TikTok ប្រើប្រាស់កម្មវិធីថ្មី MyRTO ដើម្បីងាយស្រួលគ្រប់គ្រងបុគ្គលិក
ក្រុមហ៊ុន TikTok បានប្រើប្រាស់កម្មវិធីថ្មីមួយឈ្មោះ MyRTO ដើម្បីងាយស្រួលគ្រប់គ្រង និងតាមដានបុគ្គលិកមកធ្វើការក្នុងការិយាល័យ ក្រោយការធ្វើការពីផ្ទះ (Work From Home) ត្រូវបានបញ្ចប់ ដោយក្រុមហ៊ុននេះបានយក Software នៅក្នុងក្រុមហ៊ុនមកអភិវឌ្ឍន៍ជាថ្មី រួចដាក់ឈ្មោះថា «MyRTO» ។ កម្មវិធីនេះអាចត្រួតពិនិត្យ និងប្រមូលអវត្តមានបុគ្គលិក ព្រមទាំងបញ្ជូនទិន្នន័យទៅឱ្យអ្នកគ្រប់គ្រង, ផ្នែកធនធានមនុស្ស (HR) និងបុគ្គលិកទាំងអស់ ។
MyRTO បានអភិវឌ្ឍន៍ឡើងដើម្បីជួយឱ្យក្រុមហ៊ុន TikTok អាចគ្រប់គ្រងការធ្វើការរបស់បុគ្គលិកចំនួន៧.០០០នាក់នៅសហរដ្ឋអាមេរិក ។ បុគ្គលិកទាំងនេះបានធ្វើការនៅតាមទីក្រុងផ្សេងៗដូចជា Los Angeles, Washington និង New York ក្នុងអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ហេតុនេះ TikTok ត្រូវការឱ្យបុគ្គលិកត្រឡប់មកធ្វើការក្នុងការិយាល័យចំនួន៣ថ្ងៃ ឬ៥ថ្ងៃក្នុង១សប្តាហ៍ ហើយនឹងអនុវត្តចាប់ពីខែតុលា ឆ្នាំ២០២៣ តទៅ ។
លោកស្រី Jodi Seth អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok លើកឡើងថា ៖ «ក្រៅពីការតាមដានបុគ្គលិក កម្មវិធី MyRTO អាចកំណត់ភាពច្បាស់លាស់នៃការបំពេញការងារឱ្យមានប្រសិទ្ធភាព និងជួយលើកកម្ពស់ទំនាក់ទំនងប្រកបដោយតម្លាភាព ។ ចំណុចសំខាន់ កម្មវិធីនេះនឹងជួយក្រុមហ៊ុនអាចរៀបចំគម្រោងការងារ និងការប្រជុំបានយ៉ាងល្អ» ។
បុគ្គលិកភាគច្រើនរបស់ក្រុមហ៊ុន TikTok បានសម្តែងការមិនពេញចិត្ត បន្ទាប់ពីពួកគេដឹងអំពីការប្រើប្រាស់កម្មវិធីថ្មី MyRTO ។ បុគ្គលិកមួយចំនួនប្រាប់ថា ខ្លួនមានអារម្មណ៍ភ្ញាក់ផ្អើល ហើយហាក់ដូចជាត្រូវក្រុមហ៊ុនតាមដានការងារ និងកន្លែងរស់នៅជារៀងរាល់ថ្ងៃ ហើយបើបុគ្គលិកណាមិនធ្វើតាម គឺនឹងត្រូវចាត់ការតាមច្បាប់របស់ក្រុមហ៊ុន ៕ ប្រភព ៖ beartaiBRIEF





_epa.jpg)








ប្រភព ៖ AEC connect

– លក្ខណៈវិនិច្ឆ័យទី ៤ (Criteria iv) រមណីយដ្ឋានបុរាណវិទ្យាកោះកេរ គឺជាគំរូដើមស្ដីពីដែនទេសភាពទីក្រុងថ្មីដែលមានសំណង់អគារធំៗ ដោយសារការប្រើប្រាស់ផ្ទាំងថ្មដុំធំៗដ៏ច្រើន សន្ធឹកសន្ធាប់នៅក្នុងការសាងសង់ និងការឆ្លាក់ក្បាច់និងបដិមា។ គំរូដើមនេះបានសម្ភោធឡើង នូវសម័យកាលនៃការសាងសង់ប្រាសាទថ្មអស់ជាច្រើនសតវត្សនៅទូទាំងអាណាចក្រខ្មែរ ហើយបានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់ការសាងសង់ប្រាសាទដ៏អស្ចារ្យនានានៅអង្គរ និងនៅក្នុងអាស៊ីអាគ្នេយ៍ ក្នុងសតវត្សក្រោយៗមកទៀត។

:max_bytes(150000):strip_icc()/starbucks-kiwi-starfruit-refersher-BLOG0820-dbe723fe5f894a379b04b651b69f4af3.jpg)



ដំណើរទេសចរណ៍ [BORN PINK] បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២២។ ការលក់សំបុត្របានចំនួន១.៨ លាននាក់ ធ្វើឱ្យក្រុមចម្រៀងនារី Kpop នេះ ក្លាយជាក្រុមមានទស្សនិកជនមកទស្សនាការប្រគំតន្ត្រីច្រើនជាងគេមិនធ្លាប់មាន។ ទស្សនិកជនច្រើនជាងគេសម្រាប់ក្រុមនារី K-pop ដែលមកទស្សនារួមមាន ៥៥,០០០នាក់ នៅសេអ៊ូល, ៥៤០,០០០នៅអាម៉េរិកខាងជើង, ២១៥,០០០ នៅអឺរ៉ុប, ៩០,០០០ នៅអាស៊ី, ៥០,០០០នៅអូសេអានី និង ៤០,០០០នៅមជ្ឈិមបូព៌ា។ តួលេខបន្ថែមនៅមហោស្រព Coachella សហរដ្ឋអាម៉េរិក (២៥០,០០០នាក់ក្នុងមួយថ្ងៃ) និង Hyde Park នៅចក្រភពអង់គ្លេស (៦៥,០០០ នាក់) ដែលជាកន្លែងដែលសិល្បករអាស៊ីបានដើរតួជាតួអង្គសំខាន់នៃមហោស្រពដំបូងរបស់ពួកដែលជាមួយការគាំទ្រសរុបចំនួន ២.១១៥ លាននាក់។














