Home Blog Page 1456

ប៉េរូរៀបចំការប្រកួតសម្លៀកបំពាក់ឆ្កែស្វាគមន៍ពិធីបុណ្យ Halloween

0

ប្រទេសប៉េរូ ៖ គេឃើញសត្វឆ្កែជាច្រើនក្បាលត្រូវបានម្ចាស់របស់វានាំមកចូលរួមក្នុងពិធីប្រកួតសម្លៀកបំពាក់ឆ្កែ ដើម្បីស្វាគមន៍ពិធីបុណ្យ Halloween ។ ពិធីប្រកួតនេះបានរៀបចំឡើងនៅទីក្រុងខាឡាអូ ដែលស្ថិតនៅតំបន់ភាគខាងលិចប្រទេសប៉េរូ ដើម្បីស្វែងរកសត្វឆ្កែណាមានសម្លៀកបំពាក់ស្រស់ស្អាតបំផុត ។Halloween Pet Dangers – Barkley's Marketplace

អ្នកស្រី ឡុយសា អូចេដា បាននាំឆ្កែមកចូលរួមក្នុងពិធីប្រកួតនិយាយថា ៖ «ខ្ញុំមិនបានទិញសម្លៀកបំពាក់នេះទេ ពីព្រោះវាជារបស់ស្វាមី និងកូនប្រុសខ្ញុំ ។ ចំណែកមួករបស់វាវិញ គឺខ្ញុំបានធ្វើពីក្រដាស ហើយត្រង់នេះជាអាលុយមីញ៉ូម» ។HOWL-O-WEEN 2021 - Salem Haunted Happenings Marketplace

ក្នុងពិធីប្រកួតនេះ ឆ្កែជាច្រើនក្បាលត្រូវបានម្ចាស់របស់វាតែងខ្លួន និងឱ្យស្លៀកសម្លៀកបំពាក់ជាច្រើនប្រភេទ ដូចជា ឈុតកូនក្រមុំ និងឈុត Super Hero ជាដើម ហើយពួកវាបានដើរបង្ហាញរាងឱ្យអ្នកមកចូលរួមទស្សនា ដើម្បីទទួលបានពានរង្វាន់សម្លៀកបំពាក់ឆ្កែស្រស់ស្អាតបំផុត ។ សំឡេងទះដៃ គឺជាការសម្រេចចិត្តរបស់អ្នកចូលរួមថា តើឆ្កែមួយណានឹងទទួលបានជ័យជម្នះដំបូងគេចំនួន៣ក្បាល បន្ទាប់មក គេនឹងផ្តល់ចំណីឆ្កែជារង្វាន់សម្រាប់ពួកវា ។Howl-O-Ween at the UT Gardens | Community | thedailytimes.com

លោក រ៉ាម៉ន ការ៉េ អភិបាលក្រុងឡាប៉ុនតា ដែលបានមកចូលរួមក្នុងពិធីប្រកួតសម្លៀកបំពាក់ឆ្កែដែរនោះលើកឡើងថា ៖ «ការប្រកួតនេះបានជួយឱ្យពួកយើងអាចសម្រេចចិត្តរួមគ្នា និងបង្កើនទំនាក់ទំនងជាមួយគ្នា ។ យើងឃើញថា កន្លងមក សមាជិកក្រុមគ្រួសារនីមួយៗបានចេញទៅបំពេញការងារ, ទៅរៀននៅសាកលវិទ្យាល័យ ឬធ្វើការងារផ្សេងៗ ហើយពួកគេស្ទើរតែគ្មានពេលវេលាមកជួបជុំគ្នា និងចំណាយពេលថ្ងៃអាទិត្យ ដើម្បីសប្បាយរីករាយជាមួយក្រុមគ្រួសារនោះទេ» ៕ ប្រភព ៖ TNN World

គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ

0

និយ័តករអាជីវកម្មអចលវត្ថុ និងបញ្ចាំ បានចេញសេចក្ដីប្រកាសព័ត៌មានបែបនេះ នៅក្រោយពេលដែលក្រុមការងារសម្របសម្រួល និងដោះស្រាយវិវាទ(ន.អ.ប និងក្រសួងយុត្តិធម៌) បានជួបប្រជុំជាមួយក្រុមហ៊ុន ម៉ន ដានី រៀល អ៉ីស្ទេត ឯ.ក។May be an image of 4 people

អ្នកស្រី ម៉ន ដានី ដែលជាម្ចាស់ក្រុមហ៊ុនបានសរសេរអះអាងនៅលើគណនីហ្វេសប៊ុកខ្លួនថា ក្រុមហ៊ុនកំពុងសហការ ជាមួយ ន.អ.ប ក្រសួងយុត្តិធម៌ព្រមទាំងតុលាការ និងអង្គភាពជំនាញសុរិយោដី សហការជាមួយនឹងលំនៅឋានភូមិដ្ឋានសន្តិភាព ដេីម្បីដោះស្រាយការកាត់ និងប្រគល់ប្លង់ជូនអតិថិជនដែលបានបង់ប្រាក់១០០ភាគរយជាមួយក្រុមហ៊ុន នាពេលឆាប់ៗនេះ។

អ្នកស្រីក៏បាន សង្កត់ធ្ងន់ថា ឱ្យអតិថិជនរបស់ខ្លួនយោគយល់ និងបានប្ដេជ្ញារកគ្រប់មធ្យោបាយ ដោះស្រាយជូនអតិថិជនឱ្យទទួលបានជោគជ័យ ទទួលបានផលប្រយោជន៍ និងបានទ្រព្យទៅកាន់ក្នុងដៃ៕

 

May be an image of ticket stub and textMay be an image of ticket stub and textMay be an image of blueprint, ticket stub and text

ទៀតហើយ! រថភ្លើងបុកគ្នានៅឥណ្ឌាបណ្តាលឱ្យមនុស្សស្លា.ប់ និងរបួ.សជាច្រើននាក់

0

ប្រទេសឥណ្ឌា ៖ យោងតាមសារព័ត៌មាន AFP បានចុះផ្សាយថា យ៉ាងហោចណាស់ មានមនុស្សស្លា.ប់ចំនួន១៣នាក់ និងរងរបួ.សប្រមាណ៥០នាក់ទៀត ដោយសារហេតុការណ៍រថភ្លើងដឹកអ្នកដំណើរចំនួន២ខ្សែបានបុកគ្នា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមផ្លូវរវាងទីក្រុង Alamanda និងទីក្រុង Kantakapalle ស្ថិតក្នុងរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា ។At least 13 dead after trains collide in southeast India | CNN

ក្រសួងរថភ្លើងឥណ្ឌាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលខ្សែរថភ្លើងទី១ បានបញ្ឈប់ដំណើរការភ្លាមៗ ដោយសារតែដាច់ខ្សែភ្លើង ទើបបណ្តាលឱ្យរថភ្លើងខ្សែទី២ ដែលធ្វើដំណើរមកពីទិសដៅផ្ទុយគ្នាបុកតែម្តង ។ ហេតុនេះ វាបណ្តាលឱ្យទូរភ្លើងរបស់ខ្សែរថភ្លើងទី១ ដែលកំពុងចតនោះធ្លាក់ពីលើផ្លូវដែក ហើយតាមការស៊ើបអង្កេតជំហានដំបូងបង្ហាញថា វាជាកំហុសឆ្គងរបស់មនុស្ស ។

នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក Narendra Modi ថ្លែងថា លោកបានសួរនាំពីហេតុការណ៍នេះជាមួយរដ្ឋមន្ត្រីក្រសួងរថភ្លើងរួចហើយ ហើយលោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងនឹងជួយសង្គ្រោះដល់អ្នករងផលប៉ះពាល់ទាំងអស់ ។ ចំណែកអាជ្ញាធរក្នុងតំបន់ឱ្យដឹងថា អ្នកដំណើរដែលជិះនៅលើរថភ្លើងទាំងពីរខ្សែនេះ គឺស្មើប្រមាណជាង៩០នាក់ ។Train crash in India kills 14 people | News | Al Jazeera

ប្រទេសឥណ្ឌាមានបណ្តាញផ្លូវដែកដ៏ធំស្ថិតក្នុងលំដាប់ទី៤ នៅលើពិភពលោក និងតែងតែទទួលរងការរិះគន់រហូតមក ពាក់ព័ន្ធនឹងការខ្វះខាតវិធានការស្តង់ដារសុវត្ថិភាពសម្រាប់អ្នកដំណើរ និងបណ្តាលឱ្យកើតហេតុការណ៍រថភ្លើងបុកគ្នាជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ។ ចំណែកហេតុការណ៍អាក្រក់បំផុតបានកើតឡើងកាលពីឆ្នាំ១៩៨១ គឺរថភ្លើងបានធ្លាក់ចេញពីផ្លូវដែក ខណៈពេលកំពុងបើកឆ្លងស្ពាននៅរដ្ឋផិហាន និងបណ្តាលឱ្យមនុស្សស្លា.ប់រហូតដល់៨០០នាក់ ។

កាលពីខែមិថុនា ឆ្នាំ២០២៣ មានហេតុការណ៍រថភ្លើងចំនួន៣ខ្សែបុកគ្នានៅរដ្ឋអូរិសា និងឆក់យកជីវិតមនុស្សអស់ជិត៣០០នាក់ ។ លើសពីនេះ នៅខែសីហា ឆ្នាំ២០២៣ មានមនុស្សស្លា.ប់យ៉ាងតិច៩នាក់ ដោយសារភ្លើងឆេះទូររថភ្លើងរបស់រថភ្លើងមួយខ្សែដែលចតនៅតំបន់ខាងត្បូងប្រទេសឥណ្ឌា នៅពេលអ្នកដំណើរព្យាយាមឆុងតែផឹក ។ ចំណែកនៅដើមខែតុលា ឆ្នាំ២០២៣នេះ មានអ្នកស្លាប់៤នាក់ទៀត ក្រោយពីរថភ្លើងបានធ្លាក់ចេញពីផ្លូវដែកនៅរដ្ឋផិហាន ៕Death toll in India train crash rises to 13 | Reuters ប្រភព ៖ Nation Online

កូរ៉េខាងត្បូងនឹងក្លាយជាប្រទេសចម្រុះជាតិសាសន៍នៅឆ្នាំ២០២៤

0

ភាគរយនៃជនបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងលើសពី ៥% នៃចំនួនប្រជាជនជាលើកដំបូងនៅឆ្នាំ២០២៤ ដែលធ្វើឱ្យប្រទេសនេះក្លាយជា «ប្រទេសពហុវប្បធម៌ និងពហុវប្បធម៌»បើយោងតាមនិយមន័យរបស់ OECD (The Organization for Economic Cooperation and Development)។ នេះគឺក្នុងអត្រាមួយដែលលឿនជាងប្រទេសជប៉ុនដែលមានប្រមាណ ២.៣៨% ដែលទទួលយកពលករបរទេសមុនកូរ៉េខាងត្បូង។

យោងតាមក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែតុលា ចំនួនជនបរទេសសរុបដែលរស់នៅក្នុងប្រទេសកូរ៉េ គិតត្រឹមដំណាច់ខែកញ្ញា មានចំនួន ២.៥១៤លាននាក់ ស្មើនឹង ៤.៨៩% នៃចំនួនប្រជាជនសរុប ៥១.៣៧លាននាក់។ នេះរួមបញ្ចូលទាំងអ្នកស្នាក់នៅរយៈពេលវែងចំនួន ១.៩៥ លាននាក់ដែលមានទិដ្ឋាការ និងចំនួន ៥៥៧,០០០នាក់ អ្នកស្នាក់នៅរយៈពេលខ្លីតិចជាង ៩០ ថ្ងៃ។The policies that shaped a multiracial nation - TODAY

ចំណែកនៃជនបរទេសដែលស្នាក់នៅក្នុងប្រទេសបានធ្លាក់ចុះមកត្រឹម ៣.៧៩% ក្នុងឆ្នាំ ២០២១ ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែចំនួនបានត្រឡប់មកវិញរហូតដល់ ៤.៣៧% កាលពីឆ្នាំ២០២២។ នៅឆ្នាំ២០២៣នេះវាជិតដល់ទៅ ៥% ដោយសារចំនួនពលករបរទេសចូលប្រទេសតាមរយៈប្រព័ន្ធអនុញ្ញាតការងារបានកើនឡើង។ មន្ត្រីមកពីក្រសួងរដ្ឋបាលសាធារណៈបាននិយាយថា “ដោយសារការកើនឡើងនៃចំនួននិស្សិត និងកម្មករអន្តរជាតិចាប់តាំងពីជំងឺកូវីដ-១៩ ចំណែកនៃជនបរទេសដែលមានឯកសារត្រូវបានគេរំពឹងថានឹងលើសពី ៥% នៃចំនួនប្រជាជនជាលើកដំបូងនៅឆ្នាំក្រោយ” ។

កម្រិតកំណត់ជនបរទេស ៥% ដើម្បីកំណត់ប្រទេសពហុជាតិសាសន៍ និងពហុវប្បធម៌ ត្រូវបានប្រើនៅក្នុងស្ថិតិជំរឿន និងដោយអង្គការអន្តរជាតិ។ តាមពិតទៅ ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសពហុវប្បធម៌ និងពហុជាតិសាសន៍ដំបូងគេបង្អស់នៅក្រៅទ្វីបអឺរ៉ុប និងអាម៉េរិកខាងជើង។ ប្រទេសជប៉ុនដែលបានចាប់ផ្តើមទទួលយកពលករបរទេសនៅឆ្នាំ ១៩៨៩ នៅតែមានប្រជាជនកំណើតពីបរទេសត្រឹមតែ ២.៣៨% ដែលមានន័យថាចំនួន ២.៩៩ លាននាក់ក្នុងចំណោម ១២៥.៤១ លាននាក់។Can South Korea chart a path between the US and China in the Indo-Pacific?  | Brookings

ជាមួយនឹងអត្រាកំណើតទាបដែលមិនធ្លាប់មានពីមុនមក និងចំនួនប្រជាជនវ័យចំណាស់ អត្រាលំហូរពលករបរទេសចូលមកក្នុងប្រទេសកូរ៉េត្រូវបានរំពឹងថានឹងកើនឡើង។ អ្នកជំនាញនិយាយថា វាជារឿងចាំបាច់ក្នុងការជួសជុលប្រព័ន្ធនេះ ដោយសារប្រទេសកូរ៉េកំពុងក្លាយជាប្រទេសពហុជាតិសាសន៍ និងពហុវប្បធម៌ដំបូងគេនៅអាស៊ី។ «ជនបរទេស ៥%មានន័យថា អ្នកស្រុកនឹងជួបជនបរទេស ឬមនុស្សមកពីវប្បធម៌បរទេសគ្រប់ពេលវេលា និងទីកន្លែងណាមួយ រួមទាំងសាលារៀន កន្លែងធ្វើការ និងតាមដងផ្លូវ ហើយកូរ៉េខាងត្បូងគឺជាប្រទេសដំបូងគេនៅអាស៊ីដែលឈានដល់ដំណាក់កាលនេះ»។

សាស្ត្រាចារ្យផ្នែកសុខុមាលភាពសង្គមនៃសាកលវិទ្យាល័យមួយបាននិយាយថា ការក្លាយជាប្រទេសពហុជាតិសាសន៍ និងពហុវប្បធម៌ មានន័យថា យ៉ាងហោចណាស់មនុស្សម្នាក់ក្នុងចំណោមអ្នកស្រុក ២០នាក់គឺជាជនបរទេស ជនអន្តោប្រវេសន៍ជំនាន់ទី២ ឬជាពលរដ្ឋធម្មជាតិ។ អ្នកខ្លះប្រកែកថា ប្រសិនបើអ្នករាប់បញ្ចូលជនអន្តោប្រវេសន៍គ្មានឯកសារចំនួន ៤២៩,០០០នាក់នៅក្នុងប្រទេសនោះ កូរ៉េខាងត្បូងប្រហែលជាមានចំនួន ៥% នៃជនបរទេសរួចទៅហើយ។ ប្រសិនបើជនអន្តោប្រវេសន៍គ្មានឯកសារត្រូវបានរាប់បញ្ចូលនោះ ភាគរយកើនឡើងដល់ ៥.៧២%។No. of foreigners who feel discriminated against in Seoul drops sharply:  survey - The Korea Times

នេះដោយសារតែប្រទេសកូរ៉េអនុញ្ញាតឱ្យកម្មករ និងកូនចៅជំនាន់ទី ២ របស់ពួកគេស្នាក់នៅក្នុងប្រទេសតាមទិដ្ឋាការជនរួមជាតិ ហើយចំនួនកុមារដែលកើតចេញពីអាពាហ៍ពិពាហ៍អន្តោប្រវេសន៍កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ប្រជាជនចំណាកស្រុកដែលមានផ្ទៃខាងក្រោយរួមបញ្ចូលទាំងពលរដ្ឋដែលមានសញ្ជាតិ ជនអន្តោប្រវេសន៍ជំនាន់ទីពីរ និងជនបរទេសដែលបច្ចុប្បន្នជាអ្នករស់នៅពីកំណើត។

យោងតាមអង្គការ OECD ភាគរយនៃអ្នកដែលមានប្រវត្តិចំណាកស្រុកនៅកូរ៉េខាងត្បូងមាន ៤.៣% ក្នុងឆ្នាំ ២០២១។ ក្នុងចំណោមប្រទេស OECD ទាំងអស់ លុចសំបួ (៧៣.៦%) អ៊ីស្រាអែល (៥៨.១%) ស្វីស (៥៤.១%) អូស្ត្រាលី (៥២.៦%) ហើយនូវែលសេឡង់ (៤៩.២%) មានភាគហ៊ុនខ្ពស់បំផុតនៃចំនួនប្រជាជនចំណាកស្រុក។ ប្រទេសទាំងនេះបានលើកទឹកចិត្តយ៉ាងសកម្មលើការធ្វើអន្តោប្រវេសន៍ជាគោលនយោបាយមួយ។ ម៉្យាងវិញទៀត សហរដ្ឋអាម៉េរិកមានប្រជាជនចំណាកស្រុកចំនួន ២៦.២% ខណៈដែលសហភាពអឺរ៉ុបជាមធ្យមមាន ២១.៤%។ ចំណែកឯប្រទេស ម៉ិកស៊ិកមាន (២%) ជប៉ុន (២.៥%) ទួគីយ៉េ (៣%) និងប៊ុលហ្គារី (៣.៨%) មានប្រជាជនអន្តោប្រវេសន៍តិចបំផុតក្នុងចំណោមប្រទេសទាំងអស់។No. of foreign residents in Korea up 8.6% last year - The Korea Times

ចំណែកជនបរទេសដែលរស់នៅក្នុងប្រទេសកូរ៉េកើនឡើងយ៉ាងឆាប់រហ័ស អ្នកខ្លះព្រួយបារម្ភថាប្រទេសនេះអាចដើរតាមគន្លងនៃប្រទេសផ្សេងទៀតដែលបានស្វាគមន៍ពលករបរទេស និងជួបប្រទះភាពតានតឹងផ្នែកសង្គម និងវប្បធម៌។ នេះអាចនាំឱ្យមានជម្លោះសង្គមដូចជាពាក្យបណ្តឹងដែលជនបរទេសទទួលបានអត្ថប្រយោជន៍ធានារ៉ាប់រងសុខភាពជាតិ ការរើសអើងនៅក្នុងសាលារៀន និងជម្លោះសាសនា។

ប្រធានសមាគមគាំទ្រគ្រួសារពហុវប្បធម៌កូរ៉េបាននិយាយថា ប្រសិនបើចំនួនជនចំណាកស្រុកលើសពី ៥ ភាគរយពួកគេនឹងមានផលប៉ះពាល់សេដ្ឋកិច្ច និងវប្បធម៌យ៉ាងសំខាន់ក្នុងនាមសមាជិកនៃសង្គម ដូច្នេះហើយការទទួលយកភាពចម្រុះនៃវប្បធម៌គឺមានសារៈសំខាន់បំផុត៕South Korea to become a multiracial nation in the following year | allkpop

យានដ្ឋានថែទាំរថយន្ត ណាម៉ាសខេ ​សាខាខេត្តព្រះសីហនុចាប់បើកដំណើរការ ចាប់ពីថ្ងៃនេះតទៅ

0

ព្រះសីហនុ៖ យានដ្ឋានថែទាំរថយន្ត ណាម៉ាសខេ​ (Namas.K) ដែល​បង្កើតឡើងដោយជនជាតិខ្មែរ ​មានប្រវត្តិ និងជំនាញថែទាំរថយន្តចាប់ពីឆ្នាំ២០១៥មក​ បានពង្រីកសាខាថ្មីបន្ថែមមួយទៀតនៅខេត្តព្រះសីហនុ ដើម្បី​បើកដំណើរការផ្តល់សេវាថែទាំរថយន្តនៅ​ខេត្តជាប់សមុទ្រមួយនេះ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgfrgd1i5NSm9f5hmWaHw2LsWepNMQWVc3WgS_FhPW2sj51liffrr-raWRSU0SySnQRdISvUXpWoJbA_KRhbGoaJlDB-33veA6RA7EnuUbuzHiNWAOnscZ9clb7Rpcrci9o9mlPqNOLjzNyH6XicdhaWyDLwtp9CcGnhNBzhqzVbTaYfhtQWwQXbVjMfw/s1280/photo_2023-10-30_12-29-44%20(2).jpg

បច្ចុប្បន្ននេះ ណាម៉ាសខេ មានសាខានៅរាជធានីភ្នំពេញ ចំនួន ០៥​ទីតាំង​។ ដោយមើលឃើញនូវការរីកចម្រើនយ៉ាងឆាប់រហ័ស និងសក្តានុពលរបស់ខេត្តព្រះសីហនុ ណាម៉ាសខេ (Namas.K) ក៏បានសម្រេចបោះជំហ៊ានបើកសាខាទី៦របស់ខ្លួននៅខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅលើវិថីឯករាជ្យ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជិតការ៉ាស់សាំង PTT តោពីរ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-u6_s3DVm7R9apnh-BUZ8WowcIMBiVY86FuTqT8ekd4KVMiPb42fc1dHZ6-0TCteuLzuVNjEaz6UlKCgGeXJ9iIwXOLWtCtEdPIqB4xMzjm23VAopFALcAyIrHujIianTTWPP7tIoFBu3vvo6eOvKYcvoWW9Idw4Dc2j9EX6GPRrFbhWDg95sj-Kk1X4/s1280/photo_2023-10-30_12-29-44%20(3).jpg

ណាម៉ាសខេ (Namas.K) សាខាខេត្តព្រះសីហនុ មានបម្រើសេវាកម្មរួមមាន៖
១. លាងរថយន្ត Car Wash
២. ប៉ូលារថយន្ត Polish
៣. បោកស្ងួតផ្នែកខាងក្នុងរថយន្ត Interior Dry Clean
៤. លាងម៉ាស៊ីន Engine Cleaning
៥. សម្លាប់មេរោគក្នុងរថយន្ត Interior Deinfection
៦. ប្តូរប្រេងម៉ាស៊ីន Oil Change
៧. បិទហ្វីមការពារកំដៅថ្ងៃ និងបិទការពារទឹកថ្នាំឡាន Film Protection (Japan & USA Produce)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi13y6Iau2N6t0t6nYUCnpRstHCRg9MEVHQk3fCH-IHTiauU1wWcWZyNFbI5f4CLThJlJ6eLzuieBIExKqWy7S9dzIcRCBk7rU4vbRAJd6aMJw9lzpvGQHA7Qb7kvlSH3JDJ1lF1ewhmZeOED4Qh4X45ZaSs7L85bu-4tD8L08_ONx3LFsJovid_uzV8y8/s1280/photo_2023-10-30_12-29-44%20(4).jpg

ណាម៉ាសខេ (Namas.K) ជាយានដ្ឋានថែទាំរថយន្តមានលក្ខណៈស្តង់ដារ មានបទពិសោធន៍ ចំណេះជំនាញគ្រប់គ្រាន់ និងមានទីតាំងអង្គុយរង់ចាំពោរពេញដោយផាសុខភាព។

ក្នុងអំឡុងពេលបើកដំណើរការនេះ យានដ្ឋានថែទាំរថយន្ត ណាម៉ាសខេ (Namas.K) សាខាខេត្តព្រះសីហនុ បានផ្តល់ជូនការបញ្ចុះតម្លៃ៥០% លើសេវាកម្មលាងរថយន្ត និងរាល់អតិថិជនដែលបង្ហាញកាតសមាជិកកាតសមាជិក លាងរថយន្តដោយឥតគិតថ្លៃ ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ៖
012 989 954 (Chinese)
096 892 6487 (Eng & Kh)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgglPSWhcSYYhKvBwEkEaetO468F7EZGYms6ylKc_4mWBW98ka1FqtewQuuSUf60O9nxEfe36Sg3b8kseiFxMMXfEB26Bni8DNnJqolmSHGiE4kItkdCLonrXHbuyRDLGEQi8zwzAj-0EFxyeWGVEs1qfuPJdAJHLZhXJR8C4cg-cDyfddilHsos2vyFuY/s1280/photo_2023-10-30_12-29-44.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx4TqtnwL8FVHvCwd1gTr045FXexIFaCGBKSYm_bT55JQzOgTUWHtplH9by0O7pI_U8LDD6KkIFzeA4SA8EZCJbP_gnHbnfZiFkD2EFdJjoRAzAUvI3PjkCbdjbE6y2UcdGN8lWKuuBvnTwzbU4YdfBt8M376hyNKv24tJzcRgme2xGeQfsr8p-JaX_Z8/s1280/photo_2023-10-30_12-29-45.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLwDoRyvHehw5csXwiGQizLzivgfrgq1oLLFYz2UTYZLod0NIgY4lY0STnHLTdaVSnIcOhcqDCf0S-nyt416BIVWWWEKbplF6hEe9z8-guS8fLol-rIOiIl2hl246rdALv1Ao1TwDBu0Eu_EnG9FhUTliVPE2u3jH4nx_Ik-W8xBlKK4enuDAt_jCHNU8/s1280/photo_2023-10-30_12-29-47.jpg

មកស្គាល់មេដឹកនាំល្បីៗចំនួន ៧ រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេ

0

ជាទូទៅប្រាក់បៀវត្សរ៍ផ្លូវការសម្រាប់មេដឹកនាំពិភពលោកមានចាប់ពីកម្រិតមធ្យមរហូតដល់កម្រិតអ្នកមាន ប៉ុន្តែមេដឹកនាំជាច្រើនបានប្រកាសពីទ្រព្យសម្បត្តិដ៏ច្រើនមុនពេលចូលកាន់តំណែង ខណៈដែលអ្នកខ្លះមានទ្រព្យសម្បត្តិកើនឡើងច្រើនក្នុងពេលកាន់តំណែងកំពូលនេះ។ ដូច្នេះហើយ តើអ្នកដឹងទេថា មេដឹកនាំណាខ្លះដែលមានទ្រព្យសម្បត្តិច្រើនជាងគេ?

១.វ្លាឌីមៀរ ពូទីន (Vladimir Putin)៖ ពូទីន បានកាន់តំណែងជាប្រធានាធីបតីសហព័ន្ធរុស្ស៉ីលើកទី១ចាប់ពីឆ្នាំ ១៩៩៩-២០០០ និងលើកទី២ចាប់ពីឆ្នាំ ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ន។ យោងតាមគេហទំព័រ Celebrity Net Worth បានរាយការណ៍ថាទ្រពសម្បត្តិបច្ចុប្បន្នរបស់ប្រធានាធីបតី វ្លាឌីមៀរ ពូទីន មានសរុបទាំងអស់ ៧០ ពាន់លានដុល្លារអាមេរិក។

២.គីម ជុងអ៊ុន (Kim Jong-Un)៖ លោក គីម ជុងអ៊ុន បានកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើងចាប់ពីឆ្នាំ ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ ៥ ពាន់លានដុល្លារ។

៣.គីម ជុងអ៊ីល (Kim Jong-il)៖ លោក គីម ជុងអ៊ីល គឺជាឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន ដែលលោកគីម ជុងអ៊ីល បានកាន់តំណែងជាមេដឹកនាំកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ១៩៩៣-២០១១ ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ ៤ ពាន់លានដុល្លារ។Kim Jong Il's cultural legacy: Propaganda paintings, communist 'Godzilla' - The Washington Post

៤.ម៉ែល ហ្សីណាវី (Meles Zenawi) លោក ម៉ែល ហ្សីណាវី បានកាន់តំណែងជាប្រធានាធិបតីនៃប្រទេសអេត្យូពីតាំងឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៥ ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ ៣ ពាន់លានដុល្លារ។Meles Zenawi Interview for the African Human Development Report - YouTube

៥.Sebastian Pinera៖ លោក Sebastian Pinera បានកាន់តំណែងជាប្រធានាធិបតីនៃប្រទេសឈីលីលើកទីមួយពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ និងលើកទីពីរពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ ២.៨ ពាន់លានដុល្លារ។Sebastián Piñera: o rico empresário superado por um Chile turbulento | Exame

៦.ដូណាល់ត្រាំ (Donald Trump)៖ លោក ដូណាល់ត្រាំ បានកាន់តំណែងជាប្រធានាធិបតីនៃប្រទេសសហរដ្ឋអាមេរិកពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ចំនួន ២ ពាន់លានដុល្លារ។Donald Trump: Presidency, Family, Education

៧.សាដាម ហ៊ូសេន (Saddam Hussein)៖ លោក សាដាម ហ៊ូសេន គឺជាប្រធានាធិបតីទីប្រាំរបស់អ៊ីរ៉ាក់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ និងលើកទីពីរពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៣ ជាមួយនឹងទ្រពសម្បត្តិសរុបទាំងអស់ចំនួន ២ ពាន់លានដុល្លារអាមេរិក៕Saddam Hussein Fast Facts | CNN

ក្រុមក្មេងស្ទាវកាន់ដំបងដេញវ៉ៃភ្ញៀវទេសចរនៅប៉ាតាយ៉ា ជាក្តីបារម្ភរបស់អាជ្ញាធរថៃ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានចុះផ្សាយថា មានក្រុមក្មេងស្ទាវនៅទីក្រុងប៉ាតាយ៉ាបាននាំគ្នាជិះម៉ូតូនៅតាមផ្លូវ និងកាន់ដំបងដេញវាយភ្ញៀវទេសចរបរទេសដោយគ្មានមូលហេតុ ។ បើតាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវមួយកន្លែងនៅក្នុងភូមិទី១០ ឃុំណងព្រឺ ស្រុកបានឡាម៉ុន ខេត្តឈុនបុរី ប្រទេសថៃ ។วงจรปิดจับภาพ นทท. เดินอยู่ดี ๆ ถูก เด็กวัยรุ่นพัทยา ถือไม้ไล่ฟาด  ชาวบ้านเผยก่อเหตุบ่อยครั้ง - 77 ข่าวเด็ด

អ្នកឃើញហេតុការណ៍នេះរៀបរាប់ថា ហេតុការណ៍ក្មេងស្ទាវវាយភ្ញៀវទេសចរបរទេសតែងកើតឡើងជាប្រចាំ ហើយក្មេងស្ទាវបង្កហេតុ គឺជាក្រុមដដែលៗ ។ ពួកគេបាននាំគ្នាជិះម៉ូតូពី២គ្រឿង ទៅ៣គ្រឿង ហើយអ្នកអង្គុយពីក្រោយនឹងប្រើដំបងសំពងមកលើភ្ញៀវទេសចរបរទេសដែលកំពុងដើរនៅតាមផ្លូវដោយគ្មានមូលហេតុ ឬគ្មានគំនុំពីមុន ។ ក្រោយពីក្រុមក្មេងស្ទាវវាយភ្ញៀវទេសចរបរទេសរួចហើយ ពួកគេក៏គេចខ្លួនបាត់អស់ ។วัยรุ่นป่วน ขี่รถ จยย.ใช้ไม้ไล่ตีนักท่องเที่ยว จ.ชลบุรี

អ្នកឃើញហេតុការណ៍បន្តថា ចំណែកភ្ញៀវទេសចរបរទេសមិនបានទៅដាក់ពាក្យបណ្តឹងទេ បើទោះជាពួកគេមានរបួសស្នាមនៅលើខ្លួនប្រាណដោយសារការវាយក៏ដោយ ។ ភ្ញៀវទេសចរទាំងនេះគ្រាន់តែនិយាយថា ពួកគេមិនចង់មានបញ្ហានៅប្រទេសថៃ ។

ស្ត្រីឃើញហេតុការណ៍និយាយថា ៖ «ក្រុមក្មេងស្ទាវទាំងនេះនាំគ្នាលួចមកបង្កហេតុ ហើយនៅពេលពួកគេបានវាយតប់ភ្ញៀវទេសចរបរទេសរួចហើយ ពួកគេក៏រត់គេចខ្លួនបាត់តែម្តង ។ ប៉ុន្តែរយៈពេលចាប់ពី២ថ្ងៃ ទៅ២ថ្ងៃក្រោយមក ពួកគេក៏ចាប់ផ្តើមមកបង្កហេតុម្តងទៀត ហើយថ្ងៃខ្លះ ពួកគេបានវាយតប់មកលើភ្ញៀវទេសចរទៀតផង ដោយគ្មានរឿងហេតុអ្វីសោះ ។ ក្រុមក្មេងស្ទាវទាំងនេះមានអាយុចាប់ពី១០ឆ្នាំ រហូតដល់១៨ឆ្នាំ» ។Thai-Italian teen allegedly tries to steal motorcycle taxi in Pattaya |  Thaiger

ចុងក្រោយ ស្ត្រីឃើញហេតុការណ៍នេះចង់ផ្តាំផ្ញើទៅសមត្ថកិច្ចថៃតាមចាប់ក្មេងស្ទាវមួយក្រុមនេះយកទៅអប់រំ ដើម្បីឱ្យពួកគេផ្លាស់ប្តូរនិស្ស័យអាក្រក់ ពីព្រោះនាងបារម្ភថា បើមិនអប់រំពួកគេទេ ភ្ញៀវទេសចរបរទេសនឹងមិនហ៊ានមកដើរលេងនៅតំបន់នេះទៀតទេ ។ ចំណុចសំខាន់ វានឹងប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍របស់ប្រទេសថៃថែមទៀត ៕ ប្រភព ៖ Mono News

លោក STEP បានដឹកដៃស្រីស្អាតSK ទៅមណ្ឌលកុមារកំព្រាព្រៃជុំធ្វើរឿងមួយនេះក្នុងថ្ងៃខួបកំណើត

0

សម្រាប់ថ្ងៃខួបកំណើតមិនត្រឹមតែអាចរៀបចំកម្មវិធីជប់លៀងជាមួយគ្រួសារ មនុស្សជាទីស្រលាញ់ប៉ុណ្ណោះទេតែថ្ងៃនោះអ្នកអាចធ្វើអំពើសប្បុរសនាឱកាសនេះបានដូចគ្នាតាមការគិតរបស់បុគ្គលម្នាក់ៗ។ ជាក់ស្តែង តារាចម្រៀង STEP ជាដើមក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន លោកបានដឹកដៃស្រីស្អាត SK ទៅចែករំលែកក្តីស្រលាញ់នៅមណ្ឌលកុមារព្រៃជុំធ្វើរឿងដ៏គួរឱ្យសរសើរ។May be an image of 10 people and child

លោក STEP បានឃ្លាតឆ្ងាយពីអាជីពសិល្បៈមួយរយៈពេល ដោយទើបវិលត្រឡប់មកវិញជាមួយរសជាតិថ្មីនៅក្នុងផលិតកម្ម GenMusix ដែលកុលសម្ព័ន្ធរបស់ រស្មីហង្សមាស កាលពីខែកញ្ញា កន្លងមកនេះ។ បន្ទាប់ពីចាប់ផ្តើមប្រឡូកអាជីពសិល្បៈវិញ តារាចម្រៀង STEP ចាប់ផ្តើមសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់ខណៈលោកក៏នឹងចូលរួមកម្មវិធីប្រគំតន្រ្តីរបស់តារាចម្រៀង ជី ដេវីត នាពេលឆាប់ៗខាងមុខនេះដូចគ្នា។May be an image of 5 people and text

អ្វីដែលកាន់តែចាប់អារម្មណ៍នៅលើបណ្តាញសង្គមរបស់ STEP នាពេលថ្មីៗនេះលោកបានចែករំលែករូបភាពនាថ្ងៃខួបកំណើតគម្រប់ខួប២៩ឆ្នាំ ដោយបានដឹកដៃកញ្ញា SK ចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅមណ្ឌលកំព្រាព្រៃជុំ ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ។May be an image of 8 people and child

តាមការឱ្យដឹងពីតារាចម្រៀងរូបនេះបានរៀបរាប់ថា នេះគឺជាលើកទី១ហើយសម្រាប់លោកដែលកាត់នំខួបកំណើតនៅមណ្ឌលកុមារកំព្រាជាបទពិសោធន៍ថ្មីមួយសម្រាប់លោកហើយក៏ជាភាពរីករាយមួយដែរ។ STEP បានឱ្យដឹងទៀតថា មណ្ឌលនេះមានកុមារកំព្រាសរុបមានចំនួន៦៥នាក់ស្រី២៣នាក់ដោយរូបគេភ្ជាប់មកជាមួយអំណោយបន្តិចបន្តួចពីសប្បុសជនរួមជាមួយការចែករំលែកក្តីស្រលាញ់ទៅកាន់ក្មេងកំព្រាទាំងនោះប្រកបដោយក្តីស្រលាញ់ពោរពេញដោយស្នាមញញឹមនិងជំរុញឱ្យកុមារនៅទីនោះចាប់ក្តីស្រមៃរបស់ខ្លួន។May be an image of 8 people, child, tree and text

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មណ្ឌលកុមារកំព្រាព្រៃជុំជាទូទៅកុមាររស់នៅទីនេះភាគច្រើនត្រូវឪពុកម្តាយបោះបង់ចោលមានអាយុចាប់ពី៧ខែ ហើយក្នុងមណ្ឌលនេះចំណាយអង្ករអស់ពី១៤ ទៅ១៦ប៉េក្នុងមួយខែហើយការខ្វះខាតក្នុងមណ្ឌលកុមារកំព្រានេះគឺតម្រូវការហូបចុកប្រចាំថ្ងៃ និងសម្ភារៈចាំបាច់មួយចំនួនទៀត។ ក្រៅពីចិញ្ចឹមមើលថែយកចិត្តទុកដាក់នៅមណ្ឌលនេះក៏មានការអប់រំបង្រៀនទូទៅដូចជាអក្សរសាស្រ្តខ្មែរ អង់គ្លេស រួមទាំងសិល្បៈរបាំប្រពៃណីខ្មែរជាដើម៕

មហាជនសម្រុកនាំគ្នាទៅសណ្ឋាគារមួយកន្លែង ក្រោយដឹងមានវត្តមានព្រះអង្គធម្ម វន វាសី ចន្ទមុនី

0

មនុស្សម្នានាំគ្នាសម្រុកចូលទៅកាន់សណ្ឋាគារ មានឈ្មោះថា Memoire Palace Resort and Spa នៅក្នុងទឹកដីសៀមរាប ក្រោយពីដឹងថា វត្តមានព្រះអង្គធម្ម វន វាសី ចន្ទមុនី គង់នៅទីនោះ។

ដោយឃើញមាន មនុស្សនាំគ្នាទៅច្រើនលើសលប់ សណ្ឋាគារនេះ បានបិទទ្វារ និងរៀបចំសណ្តាប់ធ្នាប់ ឱ្យចូលតែមនុស្សមួយចំនួនតែប៉ុណ្ណោះ ដោយហេតុដើម្បីសុវត្ថិភាពព្រះអង្គធម្ម វន វាសី ចន្ទមុនី។

បើតាមការបង្ហោះរបស់សណ្ឋាគារ Memoire Palace Resort and Spa បានឱ្យដឹងថា ព្រះអង្គធម្ម វន វាសី ចន្ទមុនី មកប្រោះព្រំពរជ័យសិរីមង្គល ដល់សណ្ឋាគារនិង ក្រុមគ្រួសារ បុគ្គលិក បងប្អូនញាតិមិត្ត និងភ្ញៀវទាំងអស់នៅក្នុងសណ្ឋាគារ៕

វិធីសាស្ត្រ ៤ យ៉ាងដើម្បីកំចាត់ចៃចេញពីស្បែកក្បាល

0

ចៃគឺជាពពួកប៉ារ៉ាស៊ីតមានទំហំជាមធ្យម ៣ មីលី្លម៉ែត្រដែលវារស់នៅដោយការបឺតឈាមដើម្បីចិញ្ចឹមជីវិត និងធ្វើឱ្យកើតរមាស់ ថែមទាំងកើតមានអាការៈរលាកស្បែកក្បាលទៀតផង។ ដូច្នេះដើម្បីកំចាត់ចៃចេញពីស្បែកក្បាលឱ្យអស់ យើងគួរអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១.ប្រើទឹកខ្មេះផ្លែប៉ោម៖ រូបមន្តនេះតម្រូវឱ្យអ្នកលាងសម្អាតសក់ជាមួយទឹកខ្មេះផ្លែប៉ោម និងទុកចោលរហូតដល់ស្ងួត រួចប្រើប្រាស់ប្រេងដូងដោយលាបឱ្យពេញសក់ ក៏ដូចជាស្បែកក្បាល បន្ទាប់មកយកមួកផ្លាស្ទិក ឬក៏ថង់មកក្របលើសក់ក្បាល រួចរងចាំរយៈ ៨ ម៉ោង សឹមកក់សក់ចេញជាមួយសាប៊ូ ហើយប្រើស្និតសិតឱ្យជ្រុះពងចៃ និងចៃជាការស្រេច។Apple Cider Vinegar for Skin: Benefits and How to Use

២.អំបិល៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១/៤ ពែង ជាមួយនឹងទឹកខ្មេះ ១/៤ ពែង រួចកូរឱ្យសព្វចូលគ្នា បន្ទាប់មកចាក់ចូលក្នុងដបមានក្បាលបាញ់ ហើយបាញ់ល្បាយនេះលើសក់ថ្នមៗ រហូតដល់សើមតិចៗ។ ពាក់មួកផ្លាស្ទិក ហើយទុកចោលបែបនេះសម្រាប់រយៈពេល ២ ម៉ោង រួចកក់សម្អាតសក់ចេញជាមួយសាប៊ូ និងប្រើក្រែមបន្ទន់ ដោយអ្នកអាចអនុវត្តរៀងរាល់ ៣ ថ្ងៃម្ដង។Sea Salt Vs. Table Salt: What's The Difference?

៣.ប្រេងអូលីវ៖ របៀបធ្វើ គឺគ្រាន់តែលាបប្រេងអូលីវឱ្យពេញក្បាល ឬសក់ និងពាក់មួកផ្លាស្ទិកឱ្យជិតក្បាលរួចទុកចោលពេញមួយយប់ជាការស្រច ដោយអនុវត្តឱ្យបានពេញមួយសប្តាហ៍។Olive Oil for Curly Hair – Rizos Curls

៤.ម៉ាយូណេស៖ របៀបប្រើម៉ាយូណេស ដំបូងយើងត្រូវលាបទឹកម៉ាយូណេសឱ្យពេញក្បាល និងសក់ ហើយពាក់មួកផ្លាស្ទិក រួចទុករយៈពេល ៣ ទៅ ៤ ម៉ោង បន្ទាប់មកកក់សម្អាតសក់ជាមួយសាប៊ូ សឹមប្រើស្និតសិតតាមក្រោយជាការស្រេច៕Mayonnaise Recipe (Super Easy!) | Downshiftology