ចៃគឺជាពពួកប៉ារ៉ាស៊ីតមានទំហំជាមធ្យម ៣ មីលី្លម៉ែត្រដែលវារស់នៅដោយការបឺតឈាមដើម្បីចិញ្ចឹមជីវិត និងធ្វើឱ្យកើតរមាស់ ថែមទាំងកើតមានអាការៈរលាកស្បែកក្បាលទៀតផង។ ដូច្នេះដើម្បីកំចាត់ចៃចេញពីស្បែកក្បាលឱ្យអស់ យើងគួរអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១.ប្រើទឹកខ្មេះផ្លែប៉ោម៖ រូបមន្តនេះតម្រូវឱ្យអ្នកលាងសម្អាតសក់ជាមួយទឹកខ្មេះផ្លែប៉ោម និងទុកចោលរហូតដល់ស្ងួត រួចប្រើប្រាស់ប្រេងដូងដោយលាបឱ្យពេញសក់ ក៏ដូចជាស្បែកក្បាល បន្ទាប់មកយកមួកផ្លាស្ទិក ឬក៏ថង់មកក្របលើសក់ក្បាល រួចរងចាំរយៈ ៨ ម៉ោង សឹមកក់សក់ចេញជាមួយសាប៊ូ ហើយប្រើស្និតសិតឱ្យជ្រុះពងចៃ និងចៃជាការស្រេច។Apple Cider Vinegar for Skin: Benefits and How to Use

២.អំបិល៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១/៤ ពែង ជាមួយនឹងទឹកខ្មេះ ១/៤ ពែង រួចកូរឱ្យសព្វចូលគ្នា បន្ទាប់មកចាក់ចូលក្នុងដបមានក្បាលបាញ់ ហើយបាញ់ល្បាយនេះលើសក់ថ្នមៗ រហូតដល់សើមតិចៗ។ ពាក់មួកផ្លាស្ទិក ហើយទុកចោលបែបនេះសម្រាប់រយៈពេល ២ ម៉ោង រួចកក់សម្អាតសក់ចេញជាមួយសាប៊ូ និងប្រើក្រែមបន្ទន់ ដោយអ្នកអាចអនុវត្តរៀងរាល់ ៣ ថ្ងៃម្ដង។Sea Salt Vs. Table Salt: What's The Difference?

៣.ប្រេងអូលីវ៖ របៀបធ្វើ គឺគ្រាន់តែលាបប្រេងអូលីវឱ្យពេញក្បាល ឬសក់ និងពាក់មួកផ្លាស្ទិកឱ្យជិតក្បាលរួចទុកចោលពេញមួយយប់ជាការស្រច ដោយអនុវត្តឱ្យបានពេញមួយសប្តាហ៍។Olive Oil for Curly Hair – Rizos Curls

៤.ម៉ាយូណេស៖ របៀបប្រើម៉ាយូណេស ដំបូងយើងត្រូវលាបទឹកម៉ាយូណេសឱ្យពេញក្បាល និងសក់ ហើយពាក់មួកផ្លាស្ទិក រួចទុករយៈពេល ៣ ទៅ ៤ ម៉ោង បន្ទាប់មកកក់សម្អាតសក់ជាមួយសាប៊ូ សឹមប្រើស្និតសិតតាមក្រោយជាការស្រេច៕Mayonnaise Recipe (Super Easy!) | Downshiftology