ថ្មីៗនេះ ក្រុមហាម៉ាស់ (Hamas) ប៉ាឡេស្ទីន បានបើកការវាយប្រហារទៅលើអុីស្រាអែល ដោយបានបាញ់មីសុីលស្រោចដូចទឹកចំនួន៥០០០គ្រាប់ បណ្តាឱ្យមនុស្សជាង១ពាន់នាក់ បានបាត់បង់ជីវិត និងច្រើនមុឺននាក់ទៀតបានចាកចេញពីគេហដ្ឋាន ស្វែងរកកន្លែងសុវត្ថិភាព។
ក្រុមហាម៉ាស់ (Hamas) ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨៧ ដោយលោក Sheikh Ahmed Yassin នៅក្នុងការបះបោរមួយរបស់ជនជាតិប៉ាឡេស្ទីន។ ក្រុមនេះទទួលបានការគាំទ្រពេញទំហឺងពីអ៊ីរ៉ង់ និងជាពិសេសបណ្តាប្រទេសកាន់សាសនាអុីស្លាម នៅក្នុងតំបន់អារ៉ាប់។
លោក Sheikh Ahmed Yassin បានបង្កើតក្រុមនេះឡើង ដើម្បីធ្វើការតស៊ូរើបម្រាស់ពីការគ្រប់គ្រង និងទាមទារយកទឹកដីរបស់ខ្លួនវិញ ពីប្រទេសអុីស្រាអែល។ ដោយគ្រានោះក្រុមហាម៉ាស់ (Hamas) បានបដិសេធទទួលស្គាល់រដ្ឋអុីស្រាអែល និងបានជំទាស់ដោយហិង្សា ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងអូស្លូ នៅក្នុងឆ្នាំ១៩៩០។
ប្រជាជនប៉ាឡេស្ទីនយល់ឃើញថាទឹកដីអុីស្រាអែលជារបស់ខ្លួន និងគួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ស្របពេលដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន។
ប្រទេសជាច្រើនដូចជា អុីស្រាអែល សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និងជប៉ុន ចាត់ទុកក្រុមហាម៉ាស់ (Hamas) ជាអង្គការភេវរកម្ម។
ខណៈដែល មានតែប្រទេសចិន រុស្សុី និងសហភាពអារ៉ាប់ តែប៉ុណ្ណោះ ដែលប្រកាន់ជំហរឈរខាងប៉ាឡេស្ទីននៅក្នុងការធ្វើសង្គ្រាមទាមទារទឹកដីរបស់ខ្លួនមកវិញ៕

ប្រភព: CFR










