Home Blog Page 1469

បំពេញការងារបានយ៉ាងច្រើនក្នុងពេលតែមួយជាមួយ Galaxy Z Fold5 ដៃគូល្អឥតខ្ចោះសម្រាប់អ្នក!

0

(ភ្នំពេញ) ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣៖ ការងារច្រើន…ចង់បំពេញក្នុងពេលតែមួយមែនទេ? លែងជាបញ្ហាទៀតហើយជាមួយស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold5 ជួយសម្រួលដល់ការងាររបស់អ្នកឱ្យកាន់តែរលូន និងមានភាពងាយស្រួល។

ដើម្បីឱ្យកាន់តែច្បាស់ ថ្ងៃនេះយើងនឹងមកស្រាយចម្ងល់ពីកំពូលមុខងារដ៏អស្ចារ្យថែមទៀតមើល ធានាថាអ្នកប្រើប្រាស់កាន់តែដកចិត្តមិនរួចតែម្ដង…!

*Galaxy Z Fold5

– កំពូលមុខងារ Multitasking៖ ងាយស្រួលដល់ការប្រើប្រាស់លើអេក្រង់ អាច Call ជាវីដេអូ, បំពេញការងារ ឬចង់ Take Note ចំណុចសំខាន់ៗបានទាំងអស់នៅលើអេក្រង់តែមួយក្នុងពេលតែមួយបានយ៉ាងរហ័ស។ ពិសេសអាចធ្វើការទាញយក និងទម្លាក់នូវឯកសារ, ការងារផ្សេងៗ ឬរូបភាពចេញពី Gallery ឬ អ៊ីនធឺណិត បានយ៉ាងរលូន។ នៅពេលដែលមានសារ ឬ Email សំខាន់លោតចូលមក យើងអាចធ្វើការបើកប្រើជាលក្ខណៈ Pop-Up នៅលើ Multi-screen Mode ក្នុងពេលតែមួយបានថែមទៀតផង។

ចំណែកឯជំនួយការដ៏ស្ទាត់ជំនាញប៊ិក S Pen ជួយសម្រួលដល់ការធ្វើការរបស់អ្នកឱ្យកាន់តែមានភាពងាយស្រួលជាងមុន ទោះលោកអ្នកចង់ផ្ញើឯកសារ, កែតម្រូវលើការងារបន្ទាន់, ឬកត់ត្រាភ្លាមៗ បានម៉ាពេញចិត្តតែម្ដង។

និយាយរួមទៅ បច្ចេកវិទ្យាកាន់តែទំនើប ភាពឆ្លាតវៃ និងទាន់សម័យក៏ដើរទន្ទឹមគ្នាផងដែរ! ដូច្នេះ ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold5 ជាជម្រើសដ៏ស័ក្ដិសមបំផុតសម្រាប់លោកអ្នក មិនថាជួយបង្កើនប្រសិទ្ធិភាពក្នុងការធ្វើការ ក៏ដូចជាការកម្សាន្តផងដែរ។

សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32! 

 

ឃុន វិថេត ចេញមុខសុំចិត្តមហាជនកុំបន្ទោស ឱក សុគន្ធកញ្ញា និងបញ្ជាក់ថាកម្មវិធីមិនមានខ្សែនោះទេ

0

បន្ទាប់ពីធ្លាក់ចេញពីកម្មវិធីបេក្ខជន ឃុន វិថេត ត្រូវមហាជនពោលស្តាយសឹងតែគ្រប់គ្នារហូតមានការដាក់បន្ទុកទៅលើគ្រូបង្វឹកឱក សុគន្ធកញ្ញា ថាមានភាពលំអៀងនិងអ្នកខ្លះថាកម្មវិធីមានខ្សែជាដើម។ សន្ធឹកសំឡេងអ្នកគាំទ្រ ឃុន វិថេត កាន់តែខ្លាំងធ្វើឱ្យបេក្ខជនរូបនេះចេញវីដេអូលើកដៃសុំចិត្តមហាជនកុំបន្ទោសទៅលើអ្នកនាង សុគន្ធកញ្ញា និងបញ្ជាក់ថាកម្មវិធីគ្មានខ្សែនោះទេ ពេលប្រលងលោកតែងបង្កកំហុសតិចតួចតែសម្រាប់ សុខ សារ៉ាវីតា មិនដែលបង្កកំហុសនោះទេ។May be an image of 1 person

នៅថ្ងៃទី២០ ខែកញ្ញា ឃុន វិថេត ដែលជាបេក្ខជនធ្លាក់ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ វគ្គ Live Show សប្តាហ៍ទី៤ បានចេញវីដេអូមួយនៅលើបណ្តាញសង្គមថា រូបលោកសូមអរគុណទៅដល់ទឹកចិត្តមហាជនដែលបានស្រលាញ់គាំទ្រហើយនៅពេលលោកធ្លាក់បានជជែកញែកពីលោកនិងបានបន្ទោសទៅលើគ្រូបង្វឹកផងដែរ។ បេក្ខជនរូបនេះបានសំណូមពរកុំឱ្យមានការបន្ទោសទៅលើខូចស៍ ឱក សុគន្ធកញ្ញា ព្រោះតារាចម្រៀងរូបនេះជាគ្រូ ជារៀមច្បងដែលបានផ្តល់ភាពកក់ក្តៅ បង្ហាត់បង្រៀននិងជួយរឿងជាច្រើនទៀត។May be an image of 1 person and text that says 'I WANT YO'

វិថេត បានបន្តទៀតថា ការចាកចេញរបស់គេដោយសារតែមិនបានជាប់Vote ដែលបេក្ខនារី គឹម សុវណ្ណ ទទួលបានច្រើនជាងគេនៅក្នុងក្រុម ខណៈ សុខ សារ៉ាវីតា ត្រូវបានគ្រូបង្វឹកកញ្ញា ជ្រើសរើសហើយបេក្ខនារីរូបនេះមិនដែលសាងកំហុសនោះទេ។ ចំណែកឯរូបគេវិញតែងតែសាងកំហុសតិចៗរហូត ណាមួយសមត្ថភាពគេនៅមានកម្រិត។May be an image of 2 people and saxophone

ក្នុងនោះដែរ វិថេត បានបន្ថែមថាសុំចិត្តមហាជនកុំគិតថាអ្នកជាប់មានខ្សែ គឺមិនដូច្នេះនោះទេអ្នកមកប្រលងទាំងអស់គ្មានមួយរូបណាមានខ្សែទាំងអស់គឺសុក្រឹតយុត្តិធម៌ ហើយអ្នកប្រលងផ្ទាល់ទើបដឹងច្បាស់។May be an image of 3 people

គួរបញ្ជាក់ផងដែរថា ក្នុងវគ្គ Live Show សប្តាហ៍ទី៤ កាលពីថ្ងៃទី១៧ កន្លងទៅនេះ វិថេត បានបកស្រាយចម្រៀងមួយបទមានចំណងជើងថា «ស្ទឹងត្រែងបងអើយ»។ ការបកស្រាយរបស់បេក្ខជនរូបនេះមហាជនពោលសរសើរថាធ្វើបានល្អហើយសំឡេងមានទឹកដមប៉ុន្តែមិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានទើបធ្វើឱ្យមហាជនមិនពេញចិត្ត៕

មូលហេតុដែលរុស្សុី ទុកចោលនាវាមុជទឹកនុយក្លេអ៊ែរ ធំជាងគេបង្អស់លើលោក

0

នាពេលបច្ចុប្បន្ន មានតែ៦ប្រទេសប៉ុណ្ណោះនៅលើពិភពលោក ដែលមាននាវាមុជទឹកនុយក្លេអ៊ែរ ក្នុងរួមមាន រុស្សុី ចិន ឥណ្ឌា អង់គ្លេស អាមេរិក និងបារាំង។ ក្រៅពីនេះ ក៏មានប្រទេសប្រេសុីល និងអូស្ត្រាលី ក៏កំពុងចាប់ផ្តើមគម្រោងផលិតនាវាមុជទឹកនុយក្លេអ៊ែរនេះផងដែរ។

I never realized how big the Typhoon class was : r/submarinesក្នុងចំណោ៦ប្រទេសខាងលើនេះ នាវាមុជទឹកនុយក្លេអ៊ែរ ដែលធំជាងគេបង្អស់ជារបស់ប្រទេសរុស្សុី។ នាវាជ្រមុជទឹកប្រភេទ ថាយហ្វូន (Typhoon) ដ៏ធំមហិមានេះមានចំនួន ៦គ្រឿង។ នាវានីមួយៗមានប្រវែង១៧៥ម៉ែត្រ ហើយមានសមត្ថភាពផ្ទុកមីស៊ីលនុយក្លេអ៊ែរប៉ាលីស្ទិកបានចំនួន ២០គ្រាប់។
Last Typhoon: Can The World's Largest Submarine Still Destroy The World?

នៅក្នុងការតេស្តសាកល្បងមួយ បានឱ្យដឹងគ្រាប់មីស៊ីលនុយក្លេអ៊ែរប៉ាលីស្ទិកនេះ អាចបាញ់ចេញពីរុស្សុី ឬទ្វីបអង់តាក់តិច ដល់ប្រទេសអាមេរិកក្នុងល្បឿនលឿននឹកស្មានមិនដល់។
941 TYPHOON - Russian and Soviet Nuclear Forces

រាល់ការជ្រមុជទឹកម្ដងៗ វាអាចស្ថិតនៅក្រោមសមុទ្រចំនួន ៣ខែដោយគ្មានបញ្ហា។ ថាយហ្វូន (Typhoon) ត្រូវការនាវិកចំនួន ១៦០នាក់សម្រាប់ការបញ្ជាឱ្យដំណើរការ។ នាវានេះ បានលេចវត្តមានពេញលេញ និងត្រូវដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ១៩៨០។បន្ទាប់មករដ្ឋាភិបាលរុស្សុី ធ្លាប់មានគម្រោងធ្វើទំនើបកម្មនាវានេះ សម្រាប់ជំនាន់ទី១ ប៉ុន្តែក្រោយមកក៏ត្រូវលុបចោលវិញនៅក្នុងឆ្នាំ២០១២ ដោយសារតែតម្លៃកែខៃថ្លៃខ្លាំងពេក។
Russian Typhoon-Class Submarine Size: The Biggest Subs Ever

បច្ចុប្បន្ននេះ នាវាមុជទឹកនុយក្លេអ៊ែរ ទាំង៦របស់រុស្សុីនេះ មានតែមួយប៉ុណ្ណោះ ដែលកំពុងធ្វើប្រតិបត្តិការ ដោយ៥ផ្សេងទៀតត្រូវដាក់បញ្ឈរជើងចោល ទុកសម្រាប់ពេលមានស្ថានការចាំបាច់ណាមួយ៕

ទីក្រុងបាងកកគឺជាគោលដៅនៅអាស៊ីដែលមានសណ្ឋាគារល្អបំផុតជាច្រើនរបស់ពិភពលោក

0

បរទេស៖ យោងតាមការប្រកាសដោយអង្គការទេសចរណ៍និងសេវាកម្មដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសកាលពីថ្ងៃទី ២០ ខែកញ្ញា បានឱ្យដឹងថា សណ្ឋាគារល្អបំផុតចំនួន ៥០ របស់ពិភពលោកក្នុងឆ្នាំ ២០២៣ ភាគច្រើនគឺស្ថិតនៅអឺរ៉ុបជាមួយនឹងសណ្ឋាគារចំនួន ២១ ដែលស្មើនឹង ៤២%។ រីឯនៅអាស៊ីវិញជាប់ចំណាត់ថ្នាក់លេខ២ មានសណ្ឋាគារចំនួន ១៨ ក្នុងនោះមានសណ្ឋាគារកិត្តិយសចំនួន ៤ នៅទីក្រុងបាងកក ដូចជា Four Seasons, Mandarin Oriental, Capella និង Siam។ ដូច្នេះហើយ បច្ចុប្បន្នទីក្រុងបាងកកគឺជាគោលដៅអាស៊ីដែលមានសណ្ឋាគារល្អបំផុត ស្មើនឹងទីក្រុងប៉ារីស និងទីក្រុងឡុងដ៍។The 3 Best Hotels in Bangkok

ចំណែកទិសដៅនៅអាស៊ីផ្សេងទៀតដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ៥០ គឺមានហុងកុង (ចិន) ឌូបៃ (អារ៉ាប់រួម) ក្យូតូ និងតូក្យូ (ជប៉ុន) បាលី (ឥណ្ឌូនេស៊ី) អាក្រា (ឥណ្ឌា) និងស្រីលង្កា រួមជាមួយសិង្ហបុរី។
ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់កំពូលនៃបញ្ជីសណ្ឋាគារល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំនេះគឺបានទៅលើសណ្ឋាគារ Passalacqua ដែលមានទេសភាពនៃបឹង Como ប្រទេសអ៊ីតាលី ហើយនេះក៏ជាលើកដំបូងដែលសណ្ឋាគារនេះបានឈ្នះពានរង្វាន់ន់ដំបូងផងដែរ។ Passalacqua បានបើកដំណើរការនៅខែមិថុនា ឆ្នាំ ២០២២ ដោយបានតុបតែងលម្អយ៉ាងប្រណីតនៅក្នុងរចនាប័ទ្មជាហាងមួយ។Best Luxury Hotels In Bangkok Near The Chao Phraya River 2023 - The Luxury  Editor

៥០ Best Hotels គឺជាចំណាត់ថ្នាក់ប្រចាំឆ្នាំដែលធ្វើឡើងដោយក្រុមហ៊ុនឈានមុខគេរបស់ពិភពលោកក្នុងការផ្តល់នូវបញ្ជីភោជនីយដ្ឋាន និងបារដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ។ គិតត្រឹមឆ្នាំ ២០២៣ នេះគឺជាឆ្នាំទី ១៩ ហើយដែលពានរង្វាន់សណ្ឋាគារល្អបំផុតចំនួន ៥០ ត្រូវបានប្រគល់ជូន។ បញ្ជីនេះផ្តល់កិត្តិយសដល់សណ្ឋាគារដែលផ្តល់នូវបទពិសោធន៍ភ្ញៀវល្អបំផុត ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមអ្នកដឹកនាំឧស្សាហកម្មសណ្ឋាគារអនាមិកចំនួន ៥៨០ អ្នកកាសែតទេសចរណ៍ និងអ្នកធ្វើដំណើរប្រណីត៕5 Stunning Hotels to Stay at When You Go to Bangkok, the World's Most-Visited  CityUrban luxury: the best five star hotels in Bangkok [2023] - Executive  Traveller
ប្រភព៖vnexpress

តូចតែខ្លឹម! កុមារី ឡឺរេន អាយុត្រឹម៥ឆ្នាំបំបែកកំណត់ត្រានៅកម្ពុជាមានឱកាសដើរម៉ូដនៅអ៊ីតាលី

0

មិនជាមិនធម្មតានោះទេកុមារី ឡឺរេន អាយុទើបតែ៥ឆ្នាំកំពុងធ្វើឱ្យមហាជនជាពិសេសអ្នកស្នេហាវិស័យ Fashion ចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែក្មេងស្រីរូបនេះជាក្មេងស្រីដំបូងរបស់ប្រទេសកម្ពុជាដែលមានឱកាសចូលរួមដើរម៉ូដលំដាប់ថ្នាក់អន្តរជាតិនៅក្នុងកម្មវិធី Milan Fashion នៅប្រទេសអ៊ីតាលី។

នៅពេលថ្មីៗនេះមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសមត្ថភាព ភាពក្លាហានរបស់កុមារី ឡឺរេន បន្ទាប់ពីលោក អូលីវ៉ា គង់ អ្នកជំនាញឌីហ្សាញម៉ូដ និងជាគ្រូបង្វឹកដើរម៉ូដ បានបង្ហើបឱ្យដឹងថាក្មេងស្រីច្រមក់រូបនេះក៏នឹងដើរម៉ូដនៅក្នុងកម្មវិធីដ៏ធំ Milan Fashion Week នៅប្រទេសអ៊ីតាលីផងដែរ។ នេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាដែលមានធនធានដូចនេះទោះបី ឡឺរេន មានអាយុត្រឹមតែ៥ឆ្នាំតែកុមារីដ៏ក្លាហាននេះបានសាងភាពអស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា។

លើសពីនេះទៅទៀត នេះមិនមែនជាលើកទី១ទេ ដែលកុមារី ឡឺរេន មានឱកាសដើរម៉ូដលក្ខណៈអន្តរជាតិ ខណៈកន្លងទៅនេះក្មេងស្រីរូបនេះក៏បានដើរម៉ូដនៅប្រទេសវៀតណាមក្រោយការគ្រប់គ្រងរបស់លោក អូលីវ៉ា គង់ ដូចគ្នានៅក្នុងកម្មវិធី Vietnam International Junior Fashion Week។

បើតាមការឱ្យដឹងរបស់លោក អូលីវ៉ា គង់ នៅលើបណ្តាញសង្គមបានបង្ហើបថាការចូលរួមរបស់កម្ពុជាលើកនេះមិនមែនលំៗនោះទេព្រោះអ្នករៀបចំកម្មវិធីផ្ដល់កតិ្តយសដល់កម្ពុជា ជា Main designer ដើរបើកកម្មវិធីដែលមាន១៦ប្រទេសចូលរួមផងដែរ។ លោកបានបញ្ជាក់ថា Collection KALKIN របស់កម្ពុជានឹងដើរបង្ហាញនៅ Milan Fashion Week នៅប្រទេស Italy នាថ្ងៃទី២៤ កញ្ញា នេះ៕  

មនុស្សរាប់រយនាក់តម្រង់ជួររង់ចាំទិញផ្ទះវីឡាតម្លៃរាប់លានដុល្លារនៅទីក្រុងឌូបៃ

0

បរទេស៖ ថ្មីៗនេះ កាលពីថ្ងៃទី ២០ ខែកញ្ញា ឈ្មួញកណ្តាល និងអ្នកវិនិយោគរាប់រយនាក់បានតម្រង់ជួរចាប់ពីម៉ោង ៣ ទៀបភ្លឺ នៅខាងក្រៅការិយាល័យលក់របស់ក្រុមហ៊ុនអចលនទ្រព្យ Nakheel (Dubai) ដើម្បីទិញផ្ទះដំបូងដែលមានទីតាំងនៅ ២០ គីឡូម៉ែត្រពីភាគខាងជើងនៃកោះសិប្បនិម្មិតដ៏ល្បីល្បាញរបស់ទីក្រុងឌូបៃ។
ក្រុមហ៊ុនអចលនទ្រព្យ Nakheel បានផ្សាយពាណិជ្ជកម្មយូនីតនៅដើមសប្តាហ៍នេះចំពេលមានតម្រូវការខ្ពស់ សម្រាប់អចលនទ្រព្យប្រណីតនៅទីក្រុងឌូបៃ។ ការលក់កាលពីម្សិលមិញរួមមានវីឡាចំនួន ៥-៧ ដែលមានតម្លៃទាបបំផុតគឺ ១៨.៧ លាន dirhams (ស្មើនឹង ៥.១ លានដុល្លារ) រីឯដីជាច្រើនឡូតិ៍តម្លៃ ២៥-៣០ លាន dirhams (២.៤-២.៩ ដុល្លារអាមេរិក) ក៏ត្រូវបានលក់ផងដែរ។Hundreds of Buyers Queue Up for Dubai's $5 Million Palm-Island Homes

អ្នកទិញត្រូវបង់ ២០% នៃតម្លៃផ្ទះល្វែងជាមុនសិន បន្ទាប់មកក្នុងអំឡុងពេលដំណើរការសាងសង់ ពួកគេត្រូវបង់ប្រាក់បន្ថែម ៤០% ទៀតហើយបង់ប្រាក់ដែលនៅសល់បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់។ អាផាតមិនដំបូងត្រូវបានគេរំពឹងថានឹងប្រគល់ឱ្យអតិថិជននៅឆ្នាំ ២០២៧។ បច្ចុប្បន្ន តម្រូវការអចលនទ្រព្យលំដាប់ខ្ពស់ប្រភេទនេះនៅតែកើនឡើង នេះបើយោងក្រុមហ៊ុនអចលនទ្រព្យ Haus & Haus។
មនុស្សជាច្រើនបានតម្រង់ជួរតាំងពីម៉ោង ៣ ទៀបភ្លឺរហូតដល់ម៉ោង ៦ ព្រឹក ដែលមានសីតុណ្ហភាពឡើងដល់ ៣៨ អង្សាសេ បុគ្គលិក Nakheel ត្រូវផ្តល់កន្សែង និងទឹកដល់អ្នកដែលកំពុងរង់ចាំ។ ឈ្មួញកណ្តាលជាច្រើនមកទីនេះដើម្បីតំណាងឱ្យអ្នកទិញពីប្រទេសរុស្ស៊ី និងឥណ្ឌា។First villas on Dubai's Palm Jebel Ali sell out as hundreds queue through  night

បន្ទាប់ពីជាប់គាំងអស់ជាច្រើនឆ្នាំ បច្ចុប្បន្នទីក្រុងឌូបៃកំពុងធ្វើឱ្យគម្រោង Palm Jebel Ali រស់ឡើងវិញ ដោយយកអត្ថប្រយោជន៍ពីរលកថ្មីៗនៃអ្នកទិញថ្មី ដែលបានជួយបញ្ចប់ការធ្លាក់ថ្លៃទីផ្សារអចលនទ្រព្យរយៈពេលប្រាំពីរឆ្នាំ។ ដូច្នេះ តម្លៃអចលនទ្រព្យក៏ត្រូវបានទាញឱ្យឡើងខ្ពស់ផងដែរ។ យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ទីក្រុងឌូបៃបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងប្រតិបត្តិការផ្ទះដែលមានតម្លៃ ១០ លានដុល្លារឬច្រើនជាងនេះនៅក្នុងត្រីមាសទីពីរ៕First villas on Dubai's Palm Jebel Ali sell out as hundreds queue through  nightPalm Jebel Ali in sales re-launch with villa prices at Dh18m and more is  Dubai property's biggest of 2023 | Property – Gulf News
ប្រភព៖vnexpress

ចិនជំរុញឡាវក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រចាំអាស៊ាន

0

ប្រទេសឡាវ ៖ សារព័ត៌មានប្រទេសចិន China Daily បានចុះផ្សាយថា ផ្លូវរថភ្លើងតភ្ជាប់ប្រទេសឡាវ និងចិន ដែលបានដំណើរការតាំងពីចុងឆ្នាំ២០២១ បានក្លាយជាគំរូដ៏ល្អមួយនៃភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ាន និងចិន ។Boten–Vientiane railway - Wikipedia

ផ្លូវរថភ្លើងមានប្រវែង១.០៣៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងវៀងចន្ទន៍ រហូតដល់ទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន បានជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងផ្តល់ផលប្រយោជន៍ឱ្យពលរដ្ឋឡាវ និងចិនជាច្រើននាក់ ។ ក្រៅពីនេះ ប្រទេសឡាវអាចក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញប្រចាំតំបន់អាងទន្លេមេគង្គ និងជាកំពង់ផែដីគោករបស់ប្រទេសចិន និងប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ។China-Laos Railway encapsulates tangible benefits of growing economic link  under the BRI over the past decade - Global Times

លើសពីនេះ ផ្លូវរថភ្លើងតភ្ជាប់ប្រទេសឡាវ និងចិន ក៏បានតភ្ជាប់មកដល់ប្រទេសថៃផងដែរ ហើយបានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញទៀតផង ។ ប្រទេសថៃបានដឹកជញ្ជូនទំនិញទៅចិនតាមរយៈផ្លូវរថភ្លើងឡាវ-ចិន ដែលមានតម្លៃរាប់លានបាតក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣ ។ ចំណែកការនាំចេញទុរេនស្រស់របស់ថៃទៅប្រទេសចិន ស្មើនឹង៧២% ។

ផ្លូវរថភ្លើងតភ្ជាប់ប្រទេសឡាវ និងចិន បានជួយពង្រឹងការធ្វើពាណិជ្ជកម្មក្នុងតំបន់ ហើយកិច្ចសហការផ្នែកសេដ្ឋកិច្ចរវាងតំបន់អាស៊ាន និងចិន នឹងជួយលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ ។ កាលពីឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មរវាងតំបន់អាស៊ាន និងចិន បានកើនឡើង១១,២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ៕ ប្រភព ៖ AEC connect

វៀតណាម ចំណាយថវិកាជិត៣ពាន់លានដុល្លារ សាងសង់ផ្លូវដែកមេត្រូទី៥

0

រដ្ហធានីហាណូយ៖ វៀតណាម កំពុងតែបង្កើនការវិនិយោគយ៉ាងខ្លាំង ទៅលើវិស័យគមនាគមន៍ ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងហាណូយ បានដាក់ចេញនូវផែនការវិនិយោគផ្លូវរថភ្លើងក្រោមដី មានតម្លៃ រាប់ពាន់លានដុល្លារអាមេរិក។

សារព័ត៌មានរបស់វៀតណាម Vietnamnet បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ថាក្រុមប្រឹក្សាវាយតម្លៃផែនការមេថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០ បានចាប់ផ្តើមដំណើរការវាយតម្លៃ សម្រាប់របាយការណ៍សិក្សា នៅមុនលទ្ធភាព សម្រាប់ខ្សែរថភ្លើងក្រោមដី ដែលតភ្ជាប់ រវាងផ្លូវវ៉ាន់កាវ (Van Cao) និង តំបន់ទីក្រុង ហ័រឡាក់ (Hoa Lac) នៅរដ្ឋធានីហាណូយ។Hanoi to invest USD2.70 billion on fifth metro line | DTiNews - Dan Tri International, the news gateway of Vietnam

គម្រោងនេះ មានទំហំទឹកប្រាក់ ៦៥,៤០ពាន់ពាន់លានដុង (លុយវៀតណាម) ឬស្មើនឹង២,៧០ពាន់លានដុល្លារអាមរិក។ នេះជាគម្រោងទី៥របស់វៀតណាម នៅក្នុងរដ្ឋធានី ដោយមានចម្ងាយប្រវែង៣៨,៤៣គីឡូម៉ែត្រ ជាមួយនឹងផ្លូវដែកក្រោមដី ប្រវែង ៦,៥គីឡូម៉ែត្រ ។ គម្រោងផ្លូវដែកនេះ មានស្ថានីយចំនួន២១ ហើយក្នុងនោះមានស្ថានីយក្រោមដី ចំនួន៦។

បើតាមគម្រោង ផ្លូវដែកក្រោមដីនេះ នឹងដាក់ឱ្យដំណើរការ នៅឆ្នាំ២០២៦ ហើយនឹងតភ្ជាប់អ្នកដំណើរ ពីស្រុកថាច់ថាត (Thach That) ទៅកណ្តាលទីក្រុង។ ផ្លូវនេះ នឹងជួយកាត់បន្ថយនូវការកកស្ទះចរាចរណ៍ នៅក្នុងទីក្រុង ផងដែរ៕Metro era finally begins for Vietnam

អ្នកបរិភោគអាហារឆៅទាំងនេះនឹងមានគ្រោះថ្នា.ក់ដល់ជីវិ.ត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត អាខុម ឆ័យវីរៈវឌ្ឍនៈ ប្រធានមន្ទីរពេទ្យមេត្តាប្រាឆារ៉ាក់ ប្រទេសថៃ លើកឡើងថា បច្ចុប្បន្ន ពលរដ្ឋមួយចំនួនចាប់អារម្មណ៍បរិភោគអាហារប្លែកៗនៅតាមបណ្តាញសង្គម ។ ការបរិភោគសត្វទឹកសាបឆៅៗ ដូចជា បង្គា, ខ្យង, ក្តាម និងត្រី ជាដើម គឺពួកគេប្រឈមនឹងការកើតមេរោគនៅពេលក្រោយ ជាពិសេស ដង្កូវក្នុងភ្នែក ហើយមានរោគសញ្ញាដូចជា ហើមត្របកភ្នែក, ហើមកែវភ្នែក, សម្ពាធភ្នែកខ្ពស់, ឈឺភ្នែក, ស្រវាំងភ្នែក រហូតដល់ខ្វាក់ភ្នែក ។

លោកវេជ្ជបណ្ឌិត អាខុម ឆ័យវីរៈវឌ្ឍនៈ បន្តថា វាអាស្រ័យលើដង្កូវទាំងនេះរស់នៅត្រង់ចំណុចណារបស់ភ្នែក ហើយការការពារជំងឺល្អបំផុត និងអាចការពារយ៉ាងងាយស្រួលផងដែរ គឺមិនត្រូវបរិភោគប្រភេទអាហារសាច់សត្វឆៅៗ ដូចជា ញំកំពឺស ញំបង្គា ឬបង្គាឆៅជាមួយទឹកត្រី ។

ចំណែកអ្នកនាង អូរ៉ាវីណាត់ នីមីតវង្សសាគុន ជាវេជ្ជបណ្ឌិតជំនាញប្រចាំមន្ទីរពេទ្យមេត្តាប្រាឆារ៉ាក់ លើកឡើងដែរថា ដង្កូវស៊ីភ្នែកធ្វើឱ្យអ្នកជំងឺកើតអាការៈស្រវាំងភ្នែក, មើលឃើញពុំច្បាស់ ហើយអាចរលាកនៅបរិវេណខាងមុខភ្នែក ។ វិធីព្យាបាល គឺត្រូវបាញ់ឡាស៊ែរទៅលើដង្កូវមិនឱ្យវាផ្លាស់ទីបាន មុននឹងវះកាត់យកដង្កូវចេញ ។ តាមធម្មតា ដង្កូវទាំងនេះបានរស់នៅក្នុងសរសៃឈាមសួតរបស់សត្វកណ្តុរ ហើយវាចេញមកជាមួយអាចម៍កណ្តុរ បន្ទាប់មក ក៏ជ្រៀតចូលទៅក្នុងសត្វខ្យងមួយចំនួន, បង្គា និងក្តាមទឹកសាប ។

ក្រៅពីនេះ វាអាចនៅលាយឡំគ្នាជាមួយទឹកផឹក ឬបន្លែ និងផ្លែឈើផងដែរ ។ ដង្កូវអាចចូលមកតាមរយៈសរសៃប្រសាទភ្នែក និងជ្រាបចូលក្នុងភ្នែក ហើយក៏ឡើងមកបរិវេណខាងមុខភ្នែក ។ អ្នកជំងឺអាចប្រឈមនឹងការសម្លឹងមើលពុំច្បាស់ ហើយវាអាស្រ័យលើផ្លូវដើររបស់ដង្កូវ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ត្រង់បរិវេណណាខ្លះរបស់ភ្នែក ។

វេជ្ជបណ្ឌិតថៃ អ្នកនាង អូរ៉ាវីណាត់ នីមីតវង្សសាគុន និយាយថា ៖ «អ្នកជំងឺគួរតែព្យាបាលជំងឺនេះជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យរាងកាយឱ្យបានលម្អិតថា តើដង្កូវនឹងទៅ រស់នៅផ្នែកផ្សេងក្នុងរាងកាយដែរឬទេ ? ដូច្នេះ ខ្ញុំសូមដាស់តឿនពាក់ព័ន្ធនឹងការបរិភោគអាហារ គួរតែលាងសម្អាតដៃឱ្យស្អាត មុនពេលបរិភោគអាហារ» ។

អ្នកនាង អូរ៉ាវីណាត់ នីមីតវង្សសាគុន បន្តថា ៖ «ខ្ញុំមិនណែនាំឱ្យបរិភោគអាហារឆ្អិនផង ឆៅផង លាយឡំគ្នាទេ     គឺត្រូវតែបរិភោគអាហារឆ្អិន និងមានអនាម័យប៉ុណ្ណោះ ព្រោះដង្កូវដែលរស់នៅជាមួយសត្វទឹកសាប នៅពេលវាចូលក្នុងរាងកាយមនុស្ស វានឹងបង្កគ្រោះថ្នាក់ ។ លើសពីនេះ បើមេរោគចូលទៅរស់នៅតាមចំណុចសំខាន់ៗក្នុងរាងកាយ ដូចជា ប្រព័ន្ធប្រសាទ, ខួរក្បាល និងឆ្អឹងខ្នង វានឹងបណ្តាលឱ្យយើងស្លា.ប់បាន» ៕Raw seafood bar - Recipes - delicious.com.au ប្រភព ៖ khaosod

កន្លែងទាំង ៨ ដែលល្បីថាមានខ្មោចលងសាហាវជាងគេនៅលើពិភពលោក

0

រឿងរាវខ្មោចលងមានអ្នកខ្លះជឿនិងអ្នកខ្លះទៀតមិនជឿ រីឯមនុស្សមួយចំនួនទៀតក៏លើកឡើងថាមិនមែនភ្នែកមនុស្សទាំងអស់សុទ្ធតែអាចមើលឃើញគ្រប់សភាវៈនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាកន្លែងទាំង ៨ ដែលល្បីថាមានខ្មោចលងសាហាវជាងគេនៅលើពិភពលោក៖

១.វិមាន Bhangarh Fort៖ វិមាន Bhangarh Fort ស្ថិតនៅក្នុងប្រទេសឥណ្ឌា បច្ចុប្បន្នវិមាននេះត្រូវបានហាមឃាត់មិនឱ្យនរណាម្នាក់ចូលទៅទស្សនាបានទេ ដោយមានគេនិយាយថា វិមាន Bhangarh Fort ជាប់បណ្តាសា ហើយបើអ្នកណាចូលក្នុងវិមាននេះនឹងត្រូវបាត់បង់ជីវិតជាក់ជាមិនខាន។Bhangarh Fort - WikipediaRahasya: Haunted stories behind Agrasen ki Baoli that will give you  goosebumps! - video Dailymotion

២.សកលវិទ្យាល័យ Ohio៖ Ohio គឺជាសកលវិទ្យាល័យស្ថិតក្នុងប្រទេសសហរដ្ឋអាមេរិក ដែលមានគេនិយាយតៗគ្នាថា សកលវិទ្យាល័យនេះត្រូវបណ្តាសា ហើយសិស្សដែលរៀននៅទីនោះតែងតែមានអ្នកស្លាប់ជារៀងរាល់ឆ្នាំ។Haunted history of Ohio State University | WOSU NewsState health director suggests canceling haunted houses, hayrides | The  Blade

៣.ផ្លូវរូង Niagara Falls៖ Niagara Falls គឺជាផ្លូវរូងដ៏អាថ៌កំបាំង ស្ថិតក្នុងប្រទេសសហរដ្ឋអាមេរិក ផ្លូវរូងនេះត្រូវបានគេនិយាយតគ្នាថា មានការលងបន្លាចយ៉ាងសាហាវ ដែលនៅពេលគេតែងតែឃើញក្មេងស្រីម្នាក់អង្គុយយំ ហើយបើអ្នកណាទៅជិតខ្មោចក្មេងស្រីនោះ នាងនឹងកាច់កនាក់នោះចោលយ៉ាងព្រៃផ្សៃទៀតផង។Niagara Falls - Wikipedia

៤.ឆ្នេរខ្សាច់ Changi៖ ឆ្នេរខ្សាច់នេះ ស្ថិតនៅក្នុងប្រទេសចិនដែលនៅពេលយប់គេតែងតែឮសំឡេងមនុស្សស្រែកយំខ្លាំងៗ និងមានអ្នកខ្លះទៀតបានឃើញ ខ្មោចអត់ក្បាល ឬ ខ្មោចហោះពេញលើមេឃជាដើម។Haunted Changi - Infocomm Media Development AuthorityChangi Beach: Massacre, Executions and Haunting - Amy's Crypt

៥.ផ្ទះសំណាក់ Ancient Ram៖ Ancient Ram គឺផ្ទះសំណាក់ដែលមាននៅក្នុងប្រទេសអង់គ្លេស មនុស្សគ្រប់គ្នាជឿថាផ្ទះសំណាក់នេះគឺមានខ្មោចលងយ៉ាងសាហាវ ព្រោះដោយសារផ្ទះសំណាក់ Ancient Ram បានសាងសង់នៅលើកន្លែងដែលគេកប់ខ្មោច។Ancient Ram Inn | Travel Channel's Ghost Adventures | Travel ChannelAncient Ram Inn Ghost Hunts, Wotton under Edge, Gloucestershire | Haunted  Rooms®

៦.វិមាន Monte Cristo៖ វិមាន Monte Cristo ស្ថិតក្នុងប្រទេសអូស្រ្តាលី ដែលវិមាននេះគេល្បីថាមានខ្មោចលងសាហាវណាស់ វាតែងតែលងបន្លាចមនុស្សគ្រប់គ្នាដូចជាឈរលើដំបូលផ្ទះ ឈរសម្លក់នៅក្បែរបង្អួចជាដើម។2023 Castle Of Monte Cristo - Private Trip

៧.អាគារនៅលើកូនភ្នំ Dominican៖ អាគារ Dominican ស្ថិតក្នុងប្រទេសភីលីពីន។ អាគារ Dominican ត្រូវបានគេជឿថាមានព្រលឹងខ្មោចដែលស្លាប់យ៉ាងសាហាវកាលពីសម័យសង្រាមលោកលើកទី២ ជារៀងរាល់យប់គេតែងតែឮសំឡេងគោះទ្វារនិងបិទទ្វារ ហើយពេលខ្លះទៀតគេក៏ឮសំឡេងមនុស្សនិយាយគ្នាសើចខ្លាំងៗផងដែរ។Baguio, Dominican Hill, The Philippines - built in 1911 as a vacation home  and used as a school, during WWII … | Most haunted places, Haunted places,  Most haunted

៨.ប្រាសាទ Berry Pomeroy៖ ប្រាសាទ Berry Pomeroy ស្ថិតនៅក្នុងប្រទេសអង់គ្លេស ហើយប្រាសាទនេះមានរឿងជាច្រើនដែលទាក់ទងនឹងខ្មោចព្រាយ យោងតាមការនិយាយតៗគ្នាបានឱ្យដឹងថា ប្រាសាទ Berry Pomeroy មានខ្មោចស្រីតៃហោង២នាក់ ម្នាក់ពាក់ឈុតសនិងម្នាក់ទៀតពាក់ឈុតខៀវ ដែលវាតែងតែលងបន្លាចមនុស្សដែលដើរកាត់ប្រាសាទនោះ៕The Enigmatic Ruins of Berry Pomeroy Castle