ជា ស្រីនា ដែលជា Influencer ល្បីឈ្មោះមួយរូបបានចែករំលែកបទពិសោធរបស់ខ្លួនដែលមានអាការៈមើលស្រាលសមត្ថភាពខ្លួនឯងឬហៅថា Imposter Syndrome ដោយពេលខ្លះនាងគិតថាការទទួលបាននិទ្ទេសA ការទទួលបានពាន មានភាពល្បីល្បាញដល់សព្វថ្ងៃដោយសារគិតថាសំណាងឬដោយសារម្តាយរបស់ខ្លួនជាដើម។No photo description available.

Imposter Syndrome ជាជំងឺមួយដែលមានអាការៈដូចជា មានអារម្មណ៍ថាខ្លួនឯងមិនមានសមត្ថភាពគ្រប់គ្រាន់ មានការភ័យខ្លាចថាយើងមិនចេះ ហើយខ្លាចគេដឹងថាយើងមិនខ្លាំងដូចដែលយើងគួរតែ។ បើនិយាយទៅគឺយើងនៅមិនទាន់មានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ ហើយតែងតែមានអារម្មណ៍ថាខ្លួនឯងនៅខ្វះខាតច្រើន។ ជាមួយគ្នានេះនៅយប់ថ្ងៃទី១៧ តុលា ជា ស្រីនា បង្ហោះវីដេអូជិត១០នាទី ដោយបានចែករំលែកពីអាការៈជំងឺមើលស្រាលសមត្ថភាពខ្លួនឯងឬ Imposter Syndrome ពីផលប៉ះពាល់ និងវិធីបំបាត់ការគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់នេះបាន។No photo description available.

ជា ស្រីនា បានឱ្យដឹងថាតាំងពីខ្លួនបាននិទ្ទេសA ទទួលបានពាន ល្បីជោគជ័យដូចនេះគឺដោយសារតែសំណាងព្រោះម្តាយរបស់ខ្លួនហើយការគិតកាន់តែច្រើនៗទៅមិនជឿជាក់លើខ្លួនឯង គិតថាខ្លួនឯង Fake ហើយនៅពេលគេសរសើរនាងថាឆ្លាត មានភាពជឿជាក់ពូកែគ្រប់យ៉ាងធ្វើឱ្យខ្លួនខ្លាចពាក្យទាំងនោះហើយគិតថាមិនស័ក្តិសមនឹងទទួលបានការសរសើរ។ ស្រីនា បានបន្ថែមថា បន្ទាប់មកទើបដឹងថាអ្វីដែលខ្លួនមានអាការៈនេះគេហៅថា Imposter Syndrome ហើយ ខ្លួនចាប់ផ្តើមមានអាការៈនេះតាំងពីរៀនថ្នាក់ទី៤ ពេលក្លាយជាប្រធានថ្នាក់ប៉ុន្តែពេលនោះមិនទាន់ដឹងខ្លួននៅឡើយទេ។No photo description available.

ការសង្ស័យពីសមត្ថភាពខ្លួនឯងនេះ ជា ស្រីនា បានឱ្យដឹងថាមានផលប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្លួនខ្លាំងធ្វើឱ្យមានអារម្មណ៍ភ័យខ្លាចពេលខ្លះចង់ធ្វើអ្វីមួយប៉ុន្តែមិនហ៊ានធ្វើព្រោះខ្លាចមិនស័ក្តិនឹងទទួលបានវា។ ទី២គឺចង់បានអ្វីដែលល្អបំផុត ធ្វើឱ្យមានការពន្យារពេលលើការងារដោយសារតែមិនទាន់ត្រៀមខ្លួនរួចរាល់ហើយឈានទៅរកគ្មានលទ្ធផល។ មួយទៀតនោះគឺ ខ្លាចខុស ទោះបីជាកំហុសបន្តិចបន្តួចតែគិតថាធំប៉ុនភ្នំ ហើយក៏មានផលប៉ះពាល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនផងដែរ។No photo description available.

Influencer ល្បីឈ្មោះរូបនេះចែករំលែកទៀតថា ដើម្បីបំបាត់ការគិតមើលស្រាលសមត្ថភាពខ្លួនឯងនេះទី១គឺផ្តល់ក្រេដីតលើខ្លួនឯង មើលលទ្ធផលជាក់ស្តែងដែលខ្លួនធ្វើនិងទទួលបាន បើល្អមានន័យថាដោយសារតែយើងខំប្រឹងធ្វើវា។ ទី២ គឺត្រូវប្រាប់អារម្មណ៍របស់ខ្លួនទៅកាន់មនុស្សដែលយើងទុកចិត្ត និងទី៣គឺបោះចោលភាពល្អឥតខ្ចោះព្រោះគ្មានមនុស្សណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ហើយកំណត់គោលដៅពីតូចឡើងទៅ រួមជាមួយការលើកទឹកចិត្តឱ្យតម្លៃលើសមត្ថភាពខ្លួនឯង៕