យោងតាមគេហទំព័រ careeraddict.com ដែលជាអ្នកផ្តល់សេវាព័ត៌មានអាជីពតាមអ៊ីនធឺណែត បានបង្ហាញព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍មួយទាក់ទងទៅនឹងប្រាក់ឈ្នួលរបស់ប្រជាជនម្នាក់ៗនៅលើពិភពលោក ដោយក្នុងនោះគេរកឃើញមានតែប្រទេសចំនួន ១៣ ប៉ុណ្ណោះដែលមានប្រាក់ឈ្នួលជាមធ្យមខ្ពស់បំផុតក្នុងឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យចុងក្រោយដែលចងក្រងដោយធនាគារពិភពលោក (World Bank)។ ដូច្នេះ ខាងក្រោមនេះគឺជាប្រទេសទាំង ១៣ ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅលើពិភពលោក៖
១.ប្រទេសលុចសំបួ (Luxembourg)៖ លុចសំបួរ គឺជាប្រទេសដែលមានប្រាក់ខែជាមធ្យមប្រមាណជាង ៥,២០០ ដុល្លារអាមេរិកក្នុងម្នាក់។
២.ប្រទេសស្វីស (Switzerland)៖ ស្វីស មានប្រាក់ខែជាមធ្យមប្រមាណជាង ៤,៩០០ ដុល្លារអាមេរិកក្នុងម្នាក់។
៣.ប្រទេសន័រវេស (Norway)៖ ន័រវេស មានប្រាក់ខែជាមធ្យមប្រមាណជាង ៤,១០០ ដុល្លារអាមេរិកក្នុងម្នាក់។
៤.សហរដ្ឋអាមេរិក (USA)៖ សហរដ្ឋអាមេរិក មានប្រាក់ខែជាមធ្យមប្រមាណជាង ៤,១០០ ដុល្លារអាមេរិកក្នុងម្នាក់។
៥.ប្រទេសដាណឺម៉ាក (Denmark)៖ ដាណឺម៉ាក មានប្រាក់ខែជាមធ្យមប្រមាណជាង ៤,០០០ ដុល្លារអាមេរិកក្នុងម្នាក់។
៦.ប្រទេសអ៊ីស្លង់ (Iceland)៖ អ៊ីស្លង់ មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,៤០០ ដុល្លារអាមេរិកក្នុងម្នាក់។:max_bytes(150000):strip_icc()/icelandic-flag-against-scenic-green-landscape-and-mountains-against-cloudy-sky-659106951-597a107a685fbe0011177c67.jpg)
៧.ប្រទេសស៊ុយអែត (Sweden)៖ ស៊ុយអែត មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,៤០០ ដុល្លារអាមេរិកក្នុងម្នាក់។
៨.ប្រទេសហូឡង់ (Netherlands)៖ ហូឡង់ មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,២០០ ដុល្លារអាមេរិកក្នុងម្នាក់។
៩.ប្រទេសសិង្ហបុរី (Singapore)៖ សិង្ហបុរី មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,២០០ ដុល្លារអាមេរិកក្នុងម្នាក់។
១០.ប្រទេសអៀរឡង់ (Ireland)៖ អៀរឡង់ មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,២០០ ដុល្លារអាមេរិកក្នុងម្នាក់។
១១.ប្រទេសអូស្ត្រាលី (Australia)៖ អូស្ត្រាលី មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,០០០ ដុល្លារអាមេរិកក្នុងម្នាក់។
១២.ប្រទេសហ្វាំងឡង់ (Finland)៖ ហ្វាំងឡង់ មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,០០០ ដុល្លារអាមេរិកក្នុងម្នាក់។
១៣.ប្រទេសកាតា (Qatar)៖ កាតា គឺជាប្រទេសដែលមានប្រាក់ខែជាមធ្យមប្រមាណជាង ៣,០០០ ដុល្លារអាមេរិកក្នុងម្នាក់៕![]()










