មកស្គាល់ម្ចាស់ ឧទ្យាននរា ដែលជាទីកន្លែងកំពុងល្បីខ្លាំងនៅទីក្រុងភ្នំពេញ
ក្រោយពីការដាក់ឱ្យប្រើប្រាស់សាកល្បងនូវស្ពានកោះពេជ្យ ឆ្លងទៅកោះនរា បានធ្វើឱ្យប្រជាជនមួយចំនួននាំគ្នាសម្រុកទៅលេងខ្លាំង ជាពិសេសទៅអង្គុយស្រូបយកខ្យល់អាកាស នៅ “ឧទ្យាននរា” តែម្តង។
“ឧទ្យាននរា មានទីតាំងស្ថិតនៅក្នុងទីក្រុងនរា ក្រោមការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC)។
អ្នកឧកញ៉ា ពុង ឃាវសែ ជាអ្នកវិនិយោគដ៏មានឥទ្ធិពលនិងរឹងមាំបំផុតអស់រយៈពេលជាច្រើនទសវត្ស មិនថានៅក្នុងពិភពជំនួញនៅកម្ពុជាក៏ដូចជាក្រៅប្រទេស។
អ្នកឧកញ៉ា គឺជាម្ចាស់ជំនួញជាច្រើននៅកម្ពុជាដែលមានដូចជា៖
• ជាអគ្គនាយកធនាគារ កាណាឌីយ៉ា
• អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)
• បោះទុនវិនិយោគទៅលើទីក្រុងរណបកោះពេជ្រ
• បោះទុនវិនិយោគទៅលើទីក្រុងរណបជ្រោយចង្វារ
• វិនិយោគទៅលើ បុរីទន្លេបាសាក់ បុរីចម្ការមន បុរីវរជន អូឡាំព្យាស៊ីធី ជាដើម។
ស្ពានថ្មីគម្រោងសាងសង់ដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ចំណាយថវិកាប្រមាណ ៣៨លានដុល្លារអាមេរិក បានធ្វើពិធីតភ្ជាប់ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ និងបានបើកដំណើរការឱ្យប្រើប្រាស់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣៕













ប្រភព ៖ Mono News



នៅយប់ថ្ងៃទី២៥ តុលា ស្ថិតនៅទីក្រុងបាងកកប្រទេសថៃ កញ្ញា ស៊ីន យូប៊ីន និងប្អូនស្រីបានចូលរួមក្នុងកម្មវិធីបង្ហាញគ្រឿងអលង្ការប្រ៊េនលំដាប់មួយឈ្មោះថា Bvlgari ដោយមានការចូលរួមពីសំណាក់តារាល្បីប្រចាំប្រទេសថៃ រួមទាំងតារា Kpop និងតារាផ្សេងទៀត។

តាមរយៈវីដេអូ និងរូបភាព ដែលបានចែកចាយលើបណ្តាញសង្គមគេសង្កេតឃើញថាកញ្ញា ស៊ីន យូប៊ីន មានភាពស្និតស្នាលជាមួយតារាស្រី Mai Davika យ៉ាងខ្លាំងហើយតារាថៃរូបនេះថែមទាំងទាញដៃ យូប៊ីន មកកាន់ទៀតផង។ ទង្វើនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងចំពោះ ស៊ីន យូប៊ីន មិនត្រឹមតែប៉ុណ្ណោះនាងក៏បានជួបជាមួយតារាប្រុស Mark Tuan ទៀតគឺសំណាងផ្ទួនៗតែម្តងទើបតែបានជួប Jung kook ថ្ងៃមុនពេលនេះបានជួបតារាល្បីK-Popម្នាក់ទៀត៕




ប្រភព ៖ nation












