Home Blog Page 1459

ឱសថទាំង ៥ ប្រភេទជួយពន្យាភាពចាស់ ដែលស្ត្រីមិនគួរមើលរំលង

0

តើមិត្តនារីៗណាខ្លះដែលកំពុងជួបប្រទះនឹងភាពជ្រីវជ្រួញ ហើយចង់ពន្យាភាពចាស់តាមវិធីត្រឹមត្រូវដែលមិនត្រូវការដើមទុនច្រើនឬទេ? តោះថ្ងៃនេះ KBN News នឹងនាំលោកអ្នកមកស្វែងយល់អំពី ឱសថរុក្ខជាតិ ៥ មុខ ដែលមានលក្ខណៈសម្បត្តិប្រឆាំងភាពចាស់ និងជួយពន្យាភាពចាស់បានយ៉ាងល្អបំផុត។ ដូច្នេះហើយ តើឱសថទាំងនោះមានអ្វីខ្លះ?

១.ខ្ញី៖ ខ្ញីគឺជាឱសថបុរាណមួយប្រភេទដែលត្រូវបានប្រើប្រាស់ដោយជនជាតិចិនរាប់ពាន់ឆ្នាំមកហើយ ដោយសារខ្ញីមានសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាប្រឆាំងនឹងការរលាក ជួយការពារសញ្ញានៃភាពចាស់ និងជួយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មដែលបង្កគ្រោះថ្នាក់ដល់ស្បែកផងដែរ។

២.រមៀត៖ រមៀតត្រូវបានគេចាត់ទុកថាជាឱសថដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ជួយពន្លឿនការព្យាបាលមុខរបួស ក៏ដូចជាជួយកាត់បន្ថយស្នាមជាំ រួមទាំងជួយធ្វើឱ្យស្បែករស់ឡើងវិញ និងជួយបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយទៀតផង ដូច្នេះហើយ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលវាអាចជួយការពារស្បែកពីសញ្ញានៃភាពចាស់ដែលកើតឡើង។អត្ថប្រយោជន៍ល្អៗរបស់ រមៀត សម្រាប់​សុខភាព​មនុស្ស ដែល​អ្នក​គួរយល់ដឹង! | Cambo Report

៣. ជីអង្កាម៖ ជីអង្កាមគឺជាឱសថដែលមានផ្ទុកខូឡាជែន ជួយការពារសញ្ញានៃភាពចាស់ ជាពិសេសស្បែកដែលទទួលកាំរស្មីយូវីច្រើនពេក ដូច្នេះជីអង្កាមជួយរក្សាភាពយឺតនៃស្បែក ក៏ដូចជាជួយរក្សាកម្រិតសំណើមនៃស្បែក កាត់បន្ថយភាពគ្រើមនៃស្បែក រួមទាំងការពារបញ្ហាស្បែកស្ងួត និងស្នាមជ្រួញលើស្បែកផងដែរ។មូលហេតុ៧ យ៉ាង ស្ទួយឱ្យជីរអង្កាម ក្លាយជាស្ដេចជីរនៃសុខភាព

៤.ស៊ីនណាម៉ន់ (Cinnamon)៖ cinnamon មានលក្ខណៈសម្បត្តិជួយប្រឆាំងភាពជ្រីវជ្រួញបានយ៉ាងល្អ ព្រោះវាមានសមត្ថភាពជួយការពារការរិចរិលនៃកូឡាជែន ក៏ដូចជាបង្កើនការសំយោគកូឡាជែន រួមទាំងជួយពន្យឺតការលូតលាស់របស់បាក់តេរី ដែលមានប្រសិទ្ធភាពជួយការពារការកើតមុន និងជួយព្យាបាលរោគសញ្ញានៃការ sunburn បានយ៉ាងល្អ។How To Use Cinnamon In Gardens & Flowerbeds - Help Your Plants & Soil!

៥.ជីងហ្គោ (Ginkgo)៖ Gingo គឺជាឱសថដែលមានលក្ខណៈសម្បត្តិអស្ចារ្យក្នុងការចិញ្ចឹមខួរក្បាល និងជំរុញការចងចាំ។ ប៉ុន្តែលក្ខណៈពិសេសមួយទៀតដែលមនុស្សស្រីមិនគួររំលង គឺGinkgo ក៏ជួយប្រឆាំងនឹងភាពចាស់ ការពារភាពជ្រីវជ្រួញ ផ្តល់សំណើមដល់ស្បែក ថែមទាំងជួយធ្វើឱ្យស្បែករលោង និងជួយកាត់បន្ថយភាពស្ងួតនៃស្បែកផងដែរ៕

អតីតមហាសេដ្ឋីថៃប្តឹងគូស្នេហ៍ធ្វើឱ្យខ្លួនរលាយទ្រព្យសម្បត្តិអស់

0

បុរសជនជាតិថៃម្នាក់បានបាត់បង់លុយរាប់លានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយបន្ទោសអតីតគូស្នេហ៍ចំពោះការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុ។ អតីតមហាសេដ្ឋីវ័យ៧០ ឆ្នាំរូបនេះបានអះអាងថានាងបានបោកបញ្ឆោតលោកឱ្យលក់ទ្រព្យសម្បត្តិប្រណីតរួមទាំងរថយន្តប្រណីតៗផងដែរ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន koreaboo កាលពីពេលថ្មីៗនេះ។

តាមប្រភពដដែលបានបញ្ជាក់ថា ស្ត្រីនោះបច្ចុប្បន្នមានអាយុ៤៥ឆ្នាំ ហើយអ្នកទាំងពីរបានជួបគ្នាតាមរយៈមិត្តភ័ក្តិកាលពី១៨ឆ្នាំមុន។ មហាសេដ្ឋីរូបនេះដឹងច្បាស់ថាពេលនោះស្រ្តីរូបនោះកំពុងធ្វើការជានារីបំរើសេវាកម្មផ្លូវភេទ។ ទោះជាយ៉ាងណា មហាសេដ្ឋីរូបនេះនិងនារីនោះបានស្រលាញ់គ្នាហើយសន្យាថានឹងមើលថែនាង ប្រសិនបើនាងឈប់ទាក់ទងជាមួយបុរសផ្សេងទៀត។

ជិតពីរទស្សវត្សរ៍នៃការរស់នៅយ៉ាងឡូយឆាយបានកន្លងផុតទៅហើយ អ្វីដែលមហាសេដ្ឋីថៃនិយាយគឺធ្វើតាមការសន្យារបស់ខ្លួន ដោយបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ស្រ្តីនោះពី ៥០,០០០ ទៅ ១០០,០០០ បាត (ប្រហែល១,៣០០-២,៧០០ដុល្លារ)។ លើសពីនេះ មហាសេដ្ឋីដែលមិនគេមិនបញ្ចេញអត្តសញ្ញាណនេះបានផ្តល់លុយដល់គូស្នេហ៍ជាប្រចាំចំនួន ១០ លានបាត ប្រហែល ២៧០,០០០ ដុល្លារតាមសំណើដោយចំណាយលើថ្លៃមន្ទីរពេទ្យថ្លៃៗរបស់ឪពុកនាងផងដែររួមទាំងបានទិញរថយន្តទំនើបដូចជា Audi, BMW, និង Mercedes-Benz ជូននាងទៀត។ ស្ត្រីរូបនេះបានបញ្ចុះបញ្ចូលមហាសេដ្ឋីចំណាស់នេះឱ្យលក់របស់ថ្លៃៗរាប់ចាប់ពីគ្រឿងអលង្ការ BVLGARI រហូតដល់នាឡិកាដែលមានតម្លៃរាប់សិបលានបាត។

បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះពីរាប់ពាន់លានដុល្លារមកត្រឹមតែក្រោម ១០លានបាតមហាសេដ្ឋីថៃរូបនោះបានរាយការណ៍ករណីនេះទៅប៉ូលីសដោយសង្ឃឹមថានឹងយកទ្រព្យសម្បត្តិរបស់ខ្លួនមកវិញ ព្រមទាំងបញ្ជាក់ថាលោកមិនខ្លាចការរិះគន់ណាមួយដែលអាចកើតមាននោះទេ៕

ប្រទេសថៃទំនាក់ទំនងគ្រប់វិធីសាស្ត្រដើម្បីជួយពលករនៅអ៊ីស្រាអែល

0

ប្រទេសថៃ ៖ ក្រសួងការបរទេសថៃព្យាយាមទំនាក់ទំនងតាមរយៈស្ថានទូតរបស់បណ្តាប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស់ ដើម្បីឱ្យដោះលែងពលករថៃដែលត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ព្រោះជនជាតិថៃមិនមែនជាជាតិសាសន៍មានទំនាស់ជាមួយក្រុមហាម៉ាស់ទេ ។ ចំណែកកូនសិស្សថៃចំនួន៨០នាក់ទៀតបញ្ជាក់ថា ពួកគេមានសុវត្ថិភាព ។กต.' เผย มีแรงงานในอิสราเอลเจ็บ8ส่งรพ.5ราย-เสียชีวิต1ราย-ถูกจับ11คน

ក្រសួងការបរទេសថៃនឹងទទួលទូរស័ព្ទ២៤ម៉ោងសម្រាប់ទូរស័ព្ទចំនួន៦០ខ្សែពីសាច់ញាតិ និងក្រុមគ្រួសារដែលចង់ទំនាក់ទំនងមកកាន់ក្រសួង ដើម្បីសួរនាំពីពលករថៃ ។ ក្រៅពីនេះ ក៏មានភ្នាក់ងារជួយសង្គ្រោះជនជាតិថៃ ដែលរស់នៅប្រទេសអ៊ីស្រាអែលផងដែរ ។

ពលករជាង៥.០០០នាក់ដែលរស់នៅជិតតំបន់ប្រយុទ្ធគ្នា ត្រូវបានអាជ្ញាធរជួយជម្លៀសចេញមួយចំនួនកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។ ចំណែកសាកស.ពជាច្រើនទៀតត្រូវរង់ចាំឱ្យអាជ្ញាធរអ៊ីស្រាអែលសម្អាតតំបន់ជាមុនសិន ព្រោះតំបន់ទាំងនោះកំពុងប្រយុទ្ធគ្នានៅឡើយ ។Israel-Hamas war live news: Israeli bombing rocks Gaza through the night |  Israel-Palestine conflict News | Al Jazeera

លោក ចក្រាផុង ស៊ែងម៉ានី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ទទួលស្គាល់ថា ការទំនាក់ទំនងជាមួយជនជាតិថៃក្នុងតំបន់ពិតជាពិបាកខ្លាំង ព្រោះបណ្តាញទំនាក់ទំនងត្រូវគេកាត់ផ្តាច់ ។ លោកថ្លែងថា ៖ «យើងរង់ចាំឱ្យពួកគេសម្អាតតំបន់ជាមុនសិន ព្រោះតំបន់ទាំងនោះកំពុងប្រយុទ្ធគ្នានៅឡើយ ដែលធ្វើឱ្យប្រទេសថៃពិបាកជួយសង្គ្រោះពលកររបស់ខ្លួន ។ ប៉ុន្តែយើងត្រូវតែជួយពួកគេឱ្យបាន» ។

ចំណែកអ្នកនាង ផាន់ណាផា ច័ន្ទថារ៉ារុំ ឯកអគ្គរាជទូតថៃប្រចាំទីក្រុងអាវីស បញ្ជាក់ថា មន្ត្រីស្ថានទូតថៃ ក៏ត្រូវរត់គេចពីតំបន់គ្រោះថ្នាក់ផងដែរ ៕ Israel-Palestine War: Gaza News, Attack By Hamas, Operation Al-Aqsa Flood:  Over 500 Dead In Hamas' Surprise Land-Air-Sea Attack On Israelប្រភព ៖ Thai PBS

មូលហេតុនៃការបាក់ស្រុតផ្លូវ នៅខាងជើងវត្តស្ទឹងមានជ័យ

0

នាព្រឹកនេះ មានករណីបាក់ស្រុតផ្លូវ នៅខាងជើងវត្តស្ទឹងមានជ័យ ដែលបានបង្កជាហានិភ័យបន្តិចដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះ​ ជាពិសេសបងប្អូនដែលធ្វើដំណើរចុះពីលើស្ពានសំដៅទៅវត្តឬផ្សារស្ទឹងមានជ័យតែម្តង។

បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ជុំវិញករណីនេះ បានឱ្យដឹងថា៖” ដោយសារតែ មុខតំណរនៃប្រព័ន្ធលូខាងក្រោមផ្លូវ បានធ្លាយ និងបង្កជាការជ្រាបទឹក ដែលជាហេតុធ្វើឱ្យបាក់ស្រុតផ្លូវតែម្តង”។

តែយ៉ាងណាមិញ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ កំពុងធ្វើការជុសជុល និងអាចដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានធម្មតាវិញនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕May be an image of 3 peopleMay be an image of road

បារាំងនឹងបង្កើតទូកក្តោងដែលលឿនបំផុតលើពិភពលោក

0

បរទេស៖ ក្រុមហ៊ុនបារាំង SP80 បានបង្កើតគំរូទូកក្ដោងពណ៌ស ជាមួយនឹងស៊ុមស្ដើង ក្នុងគោលបំណងបង្កើតកំណត់ត្រាលឿនបំផុតរបស់ពិភពលោកជាមួយល្បឿន ១៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង។SP80: the Swiss challenge to smash the current world sailing speed record in 2022

យោងតាមប្រភពព័ត៌មាន Business Insider ដែលបានរាយការណ៍កាលពីថ្ងៃទី ៧ ខែតុលាថា គំរូទូកក្ដោង SP80 ថ្មីនេះមានប្រវែង ១០.៤ ម៉ែត្រ ទទឹង ៧.៦ ម៉ែត្រ និងទម្ងន់ប្រហែល ១៥០ គីឡូក្រាម។ ដោយនៅខាងមុខមានកាប៊ីនសម្រាប់មនុស្សពីរនាក់ ម្នាក់គ្រប់គ្រងខ្លែង និងម្នាក់ទៀតបើកទូក ដូច្នេះអ្នកជិះទាំងពីរត្រូវបានបំពាក់ដោយខ្សែក្រវ៉ាត់សុវត្ថិភាព មួកសុវត្ថិភាព រួមទាំងរបាំងអុកស៊ីហ្សែនសង្គ្រោះបន្ទាន់។SP80: Unveiling of the final boat design for the world speed record

ទូកនេះក៏ត្រូវបានផលិតចេញពីជាតិសរសៃកាបោនដែលពង្រឹងដោយ Kevlar សម្រាប់ការការពារបន្ថែមក្នុងករណីមានការប៉ះទង្គិចផងដែរ ដោយខាងក្រោមទូកគឺជាអ៊ីដ្រូហ្វូលតែមួយគត់ដែលវាជួយរក្សាទូកនៅក្នុងទឹកនៅពេលដែលខ្លែងខាងលើទាញវាក្នុងល្បឿនកំពូល។SP80 ‒ Educational initiatives ‐ EPFL

បច្ចុប្បន្នក្រុមហ៊ុនគ្រោងនឹងយកទូកទៅភាគខាងត្បូងនៃប្រទេសបារាំងសម្រាប់ការសាកល្បងបន្ថែមទៀត ហើយសង្ឃឹមថានឹងបង្កើតកំណត់ត្រាពិភពលោកនៅឆ្នាំ ២០២៤។ លោក Laura Manon អ្នកនាំពាក្យ SP80 បាននិយាយថា ក្រុមការងារគ្រោងនឹងភ្ជាប់ខ្លែងឱ្យតូចជាងមុន ដោយដំបូលជាមួយនឹងទូក បន្ទាប់មកបង្កើនល្បឿនជាមួយខ្លែងធំដើម្បីជួយឱ្យអ្នកជិះចាប់ផ្តើមមានអារម្មណ៍ស្រួល ។ គោលដៅដំបូងគឺបំបែកកំណត់ត្រា ១២១ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់មកបន្តបង្កើនល្បឿនដល់ ១៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង៕

គំនូរចម្រុះពណ៌ស្នាដៃវិចិត្រករជនជាតិចិនត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ ១១ លានដុល្លារ

0

យោងតាមសារព័ត៌មានThe Value ក្នុងសម័យប្រជុំឧទ្ទិសដល់ស្នាដៃរបស់ Chang Dai-chien ដែលរៀបចំដោយ Sotheby’s Hong Kong កាលពីថ្ងៃទី ៨ ខែតុលា កន្លងទៅផ្ទាំងគំនូរ Ha Son Phi Thuy បានឡើងដល់តម្លៃខ្ពស់បំផុត។ គំនូរចម្រុះពណ៌ស្នាដៃរបស់វិចិត្រករជនជាតិចិនរូបនេះត្រូវបានដាក់ឱ្យដេញថ្លៃក្នុងតម្លៃ ១១ លានដុល្លារ។ ក្នុងការដេញថ្លៃលើកនេះផ្ទាំងគំនូរចំនួន២០១ ត្រូវបានលក់ដោយជោគជ័យក្នុងតម្លៃសរុប ៣៨.៣ លានដុល្លារ។

គំនូរ Ha Son Phi Thuy ត្រូវបានគូរឡើងនៅឆ្នាំ ១៩៦៨ នៅពេលដែលវិចិត្រកររស់នៅក្នុងប្រទេសប្រេស៊ីល ដោយបានពិសោធជាមួយនឹងប្រភេទនៃការចាក់ពណ៌លើក្រដាស។ ការងារនេះត្រូវបានបិទភ្ជាប់នៅលើស៊ុមឈើជាមួយនឹងប្រធានបទនៃភាពរឹងមាំនៃភ្នំនៅរដូវក្តៅ។ វិចិត្រកររូបនេះបង្ហាញពីជួរថ្មពណ៌បៃតង និងខៀវដែលមិនចេះចប់ ហើយអ័ព្ទគ្របដណ្ដប់លើប្រាសាទ ស្ពាន និងទឹកហូរ។ ផ្ទាំងគំនូរនេះមានរចនាបថភ្នំអរូបី បង្ហាញពីអាថ៌កំបាំងបូព៌ា។The colorful painting was auctioned for 11 million USD
វិចិត្រករ Chang Dai-chien មានជំនាញខាងគូររូបសត្វនិងភ្នំ ទឹក និងផ្កា ព្រមទាំងបានបន្សល់ទុកនូវស្នាដៃដ៏ច្រើនសន្ធឹកសន្ធាប់ព្រោះជារៀងរាល់ឆ្នាំគាត់បានបង្កើតគំនូរប្រមាណ៥០០ផ្ទាំង។ ទោះបីជាគាត់រស់នៅក្រៅប្រទេសក៏ដោយ ប៉ុន្តែលោក Chang Dai-chien តែងតែនិយាយថាស្នាដៃរបស់ខ្លួនមានប្រភពចេញពីសិល្បៈប្រពៃណីនៅស្រុកកំណើត។The colorful painting was auctioned for 11 million USD

ចាប់ពីទសវត្សរ៍ឆ្នាំ ១៩២០ រហូតមកដល់បច្ចុប្បន្ន ស្នាដៃរបស់វិចិត្រ Chang Dai-chien ត្រូវបានស្វែងរកកាន់តែខ្លាំងឡើង។ យោងតាមស្ថិតិរបស់ Artprice (បារាំង) ក្នុងឆ្នាំ២០១៦ តម្លៃសរុបនៃស្នាដៃដេញថ្លៃរបស់វិចិត្រករ Chang Dai-chien ឈានដល់ ៣៥០ លានដុល្លារដែលខ្ពស់ជាងគំនូររបស់លោក Picasso ក្នុងឆ្នាំនោះ។ ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៩ ស្នាដៃលក់របស់វិចិត្រករ Chang Dai-chien ឈានដល់តម្លៃសរុបជាង ២.៦ ពាន់លានដុល្លារអាម៉េរិក។Artist Truong Dai Thien. Photo: The Value

វិចិត្រករ Chang Dai-chien កើតនៅឆ្នាំ ១៨៩៩ នៅខេត្ត Sichuan នៅចុងរាជវង្ស Qing ។ កាលនៅក្មេងគាត់បានរៀនគូររូបពីម្តាយ និងបងប្រុសរបស់គាត់ដែលជាវិចិត្រករដែលមានជំនាញគូររូបខ្លា។ កាលនៅក្មេង វិចិត្រកររូបនេះបានទៅសិក្សានៅប្រទេសជប៉ុន បន្ទាប់មកបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន។ លោក Chang Dai-chien ត្រូវបានគេហៅថាជាវិចិត្រករនៃការធ្វើដំណើរ ដោយហេតុផលជាច្រើនក្នុងពាក់កណ្តាលជីវិតចុងក្រោយរបស់គាត់ គាត់មិនបានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនទេ។ វិចិត្រកររូបនេះរស់នៅក្នុងប្រទេស និងដែនដីជាច្រើនដូចជា អាហ្សង់ទីន ប្រេស៊ីល អាម៉េរិក បារាំង និងតៃវ៉ាន់៕

សេ្តចប្រដាល់ភូមា ទទួលស្គាល់”សាក់យ័ន្ត” ជារបស់ខ្មែរ

0

កីឡាករ Dave Leduc ដែលត្រូវបានគេចាត់ទុកថាជា “ស្តេចប្រដាល់” ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បានបង្ហោះសាររៀបរាប់អំពី “សាក់យ័ន្ត” និងទទួលស្គាលថាយ័ន្តមានដើមកំណើតមកពីខ្មែរ។May be an image of 2 peopleDave Leduc បានបង្ហោះរូបភាព និងបានអមជាមួយរូបភាពមួយចំនួនថា៖”សាក់យ័ន្ត គឺជាទម្រង់នៃការសាក់ដោយប្រើរូបរាងយ័ន្តរបស់ឥណ្ឌាដែលត្រូវបានគេជឿថាផ្តល់នូវការការពារ ធ្វើឱ្យមានសំណាងល្អ និងមានកម្លាំងខ្លាំង។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ទំនៀមទម្លាប់នេះបានរីករាលដាលដល់ប្រទេសកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា។ មនុស្សភាគច្រើន គិតថាទាំងនេះគឺជាការសាក់បែបថៃប៉ុន្តែវាមិនមែនជាការសាក់បែបថៃនោះទេ។ គេប្រើស្គ្រីប/អក្សរខ្មែរបុរាណ (ភាសាខ្មែរ) នៃអាណាចក្រខ្មែរ។ខ្ញុំកំពុងរៀនអំពីប្រទេសកម្ពុជា នៅពេលដែលខ្ញុំបានសាក់រូបនៅប្រទេសថៃ នោះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសគ្រូដែលអាចអានអក្សរខ្មែរបុរាណបាន ដូច្នេះខ្ញុំអាចមានការសាក់យ័ន្តពិតប្រាកដ។ វាជារឿងធម្មតាណាស់សម្រាប់ព្រះសង្ឃក្នុងការបោះពុម្ពរូបសាក់បញ្ច្រាសលើសៀវភៅ ដូច្នេះអ្នកទេសចរដែលមិនដឹងអី គឺមិនទទួលបានអំណាចវេទមន្តពិតប្រាកដទេ។”May be an image of 1 person and templeDave Leduc បានសង្កត់ធ្ងន់ថា៖”រឿងដែលគួរឱ្យអស់សំណើចបំផុតនោះគឺ អ្នកប្រដាល់មួយថៃត្រូវបានគេសាក់ជាភាសាខ្មែរនៅលើដងខ្លួនរបស់ពួកគេ ហើយមនុស្សម្នាគិតថា នោះជាភាសា “ថៃ” របស់គេទៅវិញ… វាមិនមែនជាភាសាថៃទេ! ជារបស់ខ្មែរ។ ច្បាស់ណាស់សម្រាប់ខ្ញុំថា ប្រទេសថៃបានលួចទិដ្ឋភាពជាច្រើននៃវប្បធម៌ខ្មែរ។ ហេតុនេះហើយបានជាមីយ៉ាន់ម៉ា និងកម្ពុជាចុះសម្រុងគ្នា ព្រោះយើងមានបទពិសោធស្រដៀងគ្នា។ មីយ៉ាន់ម៉ា និងកម្ពុជា បានស្ថិតក្នុងស្រមោលពិភពលោកជាច្រើនឆ្នាំ ដោយសារកត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ហើយក្នុងអំឡុងពេលនេះ ប្រទេសថៃបានសរសេរប្រវត្តិសាស្ត្ររបស់ខ្លួនឡើងវិញ និងលួចយកទិដ្ឋភាពនៃវប្បធម៌អាស៊ានជាច្រើនផ្សេងទៀត។ នឹកស្មានមិនដល់ថា 10 ឆ្នាំក្រោយខ្ញុំបានសាក់យ័ន្តខ្មែរ ពេលនេះខ្ញុំនឹងទៅកម្ពុជានៅថ្ងៃទី 5 ខែវិច្ឆិកា ដើម្បីប្រយុទ្ធនឹងជើងឯកប្រចាំប្រទេស។ ខ្ញុំត្រូវបានអញ្ជើញដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមកជួបសម្តែងការគួរសមមុនការប្រកួត។ ខ្ញុំគិតថា «សាក់យ័ន្ត» របស់ខ្ញុំពិតជាផ្តល់សំណាងល្អដល់ខ្ញុំមិត្តភាពរវាងមីយ៉ាន់ម៉ា និងកម្ពុជា។ សូមអរគុណអ្នកទាំងអស់គ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាសម្រាប់ការគាំទ្រដ៏អស្ចារ្យ! ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។”

សូមបញ្ជាក់ផងដែរថា បើតាមដំណឹងលេចឮមកថា Dave Leduc នឹងត្រូវជួបខ្លាចាស់ព្រំ សំណាង នាខែក្រោយនេះ នៅក្នុងការប្រកួតដ៏សំខាន់មួយ៕May be an image of 1 person

ប្រភព៖ Dave Leduc

ប្រវត្តិក្រុមហាម៉ាស់ ដែលវាយប្រហារទៅលើអុីស្រាអែល

0

ថ្មីៗនេះ ក្រុមហាម៉ាស់ (Hamas) ប៉ាឡេស្ទីន បានបើកការវាយប្រហារទៅលើអុីស្រាអែល ដោយបានបាញ់មីសុីលស្រោចដូចទឹកចំនួន៥០០០គ្រាប់ បណ្តាឱ្យមនុស្សជាង១ពាន់នាក់ បានបាត់បង់ជីវិត និងច្រើនមុឺននាក់ទៀតបានចាកចេញពីគេហដ្ឋាន ស្វែងរកកន្លែងសុវត្ថិភាព។What Is Hamas? | Council on Foreign Relationsក្រុមហាម៉ាស់ (Hamas) ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨៧ ដោយលោក Sheikh Ahmed Yassin នៅក្នុងការបះបោរមួយរបស់ជនជាតិប៉ាឡេស្ទីន។ ក្រុមនេះទទួលបានការគាំទ្រពេញទំហឺងពីអ៊ីរ៉ង់ និងជាពិសេសបណ្តាប្រទេសកាន់សាសនាអុីស្លាម នៅក្នុងតំបន់អារ៉ាប់។interactive encyclopedia of the palestine question – palquest | ahmad  ismail yasinលោក Sheikh Ahmed Yassin បានបង្កើតក្រុមនេះឡើង ដើម្បីធ្វើការតស៊ូរើបម្រាស់ពីការគ្រប់គ្រង និងទាមទារយកទឹកដីរបស់ខ្លួនវិញ ពីប្រទេសអុីស្រាអែល។ ដោយគ្រានោះក្រុមហាម៉ាស់ (Hamas) បានបដិសេធទទួលស្គាល់រដ្ឋអុីស្រាអែល និងបានជំទាស់ដោយហិង្សា ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងអូស្លូ នៅក្នុងឆ្នាំ១៩៩០។Hamas deplore UAE encouraging terrorist designationប្រជាជនប៉ាឡេស្ទីនយល់ឃើញថាទឹកដីអុីស្រាអែលជារបស់ខ្លួន និងគួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ស្របពេលដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន។Hamas warns Israel will 'bear the consequences' of closing Gaza fishing  zone | The Times of Israelប្រទេសជាច្រើនដូចជា អុីស្រាអែល សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និងជប៉ុន ចាត់ទុកក្រុមហាម៉ាស់ (Hamas) ជាអង្គការភេវរកម្ម។

ខណៈដែល មានតែប្រទេសចិន រុស្សុី និងសហភាពអារ៉ាប់ តែប៉ុណ្ណោះ ដែលប្រកាន់ជំហរឈរខាងប៉ាឡេស្ទីននៅក្នុងការធ្វើសង្គ្រាមទាមទារទឹកដីរបស់ខ្លួនមកវិញ៕Several' US citizens confirmed killed in Israel-Hamas conflict: NSC | The  HillIsrael-Hamas war: Palestinians needs 'freedom' - former spokesperson of  Palestinian Authority | News UK Video News | Sky News

ប្រភព: CFR

ប្រជាជនអាហ្វហ្គានីស្ថានជាង ២,០០០ នាក់បានស្លា..ប់ ដោយសារគ្រោះរញ្ជួយដី

0

បរទេស៖ យោងតាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារភាគខាងលិចប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ៨ ខែតុលាកន្លងទៅ ដែលបណ្តាលឱ្យមនុស្ស ២,០៥៣ នាក់បាត់បង់ជីវិត និង ១,២៤០ នាក់ទៀតរងរបួស រួមទាំងផ្ទះចំនួន ១,៣២០ ខ្នងត្រូវបានបំផ្លាញទាំងស្រុង ដែលធ្វើឱ្យអ្នកស្រុកនៅទីនោះគ្មានកន្លែងស្នាក់នៅ។Searching For Survivors And The Dead As Afghan Quake Toll Continues To Rise

ការរញ្ជួយនេះដីមានកម្រិត ៦.៣ រិចទ័រដែលបានវាយប្រហារក្នុងទីក្រុង Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន នឹងជាទីក្រុងធំជាងគេក្នុងប្រទេសនេះផងដែរ។
លោក Zabihullah Mojahid អ្នកនាំពាក្យក្រុមតាលីបង់បាននិយាយថា ក្រុមជួយសង្គ្រោះបានទៅដល់ទីក្រុង Herat ហើយអាហារ ទឹក ថ្នាំពេទ្យ និងសំលៀកបំពាក់ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងនោះដែរ។Earthquake kills 2000 in Afghanistan - a Taliban-run country with virtually no presence of church aid agencies - Catholic Review

ទោះជាយ៉ាងណាក៏ដោយ យោងតាមរូបភាពបានបង្ហាញពីគំនរបាក់បែកដ៏ធំសម្បើមបន្ទាប់ពីអគារបានដួលរលំ រីឯហ្វូងមនុស្សនៅរស់រានមានជីវិតបានប្រមូលផ្តុំគ្នានៅតាមផ្លូវដើម្បីសុវត្ថិភាព។
អង្គការសហប្រជាជាតិបាននិយាយថា បច្ចុប្បន្នតំបន់ដែលអាចនឹងជួបគ្រោះរញ្ជួយដីមានប្រហែល ២០ តំបន់រួមមាន Dasht Hows, Bahadorzai, Zoryan និង Koshkak…។ លើសពីនេះ គ្រួសារប្រមាណ ៣០០ (ប្រហែល ២,១០០ នាក់) ត្រូវបានរាយការណ៍ថានឹងផ្លាស់ទីលំនៅទៅទីក្រុងណាដែលមានសុវត្ថភាពបំផុត។Afghan Canadians unite to offer support following deadly earthquake - Clearwater Times

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសអាហ្វហ្គានីស្ថានបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការរញ្ជួយដីជាបន្តបន្ទាប់ ចំពេលមានវិបត្តិសេដ្ឋកិច្ច និងគ្រោះអត់ឃ្លានដ៏ធ្ងន់ធ្ងរដែលកំពុងបន្តសម្លាប់ និងជម្លៀសមនុស្សរាប់ម៉ឺននាក់រួមផ្សំគ្នា។ ប្រទេសនេះក៏បានក្លាយជាប្រទេសក្រីក្របំផុតមួយនៅអាស៊ីជាយូរមកហើយ ហើយក៏ត្រូវបានបំផ្លាញដោយជម្លោះអស់ជាច្រើនទសវត្សរ៍ផងដែរ៕

កុមារីម្នាក់អាយុ២ឆ្នាំនៅខេត្តព្រៃវែងស្លា.ប់ដោយសារជំងឺផ្តាសាយបក្សី H5N1

0

កុមារីម្នាក់អាយុ២ឆាំ្នដែលមានទីលំនៅក្នុងភូមិ ឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែងបានស្លាប់និងត្រូវបានបញ្ជាក់ថាវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣។ តាមការ សាកសួរ បង្ហាញថា នៅផ្ទះកុមារមានមាន់ងាប់ជាហូរហែរ។ នេះបើតាមការសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៩ តុលា ។

ករណីដែលកុមារីបានស្លាប់នេះ គឺជាករណីផ្ដាសាយបក្សីទី៥៩ (ស្លាប់៤០នាក់) ដែលកើតមានលើមនុស្សចាប់តាំងពីឆ្នាំ ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣ ដោយកាលពីថ្ងៃទី៨ តុលា ក្រសួងបានប្រកាសបុរសម្នាក់អាយុ៥០ឆ្នាំ មានទីលំនៅនៅខេត្តស្វាយរៀងក៏បានបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សីនេះផងដែរ។
ជាមួយគ្នានេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយ តបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាលបានក្រើនរំលឹកសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ដើម្បីបង្ការជំងឺនេះ យើងត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAMn6ybovyQ8vqv_DemFxhpFWZ4O8vNDsS3Qiu-Vi5MORt1LPDYlmkRexN_0v9F_B_QFr_79l4jvSKfP9EbnvUYviCl27Ul0Gpp3WjjevxuyoU5dWiEEIuQ4nfXwj0WBIN34cb8P6MxKDsiuNy17xCf7Zim3KijqG6i7_WgpskUVDs66PiCDw2-v2Jz-U/s1280/%E1%9F%A1%E1%9F%A0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvfdk950YVT4RTDBzd4NPm343kM0Wt626Be9SA9v9SX0wdfjUK-pg2e7X5Wkxs6sgmjAKKYCZ3L1sAZ7NjLusaFUz3gLUmMLghJrR4UsF3R5AIHbH0Ka-MePkv0RoBs4JWHrpW6JbTN2xO6fTN_Rt1Rsr0_lTi0-0BR8KyOCzHgasBGEN3Cm2jtCfB9CA/s1280/%E1%9F%A1%E1%9F%A0.%E1%9E%86.jpg