលដែលយើងគេង រាងកាយនឹងកំចាត់កាកសំណល់ចេញពីសរីរាង្គផ្សេងៗ ហើយដំណើរការនឹងចាប់ផ្តើមពីម៉ោង ៩:០០ យប់ ដល់ម៉ោង ៧:០០ ព្រឹក ប្រសិនបើយើងចូលគេងយូរពេក ប្រព័ន្ធនេះនឹងមិនដំណើរការពេញលេញទេ រហូតទាល់តែជាតិពុលច្រើនកកកុញក្នុងខ្លួន ដែលបណ្តាលឱ្យមានផលប៉ះពាល់ទៅលើថ្លើមយ៉ាងធ្ងន់ធ្ងរ។

២.ញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន៖ ម្ហូបអាហារទាំងនេះគឺវាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះថ្លើម ព្រោះវាធ្វើឱ្យថ្លើមពិបាកធ្វើការ ឬធ្វើការធ្ងន់ខ្លាំងជាងធម្មតា។ លើសពីនេះទៀតជាតិខ្លាញ់ទាំងនេះ នឹងផ្ទុកនៅក្នុងថ្លើម ហើយត្រូវបានបម្លែងទៅជាទ្រីគ្លីសេរីដ និងបង្កឱ្យមានខ្លាញ់កកនៅក្នុងថ្លើម ដែលជាមូលហេតុនៃជំងឺក្រិនថ្លើម និងមហារីកថ្លើមផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinvYch64sqCXaCt8lwhXM4vawPrV3QfUZZLUGs2U0YA69LN_Py2-BcW40w-asPMssDU2VJElPn6C4FCLTtIAoGpACaupKuDYTr9g4YmgOGLfOB3QSaGg1FJNvfuKKoAWX4kFdreHNWRvfS-q6lobld_NIG5mQ8R7H_Afgj36vWZtL_hpV2_XXNqN1qUxSu/s733/3.jpg៣.ផឹកស្រា៖ ពិតណាស់ ការទទួលទានជាតិស្រវឹងច្រើនពេកវានឹងបំផ្លាញសុខភាពថ្លើមរបស់អ្នកយ៉ាងច្បាស់ ព្រោះជាតិពុលកកកុញនៅក្នុងថ្លើម បូករួមជាមួយនឹងការចូលគេងយប់ជ្រៅផងនោះ វាបានក្លាយជាមូលហេតុដែលធ្វើឱ្យថ្លើមរបស់យើងកាន់តែត្រូវបានបំផ្លាញបន្តិចម្តងៗ រហូតដល់មានជំងឺខូចខាតជាខ្លាំង។ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeAZWCQ6h3FzBHgI7ny8vPc6LLBEm3S4bUGz_R1_C1pLNafyUrflA2W3SXbO8D53giCSFUjK7intZcXBIKAOzZWbfElC1VJyyacDywt2ATHj_wQp95W8rXnr5We1vAxCXaa_tCpl53kqtvaRxzxbxvYL6Fx9x3NKfqvghB0GhkL0UFyCI7n8tyOeULO5HA/s733/4.jpg៤.ភាពតានតឹង៖ កុំគិតថាភាពតានតឹងប៉ះពាល់តែទៅលើខួរក្បាល និងក្រពះប៉ុណ្ណោះ ប៉ុន្តែថ្លើមរបស់អ្នកក៏ត្រូវបានវាយប្រហារយ៉ាងខ្លាំងផងដែរ ដោយសារតែភាពតានតឹង។ វាអាចធ្វើឱ្យអ្នកមិនបានដេកពួន ឬទទួលទានអាហារមិនបានច្រើនដូចពេលធម្មតា។ លើសពីនេះ ថ្លើមផលិតជាតិស្ករច្រើន ពេលដែលយើងមានភាពតានតឹងម្តងៗ ហើយជាលទ្ធផល ហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម និងការលើសជាតិស្ករនៅក្នុងឈាមគឺមានកម្រិតខ្ពស់ជាងមនុស្សធម្មតាទៅទៀត៕

ប្រភព៖sanook

វណ្ណដា ជាមួយតារារ៉េប suboi នៅលើឆាកវៀតណាមរញ្ជួយពេញបណ្តាញសង្គម

0

វណ្ណដា ជាមួយតារារ៉េប suboi នៅលើឆាកវៀតណាមរញ្ជួយពេញបណ្តាញសង្គម

ទីបំផុតការបង្ហាញវត្តមានរបស់ វណ្ណដា ដែលត្រូវបានខាងកម្មវិធី Rap Viet  អញ្ជើញជាតារាកិត្តិយសសម្តែងនៅថ្ងៃផ្តាច់ព្រ័ត្រមហាជនអ្នកគាំទ្របានឃើញហើយដោយតារាចម្រៀង វណ្ណដា ក៏បានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងរ៉េប suboi ផងដែរ។ ការបង្ហាញShow រួមគ្នារបស់អ្នកទាំងពីរផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមទាំងនៅក្នុងនិងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYWVpyn5mbw3ysXSxjdGvHyrFdpeDQtdjy2iEYYQ_st8e_DVVY99Hvy6u4DX85z5wDbyF0khrTg9Ldz9OquQOVM5iWi4mT8yc2MRPm7OjsHLb1oYOfWkIZyVW3arj7Vn9PDsxCqto6uTcxJoM9n7CJldTR4SZfPTW2p1SZjRFi6KNYgGYh-GaNDqjnNIIo/s2048/377914495_859624038850077_4307290875083359242_n-2.jpg

នៅថ្ងៃទី៩ ខែកញ្ញា វគ្គផ្តាច់ព្រ័ត្រកម្មវិធី Rap Viet  រដូវកាលទី៣បានចាក់ផ្សាយរួចហើយដោយក្នុងវគ្គពិសេសនេះ វណ្ណដា ក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីដូចគ្នា។ វណ្ណដា បានលើកយកបទ Solo និងបទ អីតែមិនអី ដោយកែសម្រួលច្រៀងMixភាសារួមគ្នាជាមួយតារារ៉េបវៀតណាមដ៏ល្បី suboi ចេញជាចម្រៀងមួយបទមានចំណងជើងថា «Not ok but sickerrr» ។ ការបង្ហាញវត្តមានរបស់តារារ៉េបទាំងពីរធ្វើឱ្យមហាជនអ្នកប្រើបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងសូម្បីតែឯកឧត្តមខៀវ កាញារីទ្ធ ក៏បានស៊ែរពី Show របស់អ្នកទាំងពីរផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiyAEqdHOdg2tP777dxoqFhzZ-jkJem0oJ9sUSJyR82aRFfly-gNLhcwzx6CpvqFLjiOR35wfOcqdQZeLMsal8FNb7rXYFDV65GXCDFYzY-wIy0tbMBVKBPPF3QK1S6YmB-VuKg__dnjVFv6AY54vFdcprHEQAkkBm16j3KdaAFnQwe0q_Zfl98MohtU5Y/s2048/377575891_859624245516723_3056455262642141725_n.jpgដ្បិតតែតារាចម្រៀងទាំងពីររូបច្រៀងពីរភាសាផ្សេងគ្នាក្នុងបទតែមួយក្តីប៉ុន្តែត្រូវបានមហាជនសម្លឹងឃើញថាពិតជាច្រៀងចូលគ្នាបានល្អខណៈបទខាងលើក៏មានការសម្តែងពិសេសពីអ្នករាំទៀតកាន់តែជំរុញឱ្យការច្រៀង និងសម្តែងរបស់ពួកគេមានភាពទាក់ទាញកាន់តែខ្លាំងដោយអ្នកលេងបណ្តាញសង្គមវៀតណាមក៏បង្ហាញការចាប់អារម្មណ៍និងសរសើរយ៉ាងខ្លាំងមកលើតារាចម្រៀងកម្ពុជា វណ្ណដា ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqPzhZxjXr33nipCU8L2Cu6iGtC0QRqmtwAYxKPvazJGxW_HNqqKTNgzNilnztWXVVfpjauGKDHIb6o70fIqgQvjw4clyVDB5qdKmulid5Bz5pKxm6tiqgvND2Da-UyUxN5nqL2iyRyff5GpTvv8cG49iIymwwmZjKkhR7r7fFoK4NPiBCmWNmvq_aPzK6/s2048/378039309_859623882183426_5688390220422692073_n.jpgការចូលរួមនៅក្នុងកម្មវិធីនៅឯប្រទេសវៀតណាមលើកទី១នេះ វណ្ណដា ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដែរថា រូបគេពិតជារំភើបដែលត្រូវបានអញ្ជើញ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ខាងកម្មវិធី និងមានទំនាក់ទំនងយ៉ាងល្អជាមួយតារាល្បីៗជាច្រើននៅប្រទេសវៀតណាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Jt4hnmNv2aU7yxy084pIQWk3ZB6FZJasMjgpwPgsEe_LeAlZPr1cdaLLl_YYuRsi632NFFaWkZ3VDhxhO4dCW_VODGWaU1BQnXhOlFIpmz-WLkGfPtSwYiQ0Cl9MpUuPVGg2AcLt3NkXlUuG_xB-g3HtMauLmkntEM50kC_VhSrtKpulpYgG0jn-8ubp/s2048/377701176_859623872183427_5788562543771600806_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK2-pLEaW7joGLfsfUpAjVYR7nAIRJ6L04tOU7-RXwzBcA7_pbz9ryXX2H1HncDO1GJpdlet90-FCaIilRIlJVqtV2PE-HQCD7jzItbaA9Hv8UinR4R5MGCgnSII-JgL0FDFOUXaySq8UBwAraMo9Hxu0uVT-W2mn7Rw7A2Uc3KfZftDFQhRVFqrqOYSIF/s2048/377462691_859623832183431_5449047870556847147_n-2.jpg

ក្រុមហ៊ុន Air China ចុះចតបន្ទាន់នៅសិង្ហបុរី

0

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air China ចុះចតបន្ទាន់នៅសិង្ហបុរី

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ CA403 របស់ក្រុមហ៊ុនអាកាសចរណ៍ Air China ដែលប្រើប្រាស់យន្តហោះដឹកអ្នកដំណើរ Airbus A320neo ធ្វើដំណើរចេញពីទីក្រុង Chengdu មកកាន់អាកាសយានដ្ឋានអន្តរជាតិ Changi ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅ Run Way លេខ៣ ។ ការចុះចតបន្ទាន់នេះ ដោយសារមានភ្លើងឆាបឆេះនៅផ្នែកម្ខាងនៃគ្រឿងម៉ាស៊ីន ហើយអាកាសយានដ្ឋានត្រូវផ្អាកដំណើរការអស់ប្រមាណ៣ម៉ោងនៅរសៀលថ្ងៃដដែល ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFLLaClC0WwdSDJb750V4S4sFVe8wcS9XY3xUIMjzltkKNhM293oC5V6RNbM49hVoJrd0koeSwCQyKJekNjG1ZZYI3mByo82y22zcceGQm_8-eHxMD7CtEsBPoI12R9h4oy-EaTYFiJ9nlpOhutlbV03rqc9NN4R8d9xOiy2KArmW05hnayvOWPRaV8Vw8/s1280/2023-09-11%2017.32.30.jpgគ្រឿងម៉ាស៊ីនយន្តហោះដែលត្រូវបានភ្លើងឆាបឆេះនោះ គឺស្ថិតនៅបរិវេណកន្លែងផ្ទុកឥវ៉ាន់ និងបន្ទប់ទឹក ។ ចំណែកអ្នកដំណើរចំនួន១៤៦នាក់ និងអ្នកបម្រើការលើយន្តហោះ៩នាក់ទៀត ត្រូវបានអាជ្ញាធរជម្លៀសចេញដោយសុវត្ថិភាព ហើយគ្មានអ្នកណាមានគ្រោះថ្នាក់ដល់ជីវិតទេ ។ ក្រោយមក ភ្នាក់ងារសង្គ្រោះបន្ទាន់របស់អាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី អាចពន្លត់ភ្លើងគ្រឿងម៉ាស៊ីនផ្នែកខាងឆ្វេងបានដោយជោគជ័យ និងធ្វើការបម្លាស់ទីយន្តហោះនេះចេញពីកន្លែងចំណត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcCe4VWW1C2AW0Xu_LVtuwxYqPXSo6z1OCePJBL6fkbMqX7Pvui2bHng6QHbasoyFfgp5qXQ3Cv-EjcaNzzdcaWgSspQqiE1Jz1MUx6g2yKuQMSvp4ms6Q3qLKdws4nP-t9lTFH-5NDTnDuWyeQ98EBel2LmIEIvyWTVAFSPnMEdaFD1KQQqcb_ZnxW3rB/s768/2023-09-11%2017.32.20.jpgបើទោះជាអាជ្ញាធរអាចគ្រប់គ្រងភ្លើងកុំឱ្យឆេះរាលដាលក៏ដោយ ប៉ុន្តែអាកាសយានដ្ឋានអន្តរជាតិ Changi ចាំបាច់ត្រូវបិទ Run Way លេខ៣ ជាបណ្តោះអាសន្នសិន ។ ហេតុនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ជើងយន្តហោះចូល និងយន្តហោះចេញមួយចំនួន ខណៈភ្នាក់ងារពាក់ព័ន្ធបានស៊ើបអង្កេតហេតុការណ៍នេះ ៕

ប្រភព ៖ on route trip

ស.ស.យ.ក.ស្រុករុក្ខគិរី ប្រារពពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មី ចំនួន ៥៤រូប ក្រោមអធិបតីភាព លោក ម៉ម ដារ៉េត ប្រធានក្រុមប្រឹក្សា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករុក្ខគិរី។

0

នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ស.ស.យ.ក.ស្រុករុក្ខគិរី បានរៀបចំពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មី ចំនួន ៥៤រូប ក្រោមអធិបតីភាព លោក ម៉ម ដារ៉េត ប្រធានក្រុមប្រឹក្សា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅទីស្នាក់ការ ស.ស.យ.ក.ស្រុករុក្ខគិរី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcr7G4qe5sBtjRAvKKYM1Dx6eHLySLU0lOnMEumJjr8mmmvcXyx3wG2iPqdFqToLrsvsAg6hA38G6ZWkDYCzTRfYCBcHwZkSy38x_s2wDCQPBeVIPPG9W4i_7rjL5IwHVrKJyNJqfErmPlFGtBO4oXmssxICxLA_8Zbm94aGawgZEfrCNBdmVFELeELrdB/s1280/376243872_682727500557353_3774009326447575595_n.jpgក្នុងឱកាសនោះ លោក ម៉ម ដារ៉េត បានជម្រាបជូនដល់សមាជិក សមាជិកា អំពីបុព្វហេតុ ចក្ខុវិស័យ បេសកកម្មចម្បងៗ របស់ ស.ស.យ.ក និង ការចូលរួមសកម្មភាពរបស់ ស.ស.យ.ក. ក្នុងដំណើរវិវឌ្ឍន៍របស់កម្ពុជា និងសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx6w_Eh3JhPFNXta1yeHexhn1EqAzdgWSFTL4hsiST4tGuNGOcLbT3AaCMzxocDoVhTIZAmarqe2Fqoqy_tgGL1ezheOHIYKQHSJK1c_JTy3gpm3yTex3WjkNOaDCEcHZfyLFDmq9AgdsDxNzQb3isIsOqvq3fn6l-XbFwozpDJfrOi0tzk745XQsJrqPO/s1280/376688353_682727467224023_4677562882525011716_n.jpgឆ្លៀតក្នុងឱកាសនោះលោកក៏បានជម្រាបជូនដល់សមាជិក សមាជិកា ត្រូវផ្សព្វផ្សាយអំពីការទទួលសមាជិក ស.ស.យ.ក ថ្មី តាមការណែនាំរបស់ ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក.ខេត្តបាត់ដំបង ជាចុងក្រោយ លោក ម៉ម ដារ៉េត ក៏បានជម្រាបជូនដល់សមាជិក សមាជិកា ដែលបានចូលរួមថា ថ្នាក់ដឹកនាំនឹងត្រៀមបញ្ជូនក្រុមការងារ ដើម្បីបើកវគ្គបណ្តុះបណ្តាល វគ្គសិក្សា ជំនាញផ្សេងៗ ដោយឥតគិតថ្លៃជូនដល់ សមាជិក សមាជិកា ប្អូនៗសិស្សានុសិស្ស ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករុក្ខគិរី នៅពេលខាងមុខនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBNcikdiCdqQoko3ePxb04ClVpLfC1MY2dLoRtwTWKxNTwHIgPOvmisbCz5Hnen2osxQvzSbLR9PbMDRcttozgqyPdBouOsNlobDY07xIRyEDwz_4pXT_6g_nelGtvyJwu9MI6JKdg9XZ-DuEeTjR8YnGOEkFvr5LSYgB3oWprsB1s7Mkz2A2lj9TEGaoy/s1280/375978441_682727450557358_6486117539977104389_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi36G8DdaydY5ehj9ag0T1U0q-Htajfg9mVMSVXmI_YnsvIyMupTD8esUCCEEzKPwiAyAFnr1gJ6kdwxM_vfRwwRorwLg0tzsRYAnYJlvEjLo_nDwOE9DfoqtlVBLp2ay79_H_-z3XP9aHni-eQu-_KTZicXHP19SOQ9jY75X0mt0KME_6NZHJKC_4HLRF/s1280/375981564_682727477224022_5963690922156869649_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4EoFIuIAJZQzav6k2VDefB2jmuzwA6vQudKY4NJyb1AKAyy8N3c2iOAJ89eVetTVjogoWWuTpIiNBYaTMUMSZT3bs2ir40MQRijrC8djuP7fiWMVhUTQ0MzYp0pnKKkMlqIG-HEY4_XgztgGEUYBQgiIv4TZqou2c6eROHcxbOHQvThrmXDGrC2787-IE/s1280/376246413_682727493890687_1103182079911919486_n.jpg

ចិនបង្កើតក្រលៀនមនុស្សដោយជោគជ័យក្នុងអំប្រ៊ីយ៉ុងជ្រូក

0

បរទេស៖ យោងតាម China Science Net បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិនបានបង្កើតតម្រងនោមដែលមានកោសិកាមនុស្សនៅក្នុងអំប្រ៊ីយ៉ុងជ្រូក ដោយសន្យាថានឹងក្លាយទៅជាជម្រើសមួយសម្រាប់ការប្តូរសរីរាង្គ ហើយនេះក៏ជាលើកដំបូង ដែលសរីរាង្គរបស់មនុស្សបានរីកដុះដាលនៅក្នុងខ្លួនរបស់សត្វជ្រូក។
ក្រលៀនគឺជាសរីរាង្គមួយដ៏សំខាន់នៅក្នុងខ្លួនមនុស្ស និងជាសរីរាង្គដែលគេប្តូរច្រើនជាងគេផងដែរ ទោះជាយ៉ាងណាក៏ដោយ កង្វះតម្រងនោមដែលបានបរិច្ចាគធ្វើឱ្យមានការលំបាកក្នុងការផ្តល់សរីរាង្គដែលមានសុខភាពល្អដល់អ្នកទទួល។ ដូច្នេះ ការរីកលូតលាស់សរីរាង្គរបស់មនុស្សនៅក្នុងអំប្រ៊ីយ៉ុងថនិកសត្វនឹងក្លាយជាដំណោះស្រាយដ៏ជោគជ័យមួយចំពោះបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih24SeSf1_MbYbEYZTdJ53vR886je0GbIcNqDVrse0AXj6vd_kOgMZcwqLcs6KntlvCTDrjPXgZOIcA2kTk3c6GrJz_GKGYNU1Cmtq0AiJTHEtmW3CTy1a3fiwjgLyB44m7Yxn91vfqlHlRLRs6rHoQAw7YHH304D2RMK2-w842ebtD9LPEbmePNBV-M8/s750/photo_2023-09-11_11-21-29.jpg

ក្នុងចំណោមអំប្រ៊ីយ៉ុងជ្រូកជាង ១,៨០០ ដែលត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវ អំប្រ៊ីយ៉ុងចំនួន ៥ ត្រូវបានអភិវឌ្ឍដោយជោគជ័យដោយមិនមានការចុះខ្សោយណាមួយឡើយ។ អំប្រ៊ីយ៉ុងទាំងនេះចិញ្ចឹមតម្រងនោមដែលមានកោសិកាមនុស្សពី ៥០% ទៅ ៦០% ។ វេជ្ជបណ្ឌិតនៅ NYU បានធ្វើការពិសោធន៍លើការប្តូរក្រលៀនជ្រូកដោយជោគជ័យ ដោយគ្រាន់តែកែប្រែហ្សែនមួយចូលទៅក្នុងខួរក្បាលអ្នកជំងឺដែលបានស្លាប់។
ក្រុមស្រាវជ្រាវបានប្រើឧបករណ៍កែសម្រួលហ្សែន CRISPR ដើម្បីកំណត់ហ្សែនអភិវឌ្ឍន៍តម្រងនោមពីរ និងកំណត់ការលូតលាស់នៃកោសិកាជ្រូក។ យោងតាមលោក Dai Zhen សមាជិកនៃក្រុមស្រាវជ្រាវបាននិយាយថា នេះគឺជាការបង្កើតកន្លែងនៅក្នុងអំប្រ៊ីយ៉ុងជ្រូក ដោយទុកកន្លែងសម្រាប់កោសិកាមនុស្សលូតលាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXdWAhvNGCJxZwDIT9ILn8-uniaJJ5jy6jaqh11lCycgifkZminEfxiiBZ9C1yvYw7yEGjdL8k6KdfhZilKjki1ksxZRvHONB3cIeGWGqb7UPR6Hxv4jNNk5HEMxxmqNDbiSBtlFlvdX5qRCj9Cwc0QbBYdV2fRZXfHaLvluPQ9yXSFbJf6N0wUrdRosw/s1280/photo_2023-09-11_11-22-28.jpg

ការសិក្សានេះអាចយកឈ្នះបានដោយការដកហ្សែនសត្វដែលទទួលខុសត្រូវចំពោះការលូតលាស់នៃកោសិកាមនុស្សជាក់លាក់មួយ ប៉ុន្តែវាក៏ប៉ះពាល់ដល់តម្រងនោមខ្លះផងដែរ ព្រោះនៅពេលបង្កើតអំប្រ៊ីយ៉ុងកូនកាត់ (អំប្រ៊ីយ៉ុងដែលមានទាំងកោសិកាមនុស្ស និងជ្រូក) គឺជាលទ្ធភាពនៃកោសិកាមនុស្សដែលរួមចំណែកដល់ការបន្តពូជរបស់កោសិកាជ្រូក មានន័យថាជ្រូកនឹងមានបញ្ហាខ្សោយតម្រង់នោមនៅពេលត្រូវបានផ្លាស់ប្តូរសរីរាង្គទៅឱ្យមនុស្ស ដូច្នេះមនុស្សនឹងប្រឈមជាមួយបញ្ហានេះខ្លះដែរ។

បច្ចុប្បន្នអ្នកស្រាវជ្រាវកំពុងព្យាយាមយកឈ្នះលើបញ្ហាកង្វះសរីរាង្គផ្សេងៗ ដែលការផ្លាស់ប្តូរហ្សែនអាចការពារការបញ្ចេញហ្សែនដែលបណ្តាលឱ្យមានការបដិសេធ នេះបើយោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Langone នៅសាកលវិទ្យាល័យញូវយ៉ក (NYU) ៕
ប្រភព៖vnexpress

ឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបកម្ពុជាបន្តអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម

0

សេចក្តីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ។

យោងតាមស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ °Cនិង សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣ °C។ នៅរាជធានីភ្នំពេញ និង បណ្តាខេត្តនៅភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ។ ចំណែកឯបណ្តាខេត្ត ដទៃទៀតនឹងអាចភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៣០-៤០% ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៣០-៤០% ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C។ នៅថ្ងៃទី៤-៥ កញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៥០-៧០%។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រ ពីមធ្យមទៅបង្គួរ៕

May be an image of text

ថៃជាប្រទេសនាំមុខគេក្នុងទីផ្សាររថយន្តនាំចូលរបស់វៀតណាម

0

ប្រទេសវៀតណាម ៖ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសវៀតណាមបាននាំចូលរថយន្តដំឡើងរួចគ្រប់ប្រភេទស្មើជិត៨ម៉ឺនគ្រឿង និងមានតម្លៃជួញដូរសរុបស្មើ១,៨៧ពាន់លានដុល្លារអាមេរិក កើនឡើង២,៤% ផ្នែកបរិមាណ និងកើនឡើង០,១% ផ្នែកតម្លៃ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។

ក្នុងរយៈពេលដូចគ្នានេះ ប្រទេសវៀតណាមបានទិញរថយន្តចំនួន៣៦.០៨៧គ្រឿងពីប្រទេសថៃ កើនឡើង៤៥,២% និងមានតម្លៃនាំចូលស្មើ៧៦២.២លានដុល្លារអាមេរិក ។ ចំណែកនៅខែកក្កដាតែមួយ រថយន្តនាំចូលពីប្រទេសថៃ ស្មើនឹង៣.៧១៤គ្រឿង ហើយតម្លៃការជួញដូរស្មើនឹង៨៤លានដុល្លារអាមេរិក ។Cars imported from Thailand and Indonesia poured into Vietnam

ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី១ ក្នុងការនាំចេញរថយន្តទៅកាន់វៀតណាម ។ ដូច្នេះ តម្លៃមធ្យមរបស់រថយន្តដែលនាំចេញពីថៃទៅកាន់វៀតណាម គឺស្មើប្រមាណ២១.០០០ដុល្លារអាមេរិកក្នុង១គ្រឿង ។ អតិថិជនវៀតណាមពេញនិយមរថយន្តរបស់ថៃ ដូចជា Toyota Corolla Cross, Camry, Corolla Altis, Fortuner, Ford Everest, Honda HR-V, Mazda CX-30 និង CX-3, Forester Subaru ។

ចំណែករថយន្តនាំចូលពីប្រទេសឥណ្ឌូណេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់ទី២ ក្នុងនោះចាប់ពីខែមករា រហូតដល់ខែកក្កដា ឥណ្ឌូណេស៊ីបាននាំចេញរថយន្តចំនួន២៩.៤៩៨គ្រឿងមកកាន់វៀតណាម ដែលតម្លៃការនាំចេញស្មើនឹង៣៩៩.៦៣លានដុល្លារអាមេរិក ក្នុងនោះរថយន្ត១គ្រឿងមានតម្លៃ១៣.៥០០ដុល្លារអាមេរិក ។ ចំណែកការនាំចូលរថយន្តឥណ្ឌូណេស៊ីរបស់វៀតណាម នៅខែកក្កដា ឆ្នាំ២០២៣ គឺស្មើចំនួន៣.៥២០គ្រឿង និងតម្លៃជួញដូរស្មើ៤៧,៨៥លានដុល្លារអាមេរិក ។Cars imported from ASEAN enjoy zero percent import duty till 2027

រីឯប្រទេសចិនស្ថិតក្នុងចំណាត់ថ្នាក់ទី៣ គឺរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ វៀតណាមបាននាំចូលរថយន្តពីចិន ចំនួន៦.៤២០គ្រឿង ក្នុងនោះភាគច្រើនជារថយន្តដឹកទំនិញ និងរថយន្តសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មសំណង់ ។ ចំណែកការនាំចូលរថយន្តចិនរបស់វៀតណាម នៅខែកក្កដា ឆ្នាំ២០២៣ ស្មើចំនួន៥៩១គ្រឿង និងមានតម្លៃជួញដូរស្មើ២៦លានដុល្លារអាមេរិក ។

សរុបមក ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៣ វៀតណាមបាននាំចូលរថយន្តជាង៧២.០០០គ្រឿងពីប្រទេសថៃ, ឥណ្ឌូណេស៊ី និងចិន ស្មើនឹង៩០,២% នៃការនាំចូលរថយន្តដំឡើងរួចរបស់វៀតណាម ៕ ប្រភព ៖ AEC connect

រកឃើញកំណប់វត្ថុបុរាណមាសទម្ងន់ជាង ១០០ ក្រាម

0

បរទេស៖ ក្រុមអ្នករាវរកលោហធាតុស្ម័គ្រចិត្តបានរកឃើញកំណប់មាសដ៏ធំបំផុតរបស់ប្រទេសន័រវេសក្នុងសតវត្សរ៍នេះ ដែលមានអាយុកាលប្រហែល ១,៥០០ ឆ្នាំមុន។

យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍នៅថ្ងៃទី ៨ ខែកញ្ញាថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញកំណប់វត្ថុបុរាណមាស រួមទាំងបន្តោងចំនួន ៩ ដែលមាននិមិត្តសញ្ញាដ៏កម្រ ចិញ្ចៀនមាស ៣ និងគ្រាប់មាសចំនួន ១០ ខណៈកំពុងរុករក Rennesoy ដែលជាកោះឯកជនមួយនៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសន័រវែស។ ក្រោយពីជីករកឃើញកំណប់មាសដ៏មានតម្លៃនេះ ក្រុមអ្នកស្រាវជ្រាវក៏ប្រញាប់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីត្រួតពិនិត្យបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrIWIUO9GyNEJh6ZoNQA9UeBhefuRyaGunwskqN8CXsvQnI8et-XOgL0FFm_w_LNeYRd4LSu6-Kuk1TJ4WYafygkrjWLGpKu8qfn4vEabFcel69j_NwdR60gzGTXyVMz3rEVLSWHVF0zNwzFVsOtYWozGGzSgKE9I3W58UUAyYMkMi7smteFEcJLX6spg/s1072/photo_2023-09-11_10-05-24.jpg

អាជ្ញាធរបាននិយាយថា ដុំមាសទាំងអស់នេះមានទម្ងន់ប្រហែល ៣,៥ អោន (១០០ ក្រាម) បន្ទាប់មកពួកគេក៏បានទាក់ទងទៅសារមន្ទីបន្តទៀត។ យោងតាមលោក Ole Madsen នាយកសារមន្ទីរបុរាណវិទ្យានៃសាកលវិទ្យាល័យ Stavanger បាននិយាយថា “នេះគឺជាការរកឃើញដ៏អស្ចារ្យបំផុតនៃសតវត្សរ៍នេះសម្រាប់មាសនៅក្នុងប្រទេសន័រវេស។ ថ្វីត្បិតតែចិញ្ចៀនមើលទៅដូចកាក់មាសក៏ដោយ ក៏វាត្រូវបានគេហៅថា “bracteates” ដែលជាគ្រឿងតុបតែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9R54bcFpguN9adZ5-pp2jBywGlAPDds8NQlqTqt0-ijJTL182cv_Qyx8_0wGTujM7F_uKirnMTWFOH58F6UmG2OCi-iqrx4g3CkYm2Kd1qzIt6LOUTbt1iiCaENJ5CcjF7PGJS7i6ynnNxCO2G4D1aPdZ2KnTEU3D0syuhzF1YnnXEgtJeQIMBkARQk/s1000/photo_2023-09-11_10-05-48.jpg
សាស្ត្រាចារ្យរង Hakon Reiersen នៃសាកលវិទ្យាល័យ Stavanger Archaeological Museum ជឿថាកំណប់មាសទាំងនេះអាចត្រូវបានលាក់ទុកដើម្បីសុវត្ថិភាព ឬត្រូវថ្វាយដល់ព្រះនៅពេលដែលចាំបាច់។ លោក Reiersen បានបន្តទៀត “គ្រឿងអលង្ការនេះត្រូវបានធ្វើឡើងដោយជាងមាសដែលមានជំនាញ ហើយត្រូវបានពាក់ដោយអ្នកដែលមានអំណាចបំផុតនៅក្នុងសង្គមកាលពី ៥០០ ឆ្នាំមុនក្នុងអំឡុងពេលនៃការធ្វើចំណាកស្រុក នៅពេលដែលគ្មានអធិរាជរ៉ូម៉ាំងគ្រប់គ្រងអឺរ៉ុបខាងលិច។ ការស្វែងរក bracteates ជាច្រើនគឺកម្រណាស់ ដូច្នេះយើងមិនមានរបកគំហើញណាមួយដែលអាចប្រៀបធៀបទៅនឹងការរកឃើញនេះទេ៕
ប្រភព៖vnexpress

មកស្គាល់ រង្វង់មូលធំជាងគេបំផុតនៅប្រទេសកម្ពុជា

0

បរិមណ្ឌល គឺជាពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ដែលប្រជាជនខ្មែរយើងតែងតែហៅថា “រង្វង់មូល”។No photo description available.លាតសន្ធឹងក្នុងទំហំជាង២ហិចតា ជាមួយអង្កត់ផ្ចិតប្រវែងប្រហែល ១៦៨ ម៉ែត្រ បានធ្វើឱ្យ “បរិមណ្ឌលបន្ទាយស្រី” គឺជារង្វង់មូលធំជាងបំផុតនៅក្នុងប្រទេសកម្ពុជានេះ។May be an image of 3 people, flower and nature
បរិមណ្ឌលនេះ ត្រូវបានយកទម្រង់តាម “យ័ន្តរូបផ្កាឈូក” មានទាំងអស់បីស្រទាប់ រចនាជា៤ត្របកខាងក្នុង រីកចេញជា៨ត្របកនៅកណ្តាល និងរីកជា១៦ត្របកទៀតនៅផ្នែកខាងក្រៅ ដែលមានបង្កប់នូវអត្ថន័យជ្រាលជ្រៅពីអត្តសញ្ញាណខ្មែរ និងព្រះពុទ្ធសាសនា។No photo description available.សូមបញ្ជាក់ផងដែរថា “បរិមណ្ឌលបន្ទាយស្រី” ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលភ្ញៀវទេសចរណ៍តែងតែប្រទះឃើញនៅតាមផ្លូវទៅកាន់ឧទ្យានជាតិភ្នំគូលែន៕May be an image of African daisy and nature

រូបភាព៖ ទៅលេងបន្ទាយស្រី