វៀតណាម៖ បច្ចុប្បន្នការនាំចេញអាហារសមុទ្ររបស់វៀតណាមក្នុងត្រីមាសទី ៤ ត្រូវបានគេរំពឹងថានឹងឈានដល់ ២.៤ ពាន់លានដុល្លារអាមេរិក ដែលជួយឱ្យចំណូលពេញមួយឆ្នាំឈានដល់ ៩ ពាន់លានដុល្លារ។
យោងតាមគេហទំព័រ VOV World បានឱ្យដឹងថា ការនាំចេញអាហារសមុទ្ររបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកក្នុងខែកញ្ញាមានលើសពី ៨១៤ លានដុល្លារ ដែលបង្ហាញពីការកើនឡើងជិត ៥% នៃការនាំចេញទៅក្រៅប្រទេស។
ដូច្នេះ បច្ចប្បន្នការនាំចេញអាហារសមុទ្រទៅកាន់សហរដ្ឋអាមេរិកទទួលបានកំណើនវិជ្ជមានយ៉ាងខ្លាំង ដែលជំរុញដោយតម្រូវការកើនឡើងនៅចុងឆ្នាំ ជាពិសេសបង្គា ត្រីងៀត និងត្រីធូណា។
លោក Le Hang នៃសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយថា ផលិតផលបង្គា ត្រីងៀត ក៏ដូចជាត្រីធូណា សម្រាប់ទីផ្សារមួយចំនួនកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ។ ការនាំចេញត្រីទឹកសាប និងក្តាមក៏បានបង្ហាញពីកំណើនដ៏រឹងមាំ មិនត្រឹមតែនៅក្នុងខែកញ្ញាប៉ុណ្ណោះទេ ប៉ុន្តែពេញមួយត្រីមាសទី ៣ តែម្តងដែលបង្ហាញពីនិន្នាការវិជ្ជមានសម្រាប់ចុងឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ ការនាំចេញអាហារសមុទ្រសរុបនៅក្នុងត្រីមាសទី ៣ មានត្រឹមតែ ១២% ទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការថយចុះតិចតួចបំផុតនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ។
គួរបញ្ជាក់ដែរថា ទីផ្សារវៀតណាមបច្ចុប្បន្នកំពុងងើបឡើងវិញជាបណ្តើរៗ ដែលអាហារសមុទ្ររបស់វៀតណាមត្រូវបាននាំចេញទៅក្រៅប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន កូរ៉េ ជប៉ុន…នឹងត្រូវបានគេរំពឹងថាក្នុងត្រីមាសទី ៤ នេះការនាំចេញអាចឈានដល់ ២.៤ ពាន់លានដុល្លារដែលជួយឱ្យចំណូលពេញមួយឆ្នាំឈានដល់ ៩ ពាន់លានដុល្លារ៕










