ដំណឹងដែលប៉ូលិសទីក្រុង Incheon ឃាត់ខ្លួនតារាចម្រៀងល្បីឈ្មោះ G-Dragon ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើករណីនេះ ខណៈស្ថានភាពនៅក្នុងប្រទេសកូរ៉េពេលនេះកំពុងតែក្តៅគគុកយ៉ាងខ្លាំងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថាមានការស៊ើបអង្កេតពាក់ព័ន្ធគ្រឿងញៀនលើអ្នកសិល្បៈច្រើនរូប។G-Dragon reportedly booked by police on suspicion of drug use, YGE says  he's not signed with them – Asian Junkie

ទោះជាយ៉ាងណា បន្ទាប់ពីដំណឹងសាយភាពមានការស៊ើបអង្កេតទៅលើ G-Dragon នៅថ្ងៃទី២៧ ខែតុលា មេធាវីរបស់ G-Dragon បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលតារាចម្រៀងរូបនេះផ្ទាល់បានបដិសេធថាមិនបានប្រើប្រាស់គ្រឿងញៀនទេ។G-Dragon booked for investigation over alleged drug use - The Korea Times

សេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ G-Dragon បានសរសេរថា «នេះគឺជា Kwon Ji Yong [ឈ្មោះរបស់ G-Dragon] ។ ទី១ គ្មានការពិតចំពោះការអះអាងថាខ្ញុំបានប្រើថ្នាំទេ។ បន្ថែមពីលើនេះ ខ្ញុំក៏មិនមានពាក់ព័ន្ធនឹងរបាយការណ៍ព័ត៌មានអំពីការរំលោភលើច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនជាដើម ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះដែរ។ ទោះយ៉ាងណាក៏ដោយ ដោយសារខ្ញុំដឹងថាមនុស្សជាច្រើនមានការព្រួយបារម្ភ ខ្ញុំនឹងសហការយ៉ាងសកម្មជាមួយនឹងការស៊ើបអង្កេតរបស់ប៉ូលិស ហើយនឹងចូលរួមយ៉ាងសកម្មលើករណីនេះ»។BIGBANG・G-DRAGONを薬物使用の疑いで立件 韓国報道 - モデルプレス

គួរបញ្ជាក់ថា នៅថ្ងៃទី ២៥ ខែតុលា មានការរាយការណ៍ថា G-Dragon ត្រូវបានឃាត់ខ្លួនដោយភ្នាក់ងារប៉ូលីសទីក្រុង Incheon លើការចោទប្រកាន់ទាក់ទងនឹងគ្រឿងញៀន។

ខណៈពេលដែលប៉ូលិសបាននិយាយថាពួកគេមិនអាច បង្ហាញព័ត៌មានលម្អិតជាក់ស្តែង”បានទេព្រោះករណីនេះ “កំពុងស្ថិតក្រោមការស៊ើបអង្កេត” និងបានបំភ្លឺថាវាជា ករណីដាច់ដោយឡែកដែលមិនមានទំនាក់ទំនងជាមួយតារាសម្តែង Lee Sun Gyun ដែលបច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតទៅលើការប្រើប្រាស់គ្រឿងញៀន៕