Home Blog Page 1465

លក្ខណៈវិនិច្ឆ័យចំនួនពីរដែលឈានដល់ការដាក់រមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីសម្បត្ដិបេតិកភណ្ឌពិភពលោក

0

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាថ្ងៃទី២០ ខែកញ្ញា បានបង្ហាញជាសាធារណៈលក្ខណៈវិនិច្ឆ័យនៃតម្លៃលេចធ្លោជាសកលរបស់ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
នៅក្នុងកិច្ចប្រជុំលើកទី៤៥ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត (Saudia Arabia) គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចជាឯកច្ឆន្ទចុះ “រមណីយដ្ឋាន- ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួនពីរ ដែលមានចែងក្នុងគោលការណ៍ណែនាំប្រតិបត្តិនៃ អនុសញ្ញាឆ្នាំ១៩៧២ រួមមាន៖

– លក្ខណៈវិនិច្ឆ័យទី ២ (Criteria ii) ៖ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បង្ហាញក្នុងលក្ខណៈ ដ៏វិសេសវិសាលមួយនូវចំណុចគួបប្រសព្វរវាងតម្លៃមនុស្សដែលបង្កើតបានជារចនាបថកោះកេរ ដែលក្នុងនោះក្បាច់ចម្លាក់បដិមាបង្ហាញពីភាពក្លាហាន រូបភាពបង្កប់នូវការស្រមៃ និងវិញ្ញាណរស់រវើកអំពីចលនារបស់ក្បាច់ចម្លាក់ដែលកើតចេញពីការបញ្ចូលគ្នានៃនិមិត្ដរូបសាសនា និងសិល្បៈ របស់ឥណ្ឌា ជាមួយគោលគំនិតរចនាក្នុងស្រុក និងសិល្បៈហត្ថកម្ម។ ទោះបីត្រូវបានបង្កើតឡើងក្នុងរយៈពេលដ៏ខ្លីត្រឹមតែ២៣ឆ្នាំក្នុងសតវត្សទី១០ក៏ដោយក៏រចនាបថកោះកេរបានជះឥទ្ធិពល យូរអង្វែងទៅលើការបញ្ចេញទឹកដៃសិល្បៈ នៅក្នុងសម័យកាលក្រោយៗមកទៀតនៃអាណាចក្រខ្មែរ និងនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។– លក្ខណៈវិនិច្ឆ័យទី ៤ (Criteria iv) រមណីយដ្ឋានបុរាណវិទ្យាកោះកេរ គឺជាគំរូដើមស្ដីពីដែនទេសភាពទីក្រុងថ្មីដែលមានសំណង់អគារធំៗ ដោយសារការប្រើប្រាស់ផ្ទាំងថ្មដុំធំៗដ៏ច្រើន សន្ធឹកសន្ធាប់នៅក្នុងការសាងសង់ និងការឆ្លាក់ក្បាច់និងបដិមា។ គំរូដើមនេះបានសម្ភោធឡើង នូវសម័យកាលនៃការសាងសង់ប្រាសាទថ្មអស់ជាច្រើនសតវត្សនៅទូទាំងអាណាចក្រខ្មែរ ហើយបានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់ការសាងសង់ប្រាសាទដ៏អស្ចារ្យនានានៅអង្គរ និងនៅក្នុងអាស៊ីអាគ្នេយ៍ ក្នុងសតវត្សក្រោយៗមកទៀត។

ក្រសួងបានបញ្ជាក់ទៀតថា ការទទួលស្គាល់ជាផ្លូវការ “រមណីយដ្ឋានប្រាសាទកោះកេរ” ជាបេតិកភណ្ឌពិភពលោកនា ពេលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតបន្ទាប់ពី តំបន់រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ១៩៩២ ឆ្នាំ២០០៨ និង ឆ្នាំ២០១៧។ សមិទ្ធផលទាំងនេះ គឺពិតជាកើតចេញពីការចូលរួម និងទឹកចិត្តស្រឡាញ់មោះមុតរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រដ្ឋាភិបាលដែលជានិច្ច ជាកាលតែងតែផ្ដល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ៕  

អតិថិជនប្តឹងក្រុមហ៊ុន Starbucks ពីការដាក់ឈ្មោះភេសជ្ជៈ

0

ក្រុមហ៊ុនភេសជ្ជៈដ៏ល្បីឈ្មោះ Starbucks បានទទួលលិខិតពីតុលាការរបស់រដ្ឋាភិបាលកណ្តាល ដើម្បីឱ្យក្រុមហ៊ុននេះទទួលស្គាល់ការចោទប្រកាន់ថា ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មភេសជ្ជៈលើសការពិត ។ អតិថិជនលើកឡើងថា ភេសជ្ជៈជាច្រើនមុខរបស់ Starbucks បានដាក់ឈ្មោះជាផ្លែឈើផ្សេងៗ ប៉ុន្តែនៅពេលពួកគេទិញមក បែរជាគ្មានគ្រឿងផ្សំពីផ្លែឈើក្នុងភេសជ្ជៈទាល់តែសោះ ។

តុលាការបញ្ជាក់ថា អតិថិជនភាគច្រើនរំពឹងថា ភេសជ្ជៈរបស់ Starbucks នឹងមានគ្រឿងផ្សំពីផ្លែឈើពិតប្រាកដ ដូចឈ្មោះដែលបញ្ជាក់ក្នុងបញ្ជីភេសជ្ជៈ ដូចជា រសជាតិស្វាយ, ម្នាស់, ផាស់សិន, ស្រកានាគ និងក្រូចឆ្មារជាដើម ។ ដូច្នេះ អតិថិជនសង្កេតឃើញថា ភេសជ្ជៈជាច្រើនប្រភេទមិនបានដាក់បញ្ចូលរសជាតិផ្លែឈើទាំងនេះទេ ។Starbucks Adds Two Kiwi Starfruit Drinks to Its Permanent Menu

អតិថិជនម្នាក់និយាយថា គ្រឿងផ្សំសំខាន់របស់ភេសជ្ជៈទាំងនេះ គឺទឹកធម្មតា, ទឹកទំពាំងបាយជូរខាប់ និងស្ករ ហើយក្រុមហ៊ុន Starbucks ថែមទាំងបានបំផ្លើសឈ្មោះភេសជ្ជៈក្នុងការផ្សាយពាណិជ្ជកម្មទៀតផង ដោយដាក់ឈ្មោះភេសជ្ជៈសុទ្ធតែផ្លែឈើ តែជាក់ស្តែង គ្មានផ្លែឈើ ។ ដូច្នេះ វាហាក់ដូចជាក្រុមហ៊ុនតម្រូវឱ្យអតិថិជនចំណាយប្រាក់ថែមទៀត ហើយវាជាការរំលោ.ភច្បាប់ការពារអតិថិជន ។Introducing bright and bold new Pineapple Passionfruit and Paradise Drink  Starbucks Refreshers beverages

តាមរបាយការណ៍បញ្ជាក់ថា ក្រុមហ៊ុន Starbucks បានពន្យល់ពីឈ្មោះភេសជ្ជៈទាំងនេះថា វាគ្រាន់តែជាការបង្ហាញពីរសជាតិភេសជ្ជៈប៉ុណ្ណោះ ហើយគ្រប់ភេសជ្ជៈទាំងអស់ ខាងក្រុមហ៊ុនអាចធ្វើឱ្យវាមានរសជាតិដូចការផ្សាយពាណិជ្ជកម្ម ។ ដូច្នេះ ការចោទប្រកាន់នេះមិនត្រឹមត្រូវ និងគ្មានសីលធម៌ទេ ហើយក្រុមហ៊ុននឹងតទល់ជាមួយរឿងក្តី ។Starbucks under pressure to keep restrooms open to public | Starbucks | The  Guardian

គេសង្កេតឃើញថា ភេសជ្ជៈជាច្រើនមុខរបស់ Starbucks បានដាក់គ្រឿងផ្សំផ្សេងៗដូចឈ្មោះរបស់ភេសជ្ជៈផងដែរ ដូចជា Ice Matcha Tea Latte ឬភេសជ្ជៈ Honey Citrus Mint Tea ដែលគេបានដាក់ទឹកឃ្មុំ និងជីអង្កាម ៕ ប្រភព ៖ beartaiBRIEF

YG បញ្ចេញតួលេខសរុបអ្នកទិញសំបុត្រចូលរួមទស្សនាការប្រគំតន្រ្តីរបស់ BLACKPINK

0

យោងតាមប្រភពពី YG Entertainment នៅថ្ងៃទី២០ កញ្ញា នេះបានរាយការណ៍ថា អ្នកទិញសំបុត្រចូលទស្សនា ការប្រគំតន្រ្តីទេសចរណ៍[BORN PINK] របស់ BLACKPINK មានចំនួនសរុប ២.១១លាននាក់ ដោយការប្រគំតន្រ្តីនេះបានធ្វើឡើងនៅក្នុងទីក្រុងចំនួន៣៤, ពហុកីឡដ្ឋានសរុបចំនួន៣១ និងការសម្តែងចំនួន៦៦ Shows ដោយប្រើពេលជិត១ឆ្នាំ។Blackpink concert: What to expect from the 'Born Pink World Tour' | Tatler  Asiaដំណើរទេសចរណ៍ [BORN PINK] បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២២។ ការលក់សំបុត្របានចំនួន១.៨ លាននាក់ ធ្វើឱ្យក្រុមចម្រៀងនារី Kpop នេះ ក្លាយជាក្រុមមានទស្សនិកជនមកទស្សនាការប្រគំតន្ត្រីច្រើនជាងគេមិនធ្លាប់មាន។ ទស្សនិកជនច្រើនជាងគេសម្រាប់ក្រុមនារី K-pop ដែលមកទស្សនារួមមាន ៥៥,០០០នាក់ នៅសេអ៊ូល, ៥៤០,០០០នៅអាម៉េរិកខាងជើង, ២១៥,០០០ នៅអឺរ៉ុប, ៩០,០០០ នៅអាស៊ី, ៥០,០០០នៅអូសេអានី និង ៤០,០០០នៅមជ្ឈិមបូព៌ា។ តួលេខបន្ថែមនៅមហោស្រព Coachella សហរដ្ឋអាម៉េរិក (២៥០,០០០នាក់ក្នុងមួយថ្ងៃ) និង Hyde Park នៅចក្រភពអង់គ្លេស (៦៥,០០០ នាក់) ដែលជាកន្លែងដែលសិល្បករអាស៊ីបានដើរតួជាតួអង្គសំខាន់នៃមហោស្រពដំបូងរបស់ពួកដែលជាមួយការគាំទ្រសរុបចំនួន ២.១១៥ លាននាក់។Blackpink Announce 'Encore' Stadium Shows for Born Pink World Tour –  Rolling Stone

BLACKPINK ដែលទើបតែដើរលើវិថីដំបូងតាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ម្តងទៀតនៅពេលនេះ។ នៅអាម៉េរិកខាងជើង ពួកគេបានក្លាយជាក្រុមនារីដំបូងគេក្នុងពិភពលោកដែលចូលកីឡដ្ឋាន Allegiant នៅ Las Vegas, Oracle Park ក្នុង San Francisco និង Dodger Stadium ក្នុង LA ។ BLACKPINK គឺជាក្រុមចម្រៀងនារីកូរ៉េតែមួយគត់ដែលបានសម្តែងនៅលើឆាករយៈពេលពីរថ្ងៃនៅ MetLife Stadium ក្នុងរដ្ឋ New Jersey សហរដ្ឋអាម៉េរិក និង Forosol ទីក្រុង Mexico ប្រទេសម៉ិកស៊ិក។ នៅពហុកីឡាដ្ឋានអ៊ឺរ៉ុបក្រុមចម្រៀងនារី K-pop ដំបូងគេដែលបានលើកទង់ជាតិតាមរយៈការសំដែងនៅពហុកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស។Blackpink Unveils 'Born Pink' World Tour Dates – Rolling Stone

ព្រឹត្ដិការណ៍សំខាន់ៗក៏ត្រូវបានសម្រេចបាននៅអាស៊ី និងមជ្ឈិមបូព៌ា។ បន្ទាប់ពីក្លាយជាតារា K-pop ដំបូងបង្អស់ដែលបានសម្តែងនៅកីឡដ្ឋានក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ក្រុមនេះបានក្លាយជាសិល្បករស្រីដំបូងគេនៅជុំវិញពិភពលោកដែលបានប្រគំតន្ត្រីនៅកីឡដ្ឋាន Supachalasai និងពហុកីឡដ្ឋានជាតិ Ratchamankala ក្នុងទីក្រុងបាងកក ប្រទេសថៃ។ នៅប្រទេសសិង្ហបុរី ក្រុមនេះបានបង្កើតកំណត់ត្រាសម្រាប់ខ្លួនឯងជាសិល្បករ K-pop ដែលមានទស្សនិកជនក្នុងស្រុកច្រើនជាងគេ។Cinedot Coacalco - Proyección de CINE: Blackpink Born Pink World Tour,  Cinedot (Coacalco), Tultitlán De Mariano Escobedo, December 17 2023 |  AllEvents.in

លើសពីនេះទៅទៀត BLACKPINK ត្រូវបានគេវាយតម្លៃថាបានត្រួសត្រាយផ្លូវថ្មីមួយនៅក្នុងទីផ្សារតន្ត្រីនៅមជ្ឈិមបូព៌ា ដោយក្លាយជាតារា K-pop ដំបូងគេដែលសម្តែងទោលនៅ Etihad Park នៅប្រទេសអារ៉ាប់រួម និងជាក្រុមចម្រៀងនារីដំបូងគេក្នុងពិភពលោកដែលសម្តែងទោលនៅឯទីកន្លែងមហោស្រពអន្តរជាតិនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅប្រទេសកូរ៉េ ពួកគេបានសម្តែងដោយមោទនភាពក្នុង Gocheok Sky Dome ក្នុងទីក្រុងសេអ៊ូល ដែលជាសាលប្រគំតន្ត្រីដ៏ធំបំផុតក្នុងប្រទេសកូរ៉េ ដោយបានបើកទំព័រថ្មីមួយមិនត្រឹមតែនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមចម្រៀងនារីប៉ុណ្ណោះទេ ថែមទាំងនៅក្នុងទីផ្សារ K-pop ផងដែរ៕BLACKPINK - How You Like That Born Pink Concert Tour in Philippine Arena  (DAY 2) - YouTube

ប្រជាជនលីប៊ីបានដុតផ្ទះអភិបាលក្រុងបន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់

0

ប្រទេសលីប៊ី៖ មនុស្សរាប់រយនាក់បានតវ៉ានៅទីក្រុង Derna កាលពីថ្ងៃទី ១៨ ខែកញ្ញា មួយសប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ភ្លាមៗដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ដោយទាមទារឱ្យមន្ត្រីពាក់ព័ន្ធទទួលខុសត្រូវ។ នៅល្ងាចថ្ងៃដដែលនោះ ក្រុមបាតុករដែលមានកំហឹងបាននាំគ្នាដុតផ្ទះរបស់លោក Abdulmenam al-Ghaithi អភិបាលក្រុង Derna។Demanding accountability, Libyan flood victims burn down mayor's house -  Ruetir

នេះជាការតវ៉ាដ៏ធំលើកទីមួយ ចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំង ដោយសារឥទ្ធិពលនៃខ្យល់ព្យុះ បណ្តាលឱ្យទំនប់ទឹកចំនួនពីរនៅផ្នែកខាងលើនៃទន្លេបានបាក់ និងជន់លិចចូលទីក្រុងកាលពីថ្ងៃទី១១ ខែកញ្ញា ដែលបំផ្លាញអ្វីៗគ្រប់យ៉ាងនៅក្នុងប្រទេស។ ក្រុមអ្នកតវ៉ាក៏បានកំណត់គោលដៅទៅលើមន្ត្រីជាន់ខ្ពស់ រួមទាំងប្រធានសភាជាតិរបស់រដ្ឋាភិបាលភាគខាងកើត Aguila Saleh នៅខាងក្រៅវិហារ Sahaba ផងដែរ។लीबिया में बांध टूटने के बाद समुद्र में डूबा शहर, हजारों लोगों की मौत,  तबाही का अंदाजा लगाना भी असंभव | libya flood disaster More than 5,000  people lost lives thousedns missing

មូលហេតុដែលប្រជាជនលីប៊ីជាច្រើនបាននាំគ្នាតវ៉ា និងមានការខឹងសម្បើមបែបនេះគឺដោយសារមន្ត្រីជាន់ខ្ពស់របស់ពួកគេមិនបានទទួលខុសត្រូវ ឬធ្វើការស្វែងរក ប្រជាជនដែលបានបាត់ខ្លួន និងសាកសពដែលបានស្លាប់ក្នុងអំឡុងគ្រោះទឹកជំនន់ឡើយ។ ចំនួនអ្នកស្លាប់ទាំងស្រុងនៅមិនទាន់ត្រូវបានគេបញ្ចេញនៅឡើយទេ ហើយក្រុមមន្ត្រីបានផ្តល់តួលេខខុសគ្នាទាំងអស់។Libyan city buries thousands in mass graves after flood, while mayor says  death toll could triple

យោងតាមអឌ្ឍចន្ទក្រហមលីប៊ី បាននិយាយថា មនុស្សយ៉ាងតិច ១១.៣០០ នាក់បានស្លាប់ និងជាង ១០.០០០ នាក់កំពុងបាត់ខ្លួន ខណៈអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីការស្លាប់ចំនួន ៣.៩២២ នាក់។
លោក Hichem Abu Chkiouat រដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលភាគខាងកើតប្រទេសលីប៊ី បាននិយាយថា អភិបាលក្រុង Derna លោក Ghaithi បច្ចុប្បន្នត្រូវបានព្យួរពីតំណែង ហើយនាយករដ្ឋមន្ត្រី Usama Hamad ក៏បានបណ្តេញសមាជិកក្រុមប្រឹក្សាក្រុង Derna ទាំងអស់ផងដែរ ដោយធ្វើការស៊ើបអង្កេតឡើងវិញ និងកំពុងដោះស្រាយការតវ៉ារបស់ប្រជាជន៕Libyan survivors protest against authorities after flood disaster in Derna  | Protests News | Al Jazeera
ប្រភព៖vnexpress

ក្រុងប៉េកាំងនឹងដំណើរការរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ តំបន់ Yizhuang ស្ថិតនៅជាយក្រុងនៃទីក្រុងប៉េកាំង ប្រទេសចិន បានអនុញ្ញាតឱ្យផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅតាមផ្លូវនានាជាផ្លូវការ ។ រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនេះ នឹងគ្មានអ្នកបើកបរនៅក្នុងរថយន្តទេ ដើម្បីកាត់បន្ថយការចំណាយប្រាក់ជួលអ្នកបើកបរ ។ មុននេះ រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ត្រូវមានបុគ្គលិកអង្គុយក្នុងរថយន្តជាមួយអ្នកដំណើរផងដែរ ។China's capital city loosens robotaxi restrictions for Baidu, Pony.ai in a  big step toward removing human taxi drivers - Stockxpo - Grow more with  Investors, Traders, Analyst and Research

សារព័ត៌មាន CNBC ចុះផ្សាយថា ក្រុមហ៊ុនធំៗមានទីតាំងនៅក្នុងតំបន់ Yizhuang ដូចជា ក្រុមហ៊ុន JD.com ជាដើម ។ បើគេធ្វើដំណើរតាមរថយន្តចេញពីក្រុងប៉េកាំងទៅកាន់តំបន់ Yizhuang គឺចំណាយពេលប្រមាណ៣០នាទីប៉ុណ្ណោះ ។ ចំណែកអ្នកផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ គឺក្រុមហ៊ុន Pony.ai និង Baidu ។Baidu, Pony AI granted China's first licences to charge passengers for  self-driving taxis in Beijing | South China Morning Post

លោក Ning Zhang នាយករងក្រុមហ៊ុន Pony.ai និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ទីក្រុងប៉េកាំង លើកឡើងថា ការដាក់ឱ្យដំណើរការរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅក្រុងប៉េកាំង គឺត្រូវបង្កើនចំនួនរថយន្តថែមទៀត ។ លោកបាននិយាយទៅកាន់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ថា ៖ «យើងមានទំនុកចិត្តជាខ្លាំង ដោយសាររថយន្តតាក់ស៊ីគ្មានមនុស្សបើករបស់យើង នឹងផ្តល់សេវាកម្មដឹកអ្នកដំណើរនៅគ្រប់ទីកន្លែងក្នុងក្រុងប៉េកាំង» ។Driverless cars ready for hire in suburban Beijing-Xinhua

តាមរយៈការពិភាក្សាជាមួយលោក Yin Yong អភិបាលក្រុងប៉េកាំង លោក Ning Zhang និយាយថា ក្រុងប៉េកាំងមានគម្រោងពង្រីកតំបន់សាកល្បងសម្រាប់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ រហូតដល់ចុងឆ្នាំ២០២៣ ។ តំបន់សាកល្បងទាំងនេះរួមមាន អាកាសយានដ្ឋានអន្តរជាតិ Daxing និងបរិវេណក្បែរស្ថានីយរថភ្លើង ។

កាលពីខែកក្កដា ឆ្នាំ២០២៣ លោក Yin Yong អភិបាលក្រុងប៉េកាំងបានជួបជាមួយក្រុមហ៊ុនផ្សេងៗដូចជា ក្រុមហ៊ុន Pony.ai, Alibaba និង Xiaomi ហើយលោក Yin Yong បានគាំទ្រការព្យាយាមរបស់ក្រុមហ៊ុនទាំងនេះសម្រាប់រថយន្តឆ្លាតវៃ, បញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ៕ ប្រភព ៖ Bangkok biznews

អនុស្សាវរីយ៍ មិនហ៊ានទម្លាយមូលហេតុច្បាស់ចូលក្នុងទ្រនំសាន់ដេវិញ ខណៈអះអាងថាប្រជាប្រិយភាពខ្លួននៅដូចដើម

0

គេចាំបានថាកាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ប្រកាសដើរចេញពីទ្រនំសាន់ដេបន្ទាប់ពីរួមសុខទុក្ខអស់រយៈពេលជាច្រើនឆ្នាំខណៈមានការសង្ស័យថាលោកទំនងជាចូលក្នុងទ្រនំផលិតកម្មហ្គាឡាក់ស៊ី ដោយសារតែបង្ហាញភាពស្និទ្ធស្នាលជាមួយតារាចម្រៀងក្នុងទ្រនំនេះជារឿយៗ។ គ្រប់យ៉ាងហាក់ផ្ទុយស្រឡះពីការគិតរបស់មហាជនទាំងស្រុងហើយស្ទើរតែមិនគួរឱ្យជឿនោះ អនុស្សាវរីយ៍ សម្រេចចិត្តរួមដំណើរជាមួយផលិតកម្មសាន់ដេវិញដដែលដែលទទួលបានឱកាសពីក្រុមហ៊ុនជាថ្មីម្តងទៀត។No photo description available.

នៅថ្ងៃទី១៨ កញ្ញា ផលិតកម្មសាន់ដេ បានទម្លាក់បទសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌមានចំណងជើងថា «ភ្លៀងអើយ» ដែលជាសំនៀងរបស់តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បន្ទាប់ពីរូបលោកប្រកាសបញ្ចប់កុងត្រា។ ការវិលចូលឆ្នាំងបាយចាស់នេះ អនុស្សាវរីយ៍ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនអរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ឱកាសជាថ្មីដល់រូបគេ និងបញ្ជាក់ថានឹងមានបទចម្រៀងជាបន្តទៀតនាឱកាសបុណ្យ ភ្ជុំបិណ្ឌ ផងដែរ។May be an image of 1 person

ផ្តល់បទសម្ភាសជាមួយសារព័ត៌មាន KBN NEWS តាមប្រព័ន្ធទូរសព្ទនាថ្ងៃទី១៩ កញ្ញា យឿន សូតអនុស្សាវរីយ៍ បានឱ្យដឹងថាចំពោះមូលហេតុដែលលោកសម្រេចចិត្តចូលក្នុងទ្រនំសាន់ដេវិញនេះគឺមានរឿងហេតុច្រើនយ៉ាងដែលមិនអាចទម្លាយជាសាធារណៈបាន ចំពោះកុងត្រាលើកនេះលោកបន្តជាមួយសាន់ដេរយៈពេល៥ឆ្នាំទៀត។
តារាចម្រៀងរូបនេះបន្តទៀតថា សម្រាប់ឱកាសបុណ្យ ភ្ជុំបិណ្ឌ លោកមានចំនួន៣បទសម្រាប់អ្នកគាំទ្រដែលមានការផលិតពីក្រុមការងាររបស់លោកផងដែរ ព្រមទាំងមានបទចម្រៀងជាច្រើនទៀតសម្រាប់ទម្លាក់នៅលើទីផ្សារ។ ជាមួយគ្នានេះដែរ លោក អនុស្សាវរីយ៍ បានអះអាងថាប្រជាប្រិយភាពរបស់លោកមិនថមថយនោះទេទោះបីជាមានរឿងអាស្រូវកើតឡើងនាពេលចុងក្រោយនេះក៏ដោយ។May be an image of 5 people and text

ការវិលចូលក្នុងទ្រនំចាស់ទាំងប្រកាសដើរចេញនេះក៏មានអ្នកខ្លះលើកឡើងដែរថា ផលិតកម្មសាន់ដេទំនងផ្តល់សិទ្ធិពិសេសជូនតារាចម្រៀងរូបនេះព្រោះគេជាគ្រាប់ពេជ្រប្រចាំផលិតកម្មណាមួយកន្លងមក ស្សាវរីយ៍ ជាតារាលេចធ្លោមានបទចម្រៀងចេញច្រើនទាំងអាល់ប៊ុម ក្រុមផលិតនៅសាន់ដេផងដែរ៕

 

ប្រទេសថៃបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន២បាតក្នុង១លីត្រ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានីយប្រេងឥន្ធនៈ PTT នៅប្រទេសថៃ បានប្រកាសកែសម្រួលតម្លៃប្រេងឥន្ធនៈលក់រាយ ក្នុងនោះតម្លៃប្រេងម៉ាស៊ូតគ្រប់ប្រភេទនឹងធ្លាក់ចុះចំនួន២បាតក្នុង១លីត្រ ។ ហេតុនេះ ធ្វើឱ្យប្រេងម៉ាស៊ូត B7, ប្រេងម៉ាស៊ូត B10 និងប្រេងម៉ាស៊ូត B20 មានតម្លៃត្រឹមតែ២៩.៩៤បាតក្នុង១លីត្រ ចំណែកប្រេងម៉ាស៊ូត Premium B7 មានតម្លៃ៤០.២៤បាតក្នុង១លីត្រ ។ ការបញ្ចុះតម្លៃប្រេងនេះ នឹងអនុវត្តចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ តទៅ ហើយប្រេងម៉ាស៊ូតភាគច្រើនមានតម្លៃមិនលើសពី៣០បាតក្នុង១លីត្រ ។gas station all news related to gas station

យោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា ដើម្បីសម្រាលបន្ទុកការចាយវាយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋថៃ និងផ្អែកតាមក្រសួងថាមពលស្នើឱ្យប្រើប្រាស់យន្តការពន្ធអាករ និងគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ ក្នុងគោលបំណងរក្សាតម្លៃប្រេងម៉ាស៊ូតមិនឱ្យលើសពី៣០បាតក្នុង១លីត្រ ។ ដូច្នេះ តម្លៃលក់រាយប្រេងម៉ាស៊ូតនៅតាមស្ថានីយប្រេងឥន្ធនៈនីមួយៗ គឺស្មើនឹង២៩.៩៤បាតក្នុង១លីត្រ គិតចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។

ការបញ្ចុះតម្លៃប្រេងម៉ាស៊ូតនេះ គឺលើកលែងប្រេងសាំង និងហ្គាសគ្រប់ប្រភេទ ព្រមទាំងប្រេងឥន្ធនៈ Premium ប្រភេទ GSH95 នៅរក្សាតម្លៃដើម រួមមាន ៖
-ប្រេងសាំងធម្មតា ស្មើនឹង ៤៨.២៤បាតក្នុង១លីត្រ
-Gasohol 95 ស្មើនឹង ៤០.៤៥បាតក្នុង១លីត្រ
-Gasohol 91 ស្មើនឹង ៤០.១៨បាតក្នុង១លីត្រ
-E20 ស្មើនឹង ៣៨.១៤បាតក្នុង១លីត្រ
-Premium Gasohol 95 ស្មើនឹង ៤៥.៤៤បាតក្នុង១លីត្រ
-E85 ស្មើនឹង ៣៧.៧៩បាតក្នុង១លីត្រ ៕

ប្រភព ៖ khaosod

ចិនចាប់បានក្រពើទាំងអស់ដែលរត់ចេញពីទ្រុងក្នុងអំឡុងពេលទឹកជំនន់

0

ប្រទេសចិន៖ មន្ត្រីចិនបានប្រកាសពីការចាប់ក្រពើជាង ៧០ ក្បាល ដែលបានរត់ចេញពីកសិដ្ឋានក្នុងទីក្រុង Maoming អំឡុងពេលទឹកជំនន់កាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Beijing News ដែលបានរាយការណ៍នៅថ្ងៃទី ១៩ ខែកញ្ញាថា “ក្រពើដែលរត់គេចខ្លួនត្រូវបានចាប់មកវិញទាំងអស់ហើយ” ។ សារព័ត៌មាន Beijing News ក៏បានបង្ហោះវីដេអូមួយដែលបង្ហាញពីសត្វក្រពើរាប់សិបក្បាលត្រូវបានចងដោយក្រណាត់ និងខ្សែពួរ។ ក្នុងចំណោមក្រពើជាង ៧០ ក្បាលដែលបានរត់ចេញពីកសិដ្ឋានក្នុងទីក្រុង Maoming ខេត្ត Guangdong មានក្រពើពេញវ័យចំនួន ៦៩ ក្បាល និងកូនក្រពើចំនួន ២ ក្បាល។An escaped crocodile was captured in Maoming city, Guangdong province, on September 13.  Photo: CGTN

សត្វក្រពើបានរត់គេចខ្លួនមួយសប្តាហ៍មុននេះ ក្នុងអំឡុងពេលមានព្យុះ និងទឹកជំនន់ដែលបានបោកបក់ពេញតំបន់នោះ។ បន្ទាប់មកមន្ត្រីខេត្តក្វាងទុងបានបើកយុទ្ធនាការស្វែងរកសត្វក្រពើទ្រង់ទ្រាយធំយ៉ាងឆាប់រហ័ស។ កម្លាំងចាប់ក្រពើត្រូវប្រើឧបករណ៍សូណាដើម្បីស្វែងរកសត្វ ប៉ុន្តែជួបការលំបាកដោយសារទឹកឡើងខ្លាំងពេក។ អាជ្ញាធរមូលដ្ឋានក៏បានដាស់តឿនប្រជាពលរដ្ឋកុំឱ្យចាកចេញពីផ្ទះដើម្បីធានាសុវត្ថិភាព។Most flood-driven escaped crocodiles successfully captured in China - Buy,  Sell or Upload Video Content with Newsflare

ក្រពើត្រូវបានចិញ្ចឹមនៅក្នុងប្រទេសចិន សម្រាប់ស្បែក និងសាច់ ហើយជួនកាលត្រូវបានគេប្រើក្នុងឱសថបុរាណ។ យោងតាមវិទ្យុជាតិចិន តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់កាលពីដើមខែនេះក៏ជាជម្រករបស់ “សួនសត្វក្រពើ” និង “កសិដ្ឋានចិញ្ចឹមក្រពើដ៏ធំបំផុតរបស់ប្រទេស”ផងដែរ៕Extreme Weather Hits China With Massive Floods and Scorching Heat - The New  York Times
ប្រភព៖vnexpress

នាយករដ្ឋមន្ត្រីថ្មីនឹងទាក់ទាញក្រុមហ៊ុនបរទេសមកវិនិយោគនៅថៃ

0

ប្រទេសថៃ ៖ លោក Settha Thaweesin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានផ្តល់សម្ភាសន៍ទៅកាន់ក្រុមសារព័ត៌មាន ក្នុងអំឡុងពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគទុននៅប្រទេសថៃ ។Srettha Thavisin elected as Thailand's new prime minister -  Chinadaily.com.cn

លោក Settha Thaweesin នាយករដ្ឋមន្ត្រីលើកឡើងថា រដ្ឋាភិបាលថៃនឹងត្រៀមទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅប្រទេសថៃ តាមរយៈការជួបជាមួយនាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុននាំមុខនៅក្រៅប្រទេស រួមមាន Microsoft, Google, Estee Lauder និង Tesla ។ ចុងក្រោយ លោក Elon Musk ជា CEO របស់ក្រុមហ៊ុន Tesla បានយល់ព្រមជជែកពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលថៃរួចហើយ ។ ដូច្នេះ ភាគីទាំងពីរនឹងធ្វើការជជែកគ្នាតាមរយៈ Video Conference ។Srettha Thavisin: Connections, career, and criticism of Thailand's new  prime minister | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in both Thai

ក្រៅពីនេះ នៅមាននាយកគ្រប់គ្រងក្រុមហ៊ុនឯកជនធំៗផ្សេងទៀត ក៏បានយល់ព្រមជជែកពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលថៃផងដែរ ដូចជា ក្រុមហ៊ុន Microsoft, Citibank, Global ZAC, BlackRock, J.P. Morgan និង Estee Lauder ។ ការជជែកពិភាក្សាគ្នាលើកនេះ គឺជាការបង្ហាញថា ថៃជាប្រទេសមួយដែលវិនិយោគិនបរទេសចាប់អារម្មណ៍វិនិយោគ ហើយនាយករដ្ឋមន្ត្រីថៃតាំងចិត្តថា នឹងបង្ហាញពីចំណុចទាក់ទាញដ៏ខ្លាំងរបស់ប្រទេសថៃ គឺវិស័យសុខាភិបាលមានគុណភាព ។Microsoft surpasses target milestone in “Accelerating Thailand” digital  skills program with 280,000 workers empowered in 2021 -  ศูนย์ข่าวสารประเทศไทย

ចំពោះកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ លោក Settha Thaweesin នាយករដ្ឋមន្ត្រីលើកឡើងថា លោកនឹងលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainability) និងបម្រែបម្រួលអាកាសធាតុ (Climate Change) រួមទាំងការចេញមូលបត្របំណុលផងដែរ ជាពិសេស ទាក់ទងនឹងបរិស្ថាន ។ ហេតុនេះ ប្រទេសថៃបានដាក់គោលដៅការវិនិយោគទុនស្មើនឹងទឹកប្រាក់៧ម៉ឺនលានបាត ៕ ប្រភព ៖ beartaiBRIEF

ប្រហិតនិងទំនិញចម្រុះប្រមាណ១៣០គីឡូក្រាមត្រូវមន្រ្តីជំនាញដកហូតពីទីផ្សារ

0

ទំនិញចម្រុះ និងប្រហិតចម្រុះពុំអនុលោមតាមបទដ្ឋានបច្ចេកទេសប្រមាណ ១៣០គីឡូក្រាម ត្រូវបានមន្ត្រី ក.ប.ប. ដកហូតពីទីផ្សារ។ ការអនុវត្តភារៈកិច្ចរបស់មន្រ្តីជំនាញនេះធ្វើឡើងខេត្តតាកែវ កែប កំពង់ធំ សៀមរាប រតនគិរី បាត់ដំបង។May be an image of 3 people and text

ជាលទ្ធផល នាថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញបានត្រួតពិនិត្យការដាក់លក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ(ម្សៅទឹកដោះគោ) ឃើញថាអនុលោមតាមបញ្ញត្តិនៃអនុក្រឹត្យលេខ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ យ៉ាងណាមិញមន្ត្រីយើងបានរកឃើញទំនិញចម្រុះ រួមមាន ប៊ីចេង នំកូនក្មេង ចាហួយ សាប៊ូដុសខ្លួន ទឹកជ្រលក់ ហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងជាពិសេសប្រហិតចម្រុះពុំអនុលោមតាមបទដ្ឋានបច្ចេកទេសក្នុងការវេចខ្ចប់ សរុបចំនួន ១២៧.៨៣គីឡូក្រាម។May be an image of 4 people and text

ទំនិញពុំមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីយើងដកហូត ដើម្បីបន្តនីតិវិធីនាពេលសមស្រប។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានចែកនិងបិទផ្ទាំងរូបភាពអប់រំផ្នែកម្ហូបអាហារ(Poster) អំពីរបៀបទុកដាក់ទំនិញ និងរបៀបមើលកាលបរិច្ឆេទប្រើប្រាស់ មុននឹងទិញមកឬដាក់លក់ផងដែរ៕May be an image of 2 people and textMay be an image of 3 people, newsstand and textMay be an image of 4 people, fruit and text